គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ៦–១២ ខែ ធ្នូ ។ មាត្រា​នៃ​សេចក្ដី​ជំនឿ និង សេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី ១ និង​ទី ២ ៖ « យើងខ្ញុំ​ជឿ »


« ថ្ងៃទី ៦–១២ ខែ ធ្នូ ។ មាត្រា​នៃ​សេចក្ដី​ជំនឿ និង សេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី ១ និងទី ២ ៖ ‹ យើង​ខ្ញុំ​ជឿ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៦–១២ ខែ ធ្នូ ។ មាត្រា​នៃ​សេចក្ដី​ជំនឿ និង សេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី ១ និង​ទី ២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

រូបភាព
ផ្ទាំង​ក្រណាត់​បង្ហាញ​ពី​ដៃ​ដែល​មាន​សម្បុរ​ស្បែក​ជាច្រើន

ជូន​ចំពោះ​សមាជិក​បុរស​ស័ក្ដិសម​ទាំង​អស់ ដោយ អិមម៉ា អ័រលីប៊ី

ថ្ងៃ​ទី ៦–១២ ខែ ធ្នូ

មាត្រា​នៃ​សេចក្ដី​ជំនឿ និង សេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី​ ១ និង​ទី 

« យើង​ខ្ញុំ​ជឿ »

កាល​អ្នកសិក្សា មាត្រា​នៃ​សេចក្ដី​ជំនឿ និង សេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី ១ និង​ទី  សូម​ពិចារណា​អំពី​ឥទ្ធិ​ពល​ដែល​វាមាន​មកលើ​សាសនាចក្រ ។ តើ​អ្នក​ចាប់​អារម្មណ៍​លើ​សេចក្ដីពិត​អ្វីខ្លះ ដែល​សេចក្ដី​ប្រកាស​នោះ​បង្រៀន ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

ក្នុង​រយៈ​ពេល ២០០ ឆ្នាំ ចាប់តាំង​ពី​ការនិមិត្ត​លើក​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ ព្រះ​នៅតែ​បន្ត​ប្រទាន « វិវរណៈ​បន្ថែម​លើវិវរណៈ ដំរិះថែម​លើ​ដំរិះ » ដល់​ថ្នាក់​ដឹកនាំ​សាសាចក្រ​របស់​ទ្រង់ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៦១ ) ។ ក្នុង​ករណី​ខ្លះ វិវរណៈនោះ​បានបង្គាប់​ថ្នាក់​ដឹក​នាំ​សាសនាចក្រ​ឲ្យ​​ធ្វើការ​ផ្លាស់ប្តូរ​គោលនយោបាយ និង​ការអនុវត្ត​ក្នុង​សាសនាចក្រ « តាមបំណង​របស់ព្រះអម្ចាស់​ដែល​សមនឹង​សេចក្តី​មេត្តាករុណា​របស់​ទ្រង់​តាម​លក្ខខណ្ឌ​នៃកូនចៅ​មនុស្ស » ( គោលលទ្ធិ និង​ សេចក្ដីសញ្ញា ៤៦:១៥ ) ។ សេចក្តី​ប្រកាស​ជា​ផ្លូវការទី ១ និង​ទី  តំណាង​ឲ្យវិវរណៈ​ប្រភេទ​នេះ​—វិវរណៈ​មួយ​ដែល​​ដឹកនាំ​ទៅរក​ទីបញ្ចប់​នៃ​ការ​អនុវត្តអាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព ហើយ​វិវរណៈ​មួយ​ទៀត​បង្កើត​ឲ្យ​មាន​​ពរជ័យ​នៃ​បព្វជិតភាព​រួមទាំង​ពរជ័យ​នៃព្រះ​វិហារ​បរិសុទ្ធ​ដល់​មនុស្ស​គ្រប់​ជាតិសាសន៍ ។ ការផ្លាស់​ប្តូរ​ដូច្នេះ​គឺជាផ្នែក​មួយ​​នៃ​អត្ថន័យ​ក្នុងការ​មាន « សាសនា​ចក្រ​ដែល​ពិត​តែមួយ ហើយ​សកម្ម » ( គោលលទ្ធិ និង ​សេចក្ដីសញ្ញា ១:៣០ ) ជាមួយ​នឹង​ព្យាការី​ដែល​ពិត ​ហើយ​នៅរស់ ។

ប៉ុន្តែ​ក៏មាន​រឿង​ជា​ច្រើន​ដែល​មិន​ផ្លាស់ប្តូរ​ផងដែរ​—​គឺ​សេចក្តីពិត​មូលដ្ឋាន​​ដ៏អស់កល្ប​ជានិច្ច ។ ហើយ​ពេលខ្លះ​ទៀត គោលបំណង​នៃវិវរណៈ​គឺដើម្បី​ផ្តល់​ចំណេះ​ដឹង​បន្ថែម​​ទៀតដល់​សេចក្តី​ពិត​ទាំងនេះ ដើម្បី​ជួយ​យើង​ឲ្យ​មើល​ឃើញ​វា​កាន់​តែច្បាស់ ។ មាត្រា​នៃ​សេចក្ដី​ជំនឿ—សេចក្តី​ថ្លែង​ការណ៍​​សង្ខេប​ទាំង ១៣​របស់ យ៉ូសែប ស្ម៊ីធ អំពី​អ្វី​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជឿ—ហាក់​ដូច​ជា​បម្រើ​ដល់​គោលបំណង​នៃការ​បញ្ជាក់​បន្ថែម​នេះ ។ វិវរណៈ​ទាំងពីរ​ប្រភេទ​ណែនាំ និង​ផ្ដល់​​ពរជ័យ​​ដល់​សាស​នាចក្រ ជាសាសនាចក្រ​ដែល​មានគ្រឹះ​ដ៏រឹងមាំ​លើ​សេចក្តី​ពិត​ដ៏អស់កល្ប​ជានិច្ច ហើយ​មាន​លទ្ធភាព​រីក​ចម្រើន និង​ផ្លាស់​ប្តូរ​ កាល​ព្រះអម្ចាស់​បង្កើន​ការយល់​ដឹង​របស់​យើង ដើម្បី​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​ឧបសគ្គ​នាពេល​បច្ចុប្បន្ន​នេះ ។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា « យើង​ខ្ញុំ​ជឿ​ចំពោះ​ការណ៍​ទាំង​អស់ ដែល​ទ្រង់​បាន​​បើក​សម្ដែង​មក និង​ការណ៍​ទាំង​អស់ ដែល​ទ្រង់​បើក​សម្ដែង​នៅ​ពេល​ឥឡូវ​នេះ ហើយ​យើង​ខ្ញុំ​ជឿ​ថា ទ្រង់​នឹង​​បើក​សម្ដែង​នូវ​ការណ៍​ដ៏​ធំ និង​សំខាន់ៗ​ជា​ច្រើន ដែល​ទាក់​ទង​ទៅ​នឹង​នគរ​នៃ​ព្រះ » ( មាត្រា​នៃ​សេចក្ដីជំនឿ ១:៩ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់ផ្សេងៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

មាត្រា​នៃ​សេចក្ដី​ជំនឿ

មាត្រា​នៃ​សេចក្ដី​ជំនឿ មាន​សេចក្តី​ពិត​ជា​មូលដ្ឋាន​នៃ​ដំណឹងល្អ​ដែល​បាន​ស្តារឡើង​វិញ ។

វិធី​មួយ​ដែល​អ្នកអាច​សិក្សា​មាត្រា​នៃ​សេចក្ដី​ជំនឿ គឺ​រាយ​បញ្ជី​សេចក្តី​ពិត​ដែល​បាន​រក​ឃើញ​នៅក្នុង​មាត្រា​នីមួយៗ ហើយ​បន្ទាប់មក​ស្វែង​រកបទគម្ពីរ​ដែល​ទាក់ទង​នឹង​សេចក្តី​ពិត​ទាំងនេះ ។ តើ​បទគម្ពីរ​ទាំងនេះ​បាន​ពង្រីក​ការយល់​ដឹង​របស់​អ្នក​អំពី​សេចក្តី​ពិត​នៅក្នុង​មាត្រា​នៃ​សេចក្ដី​ជំនឿ​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « មាត្រា​នៃ​សេចក្ដី​ជំនឿ » នៅលើ​គេហ​ទព័រ scriptures.ChurchofJesusChrist.org; អិល ថម ភែរី « The Doctrines and Principles Contained in the Articles of Faith » Ensignលីអាហូណា ខែ​ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤៦–៤៨; « Chapter 38: The Wentworth Letter » នៅក្នុង Teachings of Presidents of the Church: Joseph Smith ទំព័រ ៤៣៥–៤៧ ។

មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៩; សេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី ១ និង​ទី 

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ដឹក​នាំ​ដោយវិវរណៈ ។

« យើង​ខ្ញុំ​ជឿ​ថា [ ព្រះ ] នឹង​បើក​សម្ដែង​នូវ​ការណ៍​ដ៏ធំ និង​សំខាន់ៗ​ជាច្រើន ដែលទាក់ទង​ទៅនឹង​នគរ​នៃព្រះ » ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៩ ) ទោះ​ជា​​ការណ៍​ទាំងនោះ​មានន័យ​ថា ការផ្លាស់​ប្តូរ​គោលនយោ​បាយ​ និង​ការអនុវត្ត​​របស់​សាសនា​ចក្រ​ក្តី ។ ដោយ​មាន​គោល​ការណ៍​នេះក្នុង​ចិត្ត សូមរំឭក​ សេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី​ ១ និង​ទី  ឡើងវិញ ហើយ​រកមើល​ពាក្យ​ និង​ឃ្លា​ដែល​ពង្រឹង​ដល់​សេចក្តី​ជំនឿ​របស់​អ្នក​ក្នុង​ការបន្ត​មាន​វិវរណៈ ។ តើ​អ្នក​អាចគិត​​ដល់​ឧទាហរណ៍​ណា​ខ្លះ​ផ្សេង​ទៀត​អំពី​ការ​បន្ត​ផ្ដល់​​វិវរណៈ​ដល់​ព្យាការី​របស់​ព្រះអម្ចាស់ ? តើ​វិវរណៈ​ទាំងនេះ​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ? តើ​វា​ពង្រីក​​កិច្ចការ​នៅក្នុង​នគរ​នៃ​ព្រះវរបិតាសួគ៌​ដោយ​​របៀបណា ?

សូមមើល​ផងដែរ អេម៉ុស ៣:៧នីហ្វៃទី​២ ២៨:៣០ ។

សេចក្ដីប្រកាស​ជា​ផ្លូវការទី ១

កិច្ចការ​នៃ​ព្រះ​ត្រូវ​តែឆ្ពោះ​ទៅមុខ ។

នៅក្នុង « ជម្រើស​ចេញពី​សុន្ទរកថា​បី​ដោយ​ប្រធាន វិលហ្វួឌ វូឌដ្រុព្វ អំពី​សេចក្ដី​ប្រកាស​នេះ » ( នៅចុង​បញ្ចប់​នៃ សេចក្ដីប្រកាស​ជា​ផ្លូវការទី ១ ) តើ​ព្យាការី​បាន​ផ្តល់​មូលហេតុ​អ្វីខ្លះ ទាក់ទង​នឹង​ការដែល​ព្រះ​អម្ចាស់​​បញ្ចប់​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុ​ពន្ធ​ភាព ? តើ​ចំណុច​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ អំពី​កិច្ចការ​របស់​ព្រះ ?

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សាវតា​ប្រវត្តិ​សាស្ត្រ​នៃ សេចក្ដីប្រកាស​ជា​ផ្លូវការទី ១ សូមមើល « The Messenger and the Manifesto » (Revelations in Context ទំព័រ ៣២៣–៣១ ) និង « Plural Marriage and Families in Early Utah » ( Gospel Topics នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

រូបភាព
គំនូរ​វិលហ្វូឌ វូឌដ្រុព្វ

វិលហ្វូឌ វូឌដ្រុព្វ ដោយ អេច អ៊ី ភីថឺសុន

សេចក្ដីប្រកាស​ជា​ផ្លូវការទី ២

យើង​អាច​ទុកចិត្ត​លើ​ព្រះអម្ចាស់​បាន ទោះបី​ជា​យើង​គ្មាន​ចំណេះ​ដឹង​ឥតខ្ចោះ​ក្តី ។

ព្រះគម្ពីរ​បាន​បង្រៀន​យើង​ឲ្យទុក​ចិត្ត​លើ​ព្រះ​អម្ចាស់​ ( សូមមើល សុភាសិត ៣:៥ ) ហើយ​នោះ​ជាអ្វី​ដែល​សមាជិក​​សាស​នាចក្រ ភាគ​ច្រើន​នៃ​អំបូរ​អាហ្រ្វិក​បានធ្វើ នៅពេល​ដែល​សាសនាចក្រ​បាន​ដក​យក​ការតែង​តាំង​បព្វជិតភាព និង​ពិធីបរិសុទ្ធ​នៃព្រះវិហារ​បរិសុទ្ធ​ចេញ​ពីពួកគេ ។ ទោះបី​ជាពួកគេ​មិនយល់​ហេតុ​អ្វី​បាន​ជាមាន​គោល​នយោបាយ​​នេះក្តី​—ហើយ​ជាញឹក​ញាប់​មាន​អារម្មណ៍ថា​ឈឺចាប់ ពេល​ស្ដាប់​ការពន្យល់​ដែល​បាន​បង្រៀន​នៅគ្រា​នោះ ដែល​បច្ចុប្បន្ន​សាសនាចក្រ​លែង​ទទួល​ស្គាល់​ហើយ—​ក៏​សមាជិក​នៃ​អំបូរ​អាហ្រ្វិកភាគច្រើន​ដែល​ជឿស៊ប់​បាន​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ហើយ​នៅបន្ត​ស្មោះត្រង់​ពេញ​មួយ​ជីវិត​របស់ពួកគេ​ដែរ ។ ពេល​អ្នកអាន សេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី ២ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​រៀន​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ទោះបី​ជាអ្នក​គ្មាន​ចំណេះ​ដឹង​ឥតខ្ចោះ​ក្តី ។

ការរៀន​អំពី​សេចក្តី​ជំនឿ​របស់​សមាជិក​ស្បែក​ខ្មៅ​នៃ​សាសនា​ចក្រ​អាច​បំផុស​គំនិត​ដល់អ្នក ។ ទាំង​នេះ​គឺជា​ដំណើរ​រឿង​មួយចំនួន​របស់​ពួកគេ ដែល​មាន​នៅលើគេហទំព័រ history.ChurchofJesusChrist.org ៖

  • « Jane Elizabeth Manning James » ( Church History Topics )

  • « In My Father’s House Are Many Mansions » ( ដំណើរ​រឿង​របស់ ហ្រ្គីន ហ្វ្លេក )

  • « You Have Come at Last » ( ដំណើរ​រឿង​របស់ អាន់ថូនី អូនប៊ីណា )

  • « Break the Soil of Bitterness » ( ដំណើរ​​រឿង​​របស់ ជូលៀ ម៉ាវិមប៊ីឡា )

  • « I Will Take It in Faith » ( ដំណើរ​រឿងរបស់ ចច រីកហ្វត )

សូមមើល​ផងដែរ « Witnessing the Faithfulness » Revelations in Context ទំព័រ ៣៣២–៤១; Gospel Topics « Race and the Priesthood » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org; Ahmad Corbitt « A Personal Essay on Race and the Priesthood » ភាគទី ១–៤ នៅលើ​គេហទំព័រ history.ChurchofJesusChrist.orgBeOne.ChurchofJesusChrist.org ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

មាត្រា​នៃ​សេចក្ដី​ជំនឿ ។សូមពិចារណា​ពីរបៀប​ដែល​ក្រុមគ្រួសារ​របស់​អ្នក​អាច​បង្កើត « មេរៀន​ខ្លីៗ » សម្រាប់​មាត្រា​នៃ​សេចក្ដី​ជំនឿ ។ ឧទាហរណ៍ នៅក្នុង​សប្ដាហ៍​នេះ សមាជិក​គ្រួសារ​ម្នាក់ៗ​អាច​ជ្រើស​រើស​មាត្រា​មួយ ហើយ​ស្វែង​រក​ព្រះគម្ពីរ​ ​រូបភាព​ទំនុកតម្កើង ឬ​ចម្រៀង​កុមារ​ដែល​ជាប់​ទាក់ទង ឬ​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ ។

ឬ​សមាជិក​គ្រួសារ​អាច​ដាក់វេណ​សួរ​សំណួរ​គ្នា​ទៅវិញ​ទៅ​មក​អំពី​សាសនាចក្រ និង​អំពី​ជំនឿ​របស់​យើង បន្ទាប់​មក​ឆ្លើយ​សំណួរ​ទាំងនេះ ជាមួយ​នឹង​មាត្រា​នៃ​សេចក្តី​ជំនឿ ។

សេចក្តី​ប្រកាស​ជា​ផ្លូវការទី ១ និង​ទី  ។សេចក្តី​ប្រកាស​ជា​ផ្លូវការទី ១ និង​ទី  ជួយ​អ្នក​ឲ្យ​យល់​ពី​តួនាទី​របស់​វិវរណៈ​សម័យ​ទំនើប​នៅក្នុង​សាសនា​ចក្រ ។ នៅពេល​គ្រួសារ​របស់​អ្នក​អាន​ជា​មួយ​គ្នា សូម​ពិចារណា​ធ្វើការ​ពិភាក្សា​អំពី​របៀប​ដែល​ព្យាការី​ដឹកនាំ​យើង « ដោយ​ការ​បំផុស​គំនិត​ពី​ព្រះ​ដ៏​មាន​មហិទ្ធិ​ឫទ្ធិ » ( សេចក្តី​ប្រកាស​ជា​ផ្លូវការទី ១ ) ។ តើ​សេចក្តីប្រកាស​ទាំងពីរនេះ​បាន​ពង្រឹង​ដល់​សេចក្ដីជំនឿ​របស់​យើង​លើ​ព្រះ​ដែលមាន​ព្រះជន្ម​រស់ ដែល​ដឹកនាំ​សាសនាចក្រ​ដោយ​អង្គ​ទ្រង់​ផ្ទាល់​តាម​របៀបណា ? តើ​យើង​ឃើញ​ព្រះហស្ដ​របស់ទ្រង់​នៅក្នុង​កិច្ចការ​នៃ​សាសនា​ចក្រ​នាសព្វ​ថ្ងៃនេះ​ដោយ​របៀបណា ? អ្នក​អាច​សម្រេច​ចិត្ត​រុក​រក​ធនធាន​មួយ​ចំនួន​បន្ថែម​ទៀត​ជាមួយ​គ្នា​នៅក្នុង « គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន » ខាងលើ ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ស្នើ ៖ « រក្សា​បទ​បញ្ញត្តិ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៨–៦៩ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​តាមដាន​ការអញ្ជើញឲ្យ​ធ្វើ​សកម្មភាព ។ « នៅ​ពេលបងប្អូន​តាមដាន​ការ​អញ្ជើញ​មួយ​ដើម្បី​ធ្វើ​សកម្មភាព នោះ​បងប្អូន​បង្ហាញ​ដល់ [ គ្រួសារ​របស់​បងប្អូន​ ] ថាបងប្អូន​យកចិត្ត​ទុកដាក់​នឹង​ពួកគេ ហើយបងប្អូន​ក៏​បង្ហាញ​ពី​របៀប​ដែល​ដំណឹងល្អ​កំពុង​ប្រទានពរ​ដល់​ជីវិត​ពួកគេ​ផងដែរ ។ អ្នកអាច​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​ចែក​ចាយ​បទ​ពិសោធន៍​របស់ពួកគេ » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ ទំព័រ ៣៥ ) ។