២០២១
គ្រាន់​តែ​តាក់ស៊ី​មួយ
ខែ មករា ឆ្នាំ​២០២១


គ្រាន់​តែ​តាក់ស៊ី​មួយ

អ្នកនិពន្ធ​រស់នៅ​ក្នុងរដ្ឋ ខារ៉ូឡាញណា​ខាង​ជើង​ស.រ.អា. ។

ក្មេង​ស្រីៗ​បាន​អធិស្ឋាន​ថា « សូម​ជួយ​ពួក​យើង​រក​បាន​តាក់ស៊ី​មួយ​ដើម្បី​យើង​អាច​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​ថ្ងៃ​នេះ » ។

« ខ្ញុំ​តែងតែ​មាន​អារម្មណ៍​សប្បាយ​នៅ​ពេល​ខ្ញុំ​ទៅ​ព្រះវិហារ » ( សៀវភៅ​ចម្រៀង​កុមារ​ទំព័រ ១៥៧ ) ។

រឿង​នេះ​កើត​ឡើង​នៅក្នុង​ក្រុង ខែន​តេ​ប្រា​ប្រទេស​អាល្លឺម៉ង់ ។

រូបភាព
two girls holding umbrella

« យើង​នឹង​ទៅ​ព្រះវិហារ​យ៉ាង​ម៉េច​បាន​ទៅ​ថ្ងៃ​នេះ ? » ប្អូន​តូច​របស់​អែលលី ឈ្មោះ ផិបភឺ បាន​សួរ ។ « ភ្លៀង​ខ្លាំង​ម្ល៉េះ! »

អែលលី​បាន​និយាយ​ថា « កុំ​បារម្ភ​អី! » ។ « យើង​ក្លាហាន ! »

អែលលី​បាន​ជួយ ផិបភឺ បិទ​ឡេវ​អាវ​របស់​នាង ។ បន្ទាប់​មក នាង​បាន​ទាញ​ស្បែក​ជើង​កវែង​សម្រាប់​ពេល​ភ្លៀង​របស់​នាង​មក​ពាក់ ។

អែលលី​និង​ផិបភឺ បាន​ដើរ​ចេញ​មក​ក្រៅ​ជាមួយ​ម៉ាក់​និង​ប៉ា ។ ភ្លៀង​ធ្លាក់​មក​កាន់​តែ​ខ្លាំង​ជាង​មុន ។ ខ្យល់​បាន​បក់​ឆ័ត្រ​របស់​ពួក​គេ​បត់​ចេញ​ក្រៅ ។ អែលលី​មិន​មាន​អារម្មណ៍​ថា​ក្លាហាន​ដូច​មុន​ទៀត​ទេ ។

« តើ​យើង​គួរ​ធ្វើ​យ៉ាង​ម៉េច​ទៅ ? » អែលលី​បាន​សួរ ។ ខ្យល់​ខ្លាំង​ណាស់​យើង​មិន​អាចដើរ​ទៅ​ជិះ​ឡាន​ក្រុង​បាន​ទេ ។

ប៉ា​បាន​និយាយ​ថា « យើង​នឹង​ជិះ​តាក់​ស៊ី​វិញ » ។

ម៉ាក់​បាន​និយាយ​ថា « នោះ​គឺ​ជា​យោបល់​ល្អ » ។ « តោះ​យើង​ទៅ ! »

ពួក​គេ​បាន​ដើរ​កាត់​ផ្លូវ​ដែល​លិច​ទឹក ។ គ្មាន​ឡាន​តាក់ស៊ី​ឬ​ក៏​ឡាន​ធម្មតា​បើក​កាត់​ពួក​គេ​ទេ ។ សូម្បី​តែ​ហាង ផាណាឌឺរៀ ( ហាង​នំបុ័ង ) ក៏​បិទ​ដែរ ។

ទីបំផុត ពួកគេ​បាន​ឃើញ​កន្លែង​ដែល​ឡាន​តាក់ស៊ី​បាន​ឈប់​ដើម្បី​យក​មនុស្ស ។ ប៉ុន្តែ​ចន្លោះ​ឡាន​តាក់​ស៊ី​ដំបូង​គេ​គឺ​ទទេ ។

« អូ ទេ ! » ផិបភឺ​បាន​និយាយ ។

« វា​មិន​អី​ទេ ។ វា​មិន​អី​ទេ » អែលលី​បាន​និយាយ ។ « វា​អាច​មាន​មួយ ។ យើង​គ្រាន់តែ​មិន​អាច​មើល​ឃើញ​វា​នៅ​ឡើយ ។ »

ពួក​គេ​បាន​ដើរ​ទៅ​កាន់​តែ​ជិត ។ ចំណត​បន្ទាប់​ក៏​ទទេ​ដែរ ។

« ឥឡូវ​គិត​ម៉េច​ទៅ ? » ផិបភឺ​បាន​សួរ ។

« ខ្ញុំដឹង » អែលលី​បាន​និយាយ ។ « តោះ​នាំ​គ្នា​អធិស្ឋាន ។ »

ក្មេង​ស្រីៗ​បាន​ចាប់​ផ្តើម​ការអធិស្ឋាន ។ « ឳ ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌សូម​ជួយ​ពួក​យើង​ស្វែង​រក​ឡាន​តាក់ស៊ី​មួយ​ដើម្បី​យើង​អាច​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​ថ្ងៃ​នេះ ។ យើង​កំពុង​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ហើយ​ភ្លៀង​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​យើង​ពិបាក ។នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន » ។ អែលលី​ បាន​កំពុង​តែ​រៀន​ភាសា អេស្ប៉ាញ ដូច្នេះ​ហើយ​នាង​និយាយ​លាយ​ភាសា អង់គ្លេស​និង​អេស្ប៉ាញ​ជាមួយ​គ្នា ។

ពួក​គេ​បាន​ដើរ​ទៅ​មុខ​បន្តិច​ទៀត ។ ចំណត​ទី​បី​ក៏​ទទេ​ទៀត ។

« ប្រហែល​ជា​យើង​គួរ​តែ​បក​ក្រោយ​ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ » ប៉ា​បាន​ស្រែក​តាម​ខ្យល់ ។

« ជើង​របស់​យើង​បាន​សើម​អស់​ហើយ ! » ម៉ាក់​បាន​និយាយ ។

« តោះ យើង​ដើរ​ទៅ​មុខ​បន្តិច​ទៀត​ទៅ » អែលលី​បាន​និយាយ ។ « យើង​គ្រាន់​តែ​ត្រូវការ​តាក់ស៊ី​មួយ​ប៉ុណ្ណោះ ។ »

ឥឡូវ​ពួកគេ​បាន​ដើរ​មក​ដល់​ចំណត​ចុង​ក្រោយ ។

នៅ​ទីនោះ មាន​ឡាន​តាក់ស៊ី​មួយ​ដោយ​បើក​ភ្លើង​ពណ៌​បៃតង !

អែលលី​ និង​ផិបភឺ​បាន​ហក់​ចូល​ទៅ​ក្នុង​ឡាន​តាក់ស៊ី ។ ម៉ាក់​បាន​ជួយ​ធ្វើ​ឲ្យ​សក់​របស់​ពួកគេ​រលោង ។ « ពួក​យើង​សុំ​ទោស​ដែល​ធ្វើ​ឲ្យ​កៅអី​ឡាន​លោក​សើម » ប៉ា​បាន​ប្រាប់​ទៅ​តៃកុង​ឡាន ។

ពួកគេ​បាន​មក​ដល់​សាល​ប្រជុំ ហើយ​បាន​ស្វាគមន៍​មិត្តភក្តិ​របស់​ពួកគេ​ដោយ ថើប និង ឱប ។

« ខ្ញុំ​មិន​ចង់​ជឿ​សោះ​ថា​យើង​រក​បាន​ឡាន​តាក់ស៊ី​មួយ » ម៉ាក់​បាន​និយាយ « ¡ សំណាង​ណាស់ ! »

អែលលី​បាន​និយាយ​ថា « វា​មិន​មែន​ជា​សំណាង​ទេ » ។ « ខ្ញុំ​និង​ផិបភឺ​បាន​អធិស្ឋាន​ថា ព្រះវរបិតាសួគ៌​នឹង​ជួយ​យើង​ឲ្យ​បាន​មក​ដល់​ព្រះវិហារ ។ ហើយ​ទ្រង់​ពិត​ជា​បាន​ស្តាប់​មែន ! »

រូបភាព
Friend Magazine, 2021/01-02 Jan/Feb

រចនា​រូបភាព​ដោយ ប៉ាទ្រីកសៀ ជេអ៊ីស