ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ២:៤១—« ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ នៃ​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ »


« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ២:៤១—‹ ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ នៃ​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ២:១៩–៤១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះចំណាន​ខាងគោលលទ្ធិ ៖ ម៉ូសាយ ២:៤១

« ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ នៃ​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ »

រូបភាព
យុវវ័យ​សើច​សប្បាយ

នៅក្នុង​មេរៀន​មុន អ្នក​បានរៀនថា ប្រសិនបើយើង​រក្សា​បទបញ្ញត្តិ​នៃ​ព្រះ នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​យើង​ទាំង​ខាងសាច់ឈាម និង​ខាងវិញ្ញាណ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទ​គម្ពីរ​គន្លឹះ​សម្រាប់ ម៉ូសាយ​ទី ២ ៤១ ពន្យល់ពី​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​នេះ និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

ការបង្រៀន​បទគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី​ដោយ​ការប្រែចិត្ត​ជឿ និង​គោលបំណង ។អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន​ថា « លុះត្រាតែ​អ្នក​មាន​អារម្មណ៍​ចូលចិត្ត​អ្វី​មួយ បើ​ពុំ​នោះ​ទេ អ្នក​មិន​អាច​សង្ឃឹម​ថា​នឹង​ធ្វើ​ឲ្យ​សិស្ស​របស់​អ្នក​មានអារម្មណ៍​ចូល​ចិត្ត​វា​បាន​ទេ » ( « Angels and Astonishment » [ សុន្ទរកថា​ដែល​ថ្លែង​នៅក្នុង​ការចាក់ផ្សាយ​ពី​ការបណ្ដុះបណ្ដាល​ប្រព័ន្ធអប់រំ​របស់​សាសនា​សាសនាចក្រ​ប្រចាំ​ឆ្នាំ​នា ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ] ) ។ សូម​បង្រៀន​ដោយ​ការប្រែចិត្ត​ជឿ និង​អានុភាព ដោយ​ផ្អែកលើ​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ និង​សេចក្តីពិត​ដ៏​អស់កល្ប​នៃ​ដំណឹងល្អ ដែល​បានស្ដារឡើងវិញ​របស់​ទ្រង់ ។

ការរៀបចំ​សិស្ស ៖ សិស្ស​អាច​ត្រូវបាន​សុំ​ឲ្យ​ជ្រើសរើស​បទបញ្ញត្តិ​មួយ​ដែល​ពួកគេ​ព្យាយាម​គោរពតាម ។ បន្ទាប់មក​ត្រូវ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បានទទួល​ពរ​តាមរយៈ​ការរក្សា​បទបញ្ញត្តិ​នោះ ។

សកម្មភាព​សិក្សា​ដែល​អាច​ធ្វើបាន

មេរៀន​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​បង្រៀន​បន្ទាប់ពី​មេរៀន « ម៉ូសាយ ២:១៩–៤១ » ដែល​ជា​មេរៀន​បរិបទ​សម្រាប់​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ ម៉ូសាយ ២:៤១ ។ ប្រសិនបើ​មេរៀន​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវប្តូរ​ទៅ​សប្តាហ៍​ផ្សេង សូម​ប្រាកដ​ថា មេរៀន​បរិបទ​ដែល​ត្រូវគ្នា​នេះ​ត្រូវបាន​បង្រៀន​នៅអំឡុង​សប្តាហ៍​នោះ​ផងដែរ ។

ទន្ទេញ និង​ពន្យល់

សូម​សរសេរ ម៉ូសាយ ២:៤១ និង​ឃ្លា​បទគម្ពីរ​គន្លឹះ « អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ … បាន​ពរ​គ្រប់​យ៉ាង » នៅលើ​ក្តារខៀន ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យគូរ ឬ​បង្កើតរូបភាព​ដែល​តំណាង​ឲ្យ​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានបង្កើត​ជា​គូ ឬ​ជា​ក្រុមតូចៗ ។ សូម​ណែនាំ​ពួកគេ​ឲ្យ​ពិភាក្សា​អំពី​ពាក្យ ឬ​ឃ្លា​ណា​មួយ​ដែល​ពួកគេ​បាន​សង្កត់ធ្ងន់​នៅក្នុង​គំរូ​របស់​ពួកគេ និង​មូលហេតុ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា វា​មានសារៈសំខាន់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​រូបភាព​ដែល​ពួកគេ​បានបង្កើត​ដើម្បី​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​គន្លឹះ ។

រៀន​អនុវត្ត

សូម​បង្ហាញ​ស្ថានភាព ឬ​ផ្តល់​ឲ្យ​សិស្ស​នូវ​ច្បាប់ចម្លង​នៃស្ថានភាព​នោះ​នៅពេល​ពួកគេ​បំពេញ​សកម្មភាព​ខាងក្រោម ។ ស្ថានភាព​នេះមាន​គោលបំណង​ជួយ​សិស្ស​ឲ្យប្រើ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ដើម្បី​យល់ថា ពរជ័យ និង​សុភមង្គល​កើតចេញ​ពី​ការគោរពប្រតិបត្តិ ។ វា​ក៏​អាច​ជួយ​ពួកគេ​ឲ្យ​បន្តស្មោះត្រង់​ផងដែរ បើទោះ​ជា​ពួកគេ​មាន​ការលំបាក​ក្នុង​ការ​ស្គាល់​ពរជ័យ​ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​ពួកគេ​ក៏ដោយ ។ សូម​ពិចារណា​កែសម្រួល​ស្ថានភាព​នេះ​ទៅនឹង​តម្រូវការ ឬ​កាលៈទេសៈ​របស់​សិស្ស​របស់​អ្នក ។

ជេនណា រៀន​មេរៀន​ចំណេះចំណាន​ខាងគោលលទ្ធិ​នៅក្នុង​ថ្នាក់សិក្ខាសាលា​ដែល​សង្កត់ធ្ងន់​ថា ការគោរពប្រតិបត្តិ​ចំពោះ​ព្រះបញ្ញត្តិ​របស់​ព្រះ​នាំមក​នូវ​សុភមង្គល និង​ពរជ័យ​កាន់តែច្រើន​នៅក្នុង​ជីវិត​របស់​យើង ។ ក្រោយមក ជេនណា មាន​អារម្មណ៍​ច្របូកច្របល់​អំពី​កាលៈទេសៈ​ផ្ទាល់ខ្លួន​របស់​នាង ។ នាង​ព្យាយាម​រក្សា​បទបញ្ញត្តិ ប៉ុន្តែ​គ្មានអារម្មណ៍​ថា វា​ធ្វើ​ឲ្យ​ជីវិត​របស់​នាង​កាន់តែ​ងាយស្រួល រីករាយ ឬ​ប្រសើរ​ជា​ងនេះឡើយ ។ នាង​នៅតែ​ជួប​ការលំបាក​នៅ​សាលា និង​មាន​បញ្ហា​ខ្លះ​ជាមួយ​គ្រួសារ និង​មិត្តភក្តិ ។ ប្រសិនបើការ​គោរពបទ​បញ្ញត្តិ​របស់​នាង​ត្រូវបាន​សន្មត​ថា នាំមក​នូវ​សុភមង្គល ហេតុ​អ្វី​នាង​មានអារម្មណ៍​បែបនេះ ?

របៀប​មួយ​ដើម្បី​ជួយ​សិស្ស​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ក្នុង​ស្ថានភាព​នេះ គឺ​ត្រូវសរសេរ​គោលការណ៍​ទាំងបី​ជា​ចំណងជើង​នៅលើ​ក្ដារខៀន ( សូមមើល ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ [ ឆ្នាំ ២០២២ ] ទំព័រ ៣–៤ ) ។ សូម​ឲ្យ​សិស្ស​សរសេរ​នៅលើ​ក្ដារខៀន​ក្រោម​ចំណងជើង​ដ៏​សមរម្យ​នៃ​សេចក្ដីថ្លែងការណ៍​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​នឹង​ជួយ ជេណា ។ អ្នក​អាច​អញ្ជើញ​ឲ្យ​មាន​ការចូលរួម ដោយ​ឲ្យ​ដី-ស ឬ​ហ្វឺត​ដល់​សិស្ស ហើយ​បន្ទាប់មក​ឲ្យ​ពួកគេ​ហុច​ដី-ស ឬ​ហ្វឺត​ទៅ​សិស្ស​ម្នាក់​ទៀត បន្ទាប់ពី​ពួកគេ​សរសេរ​នៅលើ​ក្ដារខៀន​ចប់ ។ សូម​ពិភាក្សា​អំពី​អ្វី​ដែល​សិស្ស​សរសេរ​នៅលើ​ក្ដារខៀន ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​អាន កថាខណ្ឌ​ទី ៥–៦ នៅក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូម​រកមើល​ឃ្លា​ដែល​អាច​ជួយ ជេណា ។

  • តើ​អ្នក​អាច​ចែកចាយ​អ្វី​ខ្លះពី​កថាខណ្ឌ​ទាំងនេះ​ដើម្បី​ជួយ ជេណា ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ?

  • តើ​អ្នក​គិតថា ការណ៍នេះ​អាច​ជួយ ជេណា យ៉ាងដូចម្តេច ?

អ្នក​អាច​នឹង​ចង់​ចង្អុល​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​សេចក្តី​ថ្លែងការណ៍​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កថាខណ្ឌទី ៦ ដើម្បី « កាន់តាម » និង​ការសន្យា​របស់​ស្ដេច បេនយ៉ាមីន នៅក្នុង ម៉ូសាយ ២:៤១ ដល់​អស់អ្នក​ដែល​« រក្សា​ការ​ស្មោះត្រង់​ដរាប​ដល់​ចុង​បំផុត » ។ សូម​ជួយ​សិស្ស​ឲ្យ​យល់ថា ខណៈ​ដែល​ពរជ័យ​មួយ​ចំនួន​មិន​បាន​ដឹង​នៅ​ពេល​ភ្លាមៗ នោះយើង​អាច​ឈាន​ទៅមុខ​ដោយ​ការទុកចិត្ត​ដោយស្មោះត្រង់​ថា ព្រះ​នឹង​បំពេញ​តាម​ការសន្យា​របស់​ទ្រង់ ( សូមមើល ម៉ូសាយ ២:២២ ) ។

ពិនិត្យមើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច

សូម​អាន កថាខណ្ឌទី ៨ នៅក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារគោល​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូម​រកមើល​ឃ្លា​ដែល​អាច​ជួយ ជេណា ។

  • តើ​អ្នក​ចង់​ចែកចាយ​អ្វី​ជាមួយ ជេណា ?

  • ហេតុ​អ្វី​អ្នក​ចែកចាយ​រឿងនេះ​ជាមួយ​នាង ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព

សូមអាន​កថាខណ្ឌទី ១១ នៅក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារគោល​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូម​រកមើល​ឃ្លា​ដែល​អាច​ជួយ ជេណា ។

  • តើ​មាន​ប្រភព​ដ៏​ទេវភាព​អ្វី​ខ្លះទៀត​ដែល​អ្នក​អាច​ណែនាំឲ្យ ជេណា ងាកទៅរក ?

  • តើ​អ្នក​គិតថា ការណ៍​នេះ​អាច​ជួយនាង​ដោយ​របៀបណា ?

សូម​ពិចារណា​ឲ្យ​សិស្ស​ឲ្យ​ចែកចាយ​ពរជ័យ​ដែល​ពួកគេ​បានទទួល នៅពេល​ពួកគេ​បានព្យាយាម​គោរពតាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។ សូមឲ្យ​សិស្ស​ចែកចាយ​ពរជ័យ​ដែល​ទទួល​បាន​ភ្លាមៗ និង​ផ្សេងទៀត​ដែល​បានទទួល​តាម​ពេលវេលា ។ សូម​ថ្លែង​ទីបន្ទាល់​ថា នៅក្នុង​ប្រាជ្ញា​ដ៏​គ្មាន​ទីបញ្ចប់​របស់​ព្រះ ទ្រង់​កំណត់​មិន​ត្រឹម​តែ​ពរជ័យ​អ្វី​ខ្លះ​ដែល​ត្រូវ​ផ្តល់ឲ្យ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​យើង​ក្នុង​ការទទួល​ពរជ័យ​ទាំងនោះ​ផងដែរ ។

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

ក្នុង​អំឡុងមេរៀន​បន្ទាប់ សូម​ជួយ​សិស្ស​ឲ្យ​រំឭក​ឡើង​វិញ​ដោយ​សង្ខេប​នូវ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរគន្លឹះ​សម្រាប់ ម៉ូសាយ ២:៤១ ។ សូម​សរសេរ​ឃ្លា​គន្លឹះ​នៅលើ​ក្ដារខៀន ហើយ​ឲ្យ​សិស្ស​បំពេញ​ចន្លោះ​ទទេ ។ អ្នក​អាច​កែ​សម្រួល​ឧទាហរណ៍​ខាងក្រោម​ដើម្បី​សង្កត់ធ្ងន់​លើ​ពាក្យ​ទាំងឡាយ​ដែល​សិស្ស​របស់​អ្នក​អាច​ត្រូវការជំនួយ​ក្នុង​ការចងចាំ ៖

ម៉ូសាយ : – « នៃ​អស់​អ្នក​ណា​ដែល ទាំងឡាយ នៃ​ព្រះ … នឹង​ព្រះ ក្នុង  » ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សូត្រ​ឡើងវិញ​នូវ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​គន្លឹះ​ពីរបី​ដង​រហូត​ដល់​ពួកគេ​បាន​ទន្ទេញ​វា​ចាំ ។ អ្នក​ក៏​អាច​ពិនិត្យមើល​គំនូរ​សម្រាប់​វគ្គ​នេះ​ដែល​ពួកគេ​បានបង្កើត​ពី​មុន​ផងដែរ ។