ជាសាតាំង។ អារក្សជាខ្មាំងសត្រូវនៃសេចក្ដីសុចរិត និងនៃអស់អ្នកណាដែលស្វែងរកដើម្បីប្រព្រឹត្តិតាមព្រះហឫទ័យនៃព្រះ។ វាជាបុត្រវិញ្ញាណដ៏ពិតរបស់ព្រះហើយនៅគ្រាមួយជាទេវតាដ៏មានសិទ្ធិអំណាចនៅវត្តមាននៃព្រះ (អេសាយ ១៤:១២; ២ នីហ្វៃ ២:១៧)។ ប៉ុន្តែវាបានបះបោរកាលនៅជីវិតមុនផែនដី ហើយបានបបួល ១ភាគ៣ នៃកូនចៅវិញ្ញាណរបស់ព្រះវរបិតាឲ្យបះបោរជាមួយវា (គ. និង ស. ២៩:៣៦; ម៉ូសេ ៤:១–៤; អ័ប្រា. ៣:២៧–២៨)។ ពួកវាត្រូវបានដេញចេញពីស្ថានសួគ៌ ហើយបដិសេធមិនឲ្យមានឱកាសនឹងបានរូបកាយខាងសាច់ឈាម ហើយស្គាល់នូវជីវិតមនុស្សលោកឡើយ ហើយនឹងមានទោសដ៏នៅអស់កល្បជានិច្ច។ ចាប់តាំងពីគ្រា ដែលសាតាំងត្រូវបានបណ្ដេញចេញពីស្ថានសួគ៌មក នោះវាបានខំបញ្ឆោតអស់ទាំងមនុស្សប្រុសស្រី ហើយដឹកនាំពួកគេឲ្យចេញពីកិច្ចការរបស់ព្រះជានិច្ច — ដើម្បីធ្វើឲ្យអស់ទាំងមនុស្សលោកមានទុក្ខវេទនាដូចវា (វិវរ. ១២:៩; ២ នីហ្វៃ ២:២៧; ៩:៨–៩)។
ជាអង្គការអាក្រក់ និងខាងលោកិយទាំងប៉ុន្មាននៅលើផែនដីដែលបង្ខូចដំណឹងល្អដ៏បរិសុទ្ធ និងដ៏ល្អឥតខ្ចោះ ហើយតតាំងទាស់នឹងកូនចៀមនៃព្រះ។