ថ្នាក់​សិក្ខាសាលា
មរ៉ូណៃ ១ ៖ ខ្ញុំ​នឹង​ពុំ​បដិសេធ​ព្រះគ្រីស្ទ​ទេ


« មរ៉ូណៃ ១ ៖ ខ្ញុំ​នឹង​ពុំ​បដិសេធ​ព្រះគ្រីស្ទ​ទេ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរ៉ូណៃ ១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

មរ៉ូណៃ ១

ខ្ញុំ​នឹង​ពុំ​បដិសេធ​ព្រះគ្រីស្ទ​ទេ

រូបភាព
មរ៉ូណៃ

ការធ្វើជា​អ្នកដើរតាម​ព្រះយេស៊ូវគ្រីស្ទ​មិន​ជាការណ៍​ងាយស្រួល​ទេ ។ នៅជិតចុងបញ្ចប់​នៃព្រះគម្ពីរមរមន ព្យាការីមរ៉ូណៃ​បាន​លាតត្រដាង​ថា អ្នកដើរតាម​ព្រះគ្រីស្ទ​ត្រូវគេ​សម្លាប់ លុះត្រាតែ​ពួកគេព្រម​បដិសេធ​ព្រះអង្គ​សង្គ្រោះ ( សូមមើល មរ៉ូណៃ ១:២ ) ។ ដោយសារ​មរ៉ូណៃមិន​ព្រមបដិសេធ​ព្រះយេស៊ូវគ្រីស្ទ លោក​ត្រូវ​បង្ខំ​ចិត្ត​រត់គេច​ដោយគ្មាន​ទិសដៅ​ទៅគ្រប់ទីកន្លែង​ដែល​លោក​អាច​ស្វែងរក​កន្លែង​សុវត្ថិភាព ដើម្បី​លាក់ខ្លួនពី​ពួកសាសន៍​លេមិន ។ ប្រហែលជា​អ្នកមាន​អារម្មណ៍ឯកោ នៅពេលដែល​ព្យាយាមរស់នៅ​តាម​សេចក្តីជំនឿ​របស់អ្នក ហើយនៅស្មោះត្រង់​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​សាសនាចក្រ​របស់ទ្រង់ ។ មេរៀននេះ​អាចជួយជំរុញ​អ្នកឲ្យដើរតាម​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច ហើយមិន​បដិសេធ​ទ្រង់ឡើយ ។

ការប្រឈម​មុខនឹង​ការប្រឆាំង

សូមចំណាយ​ពេលបន្តិច​ដើម្បីគិត​អំពីរបៀប​ដែល​អ្នក​ទំនង​ជានឹង​ប្រព្រឹត្ត នៅពេល​ដែលអ្នក​នៅជាមួយ​អ្នកដែល​មិនមាន​បទដ្ឋាន ឬ​ជំនឿ​អំពី​ព្រះ​ដូចនឹងអ្នក ។

រូបភាព
ក្រដាសរាង​ការ៉េបួនជ្រុង​ដែលមាន​ពណ៌​បៃតង លឿង ទឹកក្រូច និង​ក្រហម

ពណ៌នៅក្នុង​ដ្យាក្រាមនេះ​អាចជួយអ្នក​ឲ្យស្រមៃពីកម្រិត​ផ្សេងគ្នា​នៃ​ការប្រឆាំង ដែលសិស្សរបស់​ព្រះយេស៊ូវគ្រីស្ទ​អាច​នឹងប្រឈមមុខ ។ ពណ៌បៃតង​អាចតំណាង​ឲ្យគ្មាន​ការប្រឆាំង ។ ពណ៌លឿង និងពណ៌ទឹកក្រូច អាចបង្ហាញពី​កម្រិត​ប្រឆាំង​កាន់តែ​ខ្លាំង ចំណែក​ឯដែល​ពណ៌ក្រហមអាច​តំណង​ឲ្យ​ការប្រឆាំង​ដ៏ខ្លាំង​ជាងគេ​បំផុត ។

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានបម្រើក្នុង​យោធាកាលនៅ​យុវជន ហើយ​បានឃើញទង្វើនៃ​ភាពក្លាហាន​ជាច្រើន​ផងដែរ ។ លោកបាន​ចែកចាយឧទាហរណ៍​ខាងក្រោម ។

សូមគិតអំពី​ពណ៌ដែលអ្នក​នឹងជ្រើសរើស ដើម្បីធ្វើជា​តំណាងឲ្យ​កម្រិត​នៃ​ការប្រឆាំងដែល​យុវជនរូបនេះ​បានជួប ។ តើអ្នកគិតថា ក្នុងស្ថានភាព​ស្រដៀងគ្នានេះ​អ្នកនឹង​ធ្វើបែបណា ?

ឧទាហរណ៍​មួយដែល​ខ្ញុំមិនអាច​បំភ្លេចបាន​នោះ គឺភាពក្លាហាន​បែប​ស្ងាត់ស្ងៀម​របស់​នាវិក​ដែលមាន​អាយុ ១៨ ឆ្នាំ​ម្នាក់—ដែល​មិនមែន​ជា​សមាជិក​យើង​ទេ—បានអធិស្ឋាន​ដោយ​គ្មាន​ភាពខ្មាស់អៀន ។ នៅក្នុង​ចំណោម​មនុស្ស​ប្រុសៗ​ចំនួន ២៥០ នាក់ គាត់ជា​មនុស្សតែ​ម្នាក់​គត់ ដែលលុតជង្គង់​អធិស្ឋាន​នៅក្បែរគ្រែ​របស់​គាត់​រាល់យប់ ពេលខ្លះ​មាន​ពួកអ្នកមិនជឿ​ជេរប្រមាថ និងសើចចំអក​ដាក់គាត់​ទៀតផង ។ គាត់បាន​ឱនក្បាល​អធិស្ឋាន​ដល់ព្រះ ។ គាត់​ពុំ​ដែល​រេរា​ឡើយ ។ គាត់មិន​ដែល​រអាក់រអួលទេ ។ គាត់មាន​ភាពក្លាហាន ។ ( ថូម៉ាស អេស ម៉នសុន « ចូរ​រឹងមាំ ហើយ​ក្លាហាន » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦៧ )

  • តើអ្នក​ចាប់អារម្មណ៍​អ្វីខ្លះអំពី​ឧទាហរណ៍នេះ ?

  • តើអ្នកគិតថា មានចំណុចអ្វី​ខ្លះដែលពិបាក​ក្នុងការធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច ? តើមាន​ចំណុចអ្វីខ្លះ​ដែលជួយអ្នក​បាន ?

សូម​រាយ​បញ្ជីស្ថានភាព​មួយចំនួន​ផ្សេងទៀត​ដែលអាច​នឹងលំបាក​ក្នុងការ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ។ សូមព្យាយាម​គិតពី​ព័ត៌មាន​លម្អិតជាក់លាក់ ហើយ​ពិចារណាមើល តើ​ពណ៌មួយណានៅ​លើដ្យក្រាម​សាកសមបំផុត​ទៅនឹង​ស្ថានភាព​នីមួយៗ ។

ជាការពិតណាស់ ការនិយាយ​ពី​ការ​តាំងចិត្ត​របស់យើង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​ងាយស្រួល​ជាង​ការធ្វើតាម នៅពេល​ដែលយើង​ជួប​នឹង​ឧបសគ្គ ។ នៅពេល​ដែលអ្នក​សិក្សា សូមស្វែងរក​ការលើកទឹកចិត្ត ដែលអ្នកត្រូវការ​ដើម្បីបន្ដ​នៅពិតចំពោះ​ជំនឿរបស់អ្នក​លើព្រះយេស៊ូវគ្រីស្ទ និងតាមបទដ្ឋាននៃ​សាសនាចក្រដែល​បានស្ដារឡើង​វិញរបស់​ទ្រង់ ។

មរ៉ូណៃ​ត្រូវបាន​ពួកសាសន៍​លេមិន​តាមប្រមាញ់

នៅពេលដែល​មរ៉ូណៃទទួល​បានភារកិច្ច​ឲ្យទទួលខុសត្រូវលើ​ការរក្សា​ទុក​កំណត់ត្រា​របស់ប្រជាជន​សាសន៍នីហ្វៃ លោកក៏​ប្រឈមមុខ​នឹងការប្រឆាំង​ផងដែរ ។

សូមអាន មរ៉ូណៃ ១:១–៤ ដោយ​ពិចារណា​ពីរបៀប​ដែលអ្នក​អាច​វាយតម្លៃលើ​ការប្រឆាំង ដែលលោកបាន​ប្រឈមមុខ ។

ដើម្បីជួយ​អ្នកឲ្យ​ដឹងថា ជីវិតរបស់​មរ៉ូណៃអាច​ទៅជា​យ៉ាងណា អ្នកអាច​មើល​វីដេអូ « Moroni Invites All to Come unto Christ » ចាប់ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ៣:៥៩ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • តើអ្នក​វាយតម្លៃលើ​ការប្រឆាំង​របស់មរ៉ូណៃ​ថា​មាន​ខ្លាំងកម្រិត​ប៉ុណ្ណា​ដែរ ?

  • តើយើង​អាច​រៀនសូត្រ​បានអ្វីខ្លះពី​គំរូរបស់​មរ៉ូណៃ ?

សេចក្តីពិតមួយ ដែលយើង​អាចរៀន គឺថា យើងអាច​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​ក្នុងគ្រប់កាលៈទេសៈ​ទាំងអស់ ហើយមិន​បដិសេធទ្រង់​ឡើយ 

  • ហេតុ​អ្វី​បានជាវា​សំខាន់​ដែល​យើង​ត្រូវ​ពិតត្រង ឬ​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើអ្នក​គិតថា មរ៉ូណៃមាន​បទពិសោធន៍​អ្វីខ្លះ​ដែលបានជួយ​លោកឲ្យមាន​ភាពស្មោះត្រង់​យ៉ាង​ខ្លាំង​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​អ្នក​ដឹង​អ្វីខ្លះអំពី​ព្រះយេស៊ូវគ្រីស្ទ ដែលអាច​ជំរុញឲ្យអ្នក​មិនឲ្យ​បដិសេធ​ទ្រង់ ?

សូមពិចារណា​គូសចំណាំ​ពាក្យ​របស់មរ៉ូណៃ​នៅក្នុង ខទី ៣ ។ អ្នកក៏អាច​សរសេរឈ្មោះ​របស់អ្នកនៅ​ជាប់នឹងមរ៉ូណៃ ដើម្បីជួយ​ជំរុញអ្នកឲ្យ​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​ជាប់ជានិច្ច​ផងដែរ ។

សូម​រកមើល​ឧទាហរណ៍​មួយចំនួន​ខាងក្រោម​អំពីបុគ្គល ដែល​ស្មោះត្រង់​ចំពោះ​ព្រះក្នុង​ស្ងានភាព​ដ៏លំបាក ។

ការបង្ហាញ​ការប្តេជ្ញាចិត្ត​របស់យើង

  • តើ​នៅពេលណា​ដែលអ្នក ឬនរណាម្នាក់​ដែល​អ្នកស្គាល់​បាន​បង្ហាញពី​ការប្តេជ្ញាចិត្ត​​ចំពោះ​ព្រះគ្រីស្ទ​ក្នុង​កាលៈទេសៈ​ដ៏លំបាក ?

  • តើ​មាន​ស្ថានភាព​ណាមួយ ដែល​អ្នកកំពុង​ប្រឈមមុខ​នឹង​ការបៀតបៀន​ដោយសារ​ការដើរតាម​ព្រះយេស៊ូវ​គ្រីស្ទដែរ​ឬទេ ?

  • តើអ្នកអាច​ធ្វើអ្វីខ្លះដើម្បីបន្ដ​នៅ​ពិត​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ដែលស្ថិតក្នុង​ស្ថានភាព​ទាំងនោះ ?

  1.  សូម​បំពេញ​ចំណុច​ដូចតទៅនេះ ៖

    ដើម្បីជួយអ្នក​ឲ្យ​សង្ខេបនូវអ្វីដែល​អ្នកបានរៀនពី​មេរៀននេះ សូម​បង្កើត​ប័ណ្ណ​ប្រកាស ឬការចុះផ្សាយតាម​អ៊ីនធឺណិត ដែលអាច​ជំរុញអ្នក និងអ្នកដទៃ​ឲ្យបន្ដ​នៅ​ពិត​ចំពោះព្រះគ្រីស្ទ ទោះស្ថិតក្នុង​ស្ថានភាព​ណា​ក៏ដោយ ។ សូមដាក់​បញ្ចូល​សារ​មួយ​មកពីព្រះគម្ពីរ ដែលអាច​ជំរុញអ្នក​ឲ្យ​នៅពិត​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ហើយមិន​បដិសេធ​ទ្រង់​ឡើយ ។ អ្នកអាច​ប្រើប្រាស់​ប័ណ្ណ​ប្រកាស ឬការចុះផ្សាយ​របស់​អ្នកតាម​អ្វី​ដែលមាន​ក្នុងទស្សនាវដ្ដី ដើម្បី​កម្លាំង​យុវជន បាន ។ នេះ​គឺជា​ឧទាហរណ៍​មួយ ៖

រូបភាព
ប័ណ្ណ​ប្រកាសអំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

អ្នកអាច​ចាប់ផ្តើមដោយ​ស្វែងរករូបភាពមួយ​នៅក្នុង​ផ្នែក « បណ្តុំរូបភាព » នៅលើ​គេហទំព័រ www.ChurchofJesusChrist.org/media ឬ​បង្កើត​រូបភាព​ផ្ទាល់ខ្លួន​របស់អ្នក ដើម្បី​ជួយ​ឲ្យងាយយល់​អំពីសារលិខិត​របស់អ្នក ។ បន្ទាប់មក សូម​ស្វែងរក​ខគម្ពីរ​មួយ ដើម្បី​បញ្ចូល​ជាមួយ​រូបភាព​របស់​អ្នក ។ អ្នកអាចប្រើ​ខគម្ពីរ​មួយពី មរ៉ូណៃ ១ ជា​បទគម្ពីរ​មួយ​ដែល​អ្នក​បាន​រកឃើញ​ដោយ​ខ្លួនឯង ឬ​យកពី​បញ្ជី​ខាងក្រោម ។