ថ្នាក់​សិក្ខាសាលា
អាលម៉ា 59–61 ៖ ការសម្រេចមិនឲ្យមានការអាក់អន់ចិត្ត


«អាលម៉ា 59–61 ៖ ការសម្រេចមិនឲ្យមានការអាក់អន់ចិត្ត» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)

«អាលម៉ា 59–61» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន

អាលម៉ា 59–61

ការសម្រេចមិនឲ្យមានការអាក់អន់ចិត្ត

រូបភាព
យុវនារីនាក់កំពុងឱបគ្នា

តើអ្នកដែលបានយល់ខុសលើទង្វើរបស់នរណាម្នាក់ឬទេ? តើមានអ្នកផ្សេងដែលធ្លាប់បានធ្វើឲ្យអ្នកឈឺចាប់ដោយសារបញ្ហាកំហុសពួកគេឬទេ? ពេហូរ៉ាន (ប្រធានក្រុមចៅក្រមនៃពួកសាសន៍នីហ្វៃ) បានជួប្រទះនឹងបញ្ហាប្រឈមនេះ⁠ហើយត្រូវសម្រេចជ្រើសយករបៀបត្រូវឆ្លើយតប។ មេរៀននេះអាចបំផុសគំនិតអ្នកឱ្យក្លាយខ្លួនកាន់តែដូចព្រះយេស៊ូវគ្រីស្ទ នៅពេលដែលអ្នកត្រូវឆ្លើយតបចំពោះបញ្ហាកំហុសនៃអ្នកផ្សេងៗទៀតដោយការបង្កើនសេចក្តីស្រឡាញ់ និងអំណត់ធ្មត់។

ជួយសិស្សឱ្យកំណត់ប្រភេទលក្ខណៈដែលដូចព្រះគ្រីស្ទ។ ព្រះគម្ពីរ/បទគម្ពីរមានផ្ទុកនូវដំណើររឿងជាច្រើនអំពីបុរស និងស្ត្រីដ៏មានជំនឿស៊ប់ដែលបានធ្វើជាគំរូដល់ប្រភេទលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទតាមរបៀបដែលពួកគេបានរស់នៅ។ ចូរជួយសិស្សឲ្យស្វែងយល់អំពីព្រះអង្គសង្គ្រោះដោយការទទួលស្គាល់ពីរបៀបដែលអ្នកផ្សេងៗទៀតបានធ្វើតាមគំរូរបស់ទ្រង់ ហើយនិងបានបង្កើតបុគ្គលិកលក្ខណៈទាំងនេះ។ សូមលើកទឹកចិត្តសិស្សឲ្យរកមើលវិធីនានាដែលពួកគេអាចបណ្ដុះបណ្ដាលប្រភេទលក្ខណៈដូចជាព្រះគ្រីស្ទនៅក្នុងជីវិតពួកគេផ្ទាល់បាន។

ការរៀបចំសិស្ស៖ សូមអញ្ជើញសិស្សឲ្យមកថ្នាក់រៀបចំដើម្បីចែកចាយអ្វីដែលធ្វើឲ្យវាពិបាកក្នុងការរស់នៅតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះដែលមាននៅក្នុង នីហ្វៃទី 3 11:29–30 ប៉ុន្តែមូលហេតុដែលវាមានតម្លៃក្នុងការរស់នៅតាមការបង្រៀនទាំងនោះ។

សកម្មភាពរៀនសូត្រដែលអាចកើតមាន

តើអ្នកធ្លាប់ដែលមានការល្បួងឱ្យមានអារម្មណ៍អាក់អន់ចិត្តនៅពេលណា?

សូមពិចារណាលើការសរសេរពាក្យថា៖ អន់ចិត្ត នៅលើក្ដារខៀន។

ច្រើនដងណាស់ដែលយើងអាចនឹងមានការល្បួងឱ្យមានអារម្មណ៍អាក់អន់ចិត្ត។ អែលឌើរ ដេវីឌ អេ បែដណា (David A. Bednar) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានរាយបញ្ជីមូលហេតុមួយចំនួនដែលសមាជិកបានប្រាប់គាត់ថាពួកគេធ្លាប់មានការអាក់អន់ចិត្ត៖

«បុរសម្នាក់បាននិយាយរឿងអ្វីមួយនៅក្នុងសាលាកាលពីថ្ងៃអាទិត្យដែលបានធ្វើឱ្យខ្ញុំអាក់អន់ចិត្ត។ …»

«គ្មាននរណាម្នាក់នៅសាខានេះបានស្វាគមន៍ ឬទាក់ទងមកខ្ញុំទេ។ ពេលនោះខ្ញុំហាក់ដូចជាអ្នកក្រៅម្នាក់អញ្ចឹង។ …

«ខ្ញុំមិនបានយល់ស្របតាមដំបូន្មានដែលប៊ីស្សពបានផ្ដល់ឱ្យខ្ញុំនោះទេ។ …»

មានមូលហេតុជាច្រើនទៀតនៃការប្រមាថដែលត្រូវបានគេលើកឡើង—ពីភាពខុសគ្នាខាងគោលលទ្ធិក្នុងចំណោមមនុស្សពេញវ័យចំពោះការតិះដៀល ការចំអក និងការមិនរាប់បញ្ចូល⁠ឬផាត់ចេញដោយពួកយុវជន។ (ដាវីឌ អេ បែដណា⁠(David A. Bednar) «គ្មានអ្វីដែលធ្វើឲ្យពួកគេអាក់អន់ចិត្តឡើយ» Ensign (អេនសាញ)Liahona (លីអាហូណា), វិច្ឆិកា 2006,⁠ទំព័រ 89)

  • តើមានហេតុផលអ្វីខ្លះទៀតដែលអាចនឹងមានការល្បួងឲ្យយើងមានអារម្មណ៍អាក់អន់ចិត្តបាន?

  • តើការអាក់អន់ចិត្តមានឥទ្ធិពលមកលើយើងយ៉ាងដូចម្ដេចខ្លះ?

សូមសញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖

  • តើអ្នកធ្លាប់ដែលមានការល្បួងឱ្យមានអារម្មណ៍អាក់អន់ចិត្តនៅពេលណា? តើអ្នកមានប្រតិកម្មតបវិញយ៉ាងដូចម្ដេច? ហេតុអ្វី ?

  • តើរបៀបដែលអ្នកធ្លាប់មានអារម្មណ៍ និងបានប្រព្រឹត្តប៉ះពាល់ដល់ទំនាក់ទំនងអ្នកជាមួយអ្នកដទៃ និងជាមួយព្រះអម្ចាស់យ៉ាងដូចម្ដេចខ្លះ?

នៅពេលដែលអ្នកកំពុងបន្តការសិក្សា ស្វះស្វែងរកការបំផុសគំនិត ដើម្បីរកមើលការយល់ធ្លុះជ្រៅ (សុភវិនិច្ឆ័យ) និងសេចក្ដីពិតដែលអាចនឹងជួយអ្នកបានក្នុងស្ថានភាពទាំងនេះ។

សំបុត្ររបស់មរ៉ូណៃ

បន្ទាប់ពីបានដឹងថា⁠កងទ័ពរបស់ហេលេមិនបានខ្វះមនុស្ស និងគ្រឿងផ្គត់ផ្គង់ភស្តុភារដើម្បីការពារពួកសាសន៍នីហ្វៃពីកងទ័ពពួកសាសន៍លេមិនដ៏ធំ មេទ័ពមរ៉ូណៃបានផ្ញើសំបុត្រមួយច្បាប់ទៅកាន់ពេហូរ៉ាន (ប្រធានក្រុមចៅក្រមនៃពួកសាសន៍នីហ្វៃ។ មរ៉ូណៃបានស្នើសុំពេហូរ៉ានឲ្យបញ្ជូនកម្លាំងជំនួយបន្ថែមដល់ទ័ពរបស់ហេលេមិន។ គ្មានជំនួយបានមកដល់ទេ ហើយកងទ័ពរបស់ហេលេមិនបានបន្តរងទុក្ខយ៉ាងដំណំ។ ក្នុងពេលដំណាលគ្នានោះ កងទ័ពពួកសាសន៍លេមិនបានដណ្តើមយកក្រុងនីហ្វៃហា ជាទីក្រុងមួយទៀតដែលមរ៉ូណៃរំពឹងថានឹងទទួលបានការពង្រឹង⁠ឬជំនួយបន្ថែមកម្លាំង (សូមមើល អាលម៉ា 59:9)។

សូមហៅសិស្សឱ្យឡើងនិយាយប្រាប់អំពីអ្វីដែលពួកគេប្រហែលមានអារម្មណ៍គិតដល់ ឬអ្វីដែលពួកគេប្រហែលជាបានធ្វើ⁠បើពួកគេស្ថិតក្នុងស្ថានភាពរបស់មរ៉ូណៃបែបនេះ។

មរ៉ូណៃបានខឹង ហើយបានសរសេរសំបុត្រមួយច្បាប់ទៀតផ្ញើទៅកាន់ពេហូរ៉ាន។ សូមអាន អាលម៉ា 60:5–11, 30 ដើម្បីពិនិត្យមើលផ្នែកមួយនៃសាររបស់មរ៉ូណៃ។

  • តើអ្នកឃើញអ្វីខ្លះនៅក្នុងសំបុត្ររបស់មរ៉ូណៃដែលអាចនឹងបានធ្វើឱ្យពេហូរ៉ានមានការអាក់អន់ចិត្ត?

ជម្រើសរបស់ពេហូរ៉ាន

ជំនួសឲ្យការអានកថាខណ្ឌខាងក្រោម សូមពិចារណាលើការសុំឲ្យសិស្សម្នាក់ដែលស្គាល់ដំណើររឿងនេះឡើងនិយាយប្រាប់ពីមូលហេតុដែលពេហូរ៉ានមិនបានបញ្ជូនកម្លាំងជំនួយបន្ថែមទៀតទៅកាន់កងទ័ពមរ៉ូណៃ។

អ្វីដែលមរ៉ូណៃមិនបានដឹងនោះគឺថាពួកសាសន៍នីហ្វៃអាក្រក់មួយក្រុមដែលរួមរស់ជាមួយនឹងពួកសាសន៍លេមិនបានបះបោរប្រឆាំងនឹងពេហូរ៉ានដែលបណ្ដាលឲ្យគាត់ភៀសខ្លួនឲ្យរួចជីវិតគាត់។ ពួកឧទ្ទាមបានត្រួតត្រាលើរដ្ឋធានីសារ៉ាហិមឡា។ នៅពេលនោះ⁠ពេហូរ៉ានជាបុរសសុចរិតម្នាក់ដែលកំពុងព្យាយាមប្រមូលកម្លាំងដើម្បីដណ្តើមយករដ្ឋធានីសារ៉ាហិមឡាមកវិញ (សូមមើល អាលម៉ា 61:1–8)។

  • បើនៅពេលនោះអ្នកជាពេហូរ៉ានវិញ តើអាចនឹងមានការល្បួងឲ្យអ្នកមានប្រតិកម្មចំពោះសំបុត្ររបស់មរ៉ូណៃយ៉ាងដូចម្ដេច?

  • តើប្រតិកម្មរបស់ពេហូរ៉ាន អាចនឹងមានផលប៉ះពាល់ដល់ស្ថានភាពបែបនោះយ៉ាងដូចម្ដេចខ្លះ?

អាលម៉ា 61 មាននូវការឆ្លើយតបរបស់ពេហូរ៉ានទៅកាន់មរ៉ូណៃ។ សូមអាន អាលម៉ា 61:9, 17–21 ដើម្បីពិនិត្យមើលរបៀបដែលគាត់បានឆ្លើយតប។

  • តើអ្វីដែលធ្វើឱ្យអ្នកចាប់អារម្មណ៍ចំពោះការឆ្លើយតបរបស់ពេហូរ៉ាន?

  • តើមានប្រភេទលក្ខណៈអ្វីខ្លះដែលអ្នកឃើញមានលើពេហូរ៉ានដែលរំឭកអ្នកអំពីព្រះយេស៊ូវគ្រីស្ទ?

អែលឌើរ⁠បេដណា⁠បានផ្សព្វផ្សាយសេចក្ដីពិតដ៏សំខាន់មួយដែលយើអាចស្វែងយល់ដឹងបានពីដំណើររឿងនេះ។ (អ្នកអាចនឹងចង់កត់ត្រាផ្នែកមួយនៃការថ្លែងនេះទៅក្នុងបទគម្ពីរអ្នកដែលនៅជាប់នឹង អាលម៉ា 61:9។)

ដំណើរមានការអាក់អន់ចិត្តគឺជា ជម្រើស មួយដែលយើងបង្កើតឡើង⁠គឺវាមិនមែនជា លក្ខខណ្ឌ ដែលមានការធ្វើបាប ឬដាក់បន្ទុកលើយើងដោយនរណាម្នាក់ ឬអ្វីមួយផ្សេងទៀតឡើយ។ …

… រឿង ព្រឹត្តិការណ៍ ឬការបញ្ចេញមតិមួយអាចនឹងប្រមាថ⁠ឬមានលក្ខណៈបំពាន ប៉ុន្តែអ្នក និងខ្ញុំអាចសម្រេចជ្រើសយកដំណើរមិនមានការអាក់អន់ចិត្តបាន—ហើយនិយាយជាមួយពេហូរ៉ានថា៖ «វាមិនចាំបាច់ឡើយ»។ (ដាវីឌ អេ បែដណា⁠(David A. Bednar) «គ្មានអ្វីដែលត្រូវធ្វើឲ្យពួកគេអាក់អន់ចិត្តឡើយ» Ensign (អេនសាញ)Liahona (លីអាហូណា), វិច្ឆិកា 2006,⁠ទំព័រ 90–91)

  • តើអ្នកនឹងពន្យល់អំពីសេចក្ដីពិតខាងក្រោមនេះដល់នរណាម្នាក់យ៉ាងដូចម្ដេច? យើងអាចសម្រេចមិនឲ្យមានការអាក់អន់ចិត្តតាមរយៈពាក្យសម្ដី និងទង្វើរបស់អ្នកផ្សេងៗទៀតបាន។

  • ហេតុអ្វីបានជាអ្នកគិតថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចង់ឲ្យយើងយល់ដឹងពីសេចក្ដីពិតនេះ?

ការបង្រៀន និងគំរូនៃព្រះយេស៊ូវគ្រីស្ទ

ព្រះអង្គសង្គ្រោះគឺជាគំរូដ៏ល្អឥតខ្ចោះនៃសេចក្តីពិតនេះ។

ដើម្បីជួយសិស្សឲ្យសញ្ជឹងគិតអំពីការបង្រៀន និងគំរូនៃព្រះយេស៊ូវ សូមពិចារណាលើការហៅពួកគេឲ្យពិភាក្សាអំពីចំណុចខាងក្រោមនេះជាមួយដៃគូ ឬតាមក្រុមតូចៗ ៖

  1. ចូរអានការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុង នីហ្វៃទី 3 11:29–30 និង ម៉ាថាយ 5:43–48។ តើអ្នកបានស្វែងយល់ដឹងអ្វីខ្លះពីការបង្រៀនរបស់ទ្រង់?

  2. ចូរគិតអំពីគំរូមួយនៃព្រះអង្គសង្គ្រោះដែលឆ្លើយតបដោយអំណត់ធ្មត់ និងសេចក្តីស្រឡាញ់ចំពោះកំហុស និងភាពទន់ខ្សោយរបស់អ្នកផ្សេងៗទៀត។ តើហេតុអ្វីបានជាការដឹងថាព្រះអង្គសង្គ្រោះមានចិត្តអត់ធ្មត់ និងស្រឡាញ់ ហើយមិនងាយនឹងអាក់អន់ចិត្តនោះ មានសារៈសំខាន់ណាស់ចំពោះអ្នក?

ចូរហៅក្រុមសិស្សឲ្យបានច្រើនដើម្បីឡើងនិយាយប្រាប់ចំណុចសំខាន់នៃអ្វីដែលពួកគេបានពិភាក្សាគ្នារួចហើយ។ នៅពេលដែលពួកគេបានឡើងនិយាយប្រាប់⁠ឬផ្សព្វផ្សាយហើយ⁠ចូរអរគុណពួកគេសម្រាប់គំនិតគិតឃើញរបស់ពួកគេ។ ចូរពិចារណាលើការសួរហេតុអ្វីនៃអ្វីដែលពួកគេបានស្វែងយល់ដឹងមានសារៈសំខាន់ ហើយអាចជួយដល់ដំណើរជីវិតពួកគេបាន។ បើមានប្រយោជន៍ អ្នកក៏អាចនឹងហៅសិស្សឱ្យគិតពីគំរូនៃនរណាម្នាក់ដែលពួកគេស្គាល់ (ដូចជាព្រះអង្គសង្គ្រោះ និងពេហូរ៉ាន) ជាមនុស្សដែលមានអំណត់ធ្មត់ និងស្រឡាញ់អ្នកផ្សេងៗទៀតជំនួសឲ្យដំណើរអារម្មណ៍អាក់អន់ចិត្តបានដែរ។ សិស្សអាចនឹងផ្សព្វផ្សាយអំពីមនុស្សដែលពួកគេបានគិតដល់ និងអ្វីដែលពួកគេបានស្វែងយល់ដឹងពីគំរូរបស់អ្នកទាំងនោះ។

សូមពិចារណាលើការហៅសិស្សឲ្យសញ្ជឹងគិតយ៉ងស្ងៀមស្ងាត់ ឬសរសេរគំនិតដែលពួកគេគិតឃើញអំពីសំណួរខាងក្រោមនេះ ៖

  • តើគំរូរបស់ពេហូរ៉ាន និងព្រះអង្គសង្គ្រោះអាចនឹងជួយអ្នកក្នុងស្ថានភាពមួយដែលនរណាម្នាក់បាននិយាយ ឬបានធ្វើអ្វីមួយដែលឈឺចាប់ខ្លាំងដល់អ្នក ឬមនុស្សជាទីស្រឡាញ់ម្នាក់យ៉ាងដូចម្ដេច?

ជំនួយរបស់ព្រះអម្ចាស់

ការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះដែលមិនឲ្យមានការអាក់អន់ចិត្តអាចនឹងមានការពិបាកណាស់។ អែលឌើរ បែដណា បានពន្យល់អំពីជំនួយដែលមានសម្រាប់យើង នៅពេលដែលយើងមិនមានអារម្មណ៍រឹងមាំគ្រប់គ្រាន់ដែលនឹងយកឈ្នះលើអារម្មណ៍នៃការអាក់អន់ចិត្តបាន។

តាមរយៈការពង្រឹងអំណាចនៃដង្វាយធួនព្រះយេស៊ូវគ្រីស្ទ អ្នក និងខ្ញុំអាចទទួលបានការប្រទានពរឲ្យជៀសវាង ហើយយកឈ្នះលើការប្រព្រឹត្តខុស⁠ឬការរំលោភបំពានបាន។ …

សមត្ថភាពយកឈ្នះការប្រព្រឹត្តខុសអាចនឹងហាក់ដូចជាហួសពីលទ្ធភាពយើងទៅបាន។ … លក្ខណៈដូចគ្នានៃដង្វាយធួនរបស់ព្រះដ៏ប្រោសលោះ និងគោលបំណងនៃសាសនាចក្រដែលបានស្ដារឡើងវិញ គឺមានបំណងជួយយើងឱ្យទទួលបានកម្លាំងខាងព្រលឹងវិញ្ញាណប្រភេទនេះយ៉ាងច្បាស់។ (ដាវីឌ អេ បែដណា⁠(David A. Bednar) «គ្មានអ្វីដែលត្រូវធ្វើឲ្យពួកគេអាក់អន់ចិត្តឡើយ» Ensign (អេនសាញ)Liahona (លីអាហូណា), វិច្ឆិកា 2006,⁠ទំព័រ 90–91)

  • តើអ្នកបានស្វែងយល់ដឹងអ្វីខ្លះពីយោបល់របស់អែលឌើរ បែដណា?

  • តើមនុស្សម្នាក់អាចធ្វើអ្វីខ្លះ ដើម្បីស្វែងរកជំនួយពីព្រះអង្គសង្គ្រោះ នៅពេលដែលមានការល្បួងពួកគេឱ្យមានអារម្មណ៍អាក់អន់ចិត្ត?

សូមចំណាយពេលពីរបីនាទីដើម្បីកំណត់ទិសដៅសម្រាប់អ្នកខ្លួន។ តើអ្នកនឹងផ្តល់ដំបូន្មានអ្វីខ្លះដល់ខ្លួនអ្នកអំពីរបៀបឆ្លើយតប⁠នៅពេលដែលនរណាម្នាក់និយាយ ឬធ្វើអ្វីមួយដែលធ្វើឱ្យឈឺចាប់ ឬអាក់អន់ចិត្ត? ចូរបូកបញ្ចូលនូវអ្វីដែលអ្នកបានស្វែងយល់ដឹងពីព្រះអង្គសង្គ្រោះ និងពេហូរ៉ានដែលអ្នកអាចនឹងអនុវត្តក្នុងស្ថានភាពបែបនោះបាន។ លើសពីនេះ⁠ចូរបូកបញ្ចូលនូវរបៀបដែលអ្នកអាចស្វែងរកជំនួយពីព្រះអម្ចាស់បាន។

សូមហៅរកអ្នកស្ម័គ្រចិត្តពីរបីនាក់ឲ្យឡើងនិយាយប្រាប់អំពីអ្វីដែលពួកគេបានសរសេរ ។ សូមថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះអាចជួយយើងបាន នៅពេលដែលយើងមិនមានអារម្មណ៍រឹងមាំគ្រប់គ្រាន់ដើម្បីឆ្លើយតបដោយភាពអត់ធ្មត់ និងសេចក្តីស្រឡាញ់។