២០១៥
ព្រះយេស៊ូវគ្រីស្ទ—ម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​របស់​យើង
ខែ កក្កដា ឆ្នាំ ២០១៥


ព្រះយេស៊ូវគ្រីស្ទ —ម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​របស់​យើង

ចេញ​ពី​សុន្ទរកថា​នៃ​ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្មាស ឆ្នាំ ២០១៣ ។

សេចក្ដី​សុខសាន្ត​មាន​ដល់​អស់​អ្នក​ទាំងឡាយ​ណា ដែល​ស្វែងរក​ម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​ដោយ​ស្មោះ​អស់​ពី​ចិត្ត ។

រូបភាព
Christ standing on a seashore. He is beckoning to two men who stand near Him. The two men are holding a fishing net over a small fire. Fishing boats and fishermen are visible in the background. The painting depicts Christ calling some of His Apostles or disciples.

ព្រះគ្រីស្ទ​ហៅ​សិស្ស​ពីរ​នាក់ ដោយ ហ្គែរី អ៊ី ស្ម៊ីធ

ការ​ផ្ដោត​ទៅ​លើ​ព្រះអម្ចាស់ និង​ជីវិត​ដ៏​អស់កល្បជានិច្ច អាច​ជួយ​យើង​ឆ្លង​កាត់​ឧបសគ្គ​ទាំងអស់​នៃ​ជីវិត​រមែង​ស្លាប់ ។ មនុស្ស​ដែល​មិន​ឥត​ខ្ចោះ​ចែកចាយ​ភព​ផែនដី ជាមួយ​នឹង​មនុស្ស​ដែល​មិន​ឥត​ខ្ចោះ​ផ្សេង​ទៀត ។ ពិភព​របស់​យើង​គឺ​ជា​ពិភព​ដែល​ធ្លាក់ ដែល​ត្រូវបាន​ខូចខាត​ដោយ​បំណុល​ដ៏​ហួស​ប្រមាណ សង្គ្រាម គ្រោះ​ធម្មជាតិ ជំងឺ និង ការស្លាប់ ។

ឧបសគ្គ​ផ្ទាល់​ខ្លួន​ក៏​កើតមាន ។ អ្វី​ក៏​ដោយ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការព្រួយបារម្ភ យើង​ម្នាក់ៗ​ចង់​បាន​ខ្លាំង​ណាស់​នូវ​សេចក្ដី​សុខសាន្ត​ដែល​នៅ​ក្នុង​ចិត្ត ។

សារ​របស់​ខ្ញុំ​មាន​ទាក់ទង​ទៅ​នឹង​ប្រភព​នៃ​សេចក្ដី​សុខសាន្ត​ដ៏​ពិត និង ដ៏​អស់កល្ប​តែ​មួយ​គត់ គឺ​ព្រះយេស៊ូវ​ដ៏​ជា​ព្រះគ្រីស្ទ — ម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​របស់​យើង ។

ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ថា « ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ស្ថានសួគ៌​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វារាល់​គ្នា » ។

ទ្រង់​អាច​នាំ​សេចក្ដី​សុខសាន្ត​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ជីវិត​ពួកគេ​ត្រូវបាន​បំផ្លិច​បំផ្លាញ​ដោយ​សង្គ្រាម ។ ក្រុម​គ្រួសារ​ទាំងឡាយ​ដែល​ត្រូវ​បាន​បំបែក​ដោយ​ភារកិច្ច​ខាង​យោធា ទ្រាំទ្រ​នឹង​ការចងចាំ​អំពី​សង្គ្រាម ដែល​គំនិត​របស់​ខ្ញុំ​ត្រូវ​បាន​​ដក់ជាប់​ទៅ​នឹង​អំឡុង​សង្គ្រាម​កូរ៉េ ។

សង្គ្រាម​នៅ​ជំនាន់​បច្ចុប្បន្ន​របស់​យើង​គឺ​កាន់តែ​ជឿនលឿន ប៉ុន្តែ​នៅតែ​ធ្វើ​ឲ្យ​មាន​ការឈឺចាប់​ដល់​ក្រុម​គ្រួសារ​ដូច​គ្នា ។ ពួក​អ្នក​ទាំងឡាយ​ដែល​រង​ទុក្ខ​យ៉ាង​ខ្លាំង អាច​បែរ​មក​រក​ព្រះអម្ចាស់ ។ រីឯសារ​របស់​ទ្រង់​គឺ​ជា​សារ​ដ៏​លួងលោម​នៃ​សេចក្ដី​សុខសាន្ត​នៅ​លើ​ផែនដី ហើយ​សេចក្ដី​ល្អ​នឹង​នៅ​កណ្ដាល​មនុស្ស ។

សេចក្ដី​សុខសាន្ត​អាច​មាន​ដល់​អស់​អ្នក​ទាំងឡាយ​ណា ដែល​ពុំ​មាន​អារម្មណ៍​ល្អ ។ រូបកាយ​ខ្លះ​ត្រូវ​រង​របួស ។ អ្នក​ផ្សេង​ទៀត​ត្រូវ​ឈឺ​ចាប់​ខាង​វិញ្ញាណ ដោយសារ​ការបាត់បង់​មនុស្ស​ដែល​ជា​ទី​ស្រឡាញ់ ឬ រងរបួសខាង​ផ្លូវ​ចិត្ត​ផ្សេងៗ​ទៀត ។ បង​ប្អូន​ប្រុស​ស្រី សេចក្ដី​សុខសាន្ត​អាច​មាន​ដល់​ព្រលឹង​របស់​អ្នក ពេល​អ្នក​ស្ថាបនា​សេចក្ដី​ជំនឿ​ទៅលើ​ម្ចាស់​នៃ​សេចក្ដី​សុខសាន្ត ។

« តើ​នៅក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​អ្នក​ណា​ឈឺ​ទេ ? ចូរ​នាំ​អ្នក​ទាំង​នោះ​មក​ទីនេះ​ចុះ ។ តើ​មាន​នរណា​ខ្វិន ឬ ខ្វាក់ ឬ​គ ឬ បាក់​ដៃ​បាក់​ជើង … ឬ​ក៏​ត្រូវ​រង​ទុក្ខ​ដោយ​ហេតុ​ណា​ផ្សេង​ទៀត ? ចូរ​នាំ​ពួកគេ​មក​ទី​នេះ​ចុះ ហើយ​យើង​នឹង​ប្រោស​ឲ្យ​ពួកគេ​បាន​ជា » ។

« យើង​ឃើញ​ថា សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ល្មម​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​យើង​ប្រោស​អ្នក​ឲ្យ​បាន​ជា​ហើយ » ។

រូបភាព
A woman is kneeling next to Christ. She is holding on to His clothes. He is looking down at her. Others are behind Christ.

សេចក្ដី​សុខសាន្ត​អាច​មាន​ដល់​មនុស្ស​ម្នាក់ ដែល​​រង​ទុក្ខ​ព្រួយ ។ មិន​ថា​ទុក្ខ​ព្រួយ​នោះ​កើត​មក​ពី​កំហុស ឬ អំពើ​បាប​មួយ​ក៏​ដោយ ក៏​អ្វី​ទាំង​អស់​ដែល​ព្រះអម្ចាស់​តម្រូវ​គឺ​ការប្រែចិត្ត​ដ៏​ពិត ។ ព្រះគម្ពីរ​ទទូច​ដល់​យើង​ឲ្យ « រត់​ចេញ​ពី​សេចក្ដី​ស្រើបស្រាល​របស់​ក្មេង … [ ហើយ ] អំពាវនាវ​ដល់​ព្រះអម្ចាស់​អំពី​ចិត្ត​ដ៏​បរិសុទ្ធ​វិញ » ។ បន្ទាប់​មក « ប្រទាល​មុខ​សេះ​នៅ​ស្រុក​កាឡាត » របស់​ទ្រង់​ដែល​ធ្វើ​ឲ្យ​ស្រាក អាច​ព្យាបាល​សូម្បី​តែ​ព្រលឹង​ដែល​ឈឺ​ដោយ​អំពើ​បាប​បាន ។

សូម​គិត​អំពី​ការផ្លាស់​ប្ដូរ​របស់ ចន នូវថុន ដែល​បាន​កើត​នៅ​ទីក្រុង ឡុង ក្នុង​ឆ្នាំ ១៧២៥ ។ គាត់​បាន​ប្រែចិត្ត​ពី​ជីវិត​ដ៏​ពោរពេញ​ដោយ​អំពើ​បាប​របស់​គាត់ ដែល​ជា​អ្នក​ជួញ​ដូរ​ទាសករ ដើម្បី​ក្លាយ​ទៅ​ជាអាចារ្យនៃ​សាសនា​អង់គ្លីកង់ ។ ជាមួយ​នឹង​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​នៅក្នុង​ដួងចិត្ត ចន​បាន​សរសេរ​ទំនុក​ច្រៀង​ដល់​ទំនុក​តម្កើង « ព្រះគុណ​ដ៏​អស្ចារ្យ » ។

ព្រះគុណ​ដ៏​អស្ចារ្យ ! ឱ សម្លេងពិរោះ​អ្វីម្ល៉េះ

ដែល បាន សង្គ្រោះ ជន ទុច្ចរិត ដូចជា ខ្ញុំ ។

ខ្ញុំ​ធ្លាប់​វង្វេង តែ​ឥឡូវ​រក​ឃើញ

ខ្ញុំ​ធ្លាប់​ខ្វាក់ តែ​ឥឡូវ​ខ្ញុំ​មើល​ឃើញ ។

« នៅ​ឋានសួគ៌​នឹង​មាន​សេចក្តី​អំណរ​យ៉ាង​នោះ​ដែរ ដោយសារ​មនុស្ស​បាប​តែ​ម្នាក់​បាន​ប្រែ​ចិត្ត​វិញ » ។

សេចក្ដី​សុខសាន្ត​អាច​មាន​ដល់​អស់​អ្នក​ទាំងឡាយ​ណា ដែល​មាន​ការងារ​ធ្ងន់ ៖

« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក ។

« ចូរ​ទទួល​នឹម​ខ្ញុំ​ចុះ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង ។

« ពីព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ។១០

សេចក្ដី​សុខសាន្ត​អាច​មាន​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ទួញ​សោក ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « មាន​ពរ​ហើយ អស់​អ្នក​ដែល​យំ​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្ដី​កំសាន្ត​ចិត្ត » ។១១ ពេល​ដែល​យើង​ទ្រាំទ្រ​នូវ​ការស្លាប់​របស់​មនុស្ស​ជា​ទី​ស្រឡាញ់ យើង​អាច​បាន​ពោរពេញ​ដោយ​សេចក្ដី​សុខសាន្ត​របស់​ព្រះអម្ចាស់ តាម​រយៈ​ការខ្សឹប​នៃ​ព្រះវិញ្ញាណ ។

« អស់​អ្នក​ណា​ដែល​ស្លាប់​ក្នុង​យើង នោះ​នឹង​មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់​ឡើយ ដ្បិត​សេចក្ដី​ស្លាប់​នឹង​បាន​ទៅ​ជា​សេចក្ដី​ផ្អែមល្ហែម​ដល់​ពួកគេ​វិញ » ។១២

« ខ្ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូចជា​លោកិយ​ឲ្យ​ទេ ។ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ ភ័យ​ឡើយ » ។១៣

« ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នកណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះបើ​បាន​ស្លាប់​ហើយ​គង់តែ​នឹង​រស់​ឡើង​វិញ​ដែរ ៖

« ឯ​អ្នកណា​ដែល​រស់នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ » ។១៤

សេចក្ដី​សុខសាន្ត​មាន​ដល់​អស់​អ្នក​ទាំងឡាយ​ណា ដែល​ស្វែងរក​ម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​ដោយ​ស្មោះ​អស់​ពី​ចិត្ត ។ សារ​របស់​ទ្រង់​គឺ​ជា​សារ​ដ៏​ផ្អែមល្អែម និង សង្គ្រោះ ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នាំ​យក​ទៅ​ទូទាំង​ពិភពលោក ។ ពួកគេ​ផ្សព្វផ្សាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដូច​ដែល​ត្រូវ​បាន​ស្តារ​ឡើង​វិញ​ដោយ​ទ្រង់​ផ្ទាល់ តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន​នូវ​ព្រះបន្ទូល​ដែល​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​ជីវិត​របស់​ព្រះអម្ចាស់ « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ។១៥

សេចក្ដី​សុខសាន្ត​មាន​ដល់​អស់​អ្នក​ទាំងឡាយ​ណា ដែល​ជ្រើសរើស​ដើរ​តាម​ផ្លូវ​របស់​លោកគ្រូ ។ ការអញ្ជើញ​របស់​ទ្រង់​ត្រូវបាន​បង្ហាញ​នៅក្នុង​ព្រះបន្ទូល​ដ៏​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​បួន​ពាក្យ ៖ « ចូរ មក​តាម​ខ្ញុំ » ។១៦

យើង​នឹង​ច្រៀង​សរសើរ​ព្រះនាម​ទ្រង់១៧ ដ្បិត​ទ្រង់​នឹង​យាង​មក​ម្ដង​ទៀត ។ បន្ទាប់​មក « សិរី​ល្អ​នៃ​ព្រះយេហូវ៉ា​នឹង​សម្ដែង​មក គ្រប់​មនុស្ស​ទាំងឡាយ​នឹង​បាន​ឃើញ​ព្រម​គ្នា » ។១៨ ក្នុង​ព្រះនាម​ជា​ព្រះម៉េស៊ី​នៃ​សហស្សវត្ស ទ្រង់​នឹង​សោយរាជ​ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់ ។១៩

ពេល​យើង​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​នឹង​ដឹកនាំ​យើង​ដើម្បី​បាន​ទៅ​រស់នៅ​ជាមួយ​ទ្រង់ និង ព្រះវរបិតាសួគ៌​របស់​យើង ជាមួយ​ក្រុម​គ្រួសារ​របស់​យើង ។ តាម​រយៈ​ឧបសគ្គ​ជា​ច្រើន​របស់​យើង​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ប្រសិន​បើ​យើង​បន្ត​នៅ​ស្មោះត្រង់​ដល់​សេចក្ដី​សញ្ញា​ដែល​បាន​ធ្វើ ប្រសិនបើ​យើង​ស៊ូទ្រាំ​ដល់​ទី​បញ្ចប់ នោះ​យើង​នឹង​មាន​ភាព​សក្ដិសម​ដើម្បី​ទទួល​បាន​អំណោយទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយ​ទាន​ទាំងឡាយ​នៃ​ព្រះ គឺ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។២០ នៅ​ក្នុង​វត្តមាន​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ក្រុម​គ្រួសារ​របស់យើង​អាច​នៅ​ជាមួយ​គ្នា​ជា​និរន្តរ៍ ។

សូម​ព្រះ​ប្រទាន​ពរជ័យ​ដល់​អ្នក បង​ប្អូន​ប្រុស​ស្រី​ទំាងឡាយ​របស់​ខ្ញុំ​អើយ ។ សូម​ឲ្យ​អ្នក និង មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​បាន​រីករាយ​ជា​រៀង​រហូត​ជាមួយ​នឹង​ពរជ័យ​ទាំងអស់​របស់​ព្រះអម្ចាស់​យើង — ជា​ម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​របស់​យើង ។