កុមារ និង​យុវវ័យ
លំនាំ​សម្រាប់​ភាព​រីក​ចម្រើន


« លំនាំ​សម្រាប់​ភាព​រីកចម្រើន » ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សៀវភៅមគ្គុទេសក៍យុវវ័យ ( ២០១៩ )

« លំនាំ​សម្រាប់​ភាព​រីកចម្រើន » ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ៖ សៀវភៅមគ្គុទេសក៍​យុវវ័យ

លំនាំ​សម្រាប់​ភាព​រីក​ចម្រើន

ភាព​រីកចម្រើនគឺជាផ្នែកមួយដ៏សំខាន់នៃផែនការរបស់​ព្រះវរបិតា​សួគ៌ ។ ដើម្បីជាជំនួយដល់អ្នកព្រះវរបិតាសួគ៌ផ្ដល់ឲ្យអ្នកនូវ​ការណែនាំ​មកពី​ព្រះវិញ្ញាណបរិសុទ្ធ​មកពី​បទគម្ពីរ និង​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី​នៅរស់ ។ អ្នកនឹងរៀនចេញពីបទពិសោធន៍របស់អ្នក ជាពិសេស ពេលអ្នកពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ សូម​ជួយ​កូនចៅ​របស់​អ្នក​ឲ្យ​ឃើញ​ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​ដំណឹងល្អ​នៅ​ក្នុង​គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវិត​របស់​ពួកគេ ។

រកមើល​អ្វី​ដែល​អ្នក​ត្រូវធ្វើ ។

រូបភាព
យុវវ័យ​អធិស្ឋាន និងស្វែងរក

« ផែនការ » តើខ្ញុំនឹងធ្វើវាដោយរបៀបណា

រូបភាព
យុវវ័យ​ និងផែនទី

អនុវត្ត ផែនការរបស់អ្នកដោយសេចក្ដីជំនឿ

រូបភាព
យុវវ័យ​ធ្វើការ​បម្រើ

ឆ្លុះ​បញ្ចាំង ​ពី​អ្វី​ដែល​អ្នកបានរៀន ។

រូបភាព
យុវវ័យ​ឆ្លុះ​បញ្ចាំង

រកឃើញ

សេចក្ដីត្រូវការអំណោយទាន និងទេពកោសល្យរបស់​អ្នក

រូបភាព
មនុស្ស​​កំពុង​ធ្វើសកម្មភាព

ព្រះវរបិតា​សួគ៌​បាន​ប្រទាន​អំណោយទាន​ទេពកោសល្យ និង សមត្ថភាពដល់អ្នក ។ ទ្រង់សព្វព្រះទ័យឲ្យ អ្នករកមើល និងអភិវឌ្ឍ​អំណោយទាន ទេពកោសល្យ និងសមត្ថភាពរបស់អ្នក ដើម្បីធ្វើឲ្យខ្លួន​ឯង មនុស្សដទៃ និងពិភពលោកកាន់តែល្អប្រសើរ ។ តើ​អ្នក​អាច​កែលម្អ​ ហើយរីកចម្រើនយ៉ាង​ដូចម្ដេច ?

សូមព្យាយាមសួរសំណួរដូចជា ៖

  • តើខ្ញុំមានអារម្មណ៍ថាគួររៀន ឬផ្លាស់ប្ដូរអ្វីខ្លះនៅ​ក្នុង​ជីវិតរបស់​ខ្ញុំ ?

  • តើអ្វីទៅជាទេពកោសល្យ និង ជំនាញដែលខ្ញុំចង់ទទួល​បាន ?

  • តើអ្វីទៅជាទម្លាប់ខាងវិញ្ញាណដែលខ្ញុំត្រូវការអភិវឌ្ឍ ឬកែលម្អ ?

  • តើខ្ញុំអាចរក្សាសេចក្ដីសញ្ញាដែលខ្ញុំបានធ្វើនៅពេលខ្ញុំទទួលបុណ្យជ្រមុជទឹកយ៉ាងដូចម្ដេច ?

  • តើ​ខ្ញុំ​អាច​បម្រើ​អ្នក​ណា​ខ្លះ ?

ព្រះវរបិតា​សួគ៌​នឹង​ឆ្លើយ​សំណួរ​ទាំងនេះ នៅពេលអ្នក​ទុកចិត្តលើទ្រង់ ។ អធិស្ឋាន ។ សូម​ប្រើ​បទ​គម្ពីរ និងពាក្យសម្ដី​នៃពួក​​ព្យាការី​ថ្ងៃចុងក្រោយ ។ អានពរជ័យអយ្យកោរបស់អ្នកប្រសិនបើអ្នកមាន ។ រៀនស្គាល់អារម្មណ៍ និងគំនិតដែលមក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទ្រង់នឹងជួយអ្នកដឹងនូវអ្វីដែលសំខាន់បំផុតសម្រាប់អ្នកនាពេលឥឡូវនេះ ។ ប្រសិនបើអ្នកមិនប្រាកដពីអ្វីដែលអ្នកត្រូវធ្វើទេ សូម​មើលនៅទំព័រ ៥៨–៦៣ ។

ផែនការ

ធ្វើឲ្យប្រសើរឡើង

រូបភាព
មនុស្ស​នៅក្នុង​ទីក្រុង

នៅពេលអ្នកសម្រេចចិត្តថានឹងធ្វើអ្វីមួយ អ្នក​គួរតែធ្វើ​ផែនការមួយ​អំពី​របៀប​ដែល​អ្នក​អាច​សម្រេច​វា​បាន ។ ផែនការរបស់អ្នកអាចរួមបញ្ចូលជំហាន ឬសកម្មភាព​ជាក់លាក់ ឬ រួមមានរបៀបដើម្បីអភិវឌ្ឍទម្លាប់ ឬគុណភាពផ្ទាល់ខ្លួន ។

សូមព្យាយាម សួរសំណួរដូចជា ៖

  • ហេតុអ្វី​ការណ៍​នេះ​កើតឡើង​ចំពោះ​រូប​ខ្ញុំ ?

  • តើវានឹងជួយខ្ញុំ​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ដោយរបៀបណា ?

  • តើ​សកម្មភាពអ្វី​ទៅ​ដែល​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​ការណ៍​នេះ ?

  • តើ​ខ្ញុំអាច​បំបែក​សកម្មភាព​ទាំងនេះ ជាជំហាន​តូចៗ​ជាង​មុន​បានទេ ?

  • តើអ្វីទៅជាផែនការដែលខ្ញុំអាចធ្វើបាននៅពេលនេះ ដើម្បីយកឈ្នះលើឧបសគ្គដែលខ្ញុំអាចប្រឈម ?

អធិស្ឋានសម្រាប់ផែនការរបស់អ្នក ហើយ​យកចិត្តទុក​ដាក់​លើ​អារម្មណ៍ និងគំនិតដែលអ្នកទទួល ។ អ្នក​អាច​សូម​ជំនួយ​ពី​ព្រះវិញ្ញាណបរិសុទ្ធ ក្រុមគ្រួសារ និងអ្នកដឹកនាំរបស់អ្នក ។

អនុវត្ត

រីកលូតលាស់ក្នុង​ជំនឿ

រូបភាព
មនុស្ស​ធ្វើសកម្មភាព

អនុវត្ត​តាម​ផែនការ​របស់​អ្នក ! ធ្វើការរំឭក​ដើម្បី​ជួយ​អ្នក​បន្ត​ផ្ដោត​អារម្មណ៍ ។ អ្នកអាចធ្វើកំណត់ចំណាំកំណត់សំឡេង​រោទិ៍ ឬ​សុំនរណាម្នាក់​ឲ្យធ្វើការ​ជាមួយ​អ្នក ។ ពេលខ្លះ ធ្វើការតាម​ផែនការរបស់អ្នកគឺពិបាក ។ ជួនកាលអ្នក​នឹង​បរាជ័យ ។ នោះ​គឺ​វា​មិន​ថ្វី​ទេ ។ រៀនអ្វី​ដែលដំណើរការ និងអ្វីដែលមិនដំណើរ ការជួយអ្នកឲ្យរីកចម្រើន ។

ប្រសិនបើអ្នកជាប់គាំង សូមព្យាយាមសួរ​សំណួរដូចជា ៖

  • តើអ្វីដែលបានដំណើរការ ? ហេតុអ្វីទៅ ?

  • តើអ្វីដែលមិនបានដំណើរការ ? ហេតុអ្វី ?

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​ទៀត ?

  • តើខ្ញុំអាច​ទទួល​បាន​គំនិត​បន្ថែម​ទៀត​នៅ​កន្លែងណា ?

  • តើខ្ញុំអាចបំបែកសកម្មភាពទាំងនេះជាជំហានតូចៗជាង​មុនបានទេ ?

  • តើ​ខ្ញុំ​អាច​រៀន​មកពី​ភាពបរាជ័យ​យ៉ាង​ដូចម្ដេច ?

ធ្វើអ្វីមួយបានសម្រេច​គឺ​តម្រូវឲ្យមានការអនុវត្ត និងភាពអត់ធ្មត់ ។ សូម​ជំនួយ​ពី​ក្រុមគ្រួសារ មិត្តភក្តិ ឬអ្នកដឹកនាំរបស់អ្នក ។ ព្រះអង្គសង្គ្រោះស្គាល់អ្នក និងដឹងពីឧបសគ្គដែលអ្នកជួប ។ ទ្រង់​អាច​ជួយ​អ្នក​ក្នុង​គ្រប់កិច្ចការលំបាកទាំងឡាយ ។ អធិស្ឋាន​សុំ​ជំនួយ និង​ការណែនាំ ។

ឆ្លុះ​បញ្ចាំង

អ្វី​ដែល​អ្នក​បាន​រៀន ។

រូបភាព
មនុស្សកំពុង​ឡើងជណ្ដើរ

ពិចារណាអំពីគោលដៅ និងផែនការរបស់អ្នកនៅពេលអ្នក កំពុងធ្វើការ និងពេលអ្នកបញ្ចប់ ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណាដែរ ? តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ ? ការកត់ត្រាទុកនៅគំនិត និងចំណាប់អារម្មណ៍អាចជួយ អ្នកនៅពេលក្រោយ ។

សូមព្យាយាមសួរសំណួរដូចជា ៖

  • តើខ្ញុំបានរីកចម្រើនដោយរបៀបណា ?

  • តើ​ខ្ញុំ​អាចប្រើ​អ្វីដែលខ្ញុំបានរៀនដើម្បីបម្រើអ្នក​ដទៃដោយ​របៀប​ណា ?

  • តើទង្វើរបស់ខ្ញុំបានជួយខ្ញុំខិតកាន់តែជិតព្រះអង្គសង្គ្រោះដោយរបៀបណា ?

  • តើ​ខ្ញុំ​អាច​បន្ត​រីកចម្រើន​នៅ​ក្នុង​វិស័យនេះ​ដោយរបៀប ណា ?

នៅពេលអ្នកសម្រេចគោលដៅ និងផែនការរបស់អ្នក ចូរ​ថ្លែង​អំណរគុណ​ដល់ព្រះវរបិតាសួគ៍ និងអ្នកទាំងឡាយណា​ដែលបានជួយអ្នក ។ សូមគិតពីតួនាទីរបស់ព្រះអង្គសង្គ្រោះក្នុងជីវិតអ្នក នៅពេលអ្នកទទួលទានសាក្រាម៉ង់ ។ ចូរ​គិត និងអធិស្ឋានអំពីអ្វីដែលអ្នកអាចធ្វើនៅថ្ងៃក្រោយ ។