ថ្នាក់​សិក្ខាសាលា
ហេលេមិន ១០ ៖ ព្រះអម្ចាស់​ប្រទាន​ពរជ័យ​ដល់​នីហ្វៃ


« ហេលេមិន ១០ ៖ ព្រះអម្ចាស់​ប្រទាន​ពរជ័យ​ដល់​នីហ្វៃ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ហេលេមិន ១០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ហេលេមិន ១០

ព្រះអម្ចាស់​ប្រទាន​ពរជ័យ​ដល់​នីហ្វៃ

រូបភាព
យុវនារី​កំពុង​សញ្ជឹងគិត

បន្ទាប់ពី​ការព្យាករណ៍​របស់​លោក​ទាក់ទង​ទៅនឹង​អំពើ​ឃាតកម្ម​លើ​មេចៅ​ក្រម នីហ្វៃ​បាន​សញ្ជឹងគិត​អំពី​អ្វី​ទាំងអស់​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​លោក ប៉ុន្តែ​លោក​ក៏​បាន​បាក់ទឹកចិត្ត ដោយសារ​តែ​អំពើ​ទុច្ចរិត​របស់​ប្រជាជន​នេះ​ផងដែរ ។ នៅ​ពេល​លោក​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះវិញ លោក​បាន​មាន​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​ដែល ព្រះអម្ចាស់​បាន​ប្រទាន​ពរជ័យ​ដល់​លោក​ចំពោះ​ភាពស្មោះត្រង់​របស់​លោក​នៅក្នុង​ការធ្វើ​តាម​ព្រះហឫទ័យ​របស់ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី​សេចក្ដីពិត​នៃ​បទពិសោធន៍​របស់​នីហ្វៃ​ដែល​អាច​យាងអញ្ជើញ​ការដឹកនាំ និង​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ឲ្យ​ចូល​គង់​នៅក្នុង​ជីវិត​អ្នក​បាន ។

ការមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់

  • តើ​អ្នក​អាច​គិត​ពី​គ្រាមួយ​ដែល​អ្នក​បានរៀន​អ្វីមួយ​មកពី​គំរូ​របស់​អ្នក​ដទៃ​ដែរ​ឬ​ទេ ? តើ​ការរៀន​នោះ​ជា​អ្វី ?

  • តើ​ហេតុអ្វី​បាន​ជាការរៀន​មកពី​ឧគំរូ​អាច​មាន​ប្រសិទ្ធភាព​ជា​ពិសេស​បាន ?

នៅ​ថ្ងៃនេះ អ្នកនឹង​មាន​ឱកាស​រៀន​សេចក្ដីពិត​មកពី​គំរូ​របស់​ព្យាការី​នីហ្វៃ ។ អ្នក​ប្រហែលជា​ចាំ​ថា នីហ្វៃ​ត្រូវ​បានគេ​ចោទប្រកាន់​ដោយ​មិន​ពិត ថា​មាន​ជាប់ពាក់ព័ន្ធ​ទៅនឹង​អំពើ​ឃាតកម្ម​លើ​មេចៅក្រម​នៃ​ពួកសាសន៍​នីហ្វៃ ( សូមមើល ហេលេមិន ៩:១៦–២០ ) ។ តាមរយៈ​ការបំផុស​គំនិត នីហ្វៃ​បាន​រកឃើញ​ឃាតករ ហើយ​ត្រូវបាន​ដោះ​លែងវិញ ( សូមមើល ហេលេមិន ៩:២០–៣៨ ) ។ នៅពេល​នីហ្វៃ​បាន​ត្រឡប់​មក​ផ្ទះ​វិញ លោក​បាន​មាន​បទពិសោធន៍​ដ៏​សំខាន់​មួយ​ជាមួយ​នឹង​ព្រះអម្ចាស់​ដែល​បានន​កត់ត្រា​នៅក្នុង ហេលេមិន ១០ ។ សកម្មភាព​ទាំងបី​ខាងក្រោម​នឹង​ជួយ​ណែនាំ​ដល់​ការសិក្សា​របស់​អ្នក​អំពី​ជំពូក​នេះ ។