យោបល់ទាំងឡាយសម្រាប់រាត្រីជួបជុំក្រុមគ្រួសារ
ច្បាប់នេះមាននូវអត្ថបទ និង សកម្មភាពទំាងឡាយដែលអាចប្រើប្រាស់ សម្រាប់ធ្វើរាត្រីជួបជុំក្រុមគ្រួសារ ។ ខាងក្រោមនេះគឺជាឧទាហរណ៏ចំនួនពីរ ។
« ការជួយកុមារឲ្យស្គាល់ព្រះវិញ្ញាណបរិសុទ្ធ » ទំព័រ 10 ៖ បន្ទាប់ពីអានអត្ថបទនេះឡើងវិញ សូមពិចារណានូវការរៀបចំផែនការសកម្មភាពជាសំឡេង ជារូបភាព និង ខាងបញ្ចេញសកម្មភាពដែលនឹងជួយដល់កូនចៅរបស់អ្នកឲ្យរៀនសូត្រពី របៀបដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់ពួកគេ ។ អ្នកអាចអាន ហើយសម្ដែងពីដំណើររឿងបុណ្យគ្រីស្ទម៉ាស ។ អ្នកអាចរៀនពីទំនុកតម្កើងព្រះ និង ចម្រៀងកុមារពីការប្រសូតរបស់ព្រះអង្គសង្គ្រោះ ហើយច្រៀងបទនោះដល់មិត្ត និង អ្នកជិតខាង ។ អ្នកអាចមើលរូបភាពនៃព្រះអង្គសង្គ្រោះរួមគ្នា ឬ ដាក់ព្រះប្រសូតិកម្មមួយនៅក្នុងផ្ទះរបស់អ្នកត្រង់កន្លែងមួយដែលងាយមើលឃើញ ។ អ្នកអាចរៀបចំសកម្មភាពបម្រើមួយជាគ្រួសារ ។ មិនថាអ្នកជ្រើសរើសធ្វើអ្វីនោះទេ សូមជួយកូនចៅរបស់អ្នកឲ្យស្គាល់ពី ពេលដែលពួកគេនឹងទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។
« ការក្លាយខ្លួនជាពួកបរិសុទ្ធដ៏ប្រពៃតាមរយៈកម្មវិធីរួបរួមគ្នាខាងសាសនា »ទំព័រ 26 ៖ សូមពិចារណាពីការស្វែងរកពីរបៀបមួយដើម្បីទាក់ទង នឹងសាសនាមួយទៀតនៅអំឡុងពេលរដូវបុណ្យគ្រីស្ទម៉ាសនេះ ។ អ្នកអាចចូលរួមនឹងគ្រួសារគ្រីស្ទានផ្សេងទៀតដើម្បីអានពីដំណើររឿងបុណ្យគ្រីស្ទម៉ាស ឬ ធ្វើការបម្រើ ។ អ្នកអញ្ជើញគ្រួសារមួយដែលពុំមែនជាគ្រីស្ទានឲ្យចូលរួមនឹងអ្នកក្នុងរាត្រីជួបជុំក្រុមគ្រួសារ ហើយប្ដូរវេនរៀនសូត្រពីជំនឿ និងទំនៀមទម្លាប់ពីគ្នាទៅវិញទៅមក ។ ក្រោយមក សូមពិចារណាដោយពិភាក្សានឹងកូនចៅរបស់អ្នកពីសេចក្ដីពិតដែលពួកគេបានរៀនពីមិត្តរបស់អ្នក ។
ជាភាសារបស់អ្នក
លីអាហូណា និង ឯកសារផ្សេងទៀតរបស់សាសនាចក្រមានជាច្រើនភាសា សូមចូលទៅកាន់ languages.lds.org ។