ថ្នាក់​សិក្ខាសាលា
ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី ១៧ ៖ ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ


« ការរំឭក​ចំណេះចំណាន​ខាងគោលលទ្ធិ​ទី ១៧ ៖ ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ១៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ១៧

ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ

រូបភាព
យុវនារី​កំពុង​សិក្សា

ការចងចាំ​សេចក្ដីយោង​បទគម្ពីរ និង​អ្វី​ដែល​បទគម្ពីរ​ទាំងនោះ​បង្រៀន​អាច​ផ្ដល់​ពរជ័យ​ដល់​ជីវិត​អ្នក​នៅតាម​របៀប​ជាច្រើន ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ​ជាច្រើន និង​ឃ្លាបទគម្ពីរ​គន្លឹះ​មកពី​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ទាំង ១២ ចុងក្រោយ​នៅក្នុង​ព្រះគម្ពីរ​មរមន ។⁠

សូម​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​ឃ្លា​បទគម្ពីរ​គន្លឹះ ។នៅពេល​សិស្ស​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លាបទគម្ពីរ​គន្លឹះ ពួកគេ​ទំនងជា​ចងចាំ និង​ប្រើ​វា​នៅពេល​ចែកចាយ​ដំណឹងល្អ ។ សូម​ប្រើ​វិធីសាស្ត្រ​ទន្ទេញ​ផ្សេងៗទៀត​ដែល​មាន​ដូចជា ការសូត្រ​ដដែលៗ ការលេង​ល្បែង​សាមញ្ញៗ ឬ​ប្រើ​ប័ណ្ណ​រំឭក​ការចងចាំ ដើម្បី​ធ្វើ​ឲ្យ​ទន្ទេញ​កាន់តែ​មាន​ភាពរីករាយ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​រឿង​នានា​នៅក្នុង​ជីវិត​របស់​ពួកគេ​ដែល​ពួកគេ​បាន​ទន្ទេញចាំ ។ តើ​ពួក​គេ​អាច​ទន្ទេញ​ចាំ​រឿង​ទាំងនេះ​បាន​ដោយ​របៀបណា ហើយ​តើ​វា​បាន​ជួយ​ពួកគេ​ដោយ​របៀបណា ?

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

មេរៀនវគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ អាច​នឹង​ត្រូវ​បង្រៀន​ជំនួស​ឲ្យ​មេរៀន​រំឭក​ឡើង​វិញ​នេះ ។ សូម​មើល​តារាង​កាលវិភាគ​ដែល​នាយក​ប្រចាំ​តំបន់ ឬ​អ្នកសម្រប​សម្រួល​ប្រចាំ​ភូមិភាគ​ផ្តល់​ឲ្យ ដើម្បី​ធានា​ថា​មេរៀន​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នីមួយៗ​នឹង​ត្រូវបាន​បង្រៀន​នៅក្នុង​អំឡុង​ពេល​ដែល​ថ្នាក់សិក្ខាសាលា​កំពុង​សិក្សា ។

ការទន្ទេញ

ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ចាប់ផ្តើម​គិត​យ៉ាង​ឆាប់រហ័ស​អំពី​ការទន្ទេញ​បទគម្ពីរ ។

ជាជម្រើស​ផ្សេងៗ សិស្ស​អាច​ចែកចាយ​អ្វីមួយ​ដែល​ពួកគេ​បាន​ទន្ទេញចាំ ( ដូចជា​សម្រង់​មកពី​ខ្សែភាពយន្ត ទំនុក​បទចម្រៀង អាសយដ្ឋាន ជាដើម ) ហើយ​ពិភាក្សា​អំពី​មូលហេតុ​ដែល​ពួកគេ​បាន​ទន្ទេញ និង​របៀប​ដែល​ពួកគេ​អាច​ចាំ​វា​បាន ។ ⁠វា​ក៏​អាច​ជួយ​អញ្ជើញ​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ទើប​ត្រឡប់​មក​វិញ​ឲ្យ​ចែកចាយ​រូបភាព​ដែល​គាត់ ឬ​នាង​បាន​ទន្ទេញ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​ការទន្ទេញ​បទគម្ពីរ ។

សូម​អាន​សេចក្តី​ថ្លែងការណ៍​ដោយ​អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–ឆ្នាំ ២០១៥ ) នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​អំពី​សារៈសំខាន់​នៃ​ការទន្ទេញ​ចាំ​បទគម្ពីរ ៖

អំណាច​ដ៏​មហិមា​អាច​កើត​ឡើង​មកពី​ការទន្ទេញ​បទគម្ពីរ ។ ការទន្ទេញ​បទគម្ពីរ​មួយ គឺ​ជា​ការបង្កើត​មិត្ត​ភាព​មួយ​ថ្មី ។ វា​ដូចជា​ការរកឃើញ​បុគ្គល​ម្នាក់ថ្មី​ដែល​អាច​ជួយ​នៅក្នុង​ពេល​ត្រូវការ ផ្ដល់​ការបំផុសគំនិត និង​ការលួងលោមចិត្ត ហើយ​ជា​ប្រភព​នៃ​ការលើក​ទឹកចិត្ត​សម្រាប់​ការផ្លាស់ប្ដូរ​ដែល​ចាំបាច់ ។ ( រីឆាដ ជី ស្កត « The Power of Scripture » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ )

  • តើ​បទគម្ពីរ​ណាខ្លះ​ដែល​អ្នក​បាន​ទន្ទេញចាំ​រហូត​មក​ដល់​ពេល​នេះ ? ហេតុអ្វី​បាន​ជា​អ្នក​ទន្ទេញ​បទគម្ពីរ​ទាំងនោះ ?

នៅពេល​អ្នក​ចូលរួម​ក្នុង​សកម្មភាព​ទន្ទេញ​ខាងក្រោម សូម​មាន​ទំនុកចិត្ត និង​ជឿជាក់​ថា ព្រះអម្ចាស់​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​សំខាន់ៗ​ទាំងនេះ និង​ឃ្លា​ខគម្ពីរ​គន្លឹះ ។

វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ការទន្ទេញ

ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​នៃ​វគ្គចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន​ទាំង ១២ ចុងក្រោយ ជាមួយ​នឹង​ឃ្លា​បទគម្ពីរ​គន្លឹះ​របស់​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទាំង​នោះ ។

ចំណេះចំណាន​ខាងគោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ៖ អាលម៉ា–មរ៉ូណៃ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

សេចក្ដីយោង​បទគម្ពីរ

ឃ្លា​បទ​គម្ពីរ​គន្លឹះ

សេចក្ដីយោង​បទគម្ពីរ

អាលម៉ា ៧:១១–១៣

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង » ។

សេចក្ដីយោង​បទគម្ពីរ

អាលម៉ា ៣៤:៩–១០

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« ជា​ការ​ចាំ​បាច់​ត្រូវ​តែ​មាន​ដង្វាយ​ធួន​មួយ​កើត​ឡើង … ការ​បូជា​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ។

សេចក្ដីយោង​បទគម្ពីរ

អាលម៉ា ៣៩:៩

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« កុំ​ទៅ​តាម​សេចក្តីសម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ » ។

សេចក្ដីយោង​បទគម្ពីរ

អាលម៉ា ៤១:១០

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« សេចក្ដី​ទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ។

សេចក្ដីយោង​បទគម្ពីរ

ហេលេមិន ៥:១២

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« គឺ​នៅលើ​សិលា​នៃ​ព្រះដ៏​ប្រោសលោះ​នៃ​យើង … ដែល​កូន​ត្រូវ​សង់គ្រឹះ​របស់​កូន » ។

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃ ទី៣ ១១:១០–១១

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« យើង​បាន​ធ្វើ​ការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា​ចំពោះ​គ្រប់​ការណ៍​ទាំង​អស់ ចាប់​តាំង​ពី​ដើមដំបូង​មក » ។

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃ ទី៣ ១២:៤៨

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« បាន​ល្អ​ឥត​ខ្ចោះ​ដូច​ជា​យើង ឬ​ដូច​ជា​ព្រះ​វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ » ។

សេចក្ដីយោង​បទគម្ពីរ

នីហ្វៃទី⁠៣ ២៧:២០

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក … ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ញែកចេញ​បរិសុទ្ធ ដោយ​ការទទួល​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

សេចក្ដីយោង​បទគម្ពីរ

អេធើរ ១២:៦

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« អ្នក​រាល់​គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយ​ពី​ការ​សាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​សិន » ។

សេចក្ដីយោង​បទគម្ពីរ

អេធើរ ១២:២៧

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« បើ​មនុស្ស​លោក​មករក​យើង … លំដាប់​នោះយើង​នឹង​ធ្វើ​ឲ្យអ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅជា​ខ្លាំងពូកែ​ចំពោះ​ពួកគេ​វិញ » ។

សេចក្ដីយោង​បទគម្ពីរ

មរ៉ូណៃ ៧:៤៥–៤៨

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« ប៉ុន្តែ សេចក្ដី​សប្បុរស គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » ។

សេចក្ដីយោង​បទគម្ពីរ

មរ៉ូណៃ ១០:៤–៥

ឃ្លា​បទ​គម្ពីរ​គន្លឹះ

« សូម​សួរ​ដល់​ព្រះ​ជា​ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ … [ និង ] ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្ដី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ។

សិស្ស​ដែល​អាច​ចូល​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​បាន អាច​ប្រើ​កម្មវិធី ឬ​កម្មវិធី​មួយ​ដើម្បី​បង្កើត​ប័ណ្ណ​រំឭក​ការចងចាំ នៅលើ​ឧបករណ៍​របស់​ពួកគេ​បាន ។ បើ​មិន​ដូច្នោះ​ទេ សូម​ចែក​ក្រដាស​ពីរ​សន្លឹក​ឲ្យទៅ​សិស្ស​ម្នាក់ៗ​សម្រាប់​សកម្មភាព​នេះ ។

បើ​សិស្ស​អាច​ចូល​ប្រើ​ប័ណ្ណ​រំឭក​ការចងចាំ​រួចហើយ សូម​ពិចារណា​រំលង​ទៅ​សកម្មភាព​នៅក្នុង​ផ្នែក « ការប្រើប្រាស់​ប័ណ្ណ​រំឭក​ការចងចាំ​របស់​អ្នក » ។

សូម​បង្កើត​ប័ណ្ណ​រំឭក​ការចងចាំ​មួយ​សំណុំ​ដែល​អ្នក​អាច​ប្រើ​ពេញ​មួយ​ឆ្នាំ ។ បើចាំបាច់ សូម​ប្រើ​ការណែនាំ​ខាងក្រោម​ដើម្បី​ជួយ​អ្នក​បង្កើត​ប័ណ្ណ​រំឭក​ការចងចាំ​របស់​អ្នក ៖

សូម​ប្រុងប្រយ័ត្ន​កុំ​ចំណាយពេល​បង្កើត​ប័ណ្ណ​រំឭក​ការចងចាំ​ច្រើន​ពេក ។ សូម​ឲ្យ​ប្រាកដ​ថា សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ប្រើ​ប័ណ្ណ​របស់​ពួកគេ​ដើម្បី​ហាត់​ទន្ទេញ​សេចក្តីយោង​ចំណេះចំណាន​ខាង​ព្រះគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។

ជំហាន​ទី ១ ៖ បង្កើត​កាត​ចំនួន ១២ សន្លឹក

សូម​គូស​បន្ទាត់​ពុះ​កណ្តាល​ក្រដាស​ដើម្បី​បង្កើត​ជួរ​ឈរ​ពីរ ដោយ​ប្រើ​ក្រដាស​មួយ​ចំហៀង​ទាំងស្រុង ។ បន្ទាប់មក គូរ​បន្ទាត់​ផ្តេក​ពីរ​លើ​ក្រដាស​ដើម្បី​បង្កើត​ប្រអប់​ចំនួន​បី​ដែល​មាន​ទំហំ​ស្មើ​គ្នា​នៅក្នុង​ជួរ​ឈរ​នីមួយៗ ដើម្បី​ផ្តល់​ឲ្យ​អ្នក​នូវ​ប្រអប់​សរុប​ចំនួន​ប្រាំ​មួយ។ សូម​មើល​រូបភាព​ខាង​ក្រោម​សម្រាប់​គំរូ​រូបរាង​នៃ​ទំព័រ​ក្រដាស​របស់​អ្នក​គួរ​មាន ៖

រូបភាព
តារាង​ទទេ

សូម​ត្រឡប់​ក្រដាស ហើយ​ធ្វើ​ដូចគ្នា​នៅ​ម្ខាងទៀត។ សូម​ធ្វើ​ដូចគ្នា​នៅលើ​ក្រដាស​ដាច់​ដោយ​ឡែក​មួយ​ទៀត ដើម្បី​បង្កើត​ប្រអប់​ទាំង ១២ ដែល​អ្នក​ត្រូវការ ។

នៅលើ​ក្រដាស​របស់​អ្នក​មួយ​ចំហៀងៗ នៅក្នុង​ប្រអប់​នីមួយៗ សូម​សរសេរ​សេចក្ដីយោង​បទគម្ពីរ​មកពី​តារាង​នេះ ។ បន្ថែមពី​លើ​សេចក្តីយោង​បទគម្ពីរ អ្នក​អាច​ពិចារណា​គូរ​រូបភាព​សាមញ្ញ​មួយ​នៅ​លើ​ក្រដាស​មួយ​ចំហៀង​នេះ​របស់​អ្នក ដែល​នឹង​ជួយ​អ្នក​ចងចាំ​ឃ្លា​បទគម្ពីរ​គន្លឹះ ។ ខណៈពេល​ដែល​គំនូរ​នេះ​គួរ​ជួយ​ដល់​អ្នក​ឲ្យ​ចងចាំ​ឃ្លា​បទគម្ពីរ​គន្លឹះ វា​ក៏​គួរតែ​បង្ហាញ​អំពី​គារវភាព និង​ការគោរព​ដ៏​ត្រឹមត្រូវ​ចំពោះ​លក្ខណៈ​ពិសិដ្ឋ​នៃ​វគ្គបទគម្ពីរ​ផងដែរ ។

ជំហាន​ទី ២ ៖ សរសេរ​សេចក្ដីយោង​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅលើ​ក្រដាស​ម្ខាង

នៅលើ​ផ្នែក​ម្ខាងៗ​នៃ​ក្រដាស​ទាំងពីរ​សន្លឹក​របស់​អ្នក សូម​សរសេរ​សេចក្ដីយោង​បទគម្ពីរ​មកពី​តារាង​ក្នុង​ប្រអប់​នីមួយៗ ។ ក្រៅ​ពី​សេចក្តីយោង​បទគម្ពីរ អ្នក​ក៏​អាច​គូរ​រូបភាព​សាមញ្ញ​មួយ ដែល​នឹង​ជួយ​អ្នក​ចងចាំ​ឃ្លា​បទគម្ពីរ​គន្លឹះ​ផងដែរ ។

ជំហាន​ទី ៣ ៖ សរសេរ​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅ​ម្ខាង​ទៀត ។

សូម​ត្រឡប់​ក្រដាស​របស់​អ្នក ហើយ​សរសេរ​ក្នុង​ប្រអប់​នីមួយៗ​នូវ​ឃ្លា​បទគម្ពីរ​គន្លឹះ ដែល​ត្រូវ​នឹង​សេចក្ដីយោង​បទគម្ពីរ​នៅ​ម្ខាង​ទៀត ។

ជំហាន​ទី ៤ ៖ កាត់​កាត​របស់​អ្នក ។

សូម​កាត់​ប្រអប់​នីមួយៗ​ដែល​អ្នក​បាន​បង្កើត​ទៅ​ជា​កាត ។

ការប្រើប្រាស់​ប័ណ្ណ​រំឭក​ការចងចាំ​របស់​អ្នក

សូម​មាន​គំនិត​ច្នៃ​ប្រឌិត​ក្នុង​ការប្រើប្រាស់​ប័ណ្ណ​រំឭក​ការចងចាំ​របស់​អ្នក ។ សូម​ជ្រើសរើស​គំនិត​មួយ​ក្នុង​ចំណោម​គំនិត​ដូច​ខាង​ក្រោម ឬ​បង្កើត​គំនិត​មួយ​ដោយ​ខ្លួន​ឯង ។ អ្នក​ក៏​អាច​ជ្រើសរើស​ប្រើប្រាស់​ធនធាន​ដែល​មាន​នៅលើ​កម្មវិធី​ចំណេះចំណាន​ខាង​គោលលទ្ធិ​ផងដែរ ។

  • ការសួរ​សំណួរ​ខ្លួន​ឯង ៖ សូម​កាន់​ប័ណ្ណ​បង្ហាញ​ដើម្បី​ឲ្យ​អ្នក​អាច​មើល​ឃើញ​តែ​សេចក្ដី​យោង ឬ​ឃ្លាបទគម្ពីរ​គន្លឹះ​ប៉ុណ្ណោះ ។ សូម​សាកល្បង​និយាយ​ឃ្លា ឬ​សេចក្ដី​យោង​បទគម្ពីរ​គន្លឹះ​ដែល​ត្រូវគ្នា ។ សូម​ធ្វើ​ដូចនេះ​សាឡើងវិញ​ជាច្រើន​ដង​ជាមួយនឹង​សេចក្ដីយោង​នីមួយៗ និង​ឃ្លា​ដែល​ត្រូវគ្នា ។

  • សកម្មភាព​ផ្គូផ្គង ៖ ចាប់​ដៃ​គូ​ជាមួយ​នរណា​ម្នាក់ ។ សូម​ឲ្យ​មនុស្ស​ម្នាក់​ដាក់​ប័ណ្ណ​របស់​គាត់ ឬ​នាង​ដែល​មាន​សេចក្ដីយោង​ផ្ងារ​ឡើង ហើយ​ម្នាក់​ទៀត​ដាក់​ប័ណ្ណ​របស់​គាត់ ឬ​នាង​ដែល​មាន​ឃ្លា​បទគម្ពីរ​គន្លឹះ​ផ្ងារ​ឡើង​លើ ។ សូម​ផ្គូផ្គង​ឃ្លា​បទគម្ពីរ​គន្លឹះ​ទៅនឹង​សេចក្ដីយោង​ដែល​ត្រូវ​គ្នា ដោយ​ការដាក់​ប័ណ្ណ​ដែល​មាន​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅ​ពីលើ​សន្លឹក​ប័ណ្ណ​នៃ​សេចក្ដីយោង ។

សូម​ពិចារណា​បំបែក​សិស្ស​ជា​ក្រុមៗ ដែល​មាន​សមាជិក​បួន​នាក់ ។ សូម​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​ប្រើ​ប័ណ្ណ​រំឭក​ការចងចាំ​មួយ​ឈុត ហើយ​បែងចែក​ឈុត​នេះ​ទៅក្នុង​ចំណោម​សមាជិក​ក្រុម ។ សូម​ឲ្យ​សិស្ស​ដាក់​ប័ណ្ណ​ទាំងអស់​នៅលើ​តុ​របស់​ពួកគេ​ដោយ​មាន​សេចក្ដីយោង​ផ្ងារមុខ​ឡើងលើ ។ សូម​អាន​ឃ្លាបទគម្ពីរ​គន្លឹះ​មួយ​ដល់​សិស្ស​ក្នុងថ្នាក់ ។ សិស្ស​នៅក្នុង​ក្រុម​នីមួយៗ​ដែលមាន​សន្លឹក​កាត​សេចក្ដីយោង​ដែល​ត្រូវគ្នា គួរតែ​ឲ្យ​ប័ណ្ណ​នោះ​ទៅ​គ្រូបង្រៀន ។ សូម​ឲ្យ​ក្រុម​នីមួយៗ​ប្រជែងគ្នា​នាំយក​កាត​ដែល​ត្រឹមត្រូវ​ទៅ​កាន់​គ្រូបង្រៀន​នៅក្នុង​រយៈពេល​កំណត់​មួយ ប្រាំ​វិនាទី ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ជួយ​សមាជិក​ផ្សេងទៀត​នៅក្នុង​ក្រុម​របស់​ពួកគេ ។ សិស្ស​ក៏​អាច​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ប្ដូរ​កាត​ជាមួយ​សិស្ស​ម្នាក់​ទៀត​ក្នុង​ក្រុម​របស់​ពួកគេ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រៀន​គ្រប់​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ទាំងអស់​ផងដែរ ។

⁠សិស្ស​ក៏​អាច​នឹង​ធ្វើ​កិច្ចការ​ជា​ពីរៗ​នាក់ ឬ​ក្រុម​តូចៗ​ដើម្បី​រក​វិធី​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដែល​នឹង​ត្រូវ​ប្រើ​ប័ណ្ណ​រំឭក​ការចងចាំ​របស់​ពួកគេ ។

នៅពេល​បាន​បញ្ចប់​ហើយ សូម​ជួយ​សិស្ស​ឲ្យ​ពិភាក្សា​គ្នា​អំពី​អ្វី​ដែល​ពួកគេ​បានរៀន និង​យល់​អំពី​ការសិក្សា​របស់​ពួកគេ ហើយ​ប្រើប្រាស់​ប័ណ្ណ​រំឭក​ការចងចាំ​របស់​ពួកគេ ។ សំណួរ​ខាងក្រោម​នេះអាច​ជួយ​ដល់​ការណ៍​នេះ​បាន ៖ អ្នក​ក៏​អាច​នឹង​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​បាន​ជួយ​អ្នក​ឲ្យ​មើលឃើញ​អំពី​តម្លៃ​នៃ​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ឬ​ច្រើន​ដែល​មាន​ការលើកឡើង​នៅក្នុង​មេរៀន​នេះ​ផងដែរ ។

  • តើ​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ណា​ខ្លះ​ដែល​អ្នក​គិត​ថា មាន​ប្រយោជន៍​បំផុត​សម្រាប់​ឲ្យ​អ្នក​ទន្ទេញ ? ហេតុអ្វី ?

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​វគ្គបទគម្ពីរ​ទាំង​នេះ​បង្រៀន​អំពី​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ?