ធនធាននានា
ខ្ញុំពុំដឹងទេ ។
សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖
ផ្នែកទី ១
ម៉ាកស្វែល ៖ ដានីយ៉ែល ខ្ញុំមកបើកប្រាក់ខែដែលខ្ញុំបានធ្វើកាលពីថ្ងៃពុធមុន ។
ដានីយ៉ែល ៖ ខ្ញុំពិតជាពុំបានបើកឲ្យមែនឬ ? ខ្ញុំច្បាស់ថាខ្ញុំបើកឲ្យអ្នកហើយ ។
ម៉ាក់ស្វែល ៖ ទេ អ្នកពុំបានបើកប្រាក់ខែឲ្យខ្ញុំទេ ។ អ្នកផ្សេងដែលខ្ញុំធ្វើការឲ្យ តែងតែកត់ទុក ។ តើអ្នកមានកំណត់ត្រាថាបើកឲ្យខ្ញុំឬទេ ?
ដានីយ៉ែល ៖ ទេ តែខ្ញុំគិតថា ខ្ញុំបានបើកឲ្យហើយ ។
ម៉ាកស្វែល ៖ តើអ្នកដឹងយ៉ាងម៉េច បើអ្នកពុំកត់ទុកផងហ្នឹង ?
ដានីយ៉ែល ៖ ខ្ញុំគិតថាល្អ ។ … ខ្ញុំពុំដឹងទេ ។
ផ្នែកទី ៣
ជេម ៖ ដានីយ៉ែល រីករាយដែលបានជួបឯង ។ អាជីវកម្មយ៉ាងម៉េចហើយ ?
ដានីយ៉ែល ៖ ខ្ញុំលក់ដាច់ណាស់ ។
ជេម ៖ លក់ដាច់គឺល្អហើយ ។ មានចំណេញទេ ?
ដានីយ៉ែល ៖ មែនហើយ … ខ្ញុំគិតថាអញ្ចឹង ។
ជេម ៖ តើឯងគិតថាអញ្ជឹងឬ ? តើឯងចង់មានន័យយ៉ាងម៉េចហ្នឹង ?
ដានីយ៉ែល ៖ មែនហើយ ខ្ញុំពុំបានរក្សាកំណត់ត្រាផងហ្នឹង ។ ខ្ញុំរវល់ធ្វើគ្រឿងសង្ហារិមពេក។ ខ្ញុំទុកវាក្នុងខួរក្បាល ហើយសង្ឃឹមថាវាវាគ្មានបញ្ហាអ្វីទេ ។
ជេម ៖ មែនឬ ? ឯងពុំបានកត់ទុកចំណូល និងចំណាយ ហើយគិតពីចំណេញ ឬ ខាតទេអី ?
ដានីយ៉ែល ៖ ទេ ខ្ញុំពុំមែនជាគណនេយ្យករទេ ។ ខ្ញុំធ្វើគ្រឿងសង្ហារិមទេតើ ។
ជេម ៖ គ្រប់ម្ចាស់អាជីវកម្មត្រូវតែរក្សាកំណត់ត្រា ។ នោះជាវិធីតែមួយគត់ ដែលឯងនឹងដឹងថាតើអាជីវកម្មរបស់ឯងដើរល្អ ឬ អត់នោះ ។ មិនអីទេ ខ្ញុំនឹងសួរម្ដងទៀត ។ តើឯងរកបានចំណេញឬទេ ?
ដានីយ៉ែល ៖ អើ … ខ្ញុំពុំដឹងទេ ។
ជេម ៖ តើខែមុន ឯងរកប្រាក់ចូលបានច្រើនជាង ឬ តិចជាង ?
ជេម ៖ ខ្ញុំពុំដឹងទេ ។
ជេម ៖ សូមឯងធ្វើតាមដំបូន្មានខ្ញុំទៅ ហើយរក្សាកំណត់ត្រា ដើម្បីឲ្យឯងដឹង ។
សូមត្រឡប់ទៅ ទំព័រ ៤៨វិញ
មួយសប្ដាហ៍នៅអាជីវកម្មគ្រឿងសង្ហារិមរបស់ដានីយ៉ែល
-
អាន ៖សូមអានឧទាហរណ៍អាជីវកម្មគ្រឿងសង្ហារិមរបស់ដានីយ៉ែលដូចខាងក្រោម ។
បន្ទាប់ពីធ្វើការស្រាវជ្រាវមួយចំនួនដោយការនិយាយជាមួយគូប្រកួតប្រជែង និង អតិថិជន នោះដានីយ៉ែលបានដឹងថា (១) មនុស្សទូទៅ មិនចូលចិត្តគ្រឿងសង្ហារិមលោហៈទេ ពីព្រោះវានឹងក្តៅនៅរដូវក្តៅ (២) គ្រឿងសង្ហារិមលោហៈពិបាកធ្វើជាងគ្រឿងសង្ហារិមផ្សេងៗ និង (៣) គ្រឿងបរិក្ខាលោហៈថ្លៃជាងឈើ ។ គាត់បានសម្រេចចិត្តលក់គ្រឿងសង្ហារិមឈើជំនួសឲ្យគ្រឿងសង្ហារិមលោហៈ ។
អតិថិជនគាត់ចូលចិត្តណាស់ ! គាត់លក់គ្រឿងសង្ហារិមឈើយ៉ាងច្រើន ហើយវាដូចជាអាជីវកម្មដំណើរការល្អណាស់ ។
សូមត្រឡប់ទៅ ទំព័រ ៤៩វិញ