ថ្នាក់​សិក្ខាសាលា
អាលម៉ា 57៖ ការខិតខំគោរពតាមក្រឹត្យវិន័យ⁠(ព្រះបញ្ញត្តិ/បទបញ្ញត្តិ)⁠របស់ព្រះអង្គសង្គ្រោះឥតដាច់


«អាលម៉ា 57⁠៖ ការខិតខំគោរពតាមក្រឹត្យវិន័យ⁠(ព្រះបញ្ញត្តិ/បទបញ្ញត្តិ)⁠របស់ព្រះអង្គសង្គ្រោះឥតដាច់» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)

«អាលម៉ា 57» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន

អាលម៉ា 57

ការខិតខំគោរពតាមក្រឹត្យវិន័យ⁠(ព្រះបញ្ញត្តិ/បទបញ្ញត្តិ)⁠របស់ព្រះអង្គសង្គ្រោះឥតដាច់

រូបភាព
ពួកអ្នកចម្បាំងក្មេងៗដែលរងរបួស

តើអ្នកមានអាកប្បកិរិយាយ៉ាងណាចំពោះការគោរពតាមក្រឹត្យវិន័យ? ហេតុអ្វីបានជាអាកប្បកិរិយាអ្នកមានតម្លៃ? នៅពេលដែលកំពុងប្រយុទ្ធក្នុងសមរភូមិដ៏គ្រោះថ្នាក់មួយទៀត ពួកអ្នកចម្បាំងក្មេងៗទាំងនេះបានគោរពតាម⁠«គ្រប់ពាក្យបញ្ជាយ៉ាងពិតប្រាកដ» ដោយការដាក់⁠«ការទុកចិត្តលើព្រះជានិច្ច» (អាលម៉ា 57:21, 27)។ មេរៀននេះមានការរៀបចំបង្កើតឡើងដើម្បីជួយអ្នកឲ្យខិតខំធ្វើតាមការពាក្យបង្គាប់បញ្ជារបស់ព្រះជានិច្ច។

ចូរជួយសិស្សឱ្យអនុវត្តជាក់ស្ដែងលើការប្រើជំនាញសិក្សាពេញមួយឆ្នាំ។ លោកគ្រូបអ្នកគ្រូអាចបង្ហាញសិស្សអំពីរបៀបប្រើជំនាញសិក្សាព្រះគម្ពីរ និងវិធីសិក្សាខុសៗគ្នាជាច្រើននៅក្នុងថ្នាក់រៀន។ អ្នកអាចនឹងចង់ផ្អាក ហើយពិភាក្សាដោយសង្ខេបអំពីរបៀបដែលវិធីសាស្ត្រ ឬជំនាញមួយមានការប្រើទៅបាន ហើយបន្ទាប់មកអនុវត្តវាជាក់ស្ដែងក្នុងវគ្គបង្រៀនមេរៀននេះ។ លើសពីនេះ⁠ចូរលើកទឹកចិត្តសិស្សឱ្យប្រើជំនាញក្នុងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ។

ការរៀបចំសិស្ស៖ ចូរហៅសិស្សឱ្យគិតពីគំរូនៃការគោរពប្រតិបត្តិរបស់ព្រះអង្គសង្គ្រោះចំពោះព្រះវរបិតាសួគ៌ ហើយសញ្ជឹងគិតលើអ្វីដែលពួកគេបានរៀនពីគំរូទាំងនោះ។

សកម្មភាពរៀនសូត្រដែលអាចកើតមាន

អាកប្បកិរិយាចំពោះក្រឹត្យវិន័យ⁠(ព្រះបញ្ញត្តិ/បទបញ្ញត្តិ)

ដើម្បីជួយរៀបចំសិស្សឱ្យត្រៀមរៀនសូត្រអំពីការរក្សាក្រឹត្យវិន័យ⁠ឬបទបញ្ញត្តិ សូមពិចារណាលើការហៅពួកគេឱ្យធ្វើសកម្មភាពដូចខាងក្រោម។ លើកទឹកចិត្តសិស្សឱ្យធ្វើការបរិយាយរបស់ពួកគេឲ្យមានភាពប្រាកដនិយម និងសំខាន់ជាប់ពាក់ព័ន្ធ។

ចូរបរិយាយអំពីអាកប្បកិរិយាបីផ្សេងគ្នាដែលមនុស្សម្នាក់អាចនឹងមានចំពោះការរក្សាព្រះបញ្ញត្តិ⁠ឬក្រឹត្យវិន័យនៃព្រះ ហើយនិងមូលហេតុ។

នៅពេលដែលសិស្សឡើងនិយាយប្រាប់⁠ឬផ្សព្វផ្សាយ សូមពិចារណាលើការអំពីសរសេរអាកប្បកិរិយានានានៅលើក្ដារខៀន។ ចូរលើកទឹកចិត្តសិស្សឱ្យឡើងនិយាយប្រាប់គ្នា⁠ឬផ្សព្វផ្សាយហេតុផលជាក់ស្តែងមនុស្សម្នាក់អាចនឹងមានអាកប្បកិរិយាបែបនេះ។

ចូរចំណាយពេលបន្តិចដើម្បីសរសេរចម្លើយចំពោះសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាអ្នក៖

  • តើអ្នកមានអាកប្បកិរិយាយ៉ាងណាចំពោះការគោរពតាមក្រឹត្យវិន័យ⁠(ព្រះបញ្ញត្តិ/បទបញ្ញត្តិ)⁠របស់ព្រះ? ហេតុអ្វីបានជាអាកប្បកិរិយាអ្នកមានតម្លៃ?

  • បើឥឡូវនេះ អ្នកមិនកំពុងខិតខំរក្សាការគោរពតាមក្រឹត្យវិន័យ⁠(ព្រះបញ្ញត្តិ/បទបញ្ញត្តិ)⁠ឱ្យអស់ពីសមត្ថភាពទេនោះ តើមានអ្វីដែលកំពុងរារាំងអ្នកពីការធ្វើដូច្នេះ?

នៅពេលអ្នកកំពុងសិក្សានៅថ្ងៃនេះ សូមរកមើលគោលការណ៍ស្ដីពីការគោរពប្រតិបត្តិដែលអាចនឹងបំផុសគំនិត និងជំរុញទឹកចិត្តអ្នក និងជួយឲ្យអ្នកដោះស្រាយបាននូវបញ្ហាចម្ងល់ ឬកង្វល់ណាមួយបាន។ ចូរសញ្ជឹងគិតពីរបៀបដែលចំណុចទាំងនេះអាចអនុវត្តចំពោះ និងផ្ដល់ពរជ័យដល់ជីវិតអ្នកបាន។

ពួកអ្នកចម្បាំងក្មេងៗ

នៅក្នុង មេរៀនពីមុន អ្នកបានរៀនពីរបៀបដែលពួកអ្នកចម្បាំងក្មេងៗចំនួន⁠2,000⁠នាក់បានជួយអាន់ទីផុស និងមនុស្សរបស់គាត់ផ្ដាញ់កងទ័ពពួកសាសន៍លេមិន «ដ៏ខ្លាំងបំផុត» និង «ច្រើនបំផុត» នៅផ្នែកនៃដែនដីនេះ (សូមមើល អាលម៉ា 56:34)។ នៅក្នុង អាលម៉ា 57 ហេលេមិនបានបន្តការផ្ញើសំបុត្រគាត់ទៅកាន់មេទ័ពមរ៉ូណៃ។ កូនប្រុសហុកសិបនាក់ទៀតនៃប្រជាជនអាំម៉ូនបានចូលបម្រើក្នុងជួរកងទ័ពគាត់ (សូមមើល អាលម៉ា 57:6) ហើយអ្នកចម្បាំងវ័យក្មេង 2,060 នាក់ទៀតបានប្រឈមមុខនឹងបញ្ហានៃការគំរាមកំហែងមួយទៀត។ ពួកសាសន៍លេមិនបានវាយប្រហារលើពួកសាសន៍នីហ្វៃ ហើយហៀបនឹងមានប្រៀបអំណាចលើពួកគេទៅហើយ នៅពេលដែលហេលេមិន និងមនុស្សរបស់គាត់នៅពេលនោះមានការចូលរួមដោយទាហានមួយក្រុមដែលពីមុនបានបញ្ជូនអ្នកទោសជាពួកសាសន៍លេមិន (សូមមើល អាលម៉ា 57:1–18)។

ជំនាញសិក្សាព្រះគម្ពីរ/បទគម្ពីរចំនួនពីរដែលអាចធ្វើឲ្យការសិក្សារបស់អ្នកកាន់តែយល់ដឹងស៊ីជម្រៅបានអំពីដំណើររឿងនេះ និងជួយអ្នកអនុវត្តមេរៀនរបស់វាក្នុងជីវិតអ្នកបាន គឺដើម្បីកំណត់ប្រភេទ និងសញ្ជឹងគិតលើពាក្យ ឬឃ្លាសំខាន់ៗ។

សូមអាន អាលម៉ា 57:19–23 ដើម្បីមើលដឹងអំពីអ្វីដែលបានកើតមានឡើង។ ចូរពិចារណាលើការសម្គាល់ពាក្យ ឬឃ្លាដែលបរិយាយអំពីពួកអ្នកចម្បាំងក្មេងៗរបស់ហេលេមិន។

ដើម្បីយក ជំនាញនេះធ្វើជាគំរូ សូមពិចារណាលើការសិក្សា អាលម៉ា 57:19–20 ជាមួយគ្នា និងការចង្អុលបង្ហាញពាក្យ និងឃ្លាដែលមានដូចជា «រឹងប៉ឹង» និង «អង់អាច (មិនមានការភ័យខ្លាច»។ សូមពិចារណាលើការលើកទឹកចិត្តសិស្សឱ្យរកមើលអត្ថន័យនៃពាក្យទាំងនេះ ហើយផ្សព្វផ្សាយពីរបៀបដែលអត្ថន័យទាំងនេះមានឥទ្ធិពលដល់ការយល់ដឹងពួកគេ។ បន្ទាប់មកទៀត⁠សូមហៅសិស្សឲ្យរកមើលពាក្យ និងឃ្លាសំខាន់ៗផ្សេងៗទៀតនៅក្នុង អាលម៉ា 57:21–23 ហើយឡើងនិយាយប្រាប់អំពីគំនិតគិតឃើញអំពីខ្លួនពួកគេ។

នៅក្នុង ខគម្ពីរ 21 សូមពិចារណាលើការគូសចំណាំពីរបៀបដែលហេលេមិនបានបរិយាយពីការគោរពប្រតិបត្តិរបស់យុវជនទាំងនេះ។ សូមអាន អាលម៉ា 58:40 ដោយការរកមើលអាកប្បកិរិយារបស់ពួកអ្នកចម្បាំងចំពោះព្រះ និងក្រឹត្យវិន័យរបស់ទ្រង់បន្ទាប់ពីការគំរាមកំហែងផ្នែកយោធាបន្ទាប់មកទៀត។

  • តើអ្នកគិតថាវាមានន័យយ៉ាងណាដើម្បី «អនុវត្តគ្រប់ពាក្យបញ្ជាដោយភាពពិតប្រាកដ» (អាលម៉ា 57:21) និង «ប្រតិបត្តិតាម… ក្រឹត្យវិន័យរបស់ទ្រង់ជានិច្ច» (អាលម៉ា 58:40)?

  • តើជំនឿរបស់យើងលើ និងការចងចាំអំពីព្រះយេស៊ូវគ្រីស្ទមានឥទ្ធិពលលើបំណងប្រាថ្នា និងសមត្ថភាពគោរពតាមក្រឹត្យវិន័យរបស់ព្រះរបស់យើងយ៉ាងដូចម្ដេច?

សូមអាន អាលម៉ា 57:24–27⁠ដោយការរកមើលពាក្យ ឬឃ្លាដែលបង្ហាញពីរបៀបដែលកូនប្រុសៗរបស់ហេលេមិនទទួលបានពរជ័យក្នុងការប្រយុទ្ធលើកទីពីររបស់ពួកគេ ដោយសារតែសេចក្ដីជំនឿរបស់ពួកគេលើការគោរពតាមព្រះ។

សូមហៅសិស្សឲ្យឡើងនិយាយប្រាប់នូវឃ្លាអ្វីដែលបានលេចធ្លោចំពោះពួកគេ និងមូលហេតុដែលពួកគេគិតថាឃ្លាទាំងនេះមានសារៈសំខាន់។

  • តើអ្នកបានស្វែងយល់ដឹងអ្វីខ្លះពីដំណើររឿងនេះដែលអាចទាក់ទងនឹងជីវិតអ្នកនៅថ្ងៃនេះ?

ចូរលើកទឹកចិត្តឲ្យសិស្សផ្សព្វផ្សាយគោលការណ៍នានា។ ចូរពិចារណាលើការសរសេរចម្លើយតបនៅលើក្ដារខៀន។

គោលការណ៍មួយដែលយើងអាចស្វែងយល់បាននោះគឺ បើយើងទុកចិត្តលើព្រះ ហើយខិតខំរក្សាបទបញ្ញត្តិរបស់ទ្រង់ជានិច្ច នោះទ្រង់នឹងប្រទានពរដល់យើងដោយអំណាចដ៏អស្ចារ្យរបស់ទ្រង់

  • តើការដឹងថាមាន «ព្រះដ៏សុចរិត» ដែលមាន «បុគ្គលិកលក្ខណៈអស្ចារ្យ» និង «អំណាចដ៏អស្ចារ្យ» (អាលម៉ា 57:26) អាចមានឥទ្ធិពលលើអាកប្បកិរិយាយើងចំពោះការគោរពតាមទ្រង់យ៉ាងដូចម្ដេចខ្លះ?

  • តើអ្នកគិតថា ព្រះអម្ចាស់អាចនឹងចង់ឲ្យយើងមានអាកប្បកិរិយាបែបណា នៅពេលដែលយើងខិតខំរក្សាការគោរពតាមក្រឹត្យវិន័យរបស់ទ្រង់ ប៉ុន្តែខ្វះការគោរពប្រតិបត្តិដ៏ឥតខ្ចោះ? តើការយល់ដឹងរបស់អ្នកអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទជួយឆ្លើយសំណួរនេះបានយ៉ាងដូចម្ដេច?

ការយល់ដឹងថា នៅពេលយើងចេះគោរពតាមបទបញ្ញត្តិរបស់ទ្រង់ នោះព្រះនឹងប្រទានពរដល់យើងតាមរបៀប និងពេលវេលារបស់ទ្រង់ផ្ទាល់⁠មានសារៈសំខាន់ណាស់។ នៅក្នុងសមរភូមិទាំងពីររបស់ពួកគេ ពួកអ្នកចម្បាំងក្មេងៗទទួលបានការប្រទានពរជ័យឱ្យមានការរក្សាការពារអាយុជីវិតពួកគេ⁠បើទោះបីជាមានការប្រយុទ្ធគ្នា និងរបួសដ៏គ្រោះថ្នាក់ក៏ដោយ។

ចូរផ្តល់ឱ្យសិស្សពីរបីនាទីដើម្បីធ្វើយ៉ាងហោចណាស់ពីរចំណុចខាងក្រោម។

  1. សូមអានយ៉ាងហោចណាស់ពីរវគ្គខាងក្រោម ដើម្បីបង្កើនការយល់ដឹងរបស់អ្នកអំពីគោលបំណងនៃក្រឹត្យវិន័យ⁠(បទបញ្ញត្តិ)⁠របស់ព្រះ និងពីរបៀបដែលទ្រង់អាចនឹងប្រទានពរដល់អ្នកដែលបានស្តាប់បង្គាប់៖ អ័ប្រាហាំ 3:25; យ៉ូហាន 14:15; ម៉ូសាយ 2:41; អាលម៉ា 9:13

  2. ចូរគិតពីគំរូនៃការគោរពប្រតិបត្តិរបស់ព្រះអង្គសង្គ្រោះ ហើយសញ្ជឹងគិតលើអ្វីដែលអ្នកស្វែងយល់ដឹងពីគំរូរបស់ទ្រង់។ អែលឌើរ រ៉ូប៊ើត⁠ឌី⁠ហាលីស⁠(Robert D. Hales) (1932–2017) នៃកូរ៉ុមនៃសាវកដប់ពីរនាក់បានបង្រៀនថា៖ «សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអង្គសង្គ្រោះគឺជាគន្លឹះនៃការគោរពប្រតិបត្តិដូចព្រះអង្គសង្គ្រោះ» («បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ» Ensign (អេនសាញ)Liahona (លីអាហូណា), ឧសភា 2014,⁠ទំព័រ 37)។ ចូរគិតអំពីហេតុផលមួយចំនួនដែលអ្នកស្រឡាញ់ព្រះអង្គសង្គ្រោះ និងរបៀបដែលសេចក្ដីស្រឡាញ់មានឥទ្ធិពលលើអាកប្បកិរិយាអ្នកចំពោះការគោរពតាមព្រះបញ្ញត្តិ។

  3. សូមឆ្លុះបញ្ចាំងមើលលើរបៀបដែលអ្នកបានគោរពតាមបទបញ្ញត្តិរបស់ព្រះ និងពរជ័យដែលទ្រង់បានប្រទានដល់អ្នកដែលបានគោរពប្រតិបត្តិ។

បន្ទាប់ពីសិស្សបានបញ្ចប់ហើយ សូមហៅពួកគេឱ្យប្រឹងធ្វើអស់ពីសមត្ថភាពពួកគេដើម្បីធ្វើតាមការណែនាំទាំងនេះ ៖ ក្រោកឈរឡើង។ ចូររកមើលនរណាម្នាក់នៅក្នុងថ្នាក់រៀន ហើយនិយាយប្រាប់អំពីអ្វីដែលអ្នកបានស្វែងយល់ដឹងពីកិច្ចការមួយក្នុងចំណោមកិច្ចការទាំងនេះ។ ចូររកមើលនរណាម្នាក់នៅក្នុងថ្នាក់រៀន ហើយនិយាយប្រាប់អំពីអ្វីមួយដែលអ្នកបានស្វែងយល់ដឹងពីកិច្ចការមួយក្នុងចំណោមកិច្ចការផ្សេងៗទៀត។ ត្រឡប់ទៅកាន់កៅអង្គុយរបស់អ្នកវិញ។

បន្ទាប់ពីសិស្សបានបញ្ចប់ហើយ សូមហៅពួកគេឱ្យឡើងនិយាយប្រាប់⁠ឬផ្សព្វផ្សាយក្នុងថ្នាក់រៀននូវអ្វីមួយដែលពួកគេបានស្វែងយល់ដឹងតាមរយៈការសិក្សារបស់ពួកគេផ្ទាល់ ឬអ្វីមួយដែលមានអត្ថន័យដែលមិត្តរួមថ្នាក់បាននិយាយប្រាប់⁠ឬផ្សព្វផ្សាយ។

ចូរគិតពីបទបញ្ញត្តិមួយក្នុងចំណោមក្រឹត្យវិន័យនានារបស់ព្រះ ជាម្ចាស់។ សូមបរិយាយអំពីអ្វីដែលវាអាចនឹងមើលទៅដូចជាជាក់ស្តែងសម្រាប់ក្មេងជំទង់ម្នាក់សព្វថ្ងៃនេះដែលត្រូវព្យាយាមចងចាំព្រះអម្ចាស់ ហើយគោរពតាមព្រះបញ្ញត្តិនេះជានិច្ច។ បន្ទាប់មកទៀត សូមបរិយាយអំពីប្រភេទពរជ័យដែលក្មេងជំទង់ដែលគោរពតាមវិធីនេះអាចនឹងទទួលបាន។

  • តើមានហេតុផលអ្វីខ្លះដែលយើងអាចនឹងមានអារម្មណ៍ថាមានការល្បួងមិនឱ្យធ្វើឱ្យអស់ពីសមត្ថភាពដើម្បីគោរពតាមព្រះបញ្ញត្តិ/បទបញ្ញត្តិ? តើយើងអាចនឹងយកឈ្នះលើការល្បួងទាំងនេះដោយរបៀបណា?

  • តើយើងចាំបាច់ត្រូវរក្សាការគោរពតាមបទបញ្ញត្តិជានិច្ចដើម្បីពឹងផ្អែកលើព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច?

ដើម្បីបញ្ចប់មេរៀននេះទៅបាន ចូរបង្កើតគោលដៅមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាអ្នកអំពីរបៀបដែលអ្នកចង់ «ចងចាំព្រះអម្ចាស់ដែលជាព្រះ [របស់អ្នក] ពីមួយថ្ងៃទៅមួយថ្ងៃ [និង] … ប្រតិបត្តិតាម… ក្រឹត្យវិន័យរបស់ទ្រង់ជានិច្ច»⁠(អាលម៉ា 58:40)។ អ្នកអាចនឹងជ្រើសរើសបទបញ្ញត្តិជាក់លាក់មួយដែលអ្នកចង់គោរពតាមឲ្យបានកាន់តែប្រសើរឡើង។ ជាផ្នែកមួយនៃគោលដៅអ្នក សូមពិចារណាលើការផ្តល់ពេលវេលាដល់ខ្លួនអ្នក—ឧទាហរណ៍ៈ «ខ្ញុំនឹងព្យាយាមអធិស្ឋានដោយស្មោះអស់នៅពេលព្រឹក⁠និងយប់សម្រាប់រយៈពេលប្រាំថ្ងៃបន្ទាប់» ឬ « ខ្ញុំនឹងត្រូវទៅ នៅថ្ងៃឈប់សម្រាករយៈពេលបួនសប្តាហ៍ក្រោយ។»

ការដឹងថានឹងមានឱកាសមួយនៅក្នុងមេរៀន «វាយតម្លៃវគ្គសិក្សាទី 7» ដើម្បីឲ្យសិស្សវាយតម្លៃលើការរីកចម្រើននៃដំណើរការពួកគេនោះ⁠អាចនឹងមានសារៈសំខាន់ណាស់។