ព្រះយេស៊ូវ​គ្រីស្ទ
ការ​ប្រសិទ្ធពរ​នំប៉័ង


ការ​ប្រសិទ្ធពរ​នំប៉័ង

ឱ​ព្រះ​អង្គ ជា​ព្រះ​វរបិតា​ដ៏​អស់​កល្ប​ជានិច្ច​អើយ
យើង​ខ្ញុំ​សូម​ដល់​ព្រះ​អង្គ ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ
សូម​ប្រទាន​ពរ ហើយ​ញែក​នំប៉័ង​នេះ
ចេញ​ជា​បរិសុទ្ធ​ដល់​ព្រលឹង​នៃ​ជន​ទាំង​អស់​ណា ដែល​ទទួល​ទាន​នំប៉័ង​នេះ
ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​ទទួល​ទាន ដោយ​នូវ​ការ​ចងចាំ​ដល់​ព្រះ​កាយ​នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ
ហើយ​ធ្វើ​បន្ទាល់​ដល់​ព្រះ​អង្គ ឱ​ព្រះ​អង្គ ជា​ព្រះ​វរបិតា​ដ៏​អស់​កល្ប​ជានិច្ច​អើយ
ថា​ពួក​គេ​នឹង​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​គេ​នូវ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ
ហើយ​ចងចាំ​ទ្រង់​ជានិច្ច
ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​គេ
ប្រយោជន៍​ឲ្យ​ពួក​គេ​អាចបាន​ព្រះ​វិញ្ញាណ​របស់​ទ្រង់ គង់នៅ​ជាមួយ​នឹង​ពួក​គេ​ជា​ដរាប។
អាម៉ែន។