២០១៧
ព្រះយេស៊ូវ​ស្រឡាញ់​ខ្ញុំ
January 2017


រឿង​អំពី​ព្រះយេស៊ូវ

ព្រះយេស៊ូវ​ស្រឡាញ់​ខ្ញុំ

ពីមុន​ផែនដី​បាន​បង្កើត​ឡើង យើង​ទាំងអស់​គ្នា​បាន​រស់នៅ​ឯ​ស្ឋានសួគ៌​ជាមួយ​ព្រះមាតាបិតាសួគ៌​យើង និង បងប្រុស​របស់​យើង​គឺ​ព្រះយេស៊ូវ ។ យើង​មាន​ភាពរីករាយ ហើយ​យើង​ស្រឡាញ់​គ្នា​យ៉ាង​ខ្លាំង ។

ថ្ងៃ​មួយ​ព្រះវរបិតាសួគ៌​បាន​ប្រាប់​ពួកយើង​ថា ទ្រង់​នឹង​បង្កើត​ផែនដី​សម្រាប់​ឲ្យ​ពួកយើង​រស់នៅ ។ ទ្រង់​ជ្រាប​ដឹង​ថា ជួនកាល​យើង​នឹង​មិន​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់​ឡើយ​អំឡុង​ពេល​យើង​រស់នៅ​លើ​ផែន​ដី ។ យើង​ត្រូវ​ការព្រះអង្គសង្គ្រោះ ដើម្បី​ជួយ​យើង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​គឺ​ទៅ​កាន់​ទ្រង់​វិញ ។ ព្រះវរបិតាសួគ៌​បាន​ជ្រើសរើស​យក​ព្រះយេស៊ូវ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។

នៅពេល​ព្រះយេស៊ូវ​បាន​យាង​មក​លើ​ផែនដី ទ្រង់​បាន​បង្ហាញ​របៀប​ត្រឹមត្រូវ​ដល់​យើង ដើម្បី​រស់នៅ ។ ទ្រង់​ជួយ​មនុស្ស ។ ទ្រង់​បាន​បង្រៀន​ពួកគេ ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ។

ព្រះយេស៊ូវ​បាន​រងទុក្ខ​នៅក្នុង​សួន​គែតសេម៉ានី និង នៅលើ​ឈើ​ឆ្កាង ។ ទ្រង់​ធ្វើ​បែប​នេះ ប្រយោជន៍​ឲ្យ​យើង​អាច​ប្រែចិត្ត ហើយ​ដើម្បី​ឲ្យ​យើង​អាច​រស់​ឡើង​វិញ​បន្ទាប់​ពី​យើង​ស្លាប់ ។

នៅពេល​ខ្ញុំ​រៀន​អំពី​ព្រះយេស៊ូវ ខ្ញុំ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែល​មាន​ចំពោះ​ខ្ញុំ ។

រូបភាព
Jesus Loves Me 1
រូបភាព
Jesus Loves Me 2
រូបភាព
Jesus Loves Me 3