២០២២
ព្រះ​យេស៊ូវ​ជួយ​ជន​ដែល​ខ្វះ​ខាត
ខែ មករា/ខែ កុម្ភៈ ឆ្នាំ ២០២២


ការជួយ​ដូច​ជា​ព្រះយេស៊ូវ

ព្រះ​យេស៊ូវ​ជួយ​ជន​ដែល​ខ្វះ​ខាត

រូបភាព
Jesus helping up a sick man

នៅពេល​ទ្រង់​នៅ​លើ​ផែនដី ព្រះយេស៊ូវ បាន​ព្យាបាល​មនុស្ស​ដែល​ឈឺ ។ ទ្រង់​បាន​ប្រទាន​អាហារ​ដល់​អ្នក​ដែល​ស្រេក​ឃ្លាន ។ ទ្រង់​លួងលោម​ដល់​មនុស្ស​ដែល​ឯកោ ។

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ពួក​សិស្ស​ទ្រង់​ឲ្យ​ជួយ​អ្នក​ដទៃ​ផងដែរ ។ ទ្រង់​មាន​បន្ទូល​ថា​ពួកគេ​គួរតែ​ផ្តល់​អាហារ ទឹក និង​សម្លៀកបំពាក់​ដល់​ជន​ដែល​ត្រូវ​ការ​របស់​ទាំងនោះ ។ ទ្រង់​បាន​ប្រាប់​ពួកគេ​ឲ្យ​ទៅ​មើល​ជន​ដែល​ឯកោ ។ ព្រះយេស៊ូវ មាន​បន្ទូល​ថា​នៅពេល​ពួកគេ​បម្រើ​អ្នក​ដទៃ គឺ​ដូចជា​ពួកគេ​កំពុង​បម្រើ​ដល់​ទ្រង់​ដែរ ។

រូបភាព
boy carrying firewood

គ្រួសារ​របស់​ខ្ញុំ​ធ្វើ​ការងារ​បម្រើ​ដល់​ស៊ីស្ទើរ រ៉ូស្សា ។ ស៊ីស្ទើរ រ៉ូស្សា មាន​អាយុ ៩០ ឆ្នាំ​ហើយ ដូច្នេះ​គាត់​ពុំ​អាច​ចេញ​ក្រៅ​ផ្ទះ​បាន​ទេ ។ ខ្ញុំ​បាន​ជួយ​ប៉ា​ជញ្ជូន​អុស​ដឹកទៅ​ជូន​ស៊ីស្ទើរ រ៉ូស្សា ។

អ៊ីកណាស្សូ ជី អាយុ ៩ ឆ្នាំ នៅ​កាណូឡូន ឌីផាតមីន ប្រទេស​អ៊ុយរូហ្គាយ ។

រូបភាព
Page from the January/February 2022 Friend Magazine.

រចនា​រូបភាព​ដោយ សារ៉ា ឃិល