ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ហេលេមិន ៥:១២—« គឺ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង … ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន »


« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ហេលេមិន ៥:១២—‹ គឺ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង … ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ហេលេមិន ៥:១២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ហេលេមិន ៥:១២

« នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង … ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន »

រូបភាព
ក្រុម​គ្រួសារ​កំពុង​រីករាយ​នឹង​ការសិក្សា​ព្រះគម្ពីរ​ជាមួយ​គ្នា

នៅក្នុង​ការសិក្សា​របស់​អ្នក​អំពី ហេលេមិន ៥:១–១៣ អ្នក​បាន​រៀន​អំពី​របៀប​ដែល​ការសង់គ្រឹះ​របស់​អ្នក​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​អ្នក​ឲ្យ​ទប់ទល់​នឹង​ព្យុះ​ដ៏​ខ្លាំងក្លា​របស់​អារក្ស​បាន ( សូមមើល ហេលេមិន ៥: ១២ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទ​គម្ពីរ​គន្លឹះ​សម្រាប់ ហេលេមិន ៥:១២ សូម​ពន្យល់​អំពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​នេះ និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង​នានា ។

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​គឺជា​ដំណើរការ​ដែល​ប្រព្រឹត្ត​ទៅ​រៀងៗ​ខ្លួន ។ គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​អាច​ត្រូវ​បាន​គេ​អនុវត្ត​តាម​វិធី​ផ្សេងៗ​គ្នា ។ សិស្ស​អាច​ចាប់ផ្តើម​ដោយ​ការប្រើ​គោលការណ៍​ដែល​អាច​ជួយ​បាន​ច្រើន​បំផុត​ដចំពោះ​សំណួរ​របស់​ពួកគេ ហើយ​បន្ទាប់​មក​រកមើល​វិធី​ដែល​ត្រូវ​ប្រើ​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗទៀត ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​ការ​បំផុសគំនិត​ពី​ព្រះវិញ្ញាណ នៅពេល​ដែល​ពួកគេ​ខិតខំ​ដើម្បី​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

ការរៀប​ចំសិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​បន្ត​ខិតខំ​ទន្ទេញ​វគ្គ​បទគម្ពីរ ហេលេមិន ៥:១២ ទាំងមូល ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

មេរៀន​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​យកទៅ​បង្រៀន​បន្ទាប់ពី​មេរៀន « ហេលេមិន ៥:១–13 » ដែលជា​មេរៀន​បរិបទ​សម្រាប់​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ អាលម៉ា ៣៤:៩–១០ ។ ប្រសិនបើ​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវប្តូរ​ទៅ​សប្តាហ៍​ផ្សេង សូម​ប្រាកដ​ថា មេរៀន​បរិបទ​ដែល​ត្រូវគ្នា​នេះ​ត្រូវបាន​បង្រៀន​នៅអំឡុង​សប្តាហ៍​នោះ​ផងដែរ ។

ទន្ទេញ និង​ពន្យល់

នៅក្នុង​មេរៀន​ពី​មុន អ្នក​បាន​រៀន​អំពី​សេចក្តី​ពិត​នានា​ខាងក្រោម ៖ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គ្រឹះដ៏​ខ្ជាប់ខ្ជួន​របស់​យើង ហើយ​បើ​យើង​សង់​គ្រឹះ​របស់​យើង​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​អារក្ស​នឹង​គ្មាន​អំណាច​លើ​យើង​ឡើយ ។ ឃ្លា​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​គន្លឹះ​សម្រាប់ ហេលេមិន ៥:១២ គឺ « គឺ​នៅលើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង⁠​… ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់កូន » ។

សូម​ប្រើ​បច្ចេកទេស​ទន្ទេញ​ផ្ទាល់​ខ្លួន​របស់អ្នក ឬ​គំនិត​មួយ​ក្នុង​ចំណោម​គំនិត​ខាងក្រោម​នេះ ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។

ប្រសិនបើ​អ្នក​ជ្រើសរើស​ប្រើ​គំនិត​ខាងក្រោម សូម​រៀបចំ​ដុំ​ថ្ម និង​ក្រដាស​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​សិស្ស​ម្នាក់ៗ ។ សិស្ស​អាច​ប្រើ​ហ្វឺត ស្កុត កាវ ឬ​កៅស៊ូ​កង​បាន⁠​បើ​មាន ។

រក​មើល​ដុំ​ថ្ម​តូច​មួយ​ដែល​មាន​កន្លែង​សរសេរ​គ្រប់គ្រាន់ « ហេលេមិន ៥:១២ » នៅលើ​ដុំ​ថ្ម​នោះ ។ សូម​កាត់​ក្រដាស​មួយ​បន្ទះ ហើយ​សរសេរ​ឃ្លា​បទគម្ពីរ​គន្លឹះ​នេះ​សម្រាប់ ហេលេមិន ៥:១២ « គឺ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង⁠​… ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន » ។ សូម​បិទ​បន្ទះ​ក្រដាស​ទៅនឹង​ដុំ​ថ្ម​ដោយ​ការប្រើ​ស្កុត កាវ ឬ​កៅស៊ូ​កង ។ សូម​សូត្រ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទ​គម្ពីរ​គន្លឹះ​ចំនួន​ពីរបី​ដង​រហូត​ដល់​អ្នក​ទន្ទេញ​វា​ចាំ ។

រូបភាព
យុវនារី​កំពុងឈរ​នៅ​លើ​ថ្ម​មួយ​ដុំ⁠ ហើយ​សម្លឹង​មើល​ទៅលើ

សម្រាប់​វិធី​មួយ​ទៀត​ដែល​ជួយ​អ្នក​ឲ្យ​ទន្ទេញ​បាន សូម​គូរ​រូប​ដុំ​ថ្ម​ដែល​មាន​មនុស្ស​ឈរ​នៅលើ​ដុំ​ថ្ម​នោះ ។ នៅ​លើ​ដុំ​ថ្ម សូម​សរសេរ ហេលេមិន ៥:១២ ហើយ​នៅ​ខាងក្រោម​នោះ សូម​សរសេរ​ឃ្លា​បទ​គម្ពីរ​គន្លឹះ​ឲ្យ​ច្រើន​ដង​រហូត​ដល់​អ្នក​ទន្ទេញ​វា​ចាំ​បាន ។

សម្រាប់​សកម្មភាព​ដូច​ខាងក្រោម​នេះ ដើម្បី​តំណាង​ឲ្យ​ការបញ្ជូន​ក្ដី​ស្រមៃ​ពួកគេ​ទៅ​កាន់​ទស្សនាវដ្ដី​សាសនាចក្រ សិស្ស​អាច​នឹង​គូរ​សម្រង់​កម្រង​សំណេរ​ពាក្យ​ពពុះ​ដ៏​ធំ​មួយ​នៅលើ​ក្រដាស​មួយ​សន្លឹក ។ នៅក្នុង​កម្រង​សំណេរ​ពាក្យ​ពពុះ​នោះ ពួកគេ​អាច​សរសេរ​អ្វី​ដែល​ពួកគេ​ចង់​និយាយ​បាន ។ នៅខាង​ក្រោម​នោះ ពួកគេ​អាច​សរសេរ​ឈ្មោះ​ពួកគេ និង​កន្លែង​កំណើត​របស់​ពួកគេ​បាន ។ សូម​ពិចារណា​ព្យួរ​ពាក្យ​ទាំង​នេះ​នៅ​ជុំវិញ​ជញ្ញាំង​ថ្នាក់រៀន ហើយ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ដើរ​មើល​ជុំវិញ ហើយ​អាន​ចម្លើយ​មិត្តរួម​ថ្នាក់​មួយចំនួន ។

សូម​ស្រមៃ​គិត​ថា ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន របស់​សាសនាចក្រ​⁠បានស្នើ​សុំ​គំនិត​ពី​យុវវ័យ​នៅ​ជុំវិញ​ពិភពលោក​អំពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង ហេលេមិន ៥:១២ ។ នៅក្នុង​ប្រយោគ​ពី​បី​ទៅបួន សូម​បង្កើត​ការ​បញ្ជូន​ដែល​ពន្យល់​ដូច​ខាងក្រោម ៖

  • របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ គឺជា « គ្រឹះ​ដ៏​ខ្ជាប់ខ្ជួន​មួយ »

  • របៀប​ដែល​ការសង់គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង​នៅលើ « សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង » អាច​ការពារ​យើង​ពី « ខ្យល់​ដ៏​ខ្លាំងក្លា » និង « ព្រិល » របស់​អារក្ស ។

អនុវត្ត​ជាក់ស្ដែង

សូម​រំឭក​អំពី​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ តាមរយៈ​ការអញ្ជើញ​សិស្ស​ឲ្យ​ធ្វើការ​ជា​ក្រុម​ដែល​មានគ្នា​បីនាក់ ដោយ​ម្នាក់ៗ​ត្រូវ​រកមើល​គោលការណ៍​ឲ្យ​បាន​មួយ ។ បន្ទាប់មក សិស្ស​អាច​នឹង​ពន្យល់​អំពី​គោលការណ៍​នេះ​ដោយ​ការប្រើ​ពាក្យ​ពេចន៍​ខ្លួនឯង​ទៅកាន់​ក្រុម​របស់​ពួកគេ ។

បន្ទាប់មក សូម​ចែកចាយ​សាច់រឿង​ខាងក្រោម​ជាមួយ​សិស្ស ។

ម៉ាធីលដា ជា​មិត្ត​ភក្តិ​របស់​អ្នក​ថ្មីៗ​នេះ​មាន​អារម្មណ៍​ធុញ​ចំពោះ​ព័ត៌មាន​អវិជ្ជមាន​ដែល​នាង​បាន​ឮ​អំពី​សាសនាចក្រ ។ មិត្តភក្តិ​របស់​ម៉ាធីលដា ដែល​រស់នៅ​ក្នុង​ភូមិ​ពីមុន​បាន​ផ្ញើ​ឯកសារ​ខ្លះៗ​ដែល​វាយប្រហារ​លើ​គោលលទ្ធិ​របស់​សាសនាចក្រ និង​រិះគន់​ដល់​ព្យាការី ។ ពូ​របស់​នាង​បាន​ចាក​ចេញ​ពី​សាសនាចក្រ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយសារ​តែ​គាត់​មិន​យល់ស្រប​តាម​គោលការណ៍​មួយ​ចំនួន​របស់​សាសនាចក្រ ។ ម៉ាធីលដា​ចង់​បន្ត​នៅតែ​ស្មោះត្រង់ ប៉ុន្តែ​នាង​ត្រូវ​ចាប់ផ្តើម​គិត​ថា​តើ​នាង​មាន​កម្លាំង ឬ​អត់ ។ ថ្ងៃមួយ នៅខណៈ​ពេល​ដែល​នាង​កំពុងដើរ​ពី​សាលា​ទៅផ្ទះ ម៉ាធីលដា បាន​និយាយ​ប្រាប់ពី​អារម្មណ៍​របស់នាង និង​សុំ​យោបល់​ពី​អ្នក ។

សូម​ប្រើ​គោលការណ៍​នៃ​ការ​ទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ និង​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង ហេលេមិន ៥:១២ ដើម្បី​ជួយ ម៉ាធីលដា ឲ្យ​នៅតែ​ស្មោះត្រង់​ទៅនឹង​ទីបន្ទាល់​របស់នាង ។

សូម​សម្រេច​ពី​របៀប​ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បានចំណេះ​ដឹង​ខាង​វិញ្ញាណ​ប្រកប​ដោយ​ប្រសិទ្ធភាព ។ ឧទាហរណ៍ វា​អាច​មាន​អត្ថប្រយោជន៍​ក្នុងការ​អញ្ជើ្ញ​សិស្ស​ឲ្យ​បំពេញ « ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ » ដែល​ជា​ផ្នែក​នៃ​មេរៀន​នេះ​ដោយ​ស្ងប់ស្ងាត់​ដោយ​ពួកគេ​ផ្ទាល់​សិន ។ បន្ទាប់មក អាច​អញ្ជើញ​ពួក​គេ​ឲ្យ​ងាក​ទៅ​រក​សិស្ស​ផ្សេងៗ​ទៀត ហើយ​ចែកចាយ​គំនិត​របស់​ពួកគេ​មួយ ។ សិស្ស​អាច​មាន​បទពិសោធន៍​កាន់តែ​ប្រសើរ បើ​ពួកគេ​បំពេញ « ទស្សនវិស័យ​ដ៏​អស់​អស់កល្ប » ដែល​ជា​ផ្នែកនៃ​មេរៀននេះ​ជា​ក្រុម​តូចៗ ។ សូម​ពិចារណា​បំពេញ​« ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព » ជាមួយ​គ្នា​ក្នុង​ថ្នាក់​រៀន​ទាំងមូល ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​សកម្មភាព​សុចរិត​ចំនួន​ពីរ ឬ​បី​អ្វីខ្លះ​ដែល​ម៉ាធីលដា អាច​ធ្វើ​ដើម្បី​ពឹង​ផ្អែក​ទៅលើ​ព្រះ​អង្គសង្គ្រោះ និង​ពង្រឹង​គ្រឹះ​ខាងវិញ្ញាណ​របស់នាង​ក្នុង​អំឡុង​ពេល​ដ៏​លំបាក​នេះ ? តើ​សកម្មភាព​ទាំងនេះ​អាច​នឹង​ធ្វើ​ឲ្យ​នាង​មាន​ភាព​ខុសគ្នា​យ៉ាងណា ?

  • តើ​មាន​មេរៀន​អ្វីខ្លះ​ដែល​អ្នក​បាន​រៀន​ពីមុន​អំពី​ការអនុវត្ត​សេចក្តីជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​អាច​នឹង​មាន​ប្រយោជន៍​សម្រាប់​ម៉ាធីលដា ?

ទស្សនវិស័យ​ដ៏អស់​អស់កល្ប​មួយ

សូម​ពិចារណា​បំបែក​សិស្ស​ជា​ក្រុមតូចៗ ហើយ​ចាត់​សិស្ស​ម្នាក់ៗ​យ៉ាង​ហោច​ណាស់​ឲ្យ​សិក្សា​វគ្គ​មួយ​ក្នុង​ចំណោម​វគ្គបទគម្ពីរ​ខាងក្រោម ។ បន្ទាប់​ពី​សិស្ស​បាន​សិក្សា និង​កត់ត្រា​ចម្លើយ​របស់​ពួកគេ​ហើយ សូម​អញ្ជើញ​ពួកគេ​ប្តូរវេនគ្នា​ចែកចាយ​នៅក្នុង​ក្រុម​របស់​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ទស្សនវិស័យ​ដ៏​អស់​អស់កល្ប ។

សូម​ជួយ ម៉ាធីលដា ឲ្យ​ពិចារណា​លើ​បញ្ហាប្រឈមមុខ​របស់​នាង​ជាមួយនឹង​ទស្សនវិស័យ​ដ៏​អស់​អស់កល្ប​មួយ ដោយការ​ពិនិត្យមើល​លើ​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​មាន​ការ​បង្រៀន​អ្វីខ្លះ​របស់​ព្រះអង្គសង្គ្រោះ​ដែល​អ្នក​អាច​ចែកចាយ​ប្រាប់ ម៉ាធីលដា ដើម្បី​ជួយ​ឲ្យ​នាង​មើលឃើញ​ពី​ការ​ព្រួយបារម្ភ​របស់​នាង​ចេញពី​ទស្សនវិស័យ​ដ៏​អស់​អស់កល្ប​មួយ ? ( សូម​ពិចារណា​វគ្គបទ​គម្ពីរ​ដូច​តទៅនេះ ៖ យ៉ូហាន ៦:៦៦-៦៩; ហេព្រើរ ១០:៣២–៣៦; នីហ្វៃទី ២ ៣១:២០; គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៨:២–៤ ) ។

  • តើ​ការ​បង្រៀន​ទាំងនេះ​អាច​ជួយ​ម៉ាធីលដា​មើល​ឃើញ​ពី​ការព្រួយបារម្ភ​របស់នាង​ចេញពី​ទស្សនវិស័យ​ដ៏​អស់​អស់កល្ប​មួយ​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង ហេលេមិន ៥:១២ អាច​ជួយ ម៉ាធីលដា ឲ្យ​មើលឃើញ​ពី​ការព្រួយបារម្ភ​របស់នាង​ចេញពី​ទស្សនវិស័យ​ដ៏​អស់​អស់កល្ប​មួយ​ដោយ​របៀបណា ?

សូម​សរសេរ​សារខ្លី​មួយ​ទៅ​ឲ្យ ម៉ាធីលដា ដូចជា​អ្នក​កំពុងផ្ញើ​សារ​ជា​អក្សរ​មួយ​ច្បាប់​ទៅនាង ។ សូម​បញ្ចូល​ការ​យល់ដឹង​ដែល​ទទួល​បាន​មកពី​ការសិក្សា និង​ការសញ្ជឹងគិត​របស់​អ្នក ហើយ​លើកទឹកចិត្ត​នាង​ឲ្យ​បន្ត​ដោយ​ស្មោះត្រង់ ។

ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

ម៉ាធីលដា សួរ​អ្នក​អំពី​អ្វី​ដែល​នាង​អាច​ធ្វើ​បាន នៅពេល​ដែល​នាង​បាន​ប្រាប់​ពី​សំណួរ​អំពី​សាសនាចក្រ​ដែល​នាង​មិន​ដឹង​ចម្លើយ​ទាំង​នោះ ។ សូម​សញ្ជឹងគិត​អំពី​អ្វី​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​នាង​ពីការ​ធ្វើ​តាម​ការ​បង្រៀន​របស់​ប្រធាន រ័សុល អិម ណិលសុន ។

ជ្រើស​រើស​ដើម្បី​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រសិនបើ​បងប្អូន​សង្ស័យ​អំពី​ព្រះ ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ ឬ​អំពី​ភាពពិត​នៃ​ការស្ដារ​ឡើងវិញ ឬ​សេចក្ដីពិត​ពេញលេញ​នៃ​ការហៅ​ដ៏​ទេវភាព​របស់​យ៉ូសែប ស្ម៊ីធ​ដែលជា​ព្យាការី នោះ​សូម ជ្រើសរើស ដើម្បី​ជឿ [ សូមមើល នីហ្វៃទី​២ ៣៣:១០–១១ ] ហើយ​បន្ដ​នៅ​ស្មោះត្រង់ ។ សូម​យក​សំណួរ​របស់​បងប្អូន​ទូលទៅ​ព្រះអម្ចាស់ និង​ទៅកាន់​ប្រភព​ដ៏​ស្មោះសរ​ផ្សេងទៀត ។ សូម​សិក្សា​ដោយ​មាន​បំណង​ដើម្បី ជឿ ជាជាង​បងប្អូន​មាន​បំណង​ចង់​ចាប់​កំហុស​ក្នុង​ជីវិត​របស់​ព្យាការី ឬ​ភាពមិន​ស្របគ្នា​នៅក្នុង​បទគម្ពីរ ។ សូម​ឈប់​បង្កើន​ការសង្ស័យ​របស់​បងប្អូន ដោយ​ទៅ​ពិភាក្សា​ជាមួយនឹង​អ្នកសង្ស័យ​ផ្សេងទៀត ។ សូម​ទុក​ឲ្យ​ព្រះអម្ចាស់​ដឹកនាំ​បងប្អូន​នៅក្នុង​ដំណើរ​រុករក​ខាង​វិញ្ញាណ​របស់​បងប្អូន ។ ( រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៣ ) ។

  • តើ​អ្នក​គិត​ថា ដំបូន្មាន​របស់​ប្រធាន ណិលសុន អាច​នឹង​ជួយ ម៉ាធីលដា បាន​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​ប្រភព​ដ៏​ស្មោះត្រង់​ដទៃ​ទៀត​អ្វីខ្លះ​ដែល ម៉ាធីលដា អាច​ទៅ​រកចម្លើយ​បាន ?​

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ប្រភព​ដែល​គួរ​ឲ្យ​ទុកចិត្ត​ជាច្រើន​ដែល​ពួកគេ​អាច​ណែនាំ​ដល់ ម៉ាធីលដា ។ ឧទាហរណ៍​មាន​ជា​អាទិ៍⁠ Church Newsroom, Gospel Topics បណ្ណាល័យ​ដំណឹង​ល្អ ឬ​ធនធាន​ផ្សេងៗ​ទៀត ។

បន្ទាប់​ពី​អ្នក​បាន​ពិភាក្សា​ជា​ច្រើន​ដង​ជាមួយ ម៉ាធីលដា ទាក់ទង​ទៅនឹង​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​របស់​នាង នាង​បាន​បង្ហាញ​អំណរគុណ​ចំពោះ​អ្នក​ដែល​បាន​ជួយ​នាង​ឲ្យ​ឈរ​យ៉ាង​រឹងមាំ​នៅក្នុង​សេចក្ដី​ជំនឿ​របស់​នាង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​អាច​ជួយ​យើង​នៅក្នុង​ជីវិត​របស់​យើង​ផ្ទាល់​បាន ។ សូម​ផ្តល់​ឲ្យ​សិស្ស​នូវ​ពេលវេលា​ដើម្បី​គិត​អំពី​ការអនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ទៅនឹង​កាលៈទេសៈ​របស់​ពួកគេ​ផ្ទាល់ ។ ពួកគេ​អាច​ប្រើ​ទិនានុប្បវត្តិ​សិក្សា​របស់​ពួកគេ​ដូច​ខាងក្រោម ។

សូម​គិត​អំពី​បញ្ហា​ប្រឈមមុខ​ផ្ទាល់ខ្លួន​របស់​អ្នក​ដែល​មាន​ជា​អាទិ៍⁠​ការល្បួង​ណា​មួយ​របស់​សាតាំង​ដែល​អាច​នឹង​កំពុង « បោកបក់​មកលើ​កូន » ( ហេលេមិន ៥:១២ ) ។ សូម​ជ្រើសរើស​បញ្ហា​ប្រឈមមុខ​មួយ​ដែល​អ្នក​ចង់​បាន​ជំនួយ​មកពី​ព្រះអម្ចាស់ ហើយ​សរសេរ​វា​នៅ​ផ្នែក​ខាង​លើ​នៃ​ទំព័រ​មួយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។ សូម​សរសេរ​គោលការណ៍​ទាំងបី​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ហើយ​កត់ត្រា​ពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​តាម​គោលការណ៍​ទាំងនោះ​ចំពោះ​ស្ថានភាព​អ្នកផ្ទាល់​របស់​អ្នក ។

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ

នៅ​អំឡុងពេល​នៃ​មេរៀន​នា​ពេល​អនាគត សូម​បង្ហាញ​សិស្ស​ដុំ​ថ្ម​មួយ​ដុំ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក​ឡើងវិញ​នូវ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ណា​មួយ​ដែល​ជាប់​ទាក់ទង​ជាមួយនឹង​ដុំថ្ម​នោះ ។ សូម​ពិចារណា​ច្របល់​ពាក្យ​នៃ​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅលើ​ក្ដារខៀន ហើយ​ឲ្យ​សិស្ស​ឡើង​មក​ដាក់​ឃ្លា​នេះ​តាមលំដាប់​លំដោយ​ឲ្យ​ត្រឹមត្រូវ ។