Doctrine and Covenants 2025
ថ្ងៃទី ២៤-៣០ ខែ មីនា ៖ « គ្រប់​ការណ៍​ទាំង​អស់ ត្រូវ​ធ្វើ​ឡើង​តាម​របៀប​រៀបរយ » ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ២៧-២៨


« ថ្ងៃទី ២៤-៣០ ខែ មីនា ៖ ‹ គ្រប់​ការណ៍​ទាំង​អស់ ត្រូវ​ធ្វើ​ឡើង​តាម​របៀប​រៀបរយ › ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ២៧-២៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ២៧-២៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

រូបសំណាក យ៉ូសែប ស្ម៊ីធ

ថ្ងៃទី ២៤-៣០ ខែ មីនា ៖ « គ្រប់​ការណ៍​ទាំង​អស់​ត្រូវ​ធ្វើ​ឡើង​តាម​របៀប​រៀបរយ »

គោលលទ្ធិ និង​សេចក្តីសញ្ញា ២៧–២៨

វិវរណៈ​នៅតែ​ជា​គោលគំនិត​ដែល​ថ្មី​មួយ​សម្រាប់​ពួកបរិសុទ្ធ​នៅពេល​ការស្ដារ​ឡើងវិញ​បាន​បន្ដ​បើក​បង្ហាញ ។ សមាជិក​សាសនាចក្រ​ពី​ដើម​បាន​ដឹង​ថា​ព្យាការី យ៉ូសែប ស៊្មីធ អាច​ទទួល​បាន​វិវរណៈ​សម្រាប់​សាសនាចក្រ ប៉ុន្ដែ​តើ​អ្នកផ្សេង​ទៀត​អាចទទួល​វិវរណៈ​បាន​ដែរឬ​ទេ ? ប៉ុន្ដែ​តើ​អ្នក​ដទៃ​អាច​ធ្វើ​បាន​ឬ​ទេ​? សំណួរ​ដូចនេះ​កាន់​តែ​សំខាន់​ឡើង​នៅពេល ហៃរាំ ភេច ជា​សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី​ប្រាំបី​នាក់​នៃ​ផ្ទាំងចំណារ​មាស បាន​ជឿ​ថា​គាត់​បាន​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ ។ ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​ជាច្រើន​បាន​ជឿ​ថា​វិវរណៈ​ទាំងនេះ​គឺ​មកពី​ព្រះ ។ ព្រះ​អម្ចាស់​បាន​ឆ្លើយ​តប​ដោយ​ការ​បង្រៀន​ថា នៅ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ « គ្រប់​ការណ៍​ទាំង​អស់ ត្រូវ​ធ្វើ​ឡើង​តាម​របៀប​រៀបរយ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ២៨:១៣ ) ។ នេះ​មាន​ន័យ​ថា​មាន​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ដែល « បាន​តែងតាំង​ដើម្បី​ទទួល​បាន​បញ្ញត្តិ និង​វិវរណៈ​ទាំងឡាយ » សម្រាប់​សាសនាចក្រ​ទាំង​មូល ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៨:២ ) ។ បើ​ទោះជា​ដូច្នោះ​ក្ដី​ក៏​មនុស្ស​ដទៃ​ទៀត​អាច​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន សម្រាប់​ផ្នែក​របស់​ពួកគេ​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​ ។ តាមពិត​ទៅ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅកាន់ អូលីវើរ ខៅឌើរី គឺជា​ការរំឭក​មួយ​ដល់​យើង​ទាំងអស់​គ្នា ៖ « នឹង​បាន​ប្រទាន​ដល់​អ្នក​ … នូវ​អ្វីៗ​ដែល​អ្នក​ត្រូវ​ធ្វើ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៨:១៥ ) ។

សូមមើល​ផងដែរ « All Things Must Be Done in Order » នៅក្នុង Revelations in Context ទំព័រ ៥០–៥៣ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៧:១–៤

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ខ្ញុំ​ទទួល​សាក្រាម៉ង់​ក្នុង​ការរំឭក​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

សាលី ណៃត និង អិមម៉ា ស៊្មីធ បាន​ទទួល​បុណ្យ​ជ្រមុជទឹក​នៅ ខែ មិថុនា ឆ្នាំ ១៨៣០ ប៉ុន្តែ​ពិធី​បញ្ជាក់​ត្រូវបាន​បង្អាក់​ដោយ​មនុស្ស​អាក្រក់ ។ ពីរ​ខែ​ក្រោយមក សាលី និង​ស្វាមី​របស់​នាង នូវល បាន​មក​លេង អិមម៉ា និង យ៉ូសែប ហើយ​ពួកគេ​បាន​សម្រេច​ថា​ពិធីបញ្ជាក់​គួរតែ​ធ្វើ​នៅពេល​នេះ ហើយ​ថា​ក្រុម​នោះ​នឹង​ទទួល​សាក្រាម៉ង់​រួមគ្នា ។ ខណៈ​នៅ​តាម​ផ្លូវ​ទៅរក​ស្រា​ទំពាំងបាយជូរ​សម្រាប់​ពិធី​សាក្រាម៉ង់ យ៉ូសែប ត្រូវបាន​បញ្ឈប់​ដោយ​ទេវតា ។

សូម​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៧:១–៤ ដើម្បី​ស្វែង​យល់​អំពី​អ្វី​ដែល​ទេវតា​បាន​បង្រៀន​គាត់​អំពី​ពិធីសាក្រាម៉ង់ ។ តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​បងប្អូន​អ្វីខ្លះ អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​មកកាន់​ពិធី​សាក្រាម៉ង់ ? តើ​បងប្អូន​គិត​ថា​វា​មាន​អត្ថន័យ​យ៉ាងណា​ក្នុង​ការទទួល​ទាន​សាក្រាម៉ង់​ដោយ « ភ្នែក​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​សិរីល្អ​របស់ [ ទ្រង់ ] ? សូម​ពិចារណា​អំពី​រឿង​នេះ​— ហើយ​រកមើល​ការ​យល់​ដឹង​ផ្សេង​ទៀត​អំពី​សាក្រាម៉ង់​ដូច​ដែល​បងប្អូន​បាន​អាន លូកា ២២:១៩-២០ និង នីហ្វៃទី៣ ១៨:១–១១ ។ ( សូម​មើល​វីដេអូ « The Last Supper » « Jesus Christ Blesses Bread in Remembrance of Him » និង « Jesus Christ Blesses Wine in Remembrance of Him » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ផងដែរ ។

6:12

The Last Supper

4:24

Jesus Christ Blesses Bread in Remembrance of Him | 3 Nephi 18:1-7

2:28

Jesus Christ Blesses Wine in Remembrance of Him | 3 Nephi 18:8-11

ដើម្បី​រៀន​អំពី​ការ​ធ្វើ​ឲ្យ​សាក្រាម៉ង់​ជា​បទ​ពិសោធន៍​ថ្វាយ​បង្គំ​ដ៏ប្រសើរ សូម​ពិចារណា​សិក្សា​អំពី​សារលិខិត​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វហ្វើសុន « The Living Bread Which Came Down from Heaven » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣៦-៣៩ ) ។ តើ​អែលឌើរ គ្រីស្តូហ្វហ្វឺសិន បង្រៀន​អ្វី​ខ្លះ​ដែល​អាច​ជួយ​បងប្អូន​ឲ្យ​មាន​អារម្មណ៍ ថា​មាន​តំណភ្ជាប់​កាន់​តែ​ខ្លាំង​ទៅ​នឹង​ព្រះអង្គ​សង្គ្រោះ​តាម​រយៈ​ពិធីសាក្រាម៉ង់ ? សូម​ពិចារណា​អំពី​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ប្រសើរ​ជាង​មុន ដើម្បី​ទទួល​និមិត្ត​សញ្ញា​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ប្រព្រឹត្ត​ចំពោះ​និមិត្តសញ្ញា​ទាំងនោះ​ដោយ​មាន​ការ​គោរព ឬ​គោលបំណង​កាន់​តែ​ខ្លាំង ។

សូម​ពិចារណា​ការ​ច្រៀង ការស្តាប់ ឬ​ការអាន​ទំនុក​តម្កើង​ដូច​ជា « ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ » ( ទំនុក​តម្កើង ល.រ.៩៩ ) ហើយ​កត់ត្រា​នូវ​អារម្មណ៍​របស់​បងប្អូន​អំពី​ការ​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នេះ ។

ប្រើប្រាស់​តន្ដ្រី ។ តន្ត្រី​ពិសិដ្ឋ​អញ្ជើញ​ព្រះ​វិញ្ញាណ​ឲ្យ​ធ្វើ​ជា​សាក្សី​អំពី​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ ។ វា​អាច​ជួយ​បងប្អូន​ឲ្យ​យល់ និង​មាន​អារម្មណ៍​អំពី​សេចក្ដី​ពិត​ទាំង​នេះ​តាម​របៀប​ដែល​អាច​ចង​ចាំ​បាន ។ តន្ត្រី​ក៏​ជួយ​ឲ្យ​ការ​រៀន​សូត្រ​កាន់​តែ​បានល្អ​ផង​ដែរ ។

សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តីសញ្ញា ២០:៧៧, ៧៩; ៥៩:៩–១៣; Topics and Questions « Sacrament » បណ្ណាល័យ​ដំណឹងល្អ « Obtaining and Retaining a Remission of Sins through Ordinances » នៅ​ក្នុង ដេវីឌ អេ បែដណា « Always Retain a Remission of Your Sins » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦០-៦២ ។

15:20

បានទទួលការផ្ដាប់បាបទាំងឡាយរបស់បងប្អូនជានិច្ច

កាច់​នំប៉័ង

គោលលទ្ធិ និង​សេចក្តីសញ្ញា ២៧:៥–១៤

ព្រះអម្ចាស់​ប្រទាន​អំណាច​ដល់ពួក​អ្នក​បម្រើ​របស់​ទ្រង់​ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។

តើ​យើង​ដឹង​អ្វីខ្លះ​អំពី​ព្យាការី​ដែល​បាន​លើកឡើង​ក្នុង​ខគម្ពីរ​ទាំងនេះ ? បងប្អូន​អាច​ស្រាវជ្រាវ​ព័ត៌មាន​បន្ថែម​អំពី​ការណ៍​នេះ​នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។ តើ​មាន​ពរជ័យ​អ្វី​ខ្លះ​ដែល​កើត​មានដល់​បងប្អូន​តាមរយៈ​កូនសោ​ដែល​ព្យាការី​ទាំងនេះ​កាន់ ?

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៧:១៥–១៨

គ្រឿង​សឹក​នៃ​ព្រះ​នឹង​ជួយ​ការពារ​ខ្ញុំ​ឲ្យ​ឈរ​តតាំង​នឹង​អំពើ​អាក្រក់ ។

ប្រធាន អិម រ័សុល បាឡឺត បាន​មាន​ប្រសាសន៍​ថា ៖ « គ្មាន​អ្វី​មួយ​ដែល​ធំ ហើយ​អស្ចារ្យ​ដែល​យើង​អាច​ធ្វើ​ដើម្បី​បំពាក់​ខ្លួន​យើង​ខាង​វិញ្ញាណ​នោះ​ឡើយ ។ អំណាច​ខាង​វិញ្ញាណ​ពិត​ពឹងផ្អែក​លើ​ទង្វើ​តូចៗ​ជាច្រើន​វេញ​បញ្ចូល​គ្នា នៅក្នុង​សាច់​ក្រណាត់​នៃ​ការការពារ​ខាង​វិញ្ញាណ​ដែល​ការពារ និង​ជា​ខែល​ទាស់​នឹង​រាល់​សេចក្ដី​អាក្រក់ » ( « Be Strong in the Lord » Ensign ខែ កក្កដា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។

ពេល​បងប្អូន​រៀន​អំពី​គ្រឿង​សឹក​របស់​ព្រះ​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៧:១៥-១៨ នោះ​បងប្អូន​អាច​បង្កើត​តុ​មួយ​ដូច​នេះ​បាន ។ តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ពាក់​គ្រប់​បំណែក​នីមួយៗ​នៃ​គ្រឿង​សឹក​របស់​ព្រះ ?

បំណែក​នៃ​គ្រឿងសឹក

ផ្នែក​នៃ​រាងកាយ​ដែល​បាន​ការពារ

អ្វី​ដែល​ផ្នែក​រាងកាយ​នោះ​អាច​តំណាង​ឲ្យ

បំណែក​នៃ​គ្រឿងសឹក

ប្រដាប់​បាំង​ទ្រូង​នៃ​សេចក្តី​សុចរិត

ផ្នែក​នៃ​រាងកាយ​ដែល​បាន​ការពារ

ចិត្ត

អ្វី​ដែល​ផ្នែក​រាងកាយ​នោះ​អាច​តំណាង​ឲ្យ

បំណងប្រាថ្នា និង​ក្ដី​ស្រឡាញ់​របស់​ខ្ញុំ

បំណែក​នៃ​គ្រឿងសឹក

មួក​នៃ​សេចក្តី​សង្គ្រោះ

ផ្នែក​នៃ​រាងកាយ​ដែល​បាន​ការពារ

ក្បាល ឬ​គំនិត

អ្វី​ដែល​ផ្នែក​រាងកាយ​នោះ​អាច​តំណាង​ឲ្យ

បំណែក​នៃ​គ្រឿងសឹក

ផ្នែក​នៃ​រាងកាយ​ដែល​បាន​ការពារ

អ្វី​ដែល​ផ្នែក​រាងកាយ​នោះ​អាច​តំណាង​ឲ្យ

បំណែក​នៃ​គ្រឿងសឹក

ផ្នែក​នៃ​រាងកាយ​ដែល​បាន​ការពារ

អ្វី​ដែល​ផ្នែក​រាងកាយ​នោះ​អាច​តំណាង​ឲ្យ

សូមមើល​ផងដែរ អេភេសូរ ៦:១១–១៨; « ហួរហេ អេហ្វ ស្សែបាលូស « ការស្ថាបនា​ជីវិត​ទប់ទល់​នឹង​មារសត្រូវ​ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៥០–៥២ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៨

ព្រះយេស៊ូវ​គ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​ព្យាការី​នៅរស់​របស់​ទ្រង់ ។

សូម​ស្រមៃ​ថា​តើ​វា​នឹង​មាន​ស្ថានភាព​បែប​ណា ប្រសិន​បើ​នរណាម្នាក់​អាច​ទទួល​បាន​ព្រះបញ្ញត្តិ និង​វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំងមូល​នោះ ។ នៅ​ពេល​ដែល ហៃរាំ ភេច បាន​អះអាង​ថា​បាន​ទទួល​វិវរណៈ​បែប​នេះ សមាជិក​សាសនាចក្រ​ជា​ច្រើន​បាន​មាន​ការច្របូកច្របល់ ។ នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ២៨ ព្រះអម្ចាស់​បាន​បើក​សម្ដែង​របៀប​រៀបរយ​មួយ​សម្រាប់​វិវរណៈ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ចេញ​មកពី​កណ្ឌ​នេះ​អំពី​តួនាទី​ជាក់លាក់​របស់​ប្រធាន​នៃ​សាសនាចក្រ ? តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​កណ្ឌ​នេះ​អំពី​របៀប​ដែល​ព្រះ​អាច​ដឹកនាំ​បងប្អូន ?

សូមមើល​ផងដែរ ឌែល​ ជី ​រិនឡាន់« លក្ខខណ្ឌ​សម្រាប់​វិវរណៈ​ផ្ទាល់ខ្លួន » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ១៦–១៩ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៨:៨–៩

ហេតុអ្វី​បានជា​បេសកកម្ម​ទៅកាន់​ពួកសាសន៍​លេមិន​សំខាន់​ម្ល៉េះ ?

គោលបំណង​មួយ​នៃ​ព្រះគម្ពីរ​មរមន​គឺ « ដើម្បី​ឲ្យ​ពួក​សាសន៍​លេមិន​អាច​បាន​ដឹង​អំពី​ពួក​ឪពុក​របស់​ពួកគេ ហើយ​ដើម្បី​ឲ្យ​ពួកគេ​អាច​ដឹង​អំពី​សេចក្ដី​សន្យា​ទាំងឡាយ​នៃ​ព្រះអម្ចាស់ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣:២០ ) ។ ការណ៍​នេះ​ស្របគ្នា​នឹង​សេចក្ដីសន្យា​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដល់​ព្យាការី​នៅក្នុង​ព្រះគម្ពីរ​មរមន​ជាច្រើន ( ឧទាហរណ៍​សូមមើល នីហ្វៃទី​១ ១៣:៣៤–៤១; អេណុស ១:១១–១៨; ហេលេមិន ១៥:១២–១៣ ) ។ សមាជិក​សាសនាចក្រ​ពីមុន​បាន​ចាត់ទុក​ពួក​សាសន៍​អាមេរិកកាំង​ដើម​ថា​ជា​កូនចៅ​នៃ​ប្រជាជន​ក្នុង​ព្រះគម្ពីរ​មរមន ។ ( គោលជំហរ​ផ្លូវការ​នៃ​សាសនាចក្រ​សព្វថ្ងៃ​នេះ​គឺ​ថា​ពួកសាសន៍​លេមិន « គឺជា​ពួកដូនតា​សំខាន់​របស់​ពួក​សាសន៍​អាមេរិកកាំង​ដើម » [ បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ] ) ។

ដើម្បី​អាន​បន្ថែម​អំពី​បេសកកម្ម​របស់ អូលីវើរ ខៅឌើរី ទៅ​ក្បែរ​កុលសម្ព័ន្ធ​ពួក​សាសន៍​អាមេរិកកាំង​ដើម សូមមើល « A Mission to the Lamanites » Revelations in Context ទំព័រ ៤៥–៤៩ ។ តើ​បេសកកម្ម​នេះ​បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ និង​កិច្ចការ​របស់​ទ្រង់ ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០១

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៧:១–២

ពិធី​សាក្រាម៉ង់​ជួយ​ខ្ញុំ​ឲ្យ​ចងចាំ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

  • ក្មេងៗ​ប្រហែលជា​ឆ្ងល់ថា​ហេតុអ្វី​បានជា​យើង​ប្រើទឹក​សម្រាប់​ពិធីសាក្រាម៉ង់ កាលជំនាន់​ព្រះយេស៊ូវ​បាន​ប្រើ​ស្រា​ទំពាំងបាយជូរ ( សូមមើល លូកា ២២:១៩-២០; នីហ្វៃទី៣ ១៨:១–១១ ) ។ បងប្អូន​អាច​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៧:១–២ រួម​គ្នា ហើយ​ពិភាក្សា​អំពី​អត្ថន័យ​នៃ​ការ​ទទួល​ទានសាក្រាម៉ង់ « ដោយ​ភ្នែក​ស្មោះត្រង់​ទាំង​ស្រុង​ចំពោះ​សិរី​ល្អ [ របស់ព្រះ ] » ( ខទី ២ ) ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​របស់យើង​ទៅលើ​ព្រះអង្គសង្គ្រោះ ខណៈ​ដែល​យើង​ទទួលទាន​សាក្រាម៉ង់ ?

  • ប្រហែល​ជា​ការមាន​រូបភាព ខគម្ពីរ ឬ​អត្ថបទ​ចម្រៀង​អំពី​ព្រះ​សង្រ្គោះ​អាច​ជួយ​កូន​របស់​បងប្អូន​ឲ្យ​ចងចាំ​ទ្រង់​ពេល​ទទួលទាន​សាក្រាម៉ង់ ។ ពួកគេ​ប្រហែលជា​រីករាយ​ក្នុង​ការបង្កើត​កូនសៀវភៅ​មួយ​ដែល​មាន​រូបភាព ខគម្ពីរ និងអត្ថបទចម្រៀង​មួយ​ចំនួន ។ ពួក​គេ​អាច​គូរ​រូបភាព​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ឬ​ស្វែង​រក​រូបភាព​មួយ​ចំនួន​នៅ​ក្នុង​ទស្សនាវដ្ដី ប្រិយមិត្ត ។

ព្រះគ្រីស្ទ​កាច់​នំបុ័ង

ព័ត៌មាន​លម្អិត​មកពី អាហារ​ចុងក្រោយ ដោយ ស៊ីម៉ូន ឌីវី

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៧:១៥–១៨

គ្រឿង​សឹក​របស់​ព្រះ​ការពារ​ខ្ញុំ ។

  • បងប្អូន​អាច​បង្ហាញ​កូន​របស់​បងប្អូន​នូវ​រូបភាព​នៃ​គ្រឿង​សឹក ដូច​ជា​រូប​មួយ​ក្នុង​គម្រោង​មេរៀន​នេះ ឬ​នៅ​លើ ទំព័រ​សកម្មភាព នៅ​ក្នុង​គម្រោង​មេរៀន​សម្រាប់ អេភេសូរ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋម​សិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ។ នៅពេល​បងប្អូនអាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៧:១៥-១៨ សូម​ជួយ​កុមារ​ស្វែងរក​បំណែក​នៃ​គ្រឿង​សឹក​នៅលើ​រូបភាព ។ តើ​គ្រឿង​សឹក​របស់​ព្រះ​អាច​ជួយ​យើង​ឲ្យ « អាច​នឹង​ទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន » យ៉ាង​ដូច​ម្ដេច ? ( ខ​ទី ១៥ ) ។

គោលលទ្ធិ និងសេចក្ដីសញ្ញា ២៨:២,​៦–៧

ព្យាការី​ទទួល​បាន​វិវរណៈ​សម្រាប់​សាសនាចក្រ ខ្ញុំ​អាច​ទទួល​បាន​វិវរណៈ​សម្រាប់​ជីវិត​ខ្ញុំ ។

  • ប្រសិន​បើ​បងប្អូនមាន​កូន​ជា​ច្រើន បងប្អូន​អាច​អញ្ជើញ​ពួក​គេ​ឲ្យ​លេង « ធ្វើតាម​អ្នក​ដឹក​នាំ » ប៉ុន្តែ​សុំ​ឲ្យ​កុមារ​ពីរ​នាក់ ឬ​ច្រើន​ជាង​នេះ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ក្នុង​ពេល​តែ​មួយ ។ តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​មាន​អ្នក​ដឹកនាំ​ច្រើន​ជាង​ម្នាក់ ? បន្ទាប់​មក​បងប្អូន​អាច​រៀន​អំពី ហៃរាំ ភេច ( សូមមើល « ជំពូកទី ១៤ ៖ ព្យាការី និង​វិវរណៈ​សម្រាប់​សាសនាចក្រ » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តី​សញ្ញា ទំព័រ ៥៦-៥៧ ឬ​វីដេអូ​ដែល​ត្រូវ​គ្នា​នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ ឬ​ក្បាល​កណ្ឌ​សម្រាប់ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៨ ) ។ តើ​ព្រះ​វរបិតា​សួគ៌​បាន​កែ​តម្រូវ​ការភាន់ច្រឡំ​របស់​សមាជិក​សាសនាចក្រ​សម័យដើម​ដោយរបៀបណា ? តើ​ទ្រង់​ដឹកនាំ​សាសនាចក្រ​នៅ​ថ្ងៃ​នេះ​ដោយរបៀបណា ? ( សូមមើល គោលលទ្ធិ និងសញ្ញា ២៨:២ ) ។ សូម​ចែកចាយ​ទីបន្ទាល់​របស់បងប្អូន​ថា​ព្យាការី​បច្ចុប្បន្ន​ត្រូវ​បាន​ហៅ​ឲ្យ​ដោយ​ព្រះអម្ចាស់ ដើម្បី​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់​នៅ​ជំនាន់​របស់​យើង ។

    2:6

    ហៃរាំ ភេច និងវិវរណៈ ៖ ពួកបរិសុទ្ធរៀនពីរបៀបដែលព្រះដឹកនាំសាសនាចក្ររបស់ទ្រង់

  • ខណៈ​ពេល​ដែល​វិវរណៈ​សម្រាប់​សាសនាចក្រ​នឹង​តែងតែ​បាន​ផ្តល់​ឲ្យ​តាមរយៈ​ព្យាការី នោះ​យើង​ទាំងអស់​គ្នា​អាច​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ជួយ​កុមារ​ស្រាវជ្រាវ​បទគម្ពីរ​ដូច​ខាងក្រោម​ដើម្បី​ធ្វើ​បញ្ជី​នៃ​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ដឹកនាំ​ពួកគេ ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៨:១, ៤, ១៥; យ៉ូហាន ១៤:២៦; មរ៉ូណៃ ៨:២៦; ១០:៤–៥ ។ ចែកចាយ​ជាមួយគ្នា​ទៅវិញ​ទៅមក​អំពីរបៀប​ដែល​បងប្អូន​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។