២០១៧
របៀប​ចែកចាយ​ដំណឹង​ល្អ
January 2017


ចម្លើយ​មក​ពី​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ

របៀប ចែកចាយ​ដំណឹង​ល្អ

ដក​ស្រង់​ចេញ​ពី​សុន្ទរកថា​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០០០ ។

រូបភាព
Sharing the gospel

យើង​ពុំ​ចាំបាច់​សោកស្ដាយ​ចំពោះ​សេចក្តី​ជំនឿ​របស់​យើង ឬ ដក​យក​អ្វី​ដែល​យើង​ដឹង​ថា​ជា​ការពិត​វិញ​ឡើយ ។ ប៉ុន្តែ​យើង​អាច​ចែកចាយ​ដំណឹង​ល្អ​នៅក្នុង​ស្មារតី​មួយ​នៃ​ការយល់ដឹង​ដោយ​ក្តីស្រឡាញ់—ដោយ​ម៉ឺងម៉ាត់ និង មាន​ទំនុកចិត្ត ដោយ​ភ្នែក​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​សិរីល្អ​នៃ​ព្រះ—ដោយ​មិន​គាបសង្កត់​ដល់​អ្នក​ដែល​ស្តាប់​យើង ឬ មាន​អារម្មណ៍​ថា យើង​ពុំ​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ប្រសិនបើ​ពួកគេ​ពុំ​បាន​ទទួល​យក​ភ្លាមៗ​នូវ​អ្វី​ដែល​យើង​ជឿ​នោះ ។

នៅពេល​យើង​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជា​ដៃគូ នោះ​យើង​អាច​ធ្វើ​កិច្ចការ​សាមញ្ញៗ ដើម្បី​ជួយ​នាំ​ការយល់​ដឹង​អំពី​ដំណឹង​ល្អ​កាន់តែ​ប្រសើរ​ឡើង ទៅកាន់​ជីវិត​នៃ​សមាជិក​សាសនាចក្រ​ដែល​មិន​សូវ​សកម្ម ព្រមទាំង​អស់​អ្នក​ដែល​គ្មាន​ជំនឿ​ដូច​ជា​ពួកយើង ។ គ្មាន​ការត្រូវការ​នូវ​កម្មវិធី​ថ្មី​ដើម្បី​ធ្វើ​កិច្ចការ​នេះ​ឡើយ ។ យើង​ពុំ​ចាំ​បាច់​ត្រូវការ​សៀវភៅ​ក្បួន​ខ្នាត ឬ ការហៅ​បម្រើ ឬ ការប្រជុំ​បំពាក់បំប៉ន​ឡើយ ។ តម្រូវការ​ដែល​ចាំបាច់​នោះ​គឺ​សមាជិក​ល្អ​របស់​សាសនាចក្រ​ត្រូវ​រៀន ពឹងផ្អែក​លើ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ជាមួយ​នឹង​ព្រះចេស្តា​នេះ អាច​ឈោង​ទៅ​ជួយ និង ជះ​ឥទ្ធិពល​ដល់​ជីវិត​នៃ​កូនចៅ​របស់​ព្រះវរបិតា​យើង ។ គ្មាន​ការបម្រើ​ណា​ដែល​យើង​អាច​ធ្វើ​កាន់តែ​អស្ចារ្យ​ជាង​ការចែកចាយ ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​យើង ជាមួយ​អស់​អ្នក​ដែល​ខ្វះ​ការយល់​ដឹង​អំពី​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។

ដូច្នេះ​បងប្អូន​ប្រុស​ស្រី តើ​បងប្អូន​បាន​ត្រៀម​ខ្លួន​ធ្វើ​អ្វី​មួយ​ហើយ​ឬ​នៅ ? តើ​យើង​ម្នាក់ៗ​អាច​តាំងចិត្ត​នៅ​ថ្ងៃ​នេះ​ដើម្បី បង្កើន​ការរៀបចំ​ខ្លួន​ខាង​វិញ្ញាណ​របស់​យើង តាមរយៈ​ការស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ដោយ​មាន​ព្រះចេស្តា​របស់​ទ្រង់​ជា​ដៃគូ ផ្តល់​ពរ​កាន់តែ​ច្រើន​ដល់​កូនចៅ​របស់​ព្រះវរបិតា ឲ្យ​មាន​ការយល់ដឹង និង ចំណេះ​ដឹង​ដែល​ថា​សាសនាចក្រ​នេះ​ពិត​ដែរ​ឬ​ទេ ?

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គសង្គ្រោះ​មាន​ព្រះជន្ម​រស់ ហើយ​ទ្រង់​នឹង​ប្រធាន​ពរ​ដល់​យើង​ម្នាក់ៗ ប្រសិនបើ​យើង​នឹង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​យើង ដើម្បី​ជំរុញ​កិច្ចការ​ដ៏​អស្ចារ្យ​របស់​សាសនាចក្រ​ទ្រង់​ឲ្យ​បន្ត​ឆ្ពោះ​ទៅមុខ​នោះ ។ សូម​ឲ្យ​យើង​ម្នាក់ៗ​តាំង​ចិត្ត​ធ្វើ​នូវ​កិច្ចការ​បន្ថែម​ទៀត ។