២០១៧
ហេតុអ្វី​ការមិន​អភ័យទោស​ជា​អំពើ​បាប​ធ្ងន់ធ្ងរ​ជាងការប្រព្រឹត្ត​អាក្រក់​ដាក់​អ្នក​ដទៃ ?
January 2017


ហេតុអ្វី​ការមិន​អភ័យទោស​ជា អំពើ​បាប​ធ្ងន់ធ្ងរ​ជាង ការប្រព្រឹត្ត អាក្រក់ ដាក់​អ្នក​ដទៃទៅទៀត ?

ព្រះអម្ចាស់​បាន​បង្រៀន​ថា ៖ « អ្នក​ត្រូវ​អត់ទោស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​អ្នក​ណា​ដែល​មិន​អត់ទោស​ដល់​បងប្អូន​របស់​ខ្លួន ចំពោះ​ការរំលង​របស់​គេ​ទេ នោះ​ជាប់​ទោស​នៅ​ចំពោះ​ព្រះអម្ចាស់ ព្រោះ​នៅ​ជាប់​នឹង​អ្នក​នោះ គឺ​ជា​បាប​ដ៏​ធំ​ជាង ។

« យើង​ជា​ព្រះអម្ចាស់​នឹង​អត់ទោស​ដល់​អ្នក​ណា​ដែល​យើង​នឹង​អត់ទោស ប៉ុន្តែ​រី​ឯ​អ្នក​វិញ គឺ​តម្រូវ​ឲ្យ​អត់ទោស​ដល់​មនុស្ស​ទាំងអស់ » ( គ. និង ស. ៦៤:៩–១០ ) ។

នៅពេល​យើង​មិន​ព្រម​អភ័យទោស នោះ​យើង​កំពុង​ដាក់​ការវិនិច្ឆ័យ​ដែល​មាន​ដែន​កំណត់​របស់​យើង​នៅ​លើ​ការវិនិច្ឆ័យ​ដ៏​ល្អ​ខ្ចោះ​របស់​ព្រះអម្ចាស់ ។ ទ្រង់​មាន​ទស្សនៈយ៉ាង​ល្អ​ឥតខ្ចោះ​អំពី​ដួងចិត្ត​មនុស្ស និង កាលៈទេសៈ​នានា ហើយ​ការវិនិច្ឆ័យ​គឺ​ជា​របស់​ផង​ទ្រង់​តែ​មួយ​អង្គ​ឯង​គត់ ។ ទីបំផុត​ទ្រង់​នឹង​ដោះស្រាយ​ឲ្យ​មាន​សេចក្តី​យុត្តិធម៌ និង សេចក្តីមេត្តាករុណា​យ៉ាង​ល្អ​ឥតខ្ចោះ​សម្រាប់​មនុស្ស​ទាំងអស់—ទាំង​អ្នក​ដែល​ធ្វើ​បាប​អ្នក​ដទៃ និង អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ។

ក្រៅ​ពី​នេះ ដោយ​តម្រូវ​ឲ្យ​យើង​អភ័យទោស នោះ​ព្រះអម្ចាស់​កំពុង​ជួយ​ពួកយើង​ឲ្យ​ជ្រើស​យក​សុភមង្គល មិនមែន​ទុក្ខសោក​ឡើយ ឲ្យ​បោះបង់ គំនុំគុំកួន និង ការថ្នាំងថ្នាក់​ចិត្ត​របស់​យើង ហើយ​ទទួល​ការព្យាបាល​តាមរយៈ​ព្រះគុណ​របស់​ទ្រង់ ។ បន្ទាប់​មក​យើង​ឃើញ​ថា ដូចដែល​អែលឌើរ ខេវីន អ័រ ដាន់ខិន​ក្នុង​ពួកចិតសិប​នាក់​បាន​រំឭក​យើង​ថា « ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​មិនមែន​សម្រាប់​តែ​អ្នក​ដែល​ត្រូវ​ប្រែចិត្ត​ឡើយ វា​ក៏​សម្រាប់​អស់​អ្នក​ដែល​ត្រូវ​អភ័យទោស​ឲ្យ​ផងដែរ » ( « The Healing Ointment of Forgiveness » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៣៥ ) ។