២០២១
ជួប ស្ទែលឡា មក​ពី​ប្រទេស ហ្គាណា
ខែ មករា ឆ្នាំ​២០២១


ដៃ​ជំនួយ​នៅ​ជុំ​វិញ​ពិភពលោក

ជួប​ស្ទែលឡា មក​ពី​ប្រទេស ហ្គាណា

ជួប​កុមារ​បឋម​សិក្សា​កំពុង​ជួយ​មនុស្ស​ដទៃ ដូច​ព្រះគ្រីស្ទ​បាន​ធ្វើ ។

រូបភាព
brother and sister reading scriptures together

រឿង​លម្អិត​អំពី​ស្ទែលឡា

អាយុ ៖ ១១​ឆ្នាំ

មក​ពី ៖ ប្រទេស ហ្គាណា

ភាសា ៖អង់គ្លេស និង ធ្វី

គ្រួសារ ៖ម៉ាក់ ប៉ា និង​បងប្អូន​ប្រុស ឈ្មោះ យ៉

គោលដៅ និង ក្តី​ស្រមៃ ៖​១) បម្រើ​បេសកកម្ម​ដូច​ម្តាយ​របស់​នាង ។ ២) រៀប​អាពាហ៍​ពិពាហ៍​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ ។ ៣) ក្លាយ​ជា​អ្នក​រចនា​ម៉ូដ​ម្នាក់ ។

ស្ទែលឡា​កំពុង​អាន​ព្រះគម្ពីរ​ជាមួយ​បងប្អូន​ប្រុស​របស់​នាង ។

ដៃ​ជំនួយ​របស់ ស្ទែលឡា

អ្នក​អាច​ឃើញ​ស្ទែលឡា​ និង​គ្រួសារ​នាង​ទៅ​លេង​ស្រ្តី​ម្ចាស់​ផ្ទះ​នៅ​ក្នុង​អគារ​ស្នាក់នៅ​របស់​ពួកគេ​ស្ទើ​តែ​រាល់​ថ្ងៃ ។ ពួកគេ​មិន​ជាប់​សាច់​ញាតិ​និង​គាត់​ទេ ប៉ុន្តែ ស្ទែលឡា​ និង​បងប្អូន​ប្រុស​របស់​នាង​ហៅ​គាត់​ថា « លោក​យាយ ស៊ីស៊ិលលីយ៉ា ។ » ស្ទែលឡា​និយាយថា « គាត់​មាន​អាយុ ៨៣​ឆ្នាំ ហើយ​គាត់​មិន​មាន​កូន​ចៅ​ទេ » ។ ស្ទែលឡា​ និង​គ្រួសារ​របស់​នាង​បាន​សម្គាល់​ឃើញ​ថា គាត់​ត្រូវ​ការ​ជំនួយ ហើយ​បាន​សម្រេច​ចិត្ត​ដើម្បី « ជួយ » គាត់ ។

ស្ទែលឡា​តែងតែ​ជួយ​គាត់​ដោយ​ការបោស​សម្អាត​ និង​ជូត​ផ្ទះ​ឲ្យ​លោក​យាយ ស៊ីស៊ិលលីយ៉ា ។ ការ​មាន​ផ្ទះ​ស្អាត​មួយ​គឺ​ជា​វិធី​ដ៏​សំខាន់​បំផុត​មួយ​ដើម្បី​មាន​សុខភាព​ល្អ។ ដូច្នេះ ស្ទែលឡា​គឺ​ កំពុង​តែ​ធ្វើ​អ្វី​មួយ​ដែល​ពិត​ជា​បាន​ជួយ​ដល់​លោក​យាយ ស៊ីស៊ិលលីយ៉ា ។ ស្ទែលឡា​ និយាយ​ថា « ព្រះយេស៊ូវ​គ្រីស្ទ​បាន​បម្រើ​អ្នក​ដទៃ ដូច្នេះ ការណ៍​នោះ​បាន​បំផុស​គំនិត​ដល់​ខ្ញុំ​ឲ្យ​បម្រើ​ដល់​គាត់ ។ ខ្ញុំ​ដឹង​ថា​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវរបិតា​របស់​ទ្រង់​សព្វ​ព្រះទ័យ​នៅ​ពេល​ដែល​ខ្ញុំ​បម្រើ ។

ចំណង់​ចំណូល​ចិត្ត​របស់ ស្ទែលឡា

ទីកន្លែង ៖ ព្រះវិហារ​បរិសុទ្ធ អាក្រា ហ្គាណា ( « វា​ដូច​ជា​ស្ថាន​សួគ៌​លើ​ផែនដី » ) ។

រឿង​អំពី​ព្រះយេស៊ូវ ៖ « នៅ​ពេល​ដែល​ទ្រង់​បាន​ចិញ្ចឹម​ហ្វូង​មនុស្ស​ជាមួយ​ត្រី​ពីរ​និង​នំបុ័ង​ប្រាំ​ដុំ ។ »

ចម្រៀង​កុមារ ៖ « ហៅ​ឲ្យ​បម្រើ » និង « ការអធិស្ឋាន​របស់​កុមារ » ( « វា​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​កម្លាំង​ដើម្បី​ស្រឡាញ់​ និង​បម្រើ » ) ។

ម្ហូប​អាហារ ៖ ហ្វូហ្វូ ( ចេក​អំបូង​ និង​ដំឡូង​មី​កិន ) ជាមួយ​ និង​ស៊ុប​សាច់​ពពែ

ពណ៌ ៖ លឿង

មុខ​វិជ្ជា​នៅ​សាលា ៖ សិល្បៈ​ច្នៃ​ប្រឌិត

រូបភាព
Friend Magazine, 2021/01-02 Jan/Feb

រចនារូបភាព ដោយ ផលល្លា ផាង