២០១៥
ផ្លូវ​ត្រឹមត្រូវ
April 2015


មាគ៌ា​ដែល ត្រឹម ត្រូវ

ដក​ស្រង​ចេញ​ពី « ចូរ​កុំ​ដើរ​ផ្លូវ​ខុស » លីអាហូណា ខែ ឧសភា ឆ្នាំ 2014, ទំព័រ 39–41 ។

« ឮព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ ដែល​បាន​បង្កើត​អ្នក​ចុះ » ( គ និង ស 43:23 ) ។

ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ និង​គ្រួសារ​ខ្ញុំ បាន​ទៅ​ទស្សនា​ឧទ្យាន​ជាតិ អាក ( Arches National Park ) នៅ​ក្នុង​រដ្ឋ យូថាហ៍ ស.រ.អា ។ ថ្មដុះរាងខ្លោងទ្វារដ៏​ស្រស់​ស្អាត និង​ល្បី​ល្បាញ​មួយ​ក្នុង​ចំណោម​ថ្មដុះ​ទាំង​អស់​គឺ ដេលី​ខេត អាក ( Delicate Arch ) ហើយ​យើង​បាន​សម្រច​ចិត្ត​ឡើង​ភ្នំដើម្បីទៅដល់​វា ។

យើង​បាន​ចាប់​ផ្ដើម​ដោយ​ចិត្ត​រីករាយ​ណាស់ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន អ្នក​ដទៃ​ទៀត​បាន​ចង់​ឈប់​សម្រាក ។ ខ្ញុំ​ចង់​ទៅ​ដល់​ទីនោះ​ឲ្យ​កាន់​តែឆាប់​រហ័ស ដូច្នេះ​ខ្ញុំ​បាន​ទៅ​ម្នាក់​ឯង ។ ដោយ​គ្មាន​ការប្រុងប្រយ័ត្ន​នៅ​លើ​ជម្រាល​ដែល​ខ្ញុំ​គួរ​តែ​ដើរ ខ្ញុំ​បាន​ចាប់​ផ្ដើម​ដើរតាម​បុរស​ម្នាក់​ដែល​ហាក់​ដូច​ជា​ដឹង​ថា​គាត់​ទៅ​ណា ។

ជម្រាល​នោះ​មាន​ការ​លំបាកឡើង​ៗ​ក្នុង​ការ​ឡើង ។ ខ្ញុំ​បាន​ប្រាកដ​ថា គ្រួសារ​របស់​ខ្ញុំ​មិន​អាច​ឡើង​តាម​នេះ​ឡើយ ។ ភ្លាម​នោះ​ខ្ញុំ​បាន​មើល​ឃើញ​ថ្ម​ដុះ ដេលីខេត អាក តែ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ខ្ញុំ​មិន​អាច​ទៅ​ដល់​វាទេ ។ ផ្លូវ​ដែល​ខ្ញុំ​បានជ្រើស​យក មិន​បាន​នាំ​ខ្ញុំ​ទៅ​ថ្មដុះ​នោះទេ ។

ខ្ញុំ​មាន​អារម្មណ៍​តានតឹង ហើយ​បាន​ត្រឡប់​មក​ក្រោយ​វិញ ។ ខ្ញុំ​បាន​រង់ចាំ​រហូត​ដល់​ខ្ញុំ​បាន​ជួប​ក្រុម​របស់​ខ្ញុំ​វិញ​ដោយ​អន្ទះសា ។ ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា ពួកគេ​បាន​ដើរ​តាម​ផ្លាក​សញ្ញា បង្ហាញ​ផ្លូវ​ដោយប្រុង​ប្រយ័ត្ន ហើយ​ដោយ​ព្យាយាម​ទើប​បាន​ទៅ​ដល់ ដេលីខេត អាក ។ ជា​អកុសល​ខ្ញុំ​បាន​ដើរ​ខុស​ផ្លូវ ។ វា​ជា​មេរៀន​ដ៏​ល្អ​ដែល​ខ្ញុំ​បាន​រៀន ។

សូម​កុំ​ភ្លេច​ខ្លួនចេញ​ពី​ផ្លូវ​របស់​អ្នក​ទៅ​កាន់ ជីវិត​ដ៏​អស់កល្ប ជាមួយ​ជីវិត​ដ៏​អស់​កល្ប​របស់​អ្នក ។ សូម​ធ្វើ​តាម​គោលការណ៍​ដំណឹង​ល្អ និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​ដែល​អ្នក​បាន​រៀន នោះ​អ្នក​នឹងស្ថិត​នៅ​លើ​ផ្លូវ​ត្រឹម​ត្រូវ ដើម្បី​រស់​នៅ​ជាមួយ​ទ្រង់​ជារៀង​រហូត ។