ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ៩:១–២៦ ៖ « ដង្វាយ​ធួន​ដ៏​និរន្តរ៍ »


« នីហ្វៃទី២ ៩:១–២៦ ៖ ‹ ដង្វាយ​ធួន​ដ៏​និរន្តរ៍ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

នីហ្វៃទី២ ៩:១–២៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ៩:១–២៦

« ដង្វាយ​ធួន​ដ៏​និរន្តរ៍ »

រូបភាព
ទ្រង់​មាន​ព្រះ​ជន្មរស់​ដោយ ស៊ីម៉ូន ឌីវី

យ៉ាកុប​បាន​បង្រៀន​ពួកសាសន៍​នីហ្វៃ​អំពី​ស្ថានភាព​ដែល​មនុស្ស​លោក​ទាំងអស់​ជួបប្រទះ ដោយសារ​ការ​ធ្លាក់​របស់​អ័ដាម និង​អេវ៉ា ។ លោក​បាន​ថ្លែង​ទីបន្ទាល់​ថា មាន​តែ​តាមរយៈ​ព្រះ​យេស៊ូវគ្រីស្ទ និង​ព្រះចេស្តា​ប្រោសលោះ​របស់​ទ្រង់​ប៉ុណ្ណោះ​ដែល​អាច​យកឈ្នះ​លើ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ និង​ខាង​រូបកាយ​បាន ។ មេរៀន​នេះ​អាច​ជួយអ្នក​មាន​អារម្មណ៍​ដឹងគុណ​កាន់តែ​ខ្លាំង​ចំពោះ​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក្នុង​ការ​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​អំពើ​បាប និង​សេចក្តី​ស្លាប់ ។

ការជួយ​សិស្ស​ឲ្យ​រៀន​ពឹងផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។សិស្ស​ត្រូវ​តែ​ដឹង ហើយ​ស្គាល់​​ព្រះ​ចេស្ដា​ដែល​ព្រះ​អង្គសង្គ្រោះ​អាច​ប្រទាន​ឲ្យ ដោយសារ​តែ​ដង្វាយ​ធួន​របស់​ទ្រង់ ។ ហេតុដូច្នេះហើយ គ្រូបង្រៀន​គួរតែ​ជួយ​សិស្ស​រៀន​ស្វែងយល់​ពី​របៀបពឹង​ផ្អែក​លើ​ព្រះ​យេស៊ូវគ្រីស្ទ​ដោយផ្ទាល់ ។ ពួកគេ​អាច​ធ្វើដូច្នេះ នៅពេល​ពួកគេ​ខិតខំ​ប្រែចិត្ត ស្វែងរក​ការអភ័យទោស និង​ទុកចិត្ត​ថា​ទ្រង់​អាច​ជួយ​ពួកគេ​ក្នុង​ជីវិត​ប្រចាំថ្ងៃ និង​បញ្ហា​ប្រឈម​នានា​របស់​ពួកគេ ។

ការរៀប​ចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា នីហ្វៃទី២ ៩: ១–២៦ ។ ពួកគេ​អាច​គូស​ចំណាំ​តាម​របៀប​មួយ​នូវ​អ្វី​នឹង​កើតឡើង​ចំពោះ​យើង​ប្រសិនបើ​គ្មាន​ដង្វាយ​ធួន​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​ទេ ហើយ​តាម​របៀប​មួយ​ផ្សេង​គ្នា ​ពួកគេ​អាច​គូស​ចំណាំ​នូវ​អ្វី​ដែល​អាច​កើតឡើង​ចំពោះ​យើង ដោយសារតែ​ព្រះ​យេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់ទ្រង់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ស្ថានភាព​លំបាក

ដំណើររឿង​ខាង​ក្រោម​មាន​គោលបំណង ជួយ​រៀបចំ​សិស្ស​ឲ្យ​សិក្សា​អំពី​តួនា​ទី​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុងការ​រំដោះ​យើង​ឲ្យ​រួច​ពី​អំពើបាប និង​សេចក្តី​ស្លាប់ ។

សូម​សញ្ជឹងគិត​ពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយតប​ចំពោះ​កាលៈទេសៈ​ខាង​ក្រោម ៖

នៅថ្ងៃ​ទី ៥ ខែ សីហា ឆ្នាំ ២០១០ អ្នក​រុករក​រ៉ែ​ជនជាតិ​ឈីលី ៣៣ នាក់​ត្រូវ​បាន​ជាប់នៅក្នុង​រូងភ្នំ​ដ៏​ធំ​មួយ បន្ទាប់ពី​ថ្ម​នៅ​ខាង​ក្នុង​អណ្តូង​រ៉ែ​បាន​ដួលរលំ ។ ពួកគេ​ត្រូវ​បាន​ឃាត់​ឲ្យ​នៅ​តំបន់​សុវត្ថិភាព​តូច​មួយ និង​នៅ​ផ្នែក​អណ្តូង​រ៉ែ​នៅក្រោម​ដែលដួល​រលំ​នោះ ដែល​មាន​ជម្រៅ ២៣០០ ហ្វីត ( ៧០០ ម៉ែត្រ ) នៅ​ខាង​ក្នុងផែនដី ។

ស្ថានភាព​គួរឲ្យ​ក្រៀមក្រំ​ណាស់ ។ ពួកគេ​ត្រូវ​បាន​បែក​ចេញ​ពី​ផ្ទះ និង​ក្រុមគ្រួសារ​ដោយ​ថ្ម​ដែល​មិន​អាច​រើ​បាន​ជិត​កន្លះ​ម៉ាយល៍ ហើយ​ពួកគេ​មាន​អាហារ​ផ្គត់ផ្គង់ និង​ទឹក​បន្តិចបន្តួច ។ ទោះបីជា​ពួកគេ​មាន​ឧបករណ៍ និង​ចំណេះដឹងក៏​ដោយ តែដោយសារ​អស្ថិរ​ភាពនៃ​អណ្តូងរ៉ែ នោះ​ពួកគេ​មិន​អាច​ជួយស​ង្គ្រោះ​ខ្លួន​ឯង​បាន​ទេ ។ ឱកាស​តែ​មួយ​គត់​របស់​ពួកគេ​គឺ​ត្រូវ​ឲ្យរក​ឃើញ និង​ជួយ​សង្គ្រោះ ។ ( ខូននី ហ្គៅឌីង « Seeking Rescue » Ensign ខែ មិថុនា ឆ្នាំ ២០១៥ ទំព័រ ៦៣ )

  • ប្រសិនបើ​អ្នក​ធ្លាប់​ស្ថិត​ក្នុងស្ថានភាព​បែបនេះ តើ​អ្នក​អាច​មាន​គំនិត ឬ​អារម្មណ៍​បែបណា ?

  • តើ​មាន​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​សង្គ្រោះ​ពី​ការ​ដែល​យើង​មិន​អាច​យកឈ្នះ​ដោយ​ខ្លួនឯង ?

ដោយសារ​ការ​ធ្លាក់របស់​អ័ដាម និង​អេវ៉ា យើង​ម្នាក់ៗ​នឹង​ជួប​សេចក្តី​ស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ។ សេចក្តីស្លាប់​ខាង​វិញ្ញាណ​សំដៅ​ទៅ​លើ​ការ​បែកចេញ​ពី​ព្រះដែល​យើង​ដកពិសោធ​ ដែលជា​លទ្ធផល​នៃ​អំពើ​បាប ។

សូមអាន នីហ្វៃទី២ ៩:១០ ដោយរកមើល​អ្វី​ដែល​យ៉ាកុប​ប្រៀបធៀប​សេចក្តី​ស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ។

  • ហេតុ​អ្វី​អ្នក​គិត​ថា​យ៉ាកុប ពិពណ៌នា​អំពី​សេចក្ដី​ស្លាប់ ( សេចក្ដី​ស្លាប់​ខាង​រូបកាយ ) និង​ឋាននរក ( សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​ដែល​កើតចេញ​ពី​អំពើ​បាប​ដែល​មិន​បាន​ប្រែចិត្ត ) ជា « វិរូប​ដ៏​គួរ​ស្ញែង​ខ្លា​ច » ?

សូម​គិត​ថា​តើ​ជីវិត​នេះ​នឹង​ទៅជា​យ៉ាងណា ប្រសិនបើ​យើង​មិន​បាន​សង្គ្រោះពី​សេចក្តី​ស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​ទេ​នោះ ។ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ទាក់ទង​ទៅ​នរណា​ម្នាក់ អំពី​សេចក្តី​ត្រូវការ​ខ្លាំង​បំផុត​របស់​យើងដើម្បី​រក​អង្គ​ប្រោសលោះ ដើម្បី​សង្គ្រោះ​យើង​ពី​សេចក្តី​ស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ។ នៅពេល​អ្នក​បន្តសិក្សា សូម​សញ្ជឹងគិត​ពី​អារម្មណ៍​របស់​អ្នក​ចំពោះ​ព្រះ​យេស៊ូវគ្រីស្ទ ដែលជួយ​យើង​យកឈ្នះ​លើ​លក្ខខណ្ឌទាំងនេះ តាមរយៈ​ដង្វាយ​ធួន​របស់​ទ្រង់ ។

យ៉ាកុប​បង្រៀន​អំពី​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការ​រំដោះ​យើង​ពី​អំពើ​បាប និង​សេចក្តី​ស្លាប់

សូម​ពិចារណា​​អំពី​របៀប​មួយ​ដ៏ល្អ​បំផុត​ដើម្បី​ឲ្យ​សិស្ស​សិក្សា​ខគម្ពីរ និង​បំពេញ​តារាង​ខាង​ក្រោមតើ​ត្រូវ​ធ្វើ​វាជា​ថ្នាក់​ទាំង​មូល ជា​ក្រុម ឬ​រៀងៗ​ខ្លួន ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​ប្រើ​វិធីសាស្រ្ត​ទាំងនេះ​បញ្ចូល​គ្នា ។ វា​ក៏​អាច​មាន​ប្រយោជន៍​សម្រាប់​អ្នក​ក្នុង​ការ​បំពេញ​តារាង​ផ្ទាល់ខ្លួន​របស់​អ្នក​មុន​ពេល​ចូល​រៀន​ដែរ ដើម្បី​ឲ្យ​អ្នក​អាច​ត្រៀមខ្លួនផ្តល់​ជំនួយ និង​ការ​យល់ដឹង​ដល់​សិស្ស​នៅពេល​ពួកគេ​សិក្សា ។

សូម​បង្កើត​តារាង​ដែល​មាន​ចំណងជើង​ដូចខាង​ក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​សិក្សា​ខគម្ពីរ​ដែល​មាន​នៅក្នុងជួរឈរ​នីមួយៗ ហើយ​កត់ត្រា​ការ​យល់ដឹង​របស់​អ្នក​នៅក្នុង​តារាង​របស់អ្នក ។ សូម​បន្ត​បន្ថែម​ការ​យល់ដឹង​ទៅក្នុង​តារាង​របស់​អ្នក​ពេញទាំង​មេរៀន ។

ប្រសិនបើ​គ្មាន​ព្រះអង្គ​សង្រ្គោះ​ទេ … ( នីហ្វៃទី២ ៩:៧–៩ )

ដោយសារតែ​មាន​ព្រះ​អង្គសង្គ្រោះ … ( នីហ្វៃទី២ ៩:១០–១៣ )

អ្នក​ក៏​ប្រហែលជា​ចង់មើល « Why We Need a Savior » ( ២:១៥ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ សូម​ពិចារណា​បន្ថែម​ការ​យល់ដឹង​បន្ថែម​របស់​អ្នក​ទៅក្នុង​តារាង​របស់អ្នក ។

បន្ទាប់ពី​សិស្ស​មាន​ពេលវេលា​សិក្សា​គ្រប់គ្រាន់​ហើយ សូមធ្វើ​ការ​ពិភាក្សាអំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​ពិចារណា​សួរ​សំណួរ​ដូច​តទៅ​នេះ​ជាផ្នែក​មួយ​នៃ​ការ​ពិភាក្សា​របស់អ្នក ៖

  • តើ​អ្នក​មាន​គំនិត ឬ​អារម្មណ៍​អ្វី​ខ្លះ​អំពី​ព្រះ​យេស៊ូវគ្រីស្ទ នៅពេល​អ្នក​សិក្សា​ខគម្ពីរ​ទាំងនេះ ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះចំពោះ​អ្វី​ដែល​នឹង​កើតឡើង​ដល់យើង ប្រសិនបើ​គ្មាន​ព្រះ​អង្គសង្គ្រោះ​នោះ ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​អ្វី​ដែល​ព្រះ​អង្គសង្គ្រោះ​ធ្វើ​ឲ្យ​អាច​កើតឡើង​ដោយសារ​ដង្វាយ​ធួន​របស់​ទ្រង់ ?

សេចក្តី​ពិត​មួយ​ដែល​សង្ខេប​ការបង្រៀន​របស់​យ៉ាកុប នៅក្នុង​ខគម្ពីរ​ដែល​អ្នក​បាន​សិក្សាគឺ​ថា តាមរយៈ​ដង្វាយ​ធួន​របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​ជួយ​យើង​យកឈ្នះ​លើ​អំពើ​បាប និង​សេចក្តី​ស្លាប់ ។

  • តើ​ការ​យល់ដឹង​ពី​សេចក្ដីពិត​នេះ​អាច​មាន​ឥទ្ធិពល​យ៉ាងណា​លើ​ជីវិត​របស់​អ្នក ?

សូម​ពិចារណាចែកចាយ​ឧទាហរណ៍​ផ្ទាល់​ខ្លួន​មួយ មុន​នឹង​ឲ្យ​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាង​ក្រោម ។

វាក៏​អាច​មាន​ប្រយោជន៍​ផងដែរ​ក្នុង​ការបង្ហាញ​វីដេអូ​មួយ​ក្នុង​ចំណោម​វីដេអូ​ទាំងនេះ​នៅក្នុង « វិចារណក​ថា និង​ព័ត៌​មាន​សាច់រឿង » នៅក្រោម​ចំណង​ជើងថា « How can the knowledge of Jesus Christ’s victory over sin and death impact our lives? »

  • តើ​នៅពេល​ណា​ដែល​ចំណេះដឹង​អំពី​ជ័យ​ជម្នះ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​លើ​អំពើ​បាប និង​សេចក្តី​ស្លាប់​មាន​អត្ថន័យ​បំផុត​សម្រាប់​អ្នក ?

ការជ្រើសរើស​ទទួលយក​ការ​សង្គ្រោះ

សូម​រំឭក​ពី​ដំណើររឿង​របស់​អ្នក​ជីករ៉ែ​ជនជាតិ​ឈីលី​កាល​ពីដើម​មេ​រៀន​នេះ ។ នៅពេល​អ្នក​រៀន​អំពី​ដំណើររឿង​ទាំងអស់​របស់​ពួកគេ សូម​គិត​អំពី​ភាពស្រដៀង​គ្នា​រវាង​បទពិសោធន៍​របស់​ពួកគេ និង​ការ​សង្គ្រោះ​របស់​យើង​ពី​សេចក្តី​ស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ។

សូម​ពិចារណា​បង្ហាញ​កថាខណ្ឌ​ខាងក្រោម ហើយ​ហៅ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឲ្យ​ឮៗ ។

ជាង​ពីរ​សប្តាហ៍​បន្ទាប់ពី​អ្នក​រុករករ៉ែ​បាន​ជាប់ក្នុង​រូង​នោះ អ្នក​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​វិធី​មួយ​ដើម្បី​ផ្តល់​អាហារ ទឹក និង​គ្រឿងផ្គត់ផ្គង់​ដល់​ពួកគេ ។ ជិត​ពីរ​ខែ​ក្រោយ​មក ទើប​ក្រុម​អ្នក​ជួយសង្គ្រោះ​អាច​​បង្កើត​រន្ធ​ធំ​ល្មម ដើម្បី​ទម្លាក់​ទូរ​តូច​មួយ​ដែល​អាច​ជួយសង្គ្រោះ​អ្នក​រុករក​រ៉ែម្តងៗ​មួយ ។ អ្នក​រុករករ៉ែ​ម្នាក់ៗ​បាន​ចូល​ទៅក្នុង​ទូរ​នោះ ហើយ​សម្រេច​ទុកចិត្ត​តាម​ផែនការ​ជួយ​សង្គ្រោះ និង​ឲ្យ​ពួក​អ្នក​ជួយ​សង្រ្គោះ​មក​សង្រ្គោះ ។ បន្ទាប់ពី​ជាប់​ក្នុង​រូង​អស់រយៈ​ពេល ៦៩ ថ្ងៃ អ្នក​រុករក​រ៉ែ​ម្នាក់ៗ​ត្រូវ​បាន​ជួយ​សង្គ្រោះ ( សូមមើល ខូននី ហ្កៅឌីង « Seeking Rescue » Ensign ខែ មិថុនា ឆ្នាំ ២០១៥ ទំព័រ ៦៣–៦៥ ) ។

  • តើ​អ្នក​ឃើញ​ភាព​ស្រដៀងគ្នា​អ្វី​ខ្លះរ​វាង​ដំណើររឿង​នេះ និង​ព្រះ​អង្គសង្គ្រោះ​ដែល​សង្គ្រោះ​យើង​ពី​អំពើ​បាប និង​សេចក្តី​ស្លាប់ ?

  • តើ​អ្នក​គិត​យ៉ាង​ណា ប្រសិនបើ​អ្នករុករក​រ៉ែ​ម្នាក់​ដែល​ជាប់​ក្នុង​រូងនោះ​មិន​ព្រម​ចូល​ក្នុង​ទូរ​សង្រ្គោះ​នោះ ? ហេតុ​អ្វី ?

ខណៈ​ដែល​ការ​រំដោះ​ចេញពី​សេចក្ដី​ស្លាប់​ខាង​រូបកាយ​ជា​អំណោយទាន​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​ផ្ដល់​ដល់​មនុស្សលោក​ទាំងអស់ ការ​រំដោះ​យើង​ពីសេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​អាស្រ័យ​លើ​បំណង​ប្រាថ្នា និង​សកម្មភាព​របស់​យើង​មួយ​ផ្នែក ។

សូម​ពិចារណា​ចាត់​សិស្ស​ជាគូ ឬ​ក្រុម​តូចៗ ដើម្បី​អាន​ខគម្ពីរ​ខាង​ក្រោម ហើយ​ពិភាក្សា​អំពី​សំណួរ​ដែល​ទាក់ទង ។

សូមអាន នីហ្វៃទី២ ៩:២១–២៤ ហើយ​រក​មើល​ជម្រើស​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​​ព្រះ​អង្គ​សង្គ្រោះ​ជួយ​យើង​ពីសេចក្ដី​ស្លាប់​ខាង​វិញ្ញាណ ។ សូម​ពិចារណា​កត់ត្រា​ការ​យល់ដឹង​បន្ថែម​ដែល​អ្នក​ទទួល​បាន​អំពី​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ជួរ​ឈរទី​ពីរ​នៃ​តារាង​របស់​អ្នក ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះអំពី​អ្វី​ដែល​យើង​ត្រូវធ្វើ​ថ្វាយ​ព្រះ​អង្គសង្គ្រោះ​ដើម្បី​សង្គ្រោះ​យើង​ពី​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ ?

  • ហេតុ​អ្វី​អ្នក​គិត​ថា​យើង « មិន​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​នៃ​ព្រះ​បាន​ឡើយ » ប្រសិនបើ​យើង​មិន​ធ្វើរឿងទាំងនេះ ?

សូម​សញ្ជឹងគិត​មួយ​ភ្លែត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង​អ្វី​ដែលទ្រង់​បាន​ធ្វើ​សម្រាប់​អ្នក ។ អ្នក​អាច​នឹង​ចង់​កត់ត្រា​រាល់​គំនិត ឬ​ចំណាប់​អារម្មណ៍​ណា​មួយ​ដែល​អ្នក​មាន ឬ​រួមបញ្ចូល​ការ​ដឹង​គុណ​របស់​អ្នក​ចំពោះ​ព្រះអង្គ​សង្គ្រោះ​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​យើង ។

សូម​បញ្ចប់​មេរៀន​នេះ​ដោយ​ធ្វើ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះ​យេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ពរជ័យ​ដែល​មាន​តែ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ​ដែល​អាច​ប្រទានឲ្យ​បាន ដោយ​ការ​ព្យាយាម​ធ្វើ​តាម​ទ្រង់​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។