ថ្នាក់​សិក្ខាសាលា
មរ៉ូណៃ ៤–៥ ៖ ពិធី​សាក្រាម៉ង់


« មរ៉ូណៃ ៤–៥ ៖ ពិធី​សាក្រាម៉ង់ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរ៉ូណៃ ៤–៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

មរ៉ូណៃ ៤–៥

ពិធី​សាក្រាម៉ង់

រូបភាព
នំប៉័ង និង​ទឹក​សាក្រាម៉ង់

ក្នុងនាមជា​សមាជិកនៃ​សាសនាចក្រនៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ យើង​ត្រូវបាន​អញ្ជើញឲ្យ​ចូលរួមក្នុង​ពិធីបរិសុទ្ធ ហើយ​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ព្រះវរបិតាសួគ៌​របស់យើង ។ នៅពេល​ដែលយើង​ខិតខំរក្សា​សេចក្តីសញ្ញា​របស់យើង នោះ​ព្រះវរបិតាសួគ៌​ប្រទានពរ​ដល់យើង ។ ពិធីបរិសុទ្ធដែល​យើងចូលរួម​ញឹកញាប់បំផុត គឺ​សាក្រាម៉ង់ ។ មេរៀននេះ​អាចជួយអ្នក​ឲ្យ​រក្សាសេចក្ដីសញ្ញា​ដែល​អ្នក​បានធ្វើ នៅពេល​ដែលអ្នក​ទទួលទាន​សាក្រាម៉ង់ ដើម្បី​​អ្នកអាច​មានព្រះវិញ្ញាណ​របស់ព្រះអម្ចាស់​គង់នៅ​ជាមួយ​នឹង​អ្នក ។

ហេតុអ្វី​បានជា​ប៉ា​ទៅ​ព្រះវិហារ ?

ស៊ីស្ទើរ ឆេរីល អេ អេសភ្លីន អតីត​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ បាន​ចែកចាយ​សំណួរ​មួយ ដែលកូនប្រុស​ម្នាក់​បានសួរ​ដល់​ឪពុករបស់គាត់ ដែល​មានវ័យ ៩៦ ឆ្នាំ ៖ « ប៉ា ហេតុអ្វី​បានជាកូន​ទៅព្រះវិហារ ? ប៉ា​មើលមិន​ឃើញ ប៉ាមិនអាចស្ដាប់ឮ ប៉ាពិបាក​ធ្វើដំណើរ​ណាស់ ។ ហេតុអ្វីបានជា​ប៉ា​ទៅ​ព្រះវិហារ ? » ( « សាក្រាម៉ង់—ការរំឭក​ថ្មីមួយ​សម្រាប់​ព្រលឹង​វិញ្ញាណ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១៤ )

  • តើ​អ្នកគិតថា ឪពុកឆ្លើយ​សំណួរនេះ​ដោយរបៀបណា​ដែរ ?

« ឪពុក​បានឆ្លើយ​តបថា ‹ ដោយសារ​ពិធី​សាក្រាម៉ង់ ។ ប៉ា​ទៅ​ទទួលទាន​សាក្រាម៉ង់ › » ( ឆេរីល អេ អេសភ្លីន « សាក្រាម៉ង់ » ទំព័រ ១៤ ) ។

  • តើអ្នក​ដឹងអ្វីខ្លះ​អំពីសាក្រាម៉ង់ ដែលអាច​បណ្ដាល​ឲ្យឪពុក​រូប​នេះ​ឆ្លើយ​តប​បែបនេះ ?

  • តើសាក្រាម៉ង់​មានសារៈសំខាន់​យ៉ាងណា​ចំពោះ​អ្នក ? ហេតុអ្វី ?

  • តើអ្នក​ខិតខំប្រឹងប្រែង​ធ្វើអ្វីខ្លះ ដើម្បីទទួលបាន​បទពិសោធន៍​សាក្រាម៉ង់​ដ៏មាន​អត្ថន័យ ?

ជាផ្នែកមួយ​នៃកំណត់ត្រា​របស់លោក មរ៉ូណៃបាន​បញ្ចូល​ការអធិស្ឋាន ដែលព្រះយេស៊ូវគ្រីស្ទ​បានប្រទានដល់​ពួកសាសន៍នីហ្វៃ​ដើម្បី​ចាត់ចែង​សាក្រាម៉ង់​កាលពី​មុន ( សូមមើល មរ៉ូណៃ ៤:១–២ ) ។ នៅពេល​អ្នកសិក្សា​ការអធិស្ឋាន​ទាំងនេះ​នៅក្នុង មរ៉ូណៃ ៤–៥ សូម​ស្តាប់រកការបំផុស​គំនិត ដើម្បីយល់ដឹងពីអ្វី​ដែលអ្នក​អាចធ្វើបាន ដើម្បីរក្សា​សេចក្ដីសញ្ញា​ដែលអ្នកធ្វើ នៅពេល​ដែល​ទទួល​ទាន​សាក្រាម៉ង់ ។

ពិធី​សាក្រាម៉ង់

នៅពេលដែល​យើងទទួលទាន​សាក្រាម៉ង់ យើងធ្វើ​សេចក្ដីសញ្ញាជាមួយ​ព្រះវរបិតាសួគ៌ ហើយរំឭគសេចក្ដីសញ្ញា​ដែលយើងបានធ្វើ​នៅពេល​ដែល​យើង​បាន​ធ្វើ​នៅឯពិធី​ជ្រមុជទឹក ( សូមមើល ម៉ូសាយ ១៨:៨–១០; គោលលទ្ធិ និង​សេចក្ដីសញ្ញា ២០:៣៧ ) ។ « សេចក្ដីសញ្ញា​គឺជា​កិច្ចព្រមព្រៀង​ដ៏ពិសិដ្ឋមួយ​រវាងព្រះ និង​មនុស្សម្នាក់ ឬ​មនុស្ស​មួយក្រុម ។ ព្រះ​បានដាក់​លក្ខខណ្ឌយ៉ាង​ជាក់លាក់ ហើយទ្រង់សន្យាថា នឹង​ផ្តល់ពរជ័យ​ដល់យើង នៅពេល​ដែលយើង​គោរពតាម​លក្ខខណ្ឌ​ទាំងនោះ » ( Gospel Topics « សេចក្ដីសញ្ញា » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

សូម​ចម្លង​តារាង​ខាងក្រោម​ចូលទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ សូមបំពេញ​ជួរឈរ​ទីមួយ​ដោយប្រើ មរ៉ូណៃ ៤:៣ ។

សេចក្តីសញ្ញា​នៃ​សាក្រាម៉ង់

អ្វីដែល​ខ្ញុំសន្យា​នឹងធ្វើ

របៀប​ដើម្បីរក្សា​ការសន្យា​របស់ខ្ញុំ

  • តើអ្នកនឹង​សង្ខេបអ្វីដែល​យើងសន្យា​នៅពេលដែល​យើង​ទទួលទាន​នំបុ័ងដោយ​របៀបណា ?

របៀបមួយ​ដើម្បីសង្ខេប​ផ្នែក​នៃសេចក្ដីសញ្ញា​សាក្រាម៉ង់​របស់យើង គឺនៅពេល​ដែលយើង​ទទួលទាន​សាក្រាម៉ង់ យើងសន្យាថា​នឹង​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ព្រះអង្គសង្គ្រោះ ចងចាំ​ទ្រង់ជានិច្ច ហើយ​កាន់តាម​បទបញ្ញត្តិ​របស់ទ្រង់ 

  • តើអ្នកគិតថា ការព្រម​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ​មាន​ន័យ​ដូចម្តេច ?

ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធាន​ទីមួយ​បាន​ពន្យល់ ៖

យើង​សន្យាថា​នឹង​យក​ព្រះនាម​ទ្រង់​មក​ដាក់​លើយើង ។ នោះ​មាន​ន័យថា យើង​ត្រូវតែ​មើលឃើញ​ខ្លួនយើង​ជាទ្រង់ ។ យើង​នឹង​ដាក់​ទ្រង់​ជា​សំខាន់​នៅក្នុង​ជីវិត​របស់យើង ។ យើង​នឹង​ចង់បាន​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ចង់​បាន ជាជាង​អ្វី​ដែលយើង​ចង់បាន ឬ​អ្វី​ដែល​ពិភពលោក​បង្រៀន​យើង​ឲ្យ​ចង់បាន ។ ( ហិនរី ប៊ី អាវរិង « That We May Be One » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៦៧ )

  • តើអ្នកអាច​លើក​ដាក់​មកលើ​ខ្លួន​អ្នក​នូវ​ព្រះនាម​របស់​​ព្រះអង្គសង្គ្រោះ​ឲ្យបាន​កាន់តែ​ប្រសើរ​​ដោយ​របៀបណា ?

  • តើការលើក​ដាក់​មកលើ​ខ្លួន​យើង​នូវ​​ព្រះនាម​របស់​ព្រះអង្គសង្គ្រោះ ​ជួយយើងឲ្យ​ដូចជា​ទ្រង់បាន​តាម​របៀប​ណា ?

សូម​យកគំនិត​អំពីរបៀប​ដែលយើងអាច​ខិតខំរក្សា​ការសន្យា​របស់​យើង​នីមួយៗ ទៅ​បំពេញនៅក្នុង​តារាង​នៅជួរទីពីរ ។

បានព្រះវិញ្ញាណ​របស់ទ្រង់​គង់ជាមួយ​យើងជាដរាប

រូបភាព
យុវនារីកំពុង​ទទួលទាន​សាក្រាម៉ង់

សូមអាន មរ៉ូណៃ ៤:៣ និង ៥:២ ដោយរកមើល​ភាពស្រដៀង​គ្នា និងភាពខុសគ្នា​រវាងការអធិស្ឋាន​ការទទួលទាន​នំប៉័ង និង​ការអធិស្ឋាន​ការទទួលទាន​ស្រា ( ទឹក ) ។

  • តើអ្នក​បានរកឃើញ​ភាពស្រដៀង​គ្នាអ្វីខ្លះ ?

  • តើ​ព្រះវរបិតាសួគ៌​នឹងធ្វើអ្វីខ្លះ ប្រសិនបើ​យើងរក្សា​សេចក្ដីសញ្ញា ដែល​យើង​ធ្វើក្នុង​អំឡុងពេល​ទទួលទាន​សាក្រាម៉ង់ ?

គោលការណ៍​មួយដែល​យើង​រៀនសូត្រ​បាន​គឺ នៅពេល​ដែលយើង​រក្សា​សេចក្ដីសញ្ញា ដែលយើង​បាន​ធ្វើក្នុង​អំឡុងពេល​ទទួលទាន​សាក្រាម៉ង់ នោះយើងអាច​បាន​ព្រះវិញ្ញាណ​របស់ព្រះអម្ចាស់​គង់នៅជាមួយ​យើង​ជាដរាប ។

  • សូមពិចារណា​ពីរបៀបដែល​អ្នកស្ម័គ្រចិត្ត​រក្សាការសន្យា​ខាងក្រោម​ជួយអ្នក​ឲ្យមាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ ដើម្បី​ទទួលបាន​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​គង់នៅជាមួយ​អ្នក​ជាដរាប ៖

    • លើក​ដាក់​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ​មក​លើ​ខ្លួន​អ្នក ។

    • ចងចាំ​ទ្រង់ជានិច្ច ។

    • កាន់​តាម​ព្រះបញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ ។

  • តើអ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ពីការមាន​ព្រះវិញ្ញាណបរិសុទ្ធ​គង់​នៅជាមួយ​អ្នកជានិច្ច​យ៉ាងដូចម្តេច ?

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀនពីរបៀប​ដែលយើង​អាចទទួលទានសាក្រាម៉ង់ ហើយ​ទទួល​បានព្រះពរ​តាមរយៈ​ការរក្សា​សេចក្ដីសញ្ញា​សាក្រាម៉ង់ ។ សូមអាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម ឬ​មើលវីដេអូ « The Aaronic Priesthood and the Sacrament » ចាប់ពី​នាទី​ទី ៦:៤៨ ដល់​នាទី​ទី ៧:២២ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

យើង​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ហើយ​មក​រក​ព្រះអម្ចាស់​ដោយ​ដួងចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ហើយ​ទទួលទាន​សាក្រាម៉ង់​ដោយ​ការគោរពតាម​សេចក្ដីសញ្ញា​នានា​នៃ​ពិធីសាក្រាម៉ង់ ។ នៅពេល​យើង​រំឭក​ពីសេចក្ដី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​យើង​តាម​វិធី​នេះ នោះ​ព្រះអម្ចាស់​នឹង​រំឭក​ឥទ្ធិពល​នៃ​ការ​លាង​សម្អាត​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​យើង ។ តាម​របៀប​នេះ យើង​ត្រូវ​បាន​ធ្វើ​ឲ្យ​ស្អាត ហើយ​អាច​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់នៅ​ជាមួយ​យើង​ជា​ដរាប ។ សារៈសំខាន់នៃ​ការណ៍នេះ​បង្ហាញឲ្យឃើញ​ច្បាស់​នៅក្នុង​បទបញ្ញត្តិរបស់​ព្រះអម្ចាស់ថា យើងទទួលទាន​សាក្រាម៉ង់​ជារៀងរាល់​សប្តាហ៍ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៩:៨–៩ ) ។ ( ដាល្លិន អេក អូក « The Aaronic Priesthood and the Sacrament » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៣៨ )

ការរក្សា​សេចក្ដីសញ្ញា​សាក្រាម៉ង់

សូមគិតអំពី​ការខិតខំ​របស់អ្នក ដើម្បីរក្សា​ការសន្យា​ដែល​អ្នកបានធ្វើ នៅពេលដែលអ្នក​ទទួលទាន​សាក្រាម៉ង់ ។ តើមានអ្វីខ្លះ​ដែល​ដំណើរការល្អ ? តើមានចំណុច​អ្វីខ្លះអាច​កែលម្អបាន ?

សូមជ្រើសរើស​ការសន្យាមួយ ឬច្រើនដែល​អ្នកចង់​ផ្ដោត​ទៅលើ ។ សូម​សរសេរ​អ្វីមួយ​ជាក់លាក់​ដែលអ្នក​អាច​ធ្វើ​បាន ។ អ្នក​អាច​ចង់​ជញ្ជឹង​គិតពី​រឿង​នេះ​នៅលើក​ក្រោយ ពេល​ដែល​អ្នក​បាន​ទទួលទាន​សាក្រាម៉ង់​ម្ដងទៀត ។

សូម​យកចិត្តទុកដាក់​ទៅលើរបៀប​ដែល​ការរក្សា​សេចក្ដីសញ្ញា​របស់អ្នក​ជួយអ្នកឲ្យ​មានព្រះវិញ្ញាណ​បរិសុទ្ធគង់នៅ​ជាមួយអ្នក និងភាពខុសគ្នា ដែលអ្នកឃើញ​ក្នុងជីវិត​របស់អ្នក ។

  1. ដើម្បី​ជួយអ្នក​ឲ្យ​សង្ខេបអ្វីដែល​អ្នកបានរៀន សូម​សរសេរ​កថាខណ្ឌខ្លីមួយ ដែលពិពណ៌នា​អំពី​សេចក្ដីសញ្ញា​ដែលអ្នកធ្វើ នៅពេល​ដែលអ្នក​ទទួលទាន​សាក្រាម៉ង់ និងរបៀបដែល​អ្នកអាច​រក្សាការសន្យា​នោះ​បាន ។ សូម​បញ្ចូលពី​របៀបដែលការមាន​ព្រះវិញ្ញាណបរិសុទ្ធ​គង់នៅ​ជាមួយ​អ្នក​ជានិច្ច នឹង​ប្រែក្លាយ​ទៅជាពរជ័យ​មួយ​នៅ​ក្នុង​ជីវិត​របស់អ្នក ។