២០២២
ការ​ដើរ​តាម​ព្រះយេស៊ូវ​ជាមួយ​គ្នា
ខែ មករា/ខែ កុម្ភៈ ឆ្នាំ ២០២២


ការ​ដើរ​តាម​ព្រះយេស៊ូវ​ជាមួយ​គ្នា

រូបភាព
drawing of Joseph Smith and the First Vision

អង្គការ​បឋមសិក្សា​នៅ ដីនប៊ីហ្គឈៀ ប្រទេស វេលស៍ បាន​គូរគំនូរ​ទស្សននិមិត្ត​លើក​ដំបូង​នេះ​ជាមួយ​គ្នា !

រូបភាព
A photo of Rashad

ខ្ញុំ​អាន​ព្រះគម្ពីរ​របស់​ខ្ញុំ​រាល់​ថ្ងៃ​ដើម្បី​រៀន​អ្វីមួយ​ថ្មី ។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ដើម្បី​បម្រើ​បេសកកម្ម !

រ៉ាសហេដ អ៊ី អាយុ ១០ ឆ្នាំ នៅ វើរជីញ៉ា ភាគ​ខាងលិច ស.រ.អា.

រូបភាព
Photo of Felix Gimbal

ខ្ញុំ​មាន​ការ​ខ្វល់ខ្វាយ ។ ម៉ាក់​របស់​ខ្ញុំ​បាន​ផ្តល់​គំនិត​ខ្លះៗ​មក​ដល់​ខ្ញុំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាត់​បន្ថយ​កង្វល់​ ប៉ុន្តែ​គំនិត​នោះ​មិន​ទៅ​ណា​ទេ ។ ខ្ញុំ​បាន​អធិស្ឋាន​ទូល​សូម​ជំនួយ ហើយ​អារម្មណ៍​ព្រួយបារម្ភ​របស់​ខ្ញុំ​បាន​រសាយ​បាត់​អស់ ។

ហ្វីលីក្ស ជី អាយុ ១០ ឆ្នាំ នៅ​រដ្ឋ​កាលីហ្វូញ៉ា ស.រ.អា

រូបភាព
Ellie Rose McIntyre holds a box of bottled worker for emergency workers

ខ្ញុំ​បាន​តុបតែង​ប្រអប់​មួយ ហើយ​បាន​ដាក់​ដបទឹក និង​ឧបករណ៍​កម្ដៅ​ដៃ​សម្រាប់​អ្នក​ដឹក​ជញ្ជូន​ដែល​មក​ដល់​ផ្ទះជួល​​របស់​យើង ។ ខ្ញុំ​ព្យាយាម​បម្រើ​ដូចជា​ព្រះ​យេស៊ូវ !

អ៊ីលី រ៉ូស អិម អាយុ ៦ ឆ្នាំ​នៅ​រដ្ឋ​ញូវយ៉ក ស.រ.អា.

រូបភាព
A photo of Jacob with his arms folded smiling.

យើង​កំពុង​សិក្សា​អំពី​ទីក្រុង សាស្កាតឆីវ៉ាន នៅឯ​សាលា ។ ខ្ញុំ​អាច​ចែកចាយ​ជាមួយ​មិត្តរួមថ្នាក់ និង​គ្រូ​បង្រៀន​របស់​ខ្ញុំ​ថា​បងស្រី​របស់​ខ្ញុំ​កំពុង​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅទីនោះ !

យ៉ាកុប អេស អាយុ ៧ ឆ្នាំ នៅ​អាល់ប៊ើតា ប្រទេស​កាណាដា

រូបភាព
two brothers holding boats made from craft sticks

យើង​បាន​ធ្វើ​ទូក ! ទូក​មួយ​ជា​ទូក​ដែល​បុព្វការីជន​របស់​យើង​បាន​ជិះ​នៅពេល​ពួក​គាត់​បាន​ធ្វើ​អន្តោប្រវេសន៍​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ពី​ប្រទេស​ស៊ុយអែត កាលពី ៦ ជំនាន់មុន ។

អាគសែល និង ដាក្លីន អិម អាយុ ៦ ឆ្នាំ និង ៩ ឆ្នាំ នៅណស ខារ៉ូឡាញណា ស.រ.អា

រូបភាព
A photo of Emree Hopper

ខ្ញុំ​បាន​ឮ​ពាក្យ​អាក្រក់ៗ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិនមាន​អារម្មណ៍​ល្អ ។ នៅពេល​ខ្ញុំ​មក​ដល់​ផ្ទះ ខ្ញុំ​បាន​អធិស្ឋាន​ទូល​សូម​ជំនួយ​ដើម្បី​បំភ្លេច​ពាក្យ​ទាំងនោះ ។ ព្រះ​វរ​បិតា​សួគ៌​បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ខ្ញុំ ។

អិមរី អេច អាយុ ១០ ឆ្នាំ នៅ​រដ្ឋ​អូរីហ្គិន ស.រ.អា.

រូបភាព
A photo of a young Asian girl

មិត្ត​រួមថ្នាក់​ម្នាក់​របស់​ខ្ញុំ​បាន​ភ័យខ្លាច​ក្នុង​ការ​ទៅ​សាលារៀន ។ ខ្ញុំ​បាន​មក​មុន​ម៉ោង​រាល់​ថ្ងៃ​ដើម្បី​រង់ចាំ​គាត់​ដើម្បី​កុំ​ឲ្យ​គាត់​មាន​អារម្មណ៍​ឯកោ ។ ការជួយ​ដល់​អ្នក​ដទៃ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត ពីព្រោះ​ខ្ញុំ​ធ្វើ​តាម​ព្រះ​យេស៊ូវ ។

ហ្វេង ហ្សី អាយុ ៦ ឆ្នាំ​នៅ​ហ្សីនហ្សូ ប្រទេស​តៃវ៉ាន់

រូបភាព
drawing of Jesus

អិមមី អេស អាយុ ៨ ឆ្នាំ​នៅ មីឈីហ្កេន ស.រ.អា.

រូបភាព
temple made from building blocks

ម៉ាដេលីន អេច អាយុ ៩ ឆ្នាំ​នៅ​អូឡានបាតា ប្រទេស​ម៉ុងហ្គោលី

រូបភាព
drawing of family

« គ្រួសារ​របស់​ខ្ញុំ » ជេនូស ស៊ី អាយុ ៧ ឆ្នាំ នៅញ៉ូវ សោធវ៉េល ប្រទេស​អូស្ត្រាលី