កុមារ និង​យុវវ័យ
អ្នក​មាន​គោលបំណងមួយ 


« អ្នក​មាន​គោលបំណងមួយ » ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សៀវភៅ​មគ្គុទ្ទេសក៍​សម្រាប់​យុវវ័យ ( ឆ្នាំ ២០១៩ )

« អ្នក​មាន​គោលបំណងមួយ » ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សៀវភៅមគ្គុទ្ទេសក៍​សម្រាប់​យុវវ័យ

រូបភាព
យុវវ័យ​មកពី​វប្បធម៌​ផ្សេងៗ

អ្នក​មាន​គោលបំណងមួយ

ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​​ស្គាល់ និង ស្រឡាញ់អ្នក ។ អ្នក​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កិច្ចការ​របស់​ពួកទ្រង់ ហើយ​អ្នក​អាចមាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​មកលើ​ពិភពលោក ។

ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​អ្នក​នូវ​ទេពកោសល្យ និង អំណោយទាន​ខាង​វិញ្ញាណ ។ អ្នក​អាច​ស្វែងរក​វិវរណៈអំពី​របៀប​អភិវឌ្ឍ​ទេពកោសល្យ​របស់អ្នក​ប្រែ​កាន់​តែ​ដូចជា ព្រះយេស៊ូវ​គ្រីស្ទ​ ហើយ​កែ​ប្រែ​ខ្លួន​អ្នកផ្ទាល់ មនុស្សដទៃ និងពិភព​លោក​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ ។

សៀវភៅ​មគ្គុទ្ទេសក៍​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន​នេះ​ផ្ដល់​ឲ្យ​នូវ​គោលការណ៍ និង​ឧបករណ៍​ដែល​អ្នក​អាច​ប្រើ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​អភិវឌ្ឍ​អំណោយទាន​របស់​អ្នក និង​ដើម្បី​​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។