សិទ្ធិអំណាច សូមមើលផងកូនសោទាំងឡាយនៃបព្វជិតភាពតែងតាំង, ការតែងតាំងបព្វជិតភាពហៅ, បានហៅពីព្រះ, ការហៅអំណាច ជាការអនុញ្ញាតដល់មនុស្សនៅលើផែនដី ដែលបានហៅ ឬតែងតាំង ឲ្យធ្វើកិច្ចការសម្រាប់ហើយជំនួសព្រះដ៏ជាព្រះវរបិតា ឬក៏ព្រះយេស៊ូវគ្រីស្ទ ក្នុងការប្រព្រឹត្តិកិច្ចការរបស់ព្រះ។ យើងបានចាត់អ្នកមកនិក្ខ. ៣:១២–១៥ អ្នកត្រូវនិយាយគ្រប់សេចក្ដីដែលយើងបង្គាប់និក្ខ. ៧:២ ទ្រង់ក៏ប្រទានឲ្យពួកសិស្ស ១២ នាក់មានអំណាចម៉ាថាយ ១០:១ មិនមែនអ្នករាល់គ្នាបានរើសខ្ញុំទេ គឺខ្ញុំទេតើ ដែលបានរើសអ្នកវិញ ទាំងតាំងអ្នករាល់គ្នាយ៉ូហាន ១៥:១៦ នីហ្វៃ និងលីហៃបានផ្សាយដោយសិទ្ធិអំណាចដ៏ខ្លាំងហេលេ. ៥:១៨ នីហ្វៃជាកូនប្រុសរបស់ហេលេមិន ជាមនុស្សម្នាក់របស់ព្រះ មានអានុភាព និងសិទ្ធិអំណាចដ៏ធំពីព្រះហេលេ. ១១:១៨៣ នីហ្វៃ ៧:១៧ ព្រះយេស៊ូវទ្រង់បានប្រទានអានុភាព និងសិទ្ធិអំណាចទៅពួកសាសន៍នីហ្វៃ ១២ នាក់៣ នីហ្វៃ ១២:១–២ យ៉ូសែប ស៊្មីធត្រូវបានហៅដោយព្រះ ហើយបានតែងតាំងគ. និង ស. ២០:២ គ្មានអ្នកណាមួយនឹងផ្សាយដំណឹងល្អរបស់យើង ឬស្ថាបនាសាសនាចក្ររបស់យើងឡើងឡើយ លើកលែងតែអ្នកនោះបានតែងតាំងឡើង ហើយបានស្គាល់ដោយសាសនាចក្រ ថាអ្នកនោះមានសិទ្ធិអំណាចគ. និង ស. ៤២:១១ ពួកអែលឌើរត្រូវផ្សាយដំណឹងល្អ ដោយធ្វើការដោយនូវសិទ្ធិអំណាចគ. និង ស. ៦៨:៨ បព្វជិតភាពម៉ិលគីស្សាដែកមានសិទ្ធិអំណាច ដើម្បីចាត់ចែងការណ៍ទាំងឡាយខាងវិញ្ញាណគ. និង ស. ១០៧:៨, ១៨–១៩ អ្វីក៏ដោយដែលបានសម្រេចដោយសិទ្ធិអំណាចពីព្រះ ការណ៍នោះក្លាយទៅជាក្រឹត្យវិន័យគ. និង ស. ១២៨:៩ មនុស្សណាមួយដែលផ្សាយ ឬចាត់ចែងជំនួសព្រះ នោះត្រូវតែបានហៅពីព្រះដោយអស់អ្នកណា ដែលមានសិទ្ធិអំណាចម. នៃ ស. ១:៥