Curriculum Training
ផែនការ​ការបំពាក់​បំប៉ន​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា


« ផែនការ​ការបំពាក់​បំប៉ន​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា » ការ​បំពាក់​បំប៉ន​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២២ )

« ផែនការ​ការបំពាក់​បំប៉ន​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា » ការ​បំពាក់​បំប៉ន​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា

រូបភាព
មនុស្ស​និយាយ​គ្នា

ផែនការ​ការបំពាក់​បំប៉ន​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា

ផែនការ​ការបំពាក់បំប៉ន​នេះ​ផ្តល់​ការណែនាំ​ដល់​អ្នក​សម្របសម្រួល និង​អ្នក​គ្រប់គ្រង​កម្មវិធី ដើម្បី​ជួយ​គ្រូបង្រៀន​ថ្មី​នៃ​ថ្នាក់​សិក្ខាសាលា បំពេញ​ការបំពាក់បំប៉ន​កម្មវិធី​សិក្សា​នេះ ។ ផែនការ​បំពាក់បំប៉ន​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​គ្រូបង្រៀន​រៀន​ឡើង​តាម​កម្រិត ដែល​អាច​ជួយ​ពួកគាត់​កុំ​ឲ្យ​មាន​អារម្មណ៏​ស្មុគស្មាញ ។

សូម​ពិចារណា​បង្កើត​ផែនការ​ផ្ទាល់​ខ្លួន​ជាមួយ​គ្រូបង្រៀន​ម្នាក់ៗ ដើម្បី​ជួយ​ពួកគាត់​បំពេញ​ការបំពាក់បំប៉ន​នេះ នៅពេល​ពួកគាត់​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ។ ប្រហែល​វា​ជា​ការល្អ​បំផុត​ក្នុងការ​លើក​ទឹកចិត្ត​គ្រូបង្រៀន​ឲ្យ​ធ្វើ​តាម​កម្មវិធី​សិក្សា​នេះ​ឲ្យ​បាន​ហ្មត់ចត់​តាំង​ពី​ដំបូង​មក ។ នៅពេល​ពួកគាត់​ទទួល​ការបំពាក់បំប៉ន​បន្ថែម ហើយ​ស្គាល់​ធនធាន​នានា​នៅក្នុង​កម្មវិធី​សិក្សា​នេះ​កាន់តែ​ច្រើន នោះ​សមត្ថភាព​របស់​ពួកគាត់​ដើម្បី​កែសម្រួល​កម្មវិធី​សិក្សា ដើម្បី​បំពេញ​តម្រូវការ​របស់​សិស្ស​ពួកគាត់​នឹង​កើន​ឡើង ។

ពីមុន​ពួកគាត់​ចាប់ផ្តើម​បង្រៀន ៖

  • សូម​អញ្ជើញ​គ្រូបង្រៀន​ឲ្យ​អាន និង​ធ្វើ​តាម​ការណែនាំ​នៅក្នុង សេចក្តី​ណែនាំ​ខ្លីៗ ។

  • សូម​អញ្ជើញ​ពួកគាត់​ឲ្យ​អាន​សេចក្តីផ្តើម​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​នៅក្នុង​ឆ្នាំ​សិក្សា​បច្ចុប្បន្ន ។

១–២ សប្តាហ៍​បន្ទាប់ ៖

  • សូម​អញ្ជើញ​ពួកគាត់​ឲ្យ​បំពេញ ការបំពាក់បំប៉ន​ការទទួល​យក និង​ការកែសម្រួល ។

  • សូម​ដាក់​កាលវិភាគ​កំណត់​ពេល​មួយ​ដើម្បី​ពិភាក្សា​សំណួរ​នានា​ដែល​ពួកគាត់​អាច​មាន អំពី​របៀប​ទទួល​យក និង​កែសម្រួល​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា​ឲ្យ​បាន​សមរម្យ ។

២–៤ សប្តាហ៍​បន្ទាប់ ៖

  • សូម​អញ្ជើញ​ពួកគាត់​ឲ្យ​បំពេញ ការបំពាក់បំប៉ន​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

  • សូម​ដាក់​កាលវិភាគ​កំណត់​ពេល​មួយ​ដើម្បី​ពិភាក្សា​សំណួរ​នានា​ដែល​ពួកគាត់​អាច​មាន អំពី​របៀប​ជួយ​សិស្ស​ឲ្យ​សម្រេច​បាន​នូវ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

៣–៦ សប្តាហ៍​បន្ទាប់ ៖

  • សូម​អញ្ជើញ​ពួកគាត់​ឲ្យ​បំពេញ ការបំពាក់បំប៉ន​អំពីការវាយ​តម្លៃ ។

  • សូម​ដាក់​កាលវិភាគ​កំណត់​ពេល​មួយ​ដើម្បី​ពិភាក្សា​សំណួរ​នានា​ដែល​ពួកគាត់​អាច​មាន​អំពី​មេរៀន « វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក » ឬ​ការវាយ​តម្លៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។