២០២១
ខ្ញុំ​ស្រឡាញ់​បងប្អូន
ខែ មករា ឆ្នាំ​២០២១


សារលិខិត​មក​ពី​ព្យាការី

ខ្ញុំ​ស្រឡាញ់​បងប្អូន

រូបភាព
President Nelson talking with children

ប្រធាន ណិលសុន​ បាន​ជួប​ជាមួយ​កុមារ​អង្គការ​បឋម​សិក្សា​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះ​ឈើ​មួយ​នៅក្នុង​ទីក្រុង ផាលមីរ៉ា រដ្ឋ នូវយ៉ក ស.រ.អា ។ វា​ហាក់​ដូច​ជា​ផ្ទះ​ដែល​យ៉ូសែប ស្ម៊ីធ បាន​រស់​នៅ​កាល​គាត់​បាន​ទទួល​ទស្សនៈនិមិត្ត​ដំបូង ។ នេះ​គឺ​ជា​អ្វី​ដែល​ប្រធាន ណិលសុន បាន​ចែកចាយ​ជាមួយ​កុមារ​ទាំង​នោះ ។

កូន​ចៅ​នៃ​ព្រះ​ទាំងអស់

មិន​ថា​អ្នក​បាន​កើត​នៅ​ទី​ណា ឬ ទង់ជាតិ​អ្វី​ដែល​អ្នក​បក់ ឬ ភាសា​អ្វី​ដែល​អ្នក​និយាយ​នោះ​ទេ ។ យើង​ទាំងអស់​គ្នា គឺ​ជា​កូន​ចៅ​របស់​ព្រះវបិតាសួគ៌ ហើយ​យើង​នឹង​ធំ​ឡើង​ក្លាយ​ដូច​ជា​ទ្រង់ ។

ការខិតខំ និង រង្វាន់

ការ​ធ្វើ​ជា​ព្យាការី​ម្នាក់​ត្រូវ​ធ្វើ​ការ​ ខ្លាំង​និង​សិក្សា​ច្រើន​ណាស់ ។ គ្រប់​យ៉ាង​ដែល​ធ្វើ​ដើម្បី​ប្រែក្លាយ​ឲ្យ​កាន់​តែ​ដូច​ព្រះអង្គ​សង្គ្រោះ គឺ​ទាមទារ​ឲ្យ​មាន​ការ​ខិតខំ ។ នៅ​ពេល​ដែល​ព្រះ​សព្វព្រះទ័យ​ចង់​ឲ្យ​ក្រិត្យវិន័យ​ទាំងដប់​ប្រការ​ទៅ ម៉ូសេ តើ​ទ្រង់​ប្រាប់​ម៉ូសេ​ឲ្យ​ទៅ​ទីណា ? ឡើង​ទៅ​កំពូល​ភ្នំ​ស៊ីណាយ ។ ដូច្នេះ ម៉ូសេ​ត្រូវ​ដើរ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ដើម្បី​ទទួល​នូវ​ក្រិត្យវិន័យ​ដប់​ប្រការ ។ ព្រះអម្ចាស់​សព្វព្រះទ័យ​នឹង​ការខិតខំ ហើយ​ការខិតខំ​នាំមក​នូវ​រង្វាន់​ដែល​មិន​អាច​ទទួល​បាន​ទេ​បើ​គ្មាន​ការខិតខំ​នោះ ។

គ្រួសារ​របស់​ព្យាការី

ពួក​យើង​គឺ​ជា​ឪពុកម្តាយ​ដែលមាន​កូន​ដប់​នាក់ មាន​កូន​ស្រី​ដ៏​ស្រស់​ស្អាត​ប្រាំ​បួន​នាក់ និង​កូន​ប្រុស​មា្នក់​ដ៏​គួរ​ឲ្យ​ស្រឡាញ់ ។ ឥឡូវ ពួកគេ​ពីរ​នាក់​រស់​នៅ​ឯ​ស្ថាន​សួគ៌ ។ ពួក​គេ​មាន​ពេល​វេលា​ខ្លី​នៅ​លើ​ផែនដីហើយ​ពួកគេ​សាទរ​សម្រាប់​យើង​នៅ​ឯ​ស្ថានសួគ៌ ។ ពួក​យើង​បាន​រួបរួម​គ្នា​ដោយ​រៀប​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​មាន​ន័យ​ថា យើង​នឹង​បាន​នៅ​ជាមួយ​គ្នា​រហូត​បន្ទាប់​ពី​យើង​ទាំង​អស់​គ្នា​បាន​បញ្ចប់​វេន​របស់​យើង​នៅ​លើ​ផែនដី ។

រូបមន្ត​សម្រាប់​សុភមង្គល

ព្រះគម្ពីរ​គឺ​ដូច​ជា​សៀវភៅ​ចម្អិន​ម្ហូប​ដែរ ។ ប្រសិន​បើ​បងប្អូន​មិន​មាន​សៀវភៅ​ចម្អិន​ម្ហូប ហើយ​បងប្អូន​គ្រាន់​តែ​ចាប់​ផ្តើម​ធ្វើ​ការលាយ​ម្យៅ​ និង​ទឹកដោះគោ​ហើយ​នឹង​ស៊ុត នោះ​បងប្អូន​ប្រហែល​ជា​មិន​អាច​បាន​នំ​ដ៏​ឆ្ងាញ់​នោះ​ទេ ។ ព្រះ​បាន​ប្រទាន​ដល់​យើង​នូវ​រូបមន្ត​ដើម្បី​ទទួល​បាន​សុភមង្គល ហើយ​វា​ត្រូវ​បាន​ហៅ​ថា ព្រះ​បញ្ញត្តិ ។

ពាក្យ​ថា ព្រះ​បញ្ញត្តិ ស្តាប់​មើល​ទៅ​វា​ហាក់​ដូច​ជា​ព្រះបញ្ជា​មួយ​អញ្ចឹង ហាក់​ដូច​ជា​យើង​ត្រូវ​បាន​ប្រាប់​ឲ្យ​ធ្វើ​អ្វី​មួយ ។ ប៉ុន្តែ​វា​ពិត​ជា​ផ្លូវ​កាត់​មួយ​ដើម្បី​រៀន​សូត្រ ។ ឧទាហរណ៍៖ ទ្រង់​បាន​បញ្ជា​យើង​មិន​ឲ្យ​ផឹក​គ្រឿង​ស្រវឹង​ឬ​ជក់​បារី​និង​សារធាតុ​ដែល​មាន​គ្រោះថ្នាក់​ដទៃ​ទៀត ។ ហេតុអ្វី​ទៅ ? ដូច្នេះ​ដើម្បី​ឲ្យ​បងប្អូន​នឹង​រស់​នៅ​បាន​យូរ​ជាង​ និង​សប្បាយ​រីករាយ ជាង ។ តើ​បងប្អូន​គិត​ថា​ខ្ញុំ​អាច​រស់​ដល់​អាយុ ៩៥​ឆ្នាំ​ទេ ប្រសិន​បើ​ខ្ញុំ​បាន​ជក់​បារី​និង​ផឹកស្រា​នោះ ? អត់​ទេ ។ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត ។ ហើយ​ខ្ញុំ​អាច​ជិះ​ស្គី​លេង​ជាមួយ​ចៅៗ​របស់​ខ្ញុំ ។

នោះ​ជា​អ្វី​ដែល​អស្ចារ្យ

ការប្រែចិត្ត​មាន​ន័យ​ថា​រាល់​ថ្ងៃ យើង​ព្យាយាម​ឲ្យ​ខ្លាំង​ជាង​បន្តិច​ ហើយ​ធ្វើ​ឲ្យ​កាន់តែ​ច្រើន​ ជាង​បន្តិច​ដើម្បី​ក្លាយ​ដូច​ជា​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ខ្ញុំ​នៅតែ​ធ្វើ​ការប្រែចិត្ត ។ រាល់​ថ្ងៃ ខ្ញុំ ​កំពុង​តែ​ព្យាយាម​ដើម្បី​រៀន​កាន់តែ​ច្រើន​ ហើយ​ក្លាយ​កាន់​តែ​ដូច​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​ខ្ញុំ​ក្លាយ​ ទៅ​ជា ។ ហើយ​នោះ​មិនមែន​ជា​ទណ្ឌកម្ម​ទេ ។ នោះ​គឺ​ជា​ឱកាស​ដ៏​រីករាយ ។ រាល់​ថ្ងៃ ខ្ញុំ ​ងើប​ចុះ​ពី​លើ​គ្រែ​នៅ​ពេល​ព្រឹក​ហើយ​និយាយ​ថា « អូ អ្វី​មួយ​ដ៏​អស្ចារ្យ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​នេះ ! ខ្ញុំ​នឹង​ក្លាយ​កាន់​តែ​ដូច​ជា​ព្រះយេស៊ូវ ។ »

រូបភាព
Friend Magazine, 2021/01-02 Jan/Feb

រចនា​រូបភាព​ដោយ ដេវិដ ហាប៊ិន