២០២២
សៀវភៅ​កំណត់ហេតុ​របស់​ប៉ាប៉ា
ខែ មករា/ខែ កុម្ភៈ ឆ្នាំ ២០២២


សៀវភៅ​កំណត់ហេតុ​របស់​ប៉ាប៉ា

ដំណើររឿង​នេះ​បាន​កើត​ឡើង​នៅ​ប្រទេស​តាហ៊ីទី ។

រូបភាព
boy sitting on bench, reading

អាលេន អង្គុយ​នៅ​លើ​កៅអី​ក្រៅ​ផ្ទះ​របស់​គាត់ ។ ព្រះអាទិត្យ​កំពុង​តែ​ហៀបនឹង​លិច ។ ដើមត្នោត​ដុះ​ទល់​នឹង​ផ្ទៃ​មេឃពណ៌​ផ្កាឈូក និង​ពណ៌ទឹកក្រូច ។

គាត់​បាន​បើក​ទៅ​ទំព័រ​ដែល​គាត់​បាន​អាន​ពីមុន ។ វា​គ្មាន​រូបភាព​អ្វី​នោះ​ទេ ។ ប៉ុន្តែ អាលេន មិន​ខ្វល់​ឡើយ ។ គាត់​ចូលចិត្ត​សៀវភៅ​នេះ​ណាស់ !

កែវ​ភ្នែក​របស់​គាត់​ស្រឡាំងកាំង​ចំពោះ​អក្សរ​សរសេរ​ដ៏​ស្រស់ស្អាត​របស់​ប៉ាប៉ា ។ គាត់​ចងចាំ​ផ្នែក​នេះ ! ផ្នែក​នេះ​ធ្វើ​ឲ្យ​គាត់​សើច​ជា​និច្ច ។

ភ្លាម​នោះ ប៉ាប៉ា​បាន​ចេញ​មក​ខាងក្រៅ​ផ្ទះ ។ « មាន​អ្វី​គួរ​ឲ្យ​អស់​សំណើច​ទៅ ? »

« កូន​កំពុង​អាន​សៀវភៅ​របស់​ប៉ា » ។ អាលេន បាន​ញញឹម ។ « កូនចូលចិត្ត​ត្រង់​ចំណុច​និយាយ​ពី​ផ្លែដូង » ។

« អូ កូន​និយាយ​អំពី​សៀវភៅ​កំណត់​ហេតុ​របស់​ប៉ា​ឬ » ។ ប៉ាប៉ា​បាន​អង្គុយ​នៅ​ក្បែរ អាលេន ។ « សៀវភៅ​នេះ​ប្រាប់​ពី​ដំណើររឿង​នៃ​ជីវិត​របស់​ប៉ា ។ ប៉ុន្តែ​សៀវភៅ​នេះ​ពុំមែន​មាន​តែ​ដំណើររឿង​របស់​ប៉ា​ប៉ុណ្ណោះ​ទេ ។ រឿង​កូន​ក៏​មាន​នៅក្នុង​នេះ​ដែរ ។ ម៉ាក់កូន និង​បងប្អូន​ប្រុសស្រី​របស់​កូន​ក៏មាន​នៅក្នុង​នោះ​ផងដែរ » ។

អាលេន បាន​និយាយថា « ដូចជា​នីហ្វៃ ! » គាត់​បាន​សរសេរ​ដំណើររឿង​ពី​ជីវិត​របស់​គាត់ ហើយ​គាត់​ក៏​បាន​សរសេរ​ពី​ក្រុមគ្រួសារ​របស់​គាត់​ផងដែរ » ។

ប៉ាប៉ា​បាន​ឆ្លើយថា « ប្រាកដ​ណាស់ ! »

អាលេន បាន​និយាយ​ថា « កូន​ចូល​ចិត្ត​ផ្នែក​ដែល​និយាយ​អំពី​ប៉ា​ច្រើន​ជាងគេ​បំផុត ។ ចូលចិត្ត​ពេល​ប៉ា​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​តាហ៊ីទី​នេះ » ។

ប៉ាប៉ា​បាន​និយាយ​ថា « ប៉ា​ចូលចិត្ត​ដំណើររឿង​អំពី កូន ជាង​គេ​បំផុត ។ តើ​កូន​មាន​ដឹងថា​ប៉ា និង​ម៉ាក់​បាន​ដាក់​ឈ្មោះ​កូន​តាម​ឈ្មោះ​កណ្តាល​របស់​អែលឌើរ បែដណា ដែរ​ឬ​ទេ ? »

« ប៉ា​ឥត​ដែល​ប្រាប់​កូន​សោះ ! កូន​អន្ទះសា​ចង់​អាន​ផ្នែក​នោះ​ណាស់ » ។

ប៉ាប៉ា​បាន​ញញឹម ។ « មាន​ដំណើររឿង​ច្រើន​ណាស់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​ប៉ា ។ ប៉ា​បាន​ចាប់ផ្តើម​សរសេរ​សៀវភៅ​កំណត់​ហេតុ​តាំង​ពី​ប៉ា​មាន​អាយុ​ប្រាំបី​ឆ្នាំ » ។

រូបភាព
boy reading journal with his dad

អាលេន បាន​សួរ​ថា « តាំង​ពី​ប៉ា​អាយុ​ប្រាំបី​ឆ្នាំ ? រយៈពេល​នោះ​គឺ ពិត ជា​យូរ​ខ្លាំង​ណាស់ » ។

ប៉ាប៉ា​បាន​សើច ។ « ប៉ា​មិនមែន​ចាស់ ដល់ ថ្នាក់​នោះ​ទេ » ។

អាលេន បាន​គិត​មួយសន្ទុះ ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​ជិត​ដល់​អាយុ​ប្រាំ​បី​ឆ្នាំ ហើយ ។ តើ​កូន​អាច​សូម​សៀវភៅ​កំណត់ហេតុ​នៅ​ថ្ងៃ​ខួប​កំណើត​របស់​កូន​បាន​ទេ ? »

ប៉ាប៉ា​បាន​ឆ្លើយ​ថា « ប្រាកដ​ណាស់ ! »

« បន្ទាប់មក កូន​អាច​សរសេរ​ដំណើររឿង​របស់​កូន ដើម្បី​ឲ្យ​នៅ​ថ្ងៃ​ណា​មួយ កូនៗ របស់​កូន​អាច​អាន​ដំណើររឿង​នេះ​បាន » ។

ប៉ាប៉ា​បាន​ឆ្លើយ​ថា « ស្តាប់​ទៅ​ដូចជា​ទំនៀមទម្លាប់​ដ៏​ល្អ របស់​គ្រួសារ​ណាស់ ! » « ប្រាកដ​ណាស់ ! »

រូបភាព
Page from the January/February 2022 Friend Magazine.

រចនា​រូបភាព​ដោយ អាលេស្សា ហ្គីរ៉ាសូលេ