ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃទី ៣ ២៧:២០—« ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក … ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។


« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃទី ៣ ២៧:២០—‹ ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក … ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

«ចំណេះ​ចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃទី ៣ ២៧:២០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ចំណេះចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃទី ៣ ២៧: ២០

« ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក … ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ »°។

រូបភាព
កុមារ​ម្នាក់​កំពុង​ទទួល​ពិធីបញ្ជាក់

នៅក្នុង​ការសិក្សា​របស់អ្នក​នៅ នីហ្វៃទី ៣ ២៧ អ្នក​បានរៀន​អំពី​ការញែកចេញ​ជាបរិសុទ្ធ ដែល​អ្នក​អាចដកពិសោធន៍​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅ​ពេល​អ្នក​រស់នៅតាម​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លាបទ​គម្ពីរគន្លឹះ​សម្រាប់ នីហ្វៃទី ៣ ២៧:២០ ដោយ​ពន្យល់​អំពី​គោលលទ្ធិ​ដែល​បានបង្រៀន​នៅ​ក្នុង​វគ្គបទគម្ពីរ​នេះ និង​អនុវត្តនូវ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ពិត ។

ការជួយ​សិស្ស​ឲ្យ​អភិវឌ្ឍ​សមត្ថភាព​ក្នុង​ការពិភាក្សា​អំពី​ជំនឿ​នៃ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ។ ការយល់ដឹង​របស់​សិស្ស​កើនឡើង​នៅពេល​ដែល​ពួកគេ​ពន្យល់​អំពី​ដំណឹងល្អ​ដល់គ្នា​ទៅវិញ​ទៅមក ។ សូម​បង្កើត​បរិយាកាស​មួយ ដែល​សិស្ស​មាន​ទំនុកចិត្ត​ក្នុង​ការចែកចាយ​ការយល់ដឹង​របស់​ពួកគេ​អំពី​សេចក្តីពិត​នៃ​ដំណឹងល្អ ។

ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចាប់ផ្តើម​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លាបទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃទី ៣ ២៧:២០ ៖ « ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក … ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

មេរៀន​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​បង្រៀន​បន្ទាប់ពី​មេរៀន « នីហ្វៃទី ៣ ១២:១៧ ផ្នែក​ទី ២ » ដែលជា​មេរៀន​បរិបទ​សម្រាប់​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ នីហ្វៃទី ៣ ២៧:២០ ។ ប្រសិនបើ​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវប្តូរ​ទៅ​សប្តាហ៍​ផ្សេង សូម​ប្រាកដ​ថា មេរៀន​បរិបទ​ដែល​ត្រូវគ្នា​នេះ​ត្រូវបាន​បង្រៀន​នៅអំឡុង​សប្តាហ៍​នោះ​ផងដែរ ។

ពន្យល់ និង​ទន្ទេញ

ចេញពី​ការសិក្សា​របស់​អ្នក​នៅ នីហ្វៃទី ៣ ២៧:២០ អ្នក​បានរៀន​អំពី​សេចក្តីពិត​ដូច​ខាងក្រោម​នេះ ៖ ប្រសិនបើ​យើងប្រែចិត្ត ហើយ​ចូលមក​រក​ព្រះយេស៊ូវ​គ្រីស្ទ ហើយបាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក នោះ​យើង​អាច​ញែកចេញ​ជាបរិសុទ្ធ ដោយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ឈរ​ដោយ​ស្អាតស្អំ​នៅ​ចំពោះ​ព្រះភ័ក្រ្ត​របស់ ព្រះអង្គសង្រ្គោះ​នៅថ្ងៃ​ចុងក្រោយ ។

សូម​ស្រមៃ​ថា អ្នក​មាន​ឱកាស​បង្រៀន​សេចក្ដីពិត​នេះ​ទៅដល់​កុមារ​ម្នាក់ ។

មុន​ពេល​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោម​ឲ្យ​ឮៗ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​សេចក្តី​ពន្យល់​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ បន្ទាប់មក អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី ដែល​ពួកគេ​បាន​សរសេរ​ជាមួយ​ដៃគូ ឬ​ក្រុមតូច​មួយ ។

  • តើ​អ្នក​នឹង​ពន្យល់​សេចក្ដីពិត​នេះ​ទៅ​ដល់​កុមារ​ម្នាក់ ឲ្យ​គាត់ ឬ​នាង​យល់​តាម​របៀប​ណា ?

សូម​អនុវត្ត​ការទន្ទេញ​ឃ្លា​បទគម្ពីរ​គន្លឹះសម្រាប់ នីហ្វៃទី ៣ ២៧:២០ ៖ « ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក … ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

សូម​បំបែក​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​គន្លឹះ​ទៅ​ជា​វគ្គៗ​ដូច​ខាងក្រោម​នេះ ។ អនុវត្ត​ការសូត្រ​ឃ្លា​នីមួយៗ​ឲ្យ​បាន​ច្រើន​ដង ។ បន្ទាប់មក​ដាក់​វគ្គ​ទាំងអស់​ចូល​គ្នា ហើយ​សូត្រ​សេចក្តីយោង និង​ឃ្លាគន្លឹះ​ទាំងមូល ។

ដើម្បី​បន្ថែម​ឲ្យ​មាន​ភាពចម្រុះ អ្នក​អាច​សុំ​ឲ្យ​សិស្ស ឬ​ក្រុម​សិស្ស​ផ្សេងៗ​ទន្ទេញ​ឃ្លា​ណា​មួយ​ខាងក្រោម​នេះ ។ សូម​ចង្អុល​ទៅ​សិស្ស ឬ​ក្រុម ហើយ​ឲ្យ​ពួកគេ​សូត្រ​ផ្នែក ដែល​អ្នក​បាន​ដាក់​ឲ្យ​ពួកគេ ។ សូម​បន្ត​ធ្វើ​បែបនេះ រហូត​ដល់​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​គន្លឹះ​ទាំងមូល​ត្រូវ​បាន​សូត្រ​ឡើងវិញ ។ បន្ទាប់មក អ្នកអាច​កំណត់​ផ្នែក​ផ្សេង​មួយទៀត​ទៅ​ដល់​សិស្ស ឬ​ក្រុម​នីមួយៗ ហើយ​ធ្វើ​សកម្មភាព​បែប​នេះ​ឡើងវិញ ។

  • នីហ្វៃទី ៣ ២៧:២០

  • ចូរ​មក​រក​យើង

  • ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក

  • ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ

  • ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ

អនុវត្ត​ជាក់ស្ដែង

ដើម្បី​ជួយ​អ្នក​រំឭក​ឡើងវិញ សូម​ចំណាយពេល ៣០ វិនាទី​សរសេរ​អ្វីដែល​អ្នក​អាច​ចាំ​បាន​អំពី​គោលការណ៍​មួយ​នៃ​គោលការណ៍​ទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ។ បន្ទាប់មក ធ្វើ​ដូចគ្នា​ទៅនឹង​គោលការណ៍​ពីរ​ផ្សេងទៀត ។ ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ​ក្នុង​ការចងចាំ​អំពី​គោលការណ៍​នេះ អ្នក​អាច​មើល​កថាខណ្ឌ ទី ៥–១២ នៅក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។

ជម្រើស​មួយទៀត ដើម្បី​រំឭក​ឡើងវិញ​អំពី​គោលការណ៍​ទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ គឺ​ត្រូវ​បំបែក​សិស្ស​នៅ​ក្នុងថ្នាក់​ទៅ​ជា​បី​ក្រុម ហើយ​ដាក់​កំណត់​គោលការណ៍​មួយ​ទៅឲ្យ​ក្រុមនីមួយៗ ដើម្បី​ធ្វើ​ការរំឭក​ឡើងវិញ ។ សិស្ស​ម្នាក់​មកពី​ក្រុម​នីមួយៗ​អាច​សរសេរ​នៅ​លើ​ក្តារខៀន​ចំពោះ​អ្វីដែល​ក្រុម​របស់គាត់ ឬ​នាង​ចងចាំ​ពី​គោលការណ៍ ដែល​បាន​ដាក់​ឲ្យ​ពួកគេ។

នៅពេល​សិស្ស​បាន​បញ្ចប់​ការរំឭក​ឡើងវិញ​អំពី​គោលការណ៍​ដែល​បាន​ចាត់​ទៅ​ឲ្យ​ពួកគេ​ហើយ សូម​ចែកចាយ​សាច់រឿង​ខាងក្រោម​ជាមួយ​នឹង​សិស្ស​នៅក្នុង​ថ្នាក់ ។ អ្នក​ប្រហែលជា​ចង់​បង្ហាញ​សាច់រឿង​នេះ ដើម្បី​សិស្ស​អាច​មើល​វា​ទាំងស្រុង​នៅក្នុង​អំឡុងពេល​រៀន​មេរៀន ។

អ្នក និង​មិត្តភក្តិ​របស់អ្នក​ឈ្មោះ មេហ្គាន កំពុង​ពិភាក្សា​ពី​ដំណឹងល្អ​នៅ​តាម​ផ្លូវ​ចេញពី​សាលារៀន​មក​ផ្ទះ​វិញ ។ មេហ្គាន សួរថា « តើ​អ្នក​ធ្លាប់​ខ្លាច​អំពី ការ​ជួប​ព្រះ​ម្ដងទៀត​ទេ ? ខ្ញុំ​ព្យាយាម​រស់នៅ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​នៅពេល​ដែល​ខ្ញុំ​ធ្វើ​ខុស ខ្ញុំ​ប្រែចិត្ត ប៉ុន្តែ​គំនិត​ដែល​ថាការឈរ​នៅ​ចំពោះ​ព្រះភ័ក្រ​ព្រះ ដើម្បី​ទទួល​ការជំនុំជម្រះនោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការភ័យខ្លាច » ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​របៀប ដែល​ពួកគេ​អាច​ប្រើប្រាស់​គោលការណ៍​នានា​មកពី​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ និង​គោលលទ្ធិ ដែល​បានបង្រៀន​នៅក្នុង​គម្ពីរ នីហ្វៃទី ៣ ២៧:២០ ដើម្បី​ជួយ​មេហ្គាន អំពី​កង្វល់​របស់នាង ។

អ្នក​អាច​នឹង​ពិចារណា​ពី​ការចាប់ផ្តើម​ការពិភាក្សា​ដោយ​ការសុំ​សិស្ស​ឲ្យ​ចែកចាយ​អំពី​គោលការណ៍​មួយ​ណា​ដែល​ពួកគេ​អាច​នឹង​ចាប់ផ្តើម និង​របៀប​ដែល​គោលការណ៍​នោះ​អាច​មាន​ប្រយោជន៍ ។ បន្ទាប់មក​បន្ត​ពិភាក្សា​អំពី​គោលការណ៍​ផ្សេងទៀត​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ រហូត​ដល់​អ្នក​បានពិភាក្សា​អំពី​របៀប​ដែល​គោលការណ៍​ទាំងបី​នេះ​អាច​ជួយ​ដោះស្រាយ​កង្វល់​ដូចជា​កង្វល់​របស់ មេហ្គាន ។

ប្រសិនបើ​ចាំបាច់ សូម​ប្រើប្រាស់​សំណួរ​ខាងក្រោម ជា​ផ្នែក​នៃ​ការពិភាក្សា​របស់អ្នក ។ អ្នក​មិន​ចាំបាច់​ប្រើប្រាស់​សំណួរ​ទាំងអស់​នេះ​ទេ ហើយ​អ្នក​អាច​សាកសួរ​ទៅ​ពួកគេ​ទៅ​តាមលំដាប់ ដែល​មាន​ប្រយោជន៍​បំផុត ។

សូម​ពិនិត្យមើល​គោលគំនិត និងសំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យដ៏​អស់កល្បមួយ

  • តើ​មាន​ការសន្មតអ្វីខ្លះ​អាច​ខុសឆ្គងដែល មេហ្គាន មាន​អំពី​ព្រះវរបិតាសួគ៌ ឬ​ផែនការ​របស់ទ្រង់ ?

  • តើ​មាន​សេចក្ដីពិត​អ្វីខ្លះដែល​អ្នក​ចង់​ឲ្យ មេហ្គាន យល់​អំពី​ព្រះវរបិតាសួគ៌ និង​ផែនការ​របស់ទ្រង់ ?

សូម​ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព

  • តើ​ការបង្រៀន​អ្វីខ្លះ​មកពី នីហ្វៃទី ៣ ២៧: ២០ ដែល​អាច​ជួយ​ដល់​ស្ថានភាព​នេះ​បាន ?

  • តើ​មាន​បទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​អ្វីខ្លះ​ទៀត​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​អាច​មាន​ប្រយោជន៍ ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​សកម្មភាព​អ្វីខ្លះ​ដែល មេហ្គាន អាច​ធ្វើ​បាន ដែល​អាច​ជួយ​ដល់​នាង​ឲ្យ​មាន​សេចក្តី​សុខសាន្ត​កាន់តែ​ខ្លាំង​ពី​កង្វាល់​របស់​នាង ? ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា សកម្មភាព​ទាំងនេះ​អាច​ជួយ​បាន ?

ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ

សកម្មភាព​ខាងក្រោម​នេះ​អាច​ប្រើប្រាស់​បាន​នៅក្នុង​មេរៀន​នៅពេល​ខាងមុខ ដើម្បី​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទ​គម្ពីរគន្លឹះ​សម្រាប់ នីហ្វៃទី ៣ ២៧:២០ ។ សកម្មភាព​នេះ​អាច​ធ្វើ​ជាមួយ​សិស្ស​ទាំងអស់​នៅក្នុង​ថ្នាក់ ជា​ក្រុមតូចៗ ឬ​ចាប់​ជាដៃគូ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​អំពី​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃទី ៣ ២៧:២០ ហើយ​សូត្រ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ឲ្យ​ឮៗ​ចំនួន​បី​ដង ។ បន្ទាប់មក​សុំ​ឲ្យ​ពួកគេ​កាត់​ពាក្យ​ឲ្យ​ដាច់ៗ​ពី​គ្នា ហើយ​ច្របល់​បញ្ចូលគ្នា ។ បន្ទាប់មក​ឲ្យ​សិស្ស​ដាក់​ពាក្យ​តាម​លំដាប់លំដោយ​ឡើងវិញ ។