ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី២ ២៨:៣០— « មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្តងៗ »


« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី២ ២៨:៣០—‹ មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្តងៗ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃទី២ ២៨:៣០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ចំណេះចំណាន​ខាងគោលលទ្ធិ ៖ នីហ្វៃទី២ ២៨:៣០

« មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្តងៗ »

រូបភាព
យុវវ័យ​សិក្សា​ព្រះគម្ពីរ

នៅក្នុង​មេរៀន​មុន « នីហ្វៃទី២ ២៨:២៧–៣២ » អ្នក​បានសិក្សា នីហ្វៃទី២ ២៨:៣០ ហើយ​បានដឹង​ថា ព្រះ​បើកសម្ដែង​សេចក្ដីពិត​មួយ​បន្ទាត់​ម្តងៗ​ដល់​អ្នក​ទាំងឡាយ ដែល​ស្ម័គ្រចិត្ត​ទទួល​យក ។ មេរៀន​នេះ​នឹង​ជួយ​អ្នក​ឲ្យទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃទី២ ២៨:៣០ ពន្យល់​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​វគ្គបទគម្ពីរ​នេះ និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

ទន្ទេញ និង​ពន្យល់

ដើម្បី​ជួយ​អ្នក​ទន្ទេញ​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃទី២ ២៨:៣០ សូមគូរ​បន្ទាត់​ផ្តេក​បួន​ជួរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក​ដែល​មើលទៅ​ដូចជា​កាំជណ្តើរ ។

រូបភាព
បន្ទាត់​គូសអង្កាញ់ៗ

ឥឡូវនេះ សូម​សរសេរ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅលើ​បន្ទាត់​ទាំងនោះ​តាម​របៀប​ដូច​ខាងក្រោម​នេះ ៖

រូបភាព
បន្ទាត់​គូស​អង្កាញ់ៗ​ដែល​មាន​ជាមួយ​អត្ថបទ

សូម​គិត​អំពី​របៀប​ដែល​កាំជណ្ដើរ​អាច​រំឭក​អ្នក​ពី​របៀប​ដែល​ព្រះ​បង្រៀន​យើង « មួយ​បន្ទាត់​ម្តងៗ » ។

សូម​សូត្រសេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នេះ​ឡើង​វិញ រហូតដល់​អ្នក​អាច​សូត្រ​វា​ចេញ​ពី​ការចងចាំ ។

នៅក្នុង​មេរៀន​មុន « នីហ្វៃទី២ ២៨:២៧–៣២ » អ្នក​បានដឹង​ហើយ​ថា ព្រះ​បើក​សម្ដែង​សេចក្ដីពិត​មួយ​បន្ទាត់ម្តងៗ​ដល់​អ្នក​ដែល​នឹង​ទទួល​យក ។ ដើម្បី​ជួយ​អ្នក​រៀបចំ​ពន្យល់​សេចក្តីពិត​នេះ សូម​សញ្ជឹងគិត​ពី​សំណួរ​ខាងក្រោម ហើយ​បន្ទាប់មក​បំពេញ​សកម្មភាព​សរសេរ​ខាងក្រោមនេះ ៖

  • តើ​អ្នក​គិត​ថា « មួយ​បន្ទាត់ម្តងៗ » មាន​ន័យ​ដូចម្តេច ?

  • តើ​អ្នក​គិត​ថា​ការទទួល​សេចក្ដីពិត​ដែល​ព្រះ​បានប្រទាន​មក​យើង​រួចហើយ​នឹង​រៀបចំ​យើង​ដើម្បី​ទទួល​អ្វី​បន្ថែមទៀត ?

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូមបំពេញ​សកម្មភាព​ដូចខាងក្រោម​នេះ ៖

    សូម​ជ្រើសរើស​ស្ថានភាព​មួយ​ក្នុង​ចំណោម​ស្ថានភាព​ទាំងនេះ ដែល​នរណាម្នាក់​អាច​ត្រូវ​ការជំនួយ​ពី​ព្រះ ៖

    1. ត្រូវការ​ដំបូន្មាន​អំពី​បញ្ហាប្រឈម​ដែល​ពួកគេ​កំពុង​ជួបប្រទះ ។

    2. មាន​បំណងចង់​អភិវឌ្ឍ​ទំនាក់ទំនង​កាន់តែ​រឹងមាំ​ជាមួយ​ព្រះអង្គសង្គ្រោះ ។

    3. ចង់យល់​ពី​ពរ​របស់​លោកអយ្យកោ​របស់ពួកគេ ។

    សូម​សរសេរ​ការពន្យល់​ខ្លីៗ​អំពី​អ្វី​ដែល​អ្នក​រៀន​ពី នីហ្វៃទី២ ២៨:៣០ ដែល​អាច​ជួយ​ក្នុង​ស្ថានភាព​ដែល​អ្នក​បានជ្រើសរើស ។

រៀន​អនុវត្ត

សូម​គិត​ពី​ពាក្យ ឬ​ឃ្លា​ពីរ​ទៅ​បី​ដែល​អ្នក​ទទួល​អារម្មណ៍​ថា ពិពណ៌នា​យ៉ាងល្អ​បំផុត​នូវ​អ្វី​ដែល​យើង​រៀន​ពី​គោលការណ៍​នីមួយៗ​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ។ ហេតុអ្វី​អ្នក​ជ្រើសរើស​ពាក្យ​ទាំងនោះ ?

សូម​រំឭក កថាខណ្ឌ​ទី ៥–១២ ឡើងវិញ​នៅក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ ( ២០២២ ) ប្រសិនបើ​ចាំបាច់ ។

សូម​អាន​ស្ថានភាព​ពីរ​ខាងក្រោម​អំពី​យុវវ័យ​មក​ពី​វួដ​តែមួយ ដែល​ចូលរួម​ការប្រជុំ​តមអាហារ និង​ថ្លែង​ទីបន្ទាល់ ។ ម្នាក់ៗ​មាន​គំនិត​ខុសគ្នា​ក្នុង​ពេល​ប្រជុំ ។

  1. ថូម៉ាស​ចាប់ផ្ដើម​ឆ្ងល់​ថា​គាត់​ខុសអ្វី ។ គាត់​ជឿលើ​ព្រះ ហើយ​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ពិត ។ ប៉ុន្តែ​គាត់​ទទួលអារម្មណ៍ថា ទីបន្ទាល់​របស់គាត់​​ដូចជា​​ខ្សោយ បើ​ធៀប​នឹង​សមាជិក​ផ្សេងទៀត​ក្នុង​វួដ ។ គាត់​ឆ្ងល់​ថាតើ​វា​អាច​ទៅ​រួច​ដែរ​ទេ​ដែល​គាត់​អាច​ដឹង​ដោយ​ខ្លួនឯង​នូវ​រឿង​ទាំងអស់​ដែល​អ្នក​ដទៃ​កំពុង​ថ្លែងទីបន្ទាល់ ។

  2. ការប្រជុំ​បានចាប់ផ្តើម​មួយ​រយៈ លីហ្ស ឈប់​យក​ចិត្តទុកដាក់​ចំពោះ​ទីបន្ទាល់ ។ នាង​គិត​ក្នុង​ចិត្ត​​ថា « ខ្ញុំ​បាន​ឮ​អ្វី​គ្រប់យ៉ាង​ដែល​គេ​និយាយ ហើយ​ខ្ញុំ​ដឹង​រួចហើយ​ថា​វា​ពិត​ទាំងអស់ » ។ នាង​ក៏​ទទួលអារម្មណ៍ថា មិនសូវ​ចង់​អាន​ព្រះគម្ពីរ ហើយ​ចូលរួម​ថ្នាក់​សិក្ខាសាលា ដោយសារ​នាង​មានអារម្មណ៍​ថា​ទីបន្ទាល់​របស់នាង​រឹងមាំ​គ្រប់គ្រាន់​ហើយ ។

  1. សូម​បំពេញ​សកម្មភាព​ខាងក្រោម ដោយ​ជ្រើសរើស​ស្ថានភាព​មុន​មួយ ដើម្បី​ផ្តោត​លើ ៖

    សូម​ពិពណ៌នា​អំពី​របៀប​ដែល​អ្នក​នឹង​ប្រើ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នីមួយៗ ដើម្បី​ជួយ​ថូម៉ាស ឬ លីហ្ស ពី​ស្ថានភាព​របស់ពួកគេ ។ ប្រសិនបើ​ចាំបាច់ សំណួរ​ខាងក្រោម​អាច​ជួយ​អ្នក​បាន ។

ធ្វើសកម្មភាព​ដោយ​សេចក្តីជំនឿ

  • តើ​អ្នក​អាច​ចែកចាយ​អ្វី​ខ្លះ​ពី​កថាខណ្ឌ​នេះ​ដើម្បី​ជួយ​ថូម៉ាស ឬ លីហ្ស ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ?

  • តើ​សេចក្តីពិត​មក​ពី នីហ្វៃទី២ ២៨:៣០ អាច​ជួយ​ថូម៉ាស ឬ លីហ្ស ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​យ៉ាងដូចម្តេច ?

ពិនិត្យមើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏អស់កល្បមួយ

  • ការប្រើប្រាស់​អ្វី​ដែល​អ្នក​បានរៀន​ពី នីហ្វៃទី២ ២៨:៣០ តើ​អ្នក​អាច​ចែកចាយ​អ្វី​ខ្លះ ដើម្បី​ជួយ​ថូម៉ាស ឬ លីហ្ស ឃើញ​ស្ថានភាព​របស់ពួកគេ​កាន់តែ​ដូច​ព្រះអម្ចាស់ ?

  • តើ​សេចក្ដីពិត​អ្វី​ទៀត​ដែល​អ្នក​អាច​ចែកចាយ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​មើលឃើញ​ពី​កង្វល់​របស់ពួកគេ​ជាមួយនឹង​ទស្សនៈ​ដ៏អស់កល្ប​មួយ ?

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះ​ដែល​អាច​ជួយ​ពួកគេ​ឲ្យឃើញ​ខ្លួនឯង​ដូច​ទ្រង់​ទត​មើល​ពួកគេ ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏​ទេវភាព

  • ហេតុអ្វី​វា​អាច​មានប្រយោជន៍​ដល់ ថូម៉ាស ឬ លីហ្ស ក្នុង​ការនិយាយ​ជាមួយ​ឪពុកម្តាយ ឬ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​អំពី​គំនិត​របស់ពួកគេ ?

  • តើ​ខគម្ពីរ ឬដំណើរ​រឿង​អ្វី​ដែល​អ្នក​អាច​គិត​ថា​អាច​ជួយ​ពួកគេ​បាន ?