ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អាលម៉ា ៧:១១–១៣—« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង »


« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អាលម៉ា ៧:១១–១៣—‹ ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង › ព្រះគម្ពី​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អាលម៉ា ៧:១១–១៣ » ព្រះគម្ពី​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អាលម៉ា ៧:១១–១៣

« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង »

រូបភាព
ព្រះ​អង្គសង្គ្រោះ​រងទុក្ខ​នៅ​គែតសេម៉ានី

នៅ​ក្នុង​ការសិក្សា​របស់អ្នក​អំពី អាលម៉ា ៧:១–១៣ អ្នក​បាន​រៀន​ខ្លះៗ​អំពី​អ្វីដែល​ព្រះ​អង្គសង្គ្រោះ​បាន​រងទុក្ខ ដែលជា​ផ្នែក​នៃ​ដង្វាយធួន​របស់ទ្រង់​ដើម្បី « ទ្រង់​អាច​ដឹង​ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែប​ណា » ( អាលម៉ា ៧:១២ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្តីយោង​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ អាលម៉ា ៧:១១–១៣ ពន្យល់​ពី​គោលលទ្ធិ​ដែល​បានបង្រៀន​នៅ​ក្នុង​វគ្គ​បទគម្ពីរនេះ ហើយ​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ទៅ​នឹង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

ទន្ទេញ និង​ពន្យល់

ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ អាលម៉ា ៧:១១–១៣ គឺ « ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង » ។ សូម​ពិចារណា​គូសចំណាំ​ឃ្លា​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់អ្នក បើ​អ្នក​មិន​ទាន់​បាន​ធ្វើ​ដូច្នេះ​ទេ ។

សកម្មភាព​ខាងក្រោម​អាច​ជួយអ្នក​ឲ្យ​ទន្ទេញ​នូវ​សេចក្តីយោង និង​ឃ្លា​បទគម្ពីរគន្លឹះ ។ សូម​សរសេរ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ឲ្យ​បាន​ច្រើន​អស់​ពី​លទ្ធភាព​ចេញពី​ការចងចាំ ។ បើអ្នក​មិន​អាច​សរសេរ​បាន​ច្រើន​នៅពេល​​លើ​កដំបូង​ទេ សូម​អាន​ឯកសារ​យោង និង​ឃ្លា​នោះ​ឡើង​វិញ ហើយ​បន្ទាប់មក​ព្យាយាម​សរសេរ​វា ។ សូម​អាន និង​សរសេរ​ឡើង​វិញ​រហូត​ដល់​អ្នក​អាច​សរសេរ​សេចក្តី​ទាំងមូល​ចេញពី​ការចងចាំ​បាន ។

នៅ​ក្នុង​មេរៀន​មុន អ្នក​បាន​រៀនពី អាលម៉ា ៧:១១–១៣ ថា ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ ដើម្បី​ជួយ​សង្រ្គោះ​អ្នក​ពី​អំពើ​បាប និង​សេចក្តីស្លាប់ និង​ដើម្បី​ជួយ​អ្នក​ឲ្យ​ឆ្លងកាត់​ឧបសគ្គ​នៃ​ជីវិត​រមែងស្លាប់ ។

ឧបមាថា មិត្ត​ម្នាក់​បាន​ផ្ញើសារ​មកអ្នក​អំពី​អ្វីមួយ​ពិបាក​ដែល​ពួកគេ​កំពុង​ឆ្លងកាត់ ។ អ្នក​គិត​ថា សារលិខិត​នៅ​ក្នុង អាលម៉ា ៧:១១–១៣ នឹង​មាន​ប្រយោជន៍​សម្រាប់​មិត្តភក្តិ​របស់អ្នក ប៉ុន្តែ​បារម្ភថា ពួកគេ​នឹង​មិន​អាន​វា​ទេ បើ​អ្នក​គ្រាន់តែ​ផ្ញើ​សេចក្តី​យោង​បទគម្ពីរ​នោះ ។

រូបភាព
រូបតំណាង​កំណត់ត្រា
រូបភាព
រូបតំណាង​កំណត់ត្រា
រូបភាព
រូបតំណាង​កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោមនេះ ៖

    • តើ​អ្នក​នឹង​សង្ខេប អាលម៉ា ៧:១១–១៣ តាម​របៀប​ដែល​អាច​ជួយ​មិត្ត​របស់​អ្នក​ឆ្លងកាត់​ការលំបាក​របស់​ពួកគេ​ដោយ​របៀប​ណា ?

រៀនអនុវត្ត​

សូម​ស្វែងរក​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅ​ក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ » ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូម​សរសេរ​គោលការណ៍​ទាំងនេះ​ជា​ចំណងជើង នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ដោយ​ទុកចន្លោះ​រវាង​ចំណងជើង ដើម្បី​អ្នក​អាច​ឆ្លើយ​សំណួរ​អំពី​វា​នៅ​ពេលក្រោយ​នៅ​ក្នុង​មេរៀន ។

សូម​ពិចារណា​អំពី​របៀប​ដែល​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ និង​គោលលទ្ធិ​ដែល​បានបង្រៀន​នៅ​ក្នុង អាលម៉ា ៧:១១–១៣ អាច​ជួយ​ក្នុង​ស្ថានភាព​ប្រឌិដ្ឋ​ខាង​ក្រោម ។

ចាប់តាំង​ពី​ឪពុកម្តាយ​របស់​ភីធើរ​បានលែងលះ​គ្នា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គាត់​មាន​អារម្មណ៍​ថា ជីវិត​របស់គាត់​កាន់តែ​លំបាកទៅៗ ។ គាត់​បាន​ជួប​ការលំបាក​នៅ​សាលារៀន ហើយ​មិត្តភក្តិ​របស់គាត់​មួយចំនួន​ហាក់ដូចជា​មិន​រាប់រក​គាត់​ច្រើន​ដូច​ដែល​ពួកគេ​ធ្លាប់​ធ្វើ​នោះទេ ។ ភាគច្រើន ភីធើរ ក៏​ឈប់​ទៅ​ព្រះ​វិហារ ឈប់​អាន​ព្រះគម្ពីរ និង​ឈប់​អធិស្ឋាន​ទៅ​ព្រះ​ដែរ ។ ថ្ងៃមួយ ភីធើរ បានប្រាប់​មិត្តភក្តិ​ម្នាក់​អំពី​ទុក្ខលំបាក​របស់​គាត់ ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​ចង់​ឲ្យ​អ្វីៗ​ប្រសើរឡើង ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា ត្រូវងាក​ទៅណា​ទេ ។ ខ្ញុំ​មាន​អារម្មណ៍​ឯកោ ហើយ​ជាប់គាំង​ក្នុង​ស្ថានភាពរបស់​ខ្ញុំ » ។

សូម​ស្រមៃថា អ្នក​គឺ​ជាមិត្តភក្តិ​ដែល​ភីធើរ កំពុង​និយាយ​ជាមួយ ហើយ​គាត់​ក៏បាន​សុំ​ដំបូន្មាន​ពី​អ្នក អំពី​របៀប​យកឈ្នះ​លើ​ស្ថានភាព​លំបាក​របស់គាត់​ដែរ ។ សូម​ប្រើ​ការបង្រៀន​នៅ​ក្នុង អាលម៉ា ៧:១១–១៣ និង​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ដើម្បី​ជួយ​ភីធើរ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​គាត់ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​អាន កថាខណ្ឌ​ទី ៥–៧ នៃ​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូស​ចំណាំ​អ្វី​ដែល​អ្នក​យល់​ឃើញ​ថា​មាន​ប្រយោជន៍ ។

រូបភាព
រូបតំណាង​កំណត់ត្រា
រូបភាព
icon
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោមនេះ​យ៉ាងហោច​ណាស់មួយ ៖

    • តើ​អ្នក​អាច​បង្រៀន​ភីធើរ​អ្វីខ្លះ អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់ទ្រង់​ដែល​អាច​ជួយ​ភីធើរ​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ ?

    • តើ​ភីធើរ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួលបាន​ជំនួយ​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ប្រទាន​បាន ?

ពិនិត្យមើល​គោល​គំនិត ឬ​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​នៅ​អស់កល្បជានិច្ច

សូម​អាន កថាខណ្ឌទី ៨ នៅ​ក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៅ​ក្នុង​ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ ពិចារណា​គូស​ចំណាំ​អ្វី​ដែល​អ្នក​យល់ឃើញ​ថា​មាន​ប្រយោជន៍

រូបភាព
icon
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោមនេះ​យ៉ាងហោច​ណាស់មួយ ៖

    • តើ​អ្នក​គិត​ថា​ព្រះ​វរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ភីធើរ គិត​អំពី​ស្ថានភាព​របស់គាត់​ដោយ​របៀប​ណា ?

    • ហេតុអ្វី​អ្នក​គិត​ថា វា​នឹង​មាន​ប្រយោជន៍​សម្រាប់​ភីធើរ​ក្នុង​ការមើលឃើញ​ស្ថានភាព​របស់គាត់​ជាមួយ​នឹង​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច ?

ស្វែងរក​ការយល់​ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព

សូម​អាន កថាខណ្ឌ​ទី ១១–១២ នៃ​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះដឹងខាង​គោលលទ្ធិ ដោយ​រកមើល​ការបង្រៀន​ដែល​អាច​ជួយ​ដល់​ភីធើរ ។

  1. សូម​ឆ្លើយ​សំណួរ​យ៉ាង​ហោច​ណាស់​ឲ្យ​បានពីរ​ក្នុង​ផ្នែកនេះ ៖

    • តើ​ប្រភព​ដែល​ត្រូវបាន​តែងតាំង​ដោយ​ទេវភាព​ប្រភេទ​ណាខ្លះ ដែល​អ្នក​អាច​ដឹកនាំ​ភីធើរ​ទៅរក ដែល​អាច​ផ្តល់ឲ្យ​គាត់​នូវ​ជំនួយ​ដែល​គាត់​ត្រូវការ ?

    ប្រភព​ដ៏​សំខាន់​មួយ​ដែល​ត្រូវបាន​តែងតាំង​ដោយ​ទេវភាព​ដែល​អាច​ជួយ​ក្នុង​ស្ថានភាព​នេះ​គឺ អាលម៉ា ៧:១១–១៣ ។ សូម​អាន​ខគម្ពីរ​ទាំងនេះ​ឡើង​វិញ​ដោយ​រកមើល​ការបង្រៀន​ដែល​អាច​មាន​ប្រយោជន៍​សម្រាប់​ភីធើរ ។

    • តើ​អ្នក​ចង់​ឲ្យ​ភីធើរ យល់ និង​ទទួល​អារម្មណ៍​យ៉ាង​ណា​ពី​ខគម្ពីរ​ទាំងនេះ ?

    • តើ​អ្នក​អាច​គិត​អំពី​វគ្គ​បទគម្ពីរ​ផ្សេងទៀត​ដែល​បង្រៀន​ពី​អ្វី​ដែល​ព្រះ​វរបិតាសួគ៌​អាច​នឹង​សព្វ​ព្រះទ័យ​ឲ្យ ភីធើរ ដឹង​ដែរ​ឬ​ទេ ?