ធនធាននានា
ទទួលប្រាក់កម្ចីឬទេ ?
សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖
ខាឡូស ៖ ថ្ងៃនេះជាថ្ងៃល្អមួយ ។ ខ្ញុំនឹងទទួល បានប្រាក់កម្ចីសម្រាប់ធ្វើអាជីវកម្ម !
ណាអូមី ៖ អ្នកនឹងទទួលប្រាក់កម្ចីឬ ? សម្រាប់ធ្វើអ្វី ?
ខាឡូស ៖ គ្រប់យ៉ាង ។ ខ្ញុំនឹងធ្វើបន្ទប់ធំមួយសម្រាប់សន្និធិរបស់ខ្ញុំ ។ ខ្ញុំនឹងទិញទូរទស្សន៍ថ្មីមួយ និងអ្វីផ្សេងទៀតដាក់ផ្ទះផងដែរ ។ ខ្ញុំរីករាយខ្លាំងណាស់ !
ណាអូមី ៖ អូ៎ វាគួរឲ្យភ័យខ្លាចណាស់ ។ អ្នកទើបតែចាប់ផ្ដើមអាជីវកម្មកាលពីសប្ដាហ៍មុនហ្នឹង ។ ខាឡូស អ្នកមិនគួរខ្ចីប្រាក់កម្ចីទេ ។ ម៉ារៀ តើអាជីវកម្មរបស់ឯងយ៉ាងម៉េចដែរ ?
ម៉ារៀ ៖ វាល្អ ។ ខ្ញុំលក់ស៊ុតដាច់លឿនណាស់ ។ តាមធម្មតា ខ្ញុំលក់ស៊ុតទាំងអស់ត្រឹមម៉ោង ៩ ព្រឹក ។ ប៉ុន្តែពេលអតិថិជនសួររកស៊ុតទៀត ខ្ញុំពុំមានវាសម្រាប់លក់ទេ ។
ណាអូមី ៖ ម៉ារៀ ឯងពិតជាត្រូវការមាន់ថែមទៀតណា ។ តើប្រាក់កម្ចីរបស់ឯងដើម្បីទិញមាន់ថែមទៀតដំណើរការយ៉ាងម៉េចដែរ ? តើឯងខ្ចីប្រាក់កម្ចីហើយឬនៅ ?
ម៉ារៀ ៖ មែនហើយ ពុំសូវល្អទេ ។ ខ្ញុំខ្លាចបន្ដិចដែរក្នុងការទទួលប្រាក់កម្ចី ។ ប្រហែលជា ខ្ញុំពុំគួរទទួលប្រាក់កម្ចីទេ ។ ឯងទើបតែប្រាប់ខាឡូស ថាគាត់ពុំគួរខ្ចីប្រាក់កម្ចីទេ ។
ខាឡូស ៖ ខ្ញុំនៅតែចង់ខ្ចីប្រាក់កម្ចី ។ វានឹងដោះស្រាយរាល់បញ្ហារបស់ខ្ញុំបាន !
ណាអូមី ៖ ឬបង្កើតបញ្ហាថ្មីមួយយ៉ាងច្រើន ។ ខាឡូស ខ្ញុំខ្លាចថាឯងនឹងមានភ្នំបំណុលឆាប់ៗ ដែលនឹងបំផ្លាញឯងវិញទេ ។
ប៉ុន្តែ ម៉ារៀ ក្នុងករណីរបស់ឯង ជាធម្មតា ប្រាក់កម្ចីអាចជួយដល់ឯងបាន ។
ម៉ារៀ ៖ តើខ្ញុំដឹងថា ប្រាក់កម្ចីនឹងជួយខ្ញុំ ឬបំផ្លាញខ្ញុំយ៉ាងដូចម្ដេច ?
ណាអូមី ៖ ម្ចាស់អាជីវកម្មជោគជ័យ ប្រើ « ចំណុចត្រឹមត្រូវទាំងបួន » ដើម្បីសម្រេចចិត្តថាតើប្រាក់កម្ចីអាជីវកម្មជាគំនិតល្អ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនឬទេ ។
ម៉ារៀ ៖ ចំណុចត្រឹមត្រូវទាំងបួនឬ ?
ណាអូមី ៖ មែនហើយ ។ ទទួលប្រាក់កម្ចីតែពេលអ្នកមានមូលហេតុត្រឹមត្រូវ នៅពេលវេលាត្រឹមត្រូវ ក្នុងចំនួនត្រឹមត្រូវ និងតាមលក្ខខណ្ឌត្រឹមត្រូវប៉ុណ្ណោះ ។
ខាឡូស ៖ ខ្ញុំពុំខ្វល់អំពីចំណុចត្រឹមត្រូវទាំងបួននោះទេ ។ ខ្ញុំនឹងទទួលប្រាក់កម្ចីមួយ !
ម៉ារៀ ៖ តែខ្ញុំខ្វល់ខ្វាយ ។ ខ្ញុំចង់ពង្រីកអាជីវកម្មរបស់ខ្ញុំ តែខ្ញុំពុំចង់មានភ្នំបំណុលទេ ។ សូមប្រាប់ខ្ញុំបន្ថែមទៀតអំពីចំណុចត្រឹមត្រូវទាំងបួននេះ ។
សូមត្រឡប់ទៅ ទំព័រ 129 វិញ
មូលហេតុត្រឹមត្រូវឬទេ ?
សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖
ណាអូមី ៖ មូលហេតុនៃការខ្ចីប្រាក់របស់អ្នក ត្រូវតែសម្រាប់អាជីវកម្ម ពុំមែនសម្រាប់មូលហេតុផ្ទាល់ខ្លួនទេ ។
ខាឡូស ៖ ហេតុអ្វីក៏មិនសម្រាប់មូលហេតុទាំងពីរនោះ ? ខ្ញុំនឹងរីករាយជាមួយនឹងទូរទស្សន៍ថ្មីផង និងទាំងធ្វើឲ្យហាងខ្ញុំធំផងដែរ !
ណាអូមី ៖ អូ៎ ខាឡូសអើយ ! ម៉ារៀ ឥឡូវសូមស្ដាប់ ប្រាក់កម្ចីមួយគួរតែសម្រាប់ទិញរបស់ដែលអាចលក់ភ្លាម ដូចជាទឹកដោះគោដប ឬអ្វី ដែលឲ្យផលភ្លាមៗ ដូចជាមាន់ពងជាដើម ។ សូមចាំថា អ្នកត្រូវចាប់ផ្ដើមបង់សងប្រាក់កម្ចីភ្លាមៗណា !
ម៉ារៀ ៖ បានយល់ព្រម ។ ដូច្នេះខ្ញុំអាចទិញមាន់ដែលមានពងហើយ ហើយខ្ញុំនឹងមានស៊ុតលក់ភ្លាមៗ ។
ណាអូមី ៖ អស្ចារ្យណាស់ ។ តើឯងមានគិតអំពីការប្រើសាច់ប្រាក់ពីអាជីវកម្មរបស់ឯងទៅទិញមេមាន់ថែម ជំនួសឲ្យការខ្ចីប្រាក់កម្ចីឬទេ ?
ម៉ារៀ ៖ ចាំសិន ខ្ញុំបានគិតថាឯងនិយាយថា ខ្ញុំគួរខ្ចីប្រាក់កម្ចីមែនទេ ។
ណាអូមី ៖ ជាមួយនឹងសាច់ប្រាក់នោះ អ្នកសន្សំក្នុងពេលឥឡូវ ហើយទិញនៅពេលក្រោយ-- ពុំសូវរីកចម្រើនលឿនមែន ប៉ុន្តែមិនសូវប្រថុយប្រថាន ។ ជាមួយនឹងប្រាក់កម្ចី អ្នកទិញឥឡូវ ហើយបង់ថ្លៃពេលក្រោយ--រីកចម្រើនលឿន តែមានការប្រថុយប្រថានច្រើន ។
ខាឡូស ៖ មែនហើយ ។ « បង់ពេលក្រោយ » ស្ដាប់ទៅល្អសម្រាប់ខ្ញុំ !
ម៉ារៀ ៖ អតិថិជនបន្ដសួររកស៊ុតថែមទៀត ។ ខ្ញុំចង់លក់ស៊ុតឲ្យកាន់តែច្រើនក្នុងពេលឆាប់ៗ !
ណាអូមី ៖ តើប្រាក់កម្ចីសមនឹងប្រថុយឬទេ ? តើអ្នកបានគិតអំពីបញ្ហាដែលអាចនឹងកើតឡើងដែរឬទេ ?
ម៉ារៀ ៖ អត់ផង ! ប៉ុន្តែ ខ្ញុំគិតថា មេមាន់អាចនឹងឈប់ពង ។ ឬពួកវាអាចនឹងងាប់ ឬគេលួច ។ ឬអតិថិជនអាចនឹងឈប់ទិញស៊ុត ។
ណាអូមី ៖ តើអ្នកអាចកាត់បន្ថយការប្រថុយទាំងនោះយ៉ាងដូចម្ដេច ?
ម៉ារៀ ៖ អើ…។ ខ្ញុំអាចចិញ្ចឹមមាន់ដោយចំណីដែលមានគុណភាព ហើយមើលថែពួកវាឲ្យល្អ ។ ខ្ញុំអាចដាក់ពួកវាក្នុងទ្រុង ដូច្នេះមនុស្សពុំអាចលួចវាទេ ។
ណាអូមី ៖ តើឯងគិតថា ឯងមានមូលហេតុត្រឹមត្រូវដើម្បីខ្ចីប្រាក់កម្ចីឬទេ ម៉ារៀ ?
ម៉ារៀ ៖ ខ្ញុំគិតថាអញ្ចឹង ។
សូមត្រឡប់ទៅ ទំព័រ ១២៩វិញ
ពេលវេលាត្រឹមត្រូវឬទេ ?
សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖
ណាអូមី ៖ ម៉ារៀ តើឯងធ្វើអាជីវកម្មយូរប៉ុណ្ណាហើយ ?
ម៉ារៀ ៖ ខ្ញុំបានលក់ស៊ុតអស់ប្រាំបីសប្ដាហ៍ហើយមកដល់ឥឡូវ ហើយវានឹងល្អប្រសើរ ។
ណាអូមី ៖ ល្អណាស់ ! មនុស្សមួយចំនួនខ្ចីប្រាក់កម្ចីដើម្បី ប្រើប្រាស់ក្នុងអាជីវកម្ម ដែលពួកគេទើបតែចាប់ផ្ដើម-- នោះវាប្រថុយប្រថានណាស់ !
ខាឡូស ៖ អេ៎្ហ តើឯងកំពុងនិយាយអំពីខ្ញុំឬ ? ខ្ញុំដឹងនូវអ្វីដែលខ្ញុំកំពុងធ្វើហើយ ។
ណាអូមី ៖ ម៉ារៀ ឯងបានដំណើរការអាជីវកម្មឯងអស់មួយរយៈ ប៉ុន្តែនឹងខ្ចីប្រាក់កម្ចីមួយ ដែលមានចំណែកនៃផែនការដែលឯងបានធ្វើ ដើម្បីពង្រីកអាជីវកម្មខ្លួនឬ ?
ខាឡូស ៖ នេះនែ៎ជាផែនការរបស់ខ្ញុំ ៖ ហាងលក់ទំនិញធំជាង លក់ច្រើនជាង !
ម៉ារៀ ៖ ខាឡូស នោះស្ដាប់ទៅពុំដូចជាផែនការទេ ។ ខ្ញុំរៀបផែនការខ្ចីប្រាក់កម្ចី ទិញមាន់ថែម លក់ស៊ុតថែមក្នុងមួយសប្ដាហ៍ ហើយបង់សងប្រាក់កម្ចី ។
ណាអូមី ៖ នោះជាការចាប់ផ្ដើមល្អចំពោះផែនការរបស់ឯងម៉ារៀ ។ អ្នកនឹងចាំបាច់ត្រូវតែកំណត់ចំនួនមាន់និង ស៊ុតជាក់លាក់ ។ តើខ្ញុំអាចបង្ហាញថា អតិថិជន នឹងទិញច្រើន បើខ្ញុំលក់ច្រើនឬទេ ?
ម៉ារៀ ៖ ខ្ញុំគិតថា ពួកគេនឹងទិញស៊ុតខ្ញុំទាំងអស់ ប៉ុន្តែខ្ញុំពុំដឹងប្រាកដទេ ។
ណាអូមី ៖ ឯងអាចនឹងចង់ស្វែងយល់ជាមុនសិន !
ម៉ារៀ ៖ យល់ព្រម ខ្ញុំនឹងនិយាយទៅអតិថិជន ហើយធ្វើបញ្ជីនៃមនុស្សគ្រប់គ្នាដែលនឹងទិញ ។ ខ្ញុំនឹងនិយាយជាមួយពួកគេយ៉ាងហោចណាស់ ១០ នាក់ ។
ណាអូមី ៖ អស្ចារ្យណាស់ ។ បើអ្នកសម្រេចចិត្តថាទទួលប្រាក់កម្ចី នោះបញ្ជីអតិថិជននាពេលអនាគត នឹងជួយអ្នកបង្ហាញពីអ្នកផ្តល់ប្រាក់កម្ចីដែលអ្នកយល់យ៉ាងច្បាស់អំពីរបៀបដែលអ្នកនឹងប្រើប្រាក់កម្ចី ។
ណាអូមី ៖ យល់ព្រម នេះគឺជាសំណួរផ្សេងទៀត ។ តើមាន់វានឹងបន្ដពង ទោះជាបន្ទាប់ពីឯងសងប្រាក់កម្ចីអស់ហើយឬទេ ?
ម៉ារៀ ៖ អូ៎ ប្រាកដណាស់ ។ មាន់គួរតែពង យ៉ាងហោចណាស់រយៈពេលពីរឆ្នាំទៀត ហើយខ្ញុំរៀបផែនការដើម្បីខ្ចីប្រាក់កម្ចីរយៈពេលប្រាំមួយខែ ។
សូមត្រឡប់ទៅ ទំព័រ ១៣០វិញ
លក្ខខណ្ឌត្រឹមត្រូវឬទេ ?
សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖
ខាឡូស ៖ ហេ៎ ។ ខ្ញុំទទួលបានប្រាក់កម្ចីហើយ ! ១០០០ នូវអត្រាការប្រាក់ថេរ មួយខែ ៣% ។
ណាអូមី ៖ អូ៎ ខាឡូសអើយ ! ខ្ញុំបារម្ភពីឯងណាស់ ។ តើអ្នកបាននិយាយនឹងអ្នកផ្តល់ប្រាក់កម្ចីចំនួនប៉ុន្មាននាក់ ?
ខាឡូស ៖ អូ៎ ប្រាកដណាស់ ។ ខ្ញុំមិនចង់ចំណាយពេលអត់ប្រយោជន៍ទេ ។ អ្នកគួរតែឃើញខ្ញុំហើយកាលហ្នឹងនោះ ។ ខ្ញុំបានដើរទៅ ហើយនិយាយថា « ខ្ញុំចង់ខ្ចីប្រាក់កម្ចី-- ឥឡូវនេះ ! » ហើយពួកគេនិយាយថា « បានលោក » ។ ពួកគេទទួលខ្ញុំដូចជាស្ដេចអញ្ចឹង ។ ពួកគេចូលចិត្តខ្ញុំ ។
ណាអូមី ៖មែនហើយ ខ្ញុំដឹងច្បាស់ថា ពួកគេចូលចិត្តឯង ។ តើនោះជាឯកសារប្រាក់កម្ចីរបស់ឯងមែនទេ ? តើឯងប្រកាន់ទេ បើខ្ញុំសុំមើលបន្ដិចនោះ ?
ខាឡូស ៖ បាន ។ ប៉ុន្តែឯងត្រៀមខ្លួន ប្រាកដជាភ្ញាក់ផ្អើលហើយ ! ខ្ញុំឃើញបញ្ហាមួយ ។
ណាអូមី ៖ ខាឡូស លក្ខខណ្ឌនេះពុំល្អទេ ។ ២០០ សម្រាប់ថ្លៃមុនរត់ការឬ ? បង់សងប្រចាំសប្ដាហ៍ឬ ? តើឯងបានមើលលក្ខខណ្ឌទាំងនេះទេ ?
ខាឡូស ៖ អីគេ ? នោះមិនត្រូវទេ ។ ខ្ញុំពុំចាំរឿងទាំងនោះទេ ។ អូ៎ ទេ ខ្ញុំស្មានថា ខ្ញុំពុំបានមើលវាល្អិតល្អន់ទេ ។
ណាអូមី ៖ ម៉ារៀតើឯងរកឃើញលក្ខខណ្ឌអ្វីខ្លះ ?
ម៉ារៀ ៖ មែនហើយ ខ្ញុំបាននិយាយជាមួយអ្នកផ្តល់ប្រាក់កម្ចីចំនួនបីនាក់ហើយ ។ អរគុណដែលបានឲ្យបញ្ជីអ្នកផ្តល់ប្រាក់កម្ចីមកពីក្រុមភាពខ្លួនទីពឹងខ្លួនរបស់ឯង ។ នោះពិតជាជួយខ្ញុំសួរសំណួរល្អៗ ។ ខ្ញុំពិតជារីករាយដើម្បីរៀនអំពីការដាក់វិន័យដែលមាន អំពីអត្រាការប្រាក់ ថ្លៃឈ្នួល និងកម្រៃជើងសារ ។
មានអ្នកផ្តល់ប្រាក់កម្ចីពីរនាក់ ដាក់អត្រាការប្រាក់ថេរ ។ ប៉ុន្តែ អ្នកផ្តល់ប្រាក់កម្ចី ម្នាក់កំពុងបន្ថយអត្រាការប្រាក់ ។
ខាឡូស ៖ តើវាខុសគ្នាយ៉ាងណាខ្លះ ?
ម៉ារៀ ៖ ខ្ញុំដូចជាពុំយល់ច្បាស់ពីភាពខុសគ្នាទេ ។ ខ្ញុំគ្រាន់តែដឹងថា បើមាន អត្រាការប្រាក់ដូចគ្នា នោះអត្រាការប្រាក់ថយ គឺប្រសើរជាងអត្រាការប្រាក់ថេរ ។
ណាអូមី ៖ នោះត្រឹមត្រូវ ម៉ារៀ ។ វាស្ដាប់ទៅ ដូចជាឯងចាប់ផ្ដើមរកឃើញលក្ខខណ្ឌត្រឹមត្រូវហើយ ។
សូមត្រឡប់ទៅ ទំព័រ ១៣០វិញ
ចំនួនត្រឹមត្រូវឬទេ ?
សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖
ណាអូមី ៖ ខាឡូស តើឯងមិនអីទេឬ ? ឯងមើលទៅដូចជាអស់សង្ឃឹមខ្លាំង ។
ខាឡូស ៖ ឯងនិយាយត្រូវ ណាអូមី ។ ថ្លៃបង់ពិន័យ គឺគរឡើង ហើយភ្នំបំណុលត្រូវបានធ្លាក់មកលើខ្ញុំហើយ ។
ណាអូមី ៖ ខាឡូស ខ្ញុំសោកស្ដាយណាស់ដែលឮដូច្នោះ ។
ខាឡូស ៖ អ្នកផ្តល់ប្រាក់កម្ចីបានមក ហើយដកហូតទូរទស្សន៍របស់ខ្ញុំ ។ បើខ្ញុំខកខានការបង់សងមួយទៀត គាត់និយាយថា សម្ភារ និងឧបករណ៍អាជីវកម្មរបស់ខ្ញុំនឹងត្រូវដកហូតទៀត ។
ម៉ារៀ ៖ ខាឡូស វាស្ដាប់ទៅដូចជាឯងពុំមានលំហូរសាច់ប្រាក់គ្រប់គ្រាន់ទេ ។
ខាឡូស ៖ លំហូរសាច់ប្រាក់ ?
ណាអូមី ៖ នោះជាប្រាក់ចេញចូលក្នុងអាជីវកម្មរបស់ឯង ។ ឥឡូវ ឯងពុំមានប្រាក់គ្រប់គ្រាន់ហូរចូលមក ដើម្បីបង់សងប្រាក់កម្ចីវិញទេ ។
ខាឡូស ៖ ខ្ញុំលក់ពុំបានច្រើនដូចដែលខ្ញុំរំពឹងទុកសោះ ។ ខ្ញុំបង់សងប្រាក់កម្ចីខ្លះយឺតពេល ។ ក៏មានការពិន័យកំពុងតែបន្ថែមឡើងៗ ហើយធ្វើឲ្យវាកាន់តែពិបាកសម្រាប់ខ្ញុំនឹងធ្វើការបង់សង។
ណអូមី ៖ ខាឡូស នោះជាមូលហេតុដែលឯងត្រូវការរបាយការណ៍លំហូរសាច់ប្រាក់រយៈពេលប្រាំមួយខែ មុនពេលសម្រេចចិត្តខ្ចីប្រាក់កម្ចីនោះ ។ តើឯងធ្លាប់បង្កើតវាមួយឬទេ ?
ខាឡូស ៖ អត់ទេ ។
ណាអូមី ៖ របាយការណ៍លំហូរសាច់ប្រាក់ជួយឯងឲ្យដឹងថា បើឯងមានលទ្ធភាពដើម្បីបង់សងប្រាក់កម្ចីរាល់ខែឬទេ ។ តើឯងមានរបាយការណ៍ចំណូលកាលពីពីរខែមុននេះទេ ?
ខាឡូស ៖ ទេ ពុំមានទេ ។
ម៉ារៀ ៖ ខ្ញុំអាចយករបាយការណ៍ចំណូលរបស់ខ្ញុំមក ព្រមទាំងរបាយការណ៍លំហូរសាច់ប្រាក់ដែលខ្ញុំកំពុងតែធ្វើមកដែរ ។ យើងអាចបង្ហាញដល់ឯងពីរបៀបធ្វើ ។
ណាអូមី ៖ ល្អណាស់ ! យើងនឹងជួយឯងបង្កើតរបាយការណ៍លំហូរសាច់ប្រាក់ ។ បន្ទាប់មកឯងនឹងដឹង បើយើងកំពុងខ្ចីក្នុងចំនួនត្រឹមត្រូវឬទេ ។
សូមត្រឡប់ទៅ ទំព័រ ១៣១វិញ
បញ្ជីចំណុចត្រឹមត្រូវទាំងបួន
សូមសួរខ្លួនអ្នកនូវសំណួរទាំងនេះ ។ គូសសំណួរនីមួយៗ ពេលអ្នកអាចឆ្លើយថា « បាទ/ច៎ាស » នោះ ។
|
ចំណុចត្រឹមត្រូវទាំងបួន |
|---|
|
មូលហេតុត្រឹមត្រូវឬទេ ? |
|
|
ពេលវេលាត្រឹមត្រូវឬទេ ? |
|
|
លក្ខខណ្ឌត្រឹមត្រូវឬទេ ? |
|
|
ចំនួនត្រឹមត្រូវឬទេ ? |
|
តារាងបញ្ជីលក្ខខណ្ឌប្រាក់កម្ចី
សូមយកតារាងបញ្ជីលក្ខខណ្ឌប្រាក់កម្ចីនេះទៅជាមួយអ្នក ពេលអ្នកជួបនឹងអ្នកផ្តល់ប្រាក់កម្ចី ។
-
សូមសួរទៅអ្នកផ្តល់ប្រាក់កម្ចីនូវសំណួរ ១-៤ ។
-
សូមសួរខ្លួនឯងនូវសំណួរ ៥-៦ ។
|
អ្នកផ្តល់ប្រាក់កម្ចីទី ១ ៖ |
អ្នកផ្តល់ប្រាក់កម្ចីទី ២ ៖ |
អ្នកផ្តល់ប្រាក់កម្ចីទី ៣ ៖ |
អ្នកផ្តល់ប្រាក់កម្ចីទី ៤ ៖ |
|---|---|---|---|
|
១. គុណសម្បត្តិ ៖ តើខ្ញុំចាំបាច់ត្រូវផ្ដល់ ឬបង្ហាញដល់អ្នកអ្វីខ្លះ ( អ្នកផ្តល់ប្រាក់កម្ចី ) ដើម្បីទទួលបានប្រាក់កម្ចីមួយ ? | |||
|
២. ភាពញឹកញាប់នៃការបង់សង ៖ តើការបង់សងជាលើកទីមួយផុតកំណត់នៅពេលណា ? តើខ្ញុំចាំបាច់ត្រូវបង់សងញឹកញាប់ប៉ុណ្ណា ? តើខ្ញុំអាចទទួលបានកាលវិភាគការបង់សងមួយច្បាប់បានឬទេ ? | |||
|
៣. ការពិន័យ ៖ តើមានការទារកម្រៃ ឬការដាក់ពិន័យណាខ្លះ បើខ្ញុំពុំបង់សងទាន់ពេលនោះ ? | |||
|
៤. ចំណាយផ្ទាល់ ៖ បើខ្ញុំខ្ចី ១០០, ១០០០, ឬ ១០០០០ ( ជ្រើសយកចំនួនមួយ ផ្អែកលើរូបិយវត្ថុតាមមូលដ្ឋាន និងប្រើវាសម្រាប់អ្នកផ្តល់ប្រាក់កម្ចីម្នាក់ៗ ) តើខ្ញុំត្រូវបង់ថ្លៃប៉ុន្មាន បន្ទាប់ពីខ្ញុំបានបង់សងប្រាក់កម្ចីអស់ រួមទាំងការប្រាក់ និង កម្រៃនានា ។ល។ ? បើខ្ញុំខ្ចីល្មមសម្រាប់ទិញទ្រព្យសកម្មមួយ ឧទាហរណ៍ មាន់មួយក្បាល តើខ្ញុំត្រូវបង់ថ្លៃបន្ថែមប៉ុន្មាន ដើម្បីខ្ចីប្រាក់កម្ចីនោះ ? តើថ្លៃមុនរត់ការមានចំនួនប៉ុន្មាន ? តើការបង់សងម្តងៗមានចំនួនប៉ុន្មាន ? តើនេះគឺជាអត្រាការប្រាក់ថេរ ឬថយចុះ ? | |||
|
៥. ចំណាយប្រយោល ៖ តើត្រូវចំណាយពេលយូរប៉ុន្មានដែរដើម្បីបង់សង ? តើខ្ញុំត្រូវចំណាយបង់ថ្លៃប៉ុន្មាន ដើម្បីទៅអ្នកផ្តល់ប្រាក់កម្ចី ? | |||
|
៦. ចំណាយសរុបនៃប្រាក់កម្ចី ៖ តើចំនួនសរុបនៃចំណាយផ្ទាល់ និងចំណាយប្រយោលយ៉ាងណាដែរ ? ( បន្ថែមចំណាយមកពីសំណួរ ៤ និង ៥ ) ។ | |||
របាយការណ៍លំហូរសាច់បា្រក់ប្រាំមួយខែ
សូមថតចម្លងបញ្ជីលំហូរសាច់ប្រាក់នេះ ទៅក្នុងសៀវភៅកំណត់ចំណាំអាជីវកម្មរបស់អ្នក ។ សូមប្រើវាសម្រាប់អ្នកផ្តល់ប្រាក់កម្ចីម្នាក់ៗ ដើម្បីមើលថាអ្នកអាចមានលទ្ធភាពធ្វើតាមលក្ខខណ្ឌប្រាក់កម្ចី ដែលអ្នកនឹងរៀននៅសប្ដាហ៍នេះឬអត់ ។
|
លំហូរសាច់ប្រាក់ | ||||||||
|---|---|---|---|---|---|---|---|---|
|
ឈ្មោះអ្នកផ្តល់ប្រាក់កម្ចី ៖ | ||||||||
|
២ ខែមុន |
ខែមុន |
ខែនេះ |
ខែក្រោយ |
ខែ ៣ |
ខែ ៤ |
ខែ ៥ |
ខែ ៦ | |
|
ចំណូលសរុប | ||||||||
|
ចំណាយថេរ | ||||||||
|
ការបង់សងប្រាក់កម្ចី | ||||||||
|
ការបង់ថ្លៃប្រែប្រួល | ||||||||
|
ប្រាក់ចំណេញ/ខាតសរុប | ||||||||
|
សាច់ប្រាក់ដើមគ្រា | ||||||||
|
សាច់ប្រាក់ដែលមាន | ||||||||