ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ២៨:២៧–៣២ ៖ « ដ្បិត​ចំពោះ​អ្នក​ណា​ដែល​បាន​ទទួល [ ព្រះ ] នឹង​ឲ្យ​ថែម​ទៀត »


« នីហ្វៃទី២ ២៨:២៧–៣២ ៖ ‹ ដ្បិត​ចំពោះ​អ្នក​ណា​ដែល​បាន​ទទួល [ ព្រះ ] នឹង​ឲ្យ​ថែម​ទៀត › » ព្រះគម្ពីរមរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី២ ២៨:២៧–៣២ » ព្រះគម្ពីរមរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

នីហ្វៃទី២ ២៨:២៧–៣២

« ដ្បិត​ចំពោះ​អ្នក​ណា​ដែល​បាន​ទទួល [ ព្រះ ] នឹង​ឲ្យ​ថែម​ទៀត »

រូបភាព
យុវវ័យ​កំពុងអធិស្ឋាន

តើ​អ្នក​មាន​សំណួរ​ខាងវិញ្ញាណ​ដែល​គ្មាន​ចម្លើយ ឬ​ជួន​កាលតើអ្នក​ចង់​ឲ្យ​ទីបន្ទាល់​របស់អ្នក​រីកចម្រើន​លឿនជាង​នេះ​ដែរ​ឬ​ទេ ? នីហ្វៃ​បានពន្យល់​ថា ចំណេះដឹង​មកពី​ព្រះវរបិតា​សួគ៌​កើត​មាន​បន្តិចម្តងៗ នៅពេល​យើង​មាន​ឆន្ទៈ​បន្តទទួល​នូវ​អ្វី​ដែល​ទ្រង់​បង្រៀន​យើង ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​របៀប​ដែល​ព្រះវរបិតា​សួគ៌​បើក​សម្តែង​សេចក្តីពិត​ដល់​យើង ។

ការបង្រៀន​សិស្ស​ឲ្យ​ប្រដូច​បទគម្ពីរ ។ការប្រដូច​បទគម្ពីរ​គឺជា​ការប្រៀបធៀប​វា​ទៅនឹង​ជីវិត​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ម្នាក់ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យសួរ​សំណួរ​ដូចជា « តើ​កាលៈទេសៈ និង​ស្ថានភាព​អ្វីខ្លះ​ក្នុង​ជីវិត​របស់ខ្ញុំ​ដូចគ្នា​នឹង​កាលៈទេសៈ និង​ស្ថានភាព​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ? » ឬ « តើ​ខ្ញុំ​ដូច​នឹង​តួអង្គ​ដែល​យើង​កំពុងសិក្សា​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ​យ៉ាង​ដូចម្តេច ? »

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី២ ២៨:៣០ ហើយ​មក​រៀន​ដោយ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​គំរូ​មួយ​អំពី​របៀប​ដែល​ព្រះ​បង្រៀន​យើង​បន្តិចម្តងៗ​នូវ​ដំណឹងល្អ​របស់ទ្រង់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ព្រះ​បង្រៀន​យើង​បន្តិចម្តងៗ

ជំនួស​ឲ្យ​ការប្រើ​ការប្រៀបធៀប​ខាងក្រោម​អំពី​ជណ្តើរ អ្នក​អាច​ចាប់ផ្តើម​បង្រៀន ដោយ​ឲ្យ​​អាហារ​ដ៏​ឆ្ងាញ់​ដល់​សិស្ស​ដែលអាហារ​នោះ​មាន​ទំហំ​ធំ​ជាង​មាត់​អាច​ទំពា​បាន ។ នៅពេល​សិស្ស​ខាំ​មួយម៉ាត់ សូមសួរ​ពួកគេ​ថា ហេតុអ្វី​ពួកគេ​ចាប់ផ្តើម​ខាំ​តែ​មួយម៉ាត់​ជាជាង​ទទួល​ទាន​វា​មួយម៉ាត់​ឲ្យ​អស់តែ​​ម្តង ។ បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី២ ២៨:២៦–៣០ ដោយ​រកមើល​ពី​របៀប​ដែល​មេរៀន​ដែល​ប្រើ​វត្ថុ​នេះ អាច​ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ដំណើរការ​នៃ​ការបង្កើន​ចំណេះដឹង​ខាងវិញ្ញាណ​របស់យើង ។

រូបភាព
ជណ្តើរ​ដែល​ឡើង​ទៅលើ

សូម​ស្រមៃមើល​ជណ្តើរ​ដ៏វែង​មួយ​ដែល​តំណាងឲ្យ​ចំណេះដឹង និង​ការយល់ដឹង​ខាងវិញ្ញាណ​របស់អ្នក ។

  • ប្រសិនបើ​កំពូល​ជណ្តើរ​តំណាងឲ្យ​ចំណេះដឹង​របស់ព្រះ តើ​អ្នក​គិត​ថា កម្រិត​នៃ​ចំណេះដឹង​បច្ចុប្បន្ន​របស់អ្នក​នៅ​ត្រង់​ណា ?

  • តើ​វិធី​ណា​ខ្លះ​ដែល​ព្រះ​ជួយ​យើង​បង្កើន​ចំណេះដឹង និង​ការយល់ដឹង​ខាងវិញ្ញាណ​របស់យើង​បន្តិចម្តងៗ ?

  • តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​អ្នក​ដែល​មិនបាន​បោះជំហាន​បន្ទាប់ ពីព្រោះ​ពួកគេ​មានអារម្មណ៍​ពេញចិត្ត​នឹង​ចំណេះដឹង​ដែល​ពួកគេ​មាន​រួចហើយ ?

នៅក្នុង នីហ្វៃទី២ ២៨ នីហ្វៃ​បាន​បន្ត​ការព្យាករណ៍​របស់​លោក​អំពី​ថ្ងៃ​ចុង​ក្រោយ ។ លោក​បាន​ពិពណ៌នា​អំពី​ឥរិយាបថ​មួយ​ចំនួន​ដែល​នឹង​មាន​ជាទូទៅ​ក្នុង​ជំនាន់​របស់​យើង ហើយ​បាន​ចែកចាយ​គំរូ​មួយ​ដែល​ព្រះអម្ចាស់​ប្រើ​ដើម្បី​ជួយ​យើង​ឲ្យ​ទទួល និង​យល់​ពី​សេចក្ដីពិត ។

សូម​អាន នីហ្វៃទី២ ២៨:២៦–៣០ ហើយ​សញ្ជឹងគិត​ពី​របៀប​ដែល​ការប្រៀបធៀប​ជណ្តើរ​ជួយ​អ្នក​ឲ្យ​យល់​ពី​សេចក្តីពិត​ដែល​នីហ្វៃ​បានបង្រៀន​អំពី​ព្រះអម្ចាស់ ។ វា​ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការដឹង​ថា សិក្ខាបទ​គឺជា​បទបញ្ញត្តិ ឬ​គោលការណ៍​ដែល​បង្រៀន​យើង​ពី​របៀប​ដើម្បី​ធ្វើ​សកម្មភាព ។

នីហ្វៃទី២ ២៨:៣០ គឺជា​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ ។  សូម​ពិចារណា​គូសចំណាំ​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់​ដើម្បី​អនុវត្ត​តាមគោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​វគ្គបទគម្ពីរ​នេះ​ចំពោះ​សំណួរ ឬ​ស្ថានភាព​មួយ ។

  • តើ​វគ្គ​បទគម្ពីរនេះ​ជួយ​អ្នក​ឲ្យ​យល់​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ ? តើ​ការយល់ដឹង​នេះ​អាច​ផ្តល់​ពរ​ដល់​ជីវិត​អ្នក​ដោយ​របៀបណា ?

  • ហេតុអ្វី​អ្នក​គិត​ថា មនុស្ស​មួយចំនួន​បដិសេធ​ឱកាស​ដើម្បី​រៀន​ព្រះបន្ទូល​របស់ព្រះ​បន្ថែម​ទៀត ទៅ​លើ​ព្រះបន្ទូល​ដែល​ពួកគេ​មាន​រួចទៅហើយ ?

សូម​អាន ខ​ទី ៣០ ឡើងវិញ ហើយ​គិត​អំពី​របៀប​ដែល​អ្នក​នឹង​សង្ខេប​ទៅជា​ពាក្យ​ផ្ទាល់ខ្លួន​របស់អ្នក​នូវ​អ្វី​ដែល​ខគម្ពីរ​នេះ​បង្រៀន ។ អ្នក​អាច​នឹង​ចង់​កត់ត្រា​សេចក្តីសង្ខេប​របស់​អ្នក​នៅក្នុង​ព្រះគម្ពីរ​របស់អ្នក​នៅជាប់​នឹង​ខគម្ពីរ​នេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​សេចក្ដីសង្ខេប​របស់ពួកគេ ។

គំរូ​សម្រាប់​ការរីកចម្រើន​ខាងវិញ្ញាណ​របស់យើង ។

សេចក្តីពិត​មួយ​ក្នុងចំណោម​សេចក្តីពិត​ដែល​បានរកឃើញ​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ​គឺ​ថា ព្រះ​បើកសម្ដែង​សេចក្ដីពិត​មួយ​បន្ទាប់​ម្តងៗ ដល់​អស់​អ្នក​ដែល​នឹង​ទទួល​យក​សេចក្តីពិត​នេះ ។

  • តើ​វា​ជា​ពរជ័យ​ដោយ​របៀប​ណា​ដែល​ព្រះ​បង្រៀន​យើង​បន្តិចម្តងៗ ជាជាង​បង្រៀន​ទាំងអស់​ក្នុងពេល​តែ​មួយ ?

  • តើ​ដំណើរការ​នៃ​ការរៀនសូត្រ​បន្តិចម្ដងៗ​អាច​ជួយ​យើង​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាងដូចម្ដេច ? តើ​ដំណើរការ​នេះ​អាច​ជួយ​យើង​អភិវឌ្ឍ​លក្ខណៈ​ដូច​ព្រះគ្រីស្ទ​អ្វីខ្លះ ?

លំនាំ​នៃ​ពន្លឺ

អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « Patterns of Light: Spirit of Revelation » ( ៣:០៤ ) ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org. សូម​រកមើល​គំរូ​ដែល​ព្រះ​ប្រើ​ដើម្បី​បង្ហាញ​ព្រះទ័យ​របស់ទ្រង់​ដល់​បុត្រាបុត្រី​របស់ទ្រង់ ។

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​ពី​អែលឌើរ បែដណា ដែល​អាច​ផ្តល់​ប្រយោជន៍​ដល់​ជីវិត​អ្នក ?

  • តើ​គំរូ​មួយណា​ដែល​អែលឌើរ បែដណា​បានពិពណ៌នា ដែល​អ្នក​គិត​ថា​វា​ត្រូវបំផុត​ទៅ​នឹង​អ្វី​ដែល​នីហ្វៃ​បានបង្រៀន​នៅក្នុង ខ​ទី ៣០ ?

ជំនួស​ឲ្យ​ការប្រើ​យោលបល់​ការសិក្សា​ខាងក្រោម សូម​ពិចារណា​ប្រើ​សកម្មភាព​សិក្សា​ព្រះគម្ពីរ​ដែល​មាន​នៅក្នុង​ផ្នែក « សកម្មភាព​រៀនសូត្រ​បន្ថែម » ។

សូមអាន​យ៉ាង​ហោចណាស់​ពីរ​វគ្គ​បទគម្ពីរ​ខាងក្រោម ដោយ​រកមើល​អ្វី​ដែល​វគ្គបទគម្ពីរ​ទាំង​នេះ​បន្ថែម​ទៅលើ​ការយល់ដឹង​របស់អ្នក​ចំពោះ នីហ្វៃទី២ ២៨:៣០ ។ សូម​ពិចារណា​ភ្ជាប់ ឬ​យោង​ខគម្ពីរ​ទាំងនេះ​ទៅ នីហ្វៃទី២ ២៨:៣០ នៅក្នុង​បទគម្ពីរ​របស់អ្នក ។

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​ពី​វគ្គ​បទគម្ពីរ​ទាំងនេះ ដែល​ជួយ​អ្នក​ឲ្យយល់​កាន់តែច្បាស់​ពី នីហ្វៃទី២ ២៨:៣០ ? 

  • តើ​មាន​ឧទាហរណ៍​អ្វីខ្លះ​អំពី​របៀប​ដែល​សេចក្ដីពិត​បានបង្រៀន​នៅក្នុង នីហ្វៃទី២ ២៨:៣០ អាច​ជួយ​នរណាម្នាក់​បាន ?

  • តើ​ពេលណា​ដែល​អ្នក​បានឃើញ​ព្រះ​បង្រៀន​បន្តិចម្តងៗ​ក្នុង​ជីវិត​អ្នក ឬ​ជីវិត​របស់អ្នក​នៅ​ជុំវិញ​អ្នក ?

សូម​សញ្ជឹងគិត​ពី​របៀប​ដែល​ការយល់ដឹង និង​ទីបន្ទាល់​របស់អ្នក​អំពី​ដំណឹងល្អ​បានរីកចម្រើន​បន្តិចម្តងៗ ។ សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក​នូវ​អ្វី​ដែល​អ្នក​ទទួលអារម្មណ៍​ថា ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ចងចាំ ហើយ​ធ្វើ​ដោយសារ​​អ្វី​ដែល​អ្នក​បានរៀន​នៅ​ថ្ងៃនេះ ។

សូម​ពិចារណា​អញ្ជើញ​អ្នកស្ម័គ្រចិត្ត​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ផ្នែក​នៃ​អ្វី​ដែល​ពួកគេ​បានសរសេរ ។