ថ្នាក់​សិក្ខាសាលា
ម៉ាថាយ ២៥:១–១៣


ម៉ាថាយ ២៥:១–១៣

រឿងប្រៀបប្រដូចអំពីស្ត្រីព្រហ្មចារីដប់នាក់

រូបភាព
Painting depicting the parable of the ten virgins as taught by Jesus Christ. Five of the women are adding oil to their lamps in preparation to meet the bridegroom. The other five women have no oil and are asking the five wise virgins for oil. The wise women are not able to spare the oil for the foolish.

នៅជិតចុងបញ្ចប់នៃការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានបង្រៀនពួកសិស្សរបស់ទ្រង់ អំពីសារៈសំខាន់នៃការរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ដោយបានដំណាលប្រាប់អំពីរឿងប្រៀបប្រដូចនៃស្ត្រីព្រហ្មចារីដប់នាក់ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ និងទទួលអារម្មណ៍ថា វាមានសារៈសំខាន់ក្នុងការរៀបចំខ្លួនអ្នកដើម្បីជួបព្រះអម្ចាស់ នៅពេលទ្រង់យាងមកម្តងទៀត ។

តើត្រៀមរួចហើយឬនៅ ?

សូមគិតអំពី ពេលវេលាដែលអ្នកមិនបានត្រៀមខ្លួនសម្រាប់អ្វីមួយ ដែលតម្រូវឲ្យមាន ការរៀបចំច្រើន ។

  • តើអ្នកមានអារម្មណ៍ដូចម្ដេចដែរ ?

  • តើមានហេតុផលអ្វីខ្លះ ដែលធ្វើឲ្យយើងធ្វេសប្រហែសក្នុងការរៀបចំខ្លួនសម្រាប់រឿងជាក់លាក់ទាំងនោះ ?

សូមវាយតម្លៃខ្លួនអ្នកនៅលើមាត្រដ្ឋានពី ១ ដល់ ១០ ( ១ មានន័យថាអ្នកមិនយល់ស្រប ១០ មានន័យថាអ្នកយល់ស្រប ) នៅលើសេចក្តីថ្លែងការណ៍ខាងក្រោម ៖

ខ្ញុំមានអារម្មណ៍ថាបានត្រៀមខ្លួនរួចរាល់សម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។

ម៉ាថាយ ២៥:១–១៣ មានរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវគ្រីស្ទអំពីស្ត្រីព្រហ្មចារីដប់នាក់ដែលទ្រង់បានបង្រៀនដើម្បីជួយអ្នកដើរតាមរបស់ទ្រង់ឲ្យរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។ នៅពេលអ្នកសិក្សា សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យដឹងពីវិធីដែលអ្នកបានរៀបចំ និងវិធីដែលអ្នកអាចកែលម្អ ។ សូមពិចារណាសំណួរដូចជា « តើខ្ញុំជានរណានៅក្នុងរឿងប្រៀបប្រដូចនេះ ? »

មុននឹងសិក្សារឿងប្រៀបប្រដូចនេះវាជាការសំខាន់ដើម្បីយល់ពីទំនៀមទម្លាប់អាពាហ៍ពិពាហ៍របស់សាសន៍យូដា នៅសម័យរបស់ព្រះអង្គសង្គ្រោះ ។ កូនកំលោះ ដែលអមដោយមិត្តជិតស្និទ្ធនឹងទៅផ្ទះកូនក្រមុំពេលយប់ដើម្បីរៀបចំពិធីមង្គលការ ។ បន្ទាប់ពីពិធីនោះពិធីជប់លៀងទទួលអាហារសម្រាប់អាពាហ៍ពិពាហ៍បានធ្វើឡើងនៅផ្ទះកូនកំលោះ ។ ភ្ញៀវដែលមកចូលរួមក្នុងអាពាហ៍ពិពាហ៍ដែលដើរក្បួនដង្ហែ រួមទាំងកូនក្រមុំ ឬអ្នកកំដរកូនក្រមុំ ត្រូវបានគេរំពឹងថានឹងកាន់ចង្កៀង ឬចន្លុះផ្ទាល់ខ្លួន ដើម្បីបង្ហាញថាពួកគេជាផ្នែកមួយនៃពិធីមង្គលការ និងដើម្បីបន្ថែមពន្លឺ និងភាពស្រស់ស្អាតដល់ឱកាសនោះ ។

សូមអាន ម៉ាថាយ ២៥:១–៤ ហើយធ្វើបញ្ជីមួយអំពីចំណុចសំខាន់ៗនៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះ ដូចជាមនុស្ស ឬវត្ថុនានា ។ នៅជិតនឹងចំណុចនីមួយៗ សូមសរសេរថា តើតំណាងឲ្យនរណា ឬតំណាងឲ្យអ្វី ។

តើចំណុចប្រៀបប្រដូចអំពីស្ត្រីព្រហ្មចារីដប់នាក់ តំណាងឲ្យអ្វី ?

វិវរណៈសម័យទំនើប និងការបង្រៀនរបស់ព្យាការីអាចជួយអ្នកឲ្យយល់ពីអត្ថន័យនៃនិមិត្តរូបក្នុងរឿងប្រៀបប្រដូចនេះបាន ។

  1. កូនកំលោះគឺជានិមិត្តរូបនៃព្រះអង្គសង្គ្រោះ ហើយការយាងមករបស់កូនកំលោះតំណាងឲ្យការយាងមកជាលើកទីពីរ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣:១៧ ; ៨៨:៩២ ; ១៣៣:១០ ) ។

  2. ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖ « វាស្ដែងឲ្យឃើញថាស្ត្រីព្រហ្មចារីទាំងដប់នាក់ តំណាងឲ្យសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទ ដ្បិតសមាជិកទាំងអស់គ្នាត្រូវបានអញ្ជើញឲ្យទទួលភោជនាអាហារ ហើយសមាជិកទាំងអស់គ្នាបានដឹងពីតម្រូវការដើម្បីបានអនុញ្ញាតឲ្យចូលទៅ នៅពេលកូនកំលោះបានមកដល់ » ( ដាល្លិន អេក អូក « Preparation for the Second Coming » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។

  3. ចង្កៀងអាចតំណាងឲ្យទីបន្ទាល់របស់យើង ( សូមមើល ដេវីឌ អេ បែដណា « Converted unto the Lord » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៩ ) ។ សូមកំណត់ចំណាំថា ស្ត្រីព្រហ្មចារីទាំងដប់នាក់មានចង្កៀង ។

  4. ប្រេងអាចតំណាងឲ្យការប្រែចិត្តរបស់យើងចំពោះព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ដេវីឌ អេ បែដណា « Converted unto the Lord » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៩ ) ។ ទាំងនេះអាចរួមបញ្ចូលការខិតខំរបស់យើងដើម្បីធ្វើតាមការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ និងដើម្បីរស់នៅដោយគោរពប្រតិបត្តិចំពោះព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៥៦–៥៨ ; ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល Faith Precedes the Miracle [ ឆ្នាំ ១៩៧២ ] ទំព័រ ២៥៦ ) ។

១. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើអត្ថន័យនៃនិមិត្តរូបណាមួយដែលសំខាន់ខ្លាំងបំផុតចំពោះអ្នក ហើយហេតុអ្វី ?

  • តើអ្នកនឹងពន្យល់ជាពាក្យសម្ដីរបស់អ្នកផ្ទាល់អំពីភាពខុសគ្នារវាងស្ត្រីព្រហ្មចារីល្ងង់ និងស្រ្តីព្រហ្មចារីមានគំនិតដូចម្តេចទៅ ?

  • តើមានឧទាហរណ៍អ្វីខ្លះដែលយើងអាចធ្វើបាន ដើម្បីដាក់ប្រេងជានិមិត្តរូបទៅក្នុងចង្កៀងរបស់យើង ?

សូមអានរឿងប្រៀបប្រដូចដែលនៅសល់នៅក្នុង ម៉ាថាយ ២៥:៥–១៣ ។ នៅពេលដែលអ្នកអាន សូមស្រមៃថា ខ្លួនអ្នកជាស្ត្រីព្រហ្មចារីម្នាក់ ។ អ្នកអាច ស្តាប់ការអាន បទគម្ពីរនៅលើគេហទំព័រ ChurchofJesusChrist.org ឬកម្មវិធីបណ្ណាល័យដំណឹងល្អ ។ អ្នកក៏អាច មើល វីដេអូព្រះគម្ពីរប៊ីប « The Ten Virgins » ( ១:៤០ ) ឬវីដេអូ « They That Are Wise » ចាប់ពីលេខកូដម៉ោង ០:០០ ដល់ ៥:៤១ បានផងដែរ ។

នៅក្នុង ម៉ាថាយ ២៥:១២ សូមកត់សម្គាល់ពីការឆ្លើយតបរបស់កូនកំលោះចំពោះស្ត្រីព្រហ្មចារីដែលល្ងង់ដែលព្យាយាមចូលក្នុង ពិធីជប់លៀងមង្គលការយឺត ពីព្រោះតែគ្មានប្រេង ។ ការបកប្រែដោយ យ៉ូសែប ស៊្មីធ ម៉ាថាយ ២៥:១១ បញ្ជាក់ថាកូនកំលោះបានថ្លែងថា « ខ្ញុំមិនស្គាល់នាងទេ » ( នៅក្នុង ម៉ាថាយ ២៥:១២ ) ។

  • សូមចងចាំថាប្រេងតំណាងឲ្យអ្វី ហេតុអ្វីបានជាប្រេងមានសារៈសំខាន់ដើម្បីស្គាល់ ព្រះអង្គ សង្គ្រោះយ៉ាងពិតប្រាកដ ហើយត្រៀមខ្លួន ដើម្បីជួបទ្រង់ ?

  • ហេតុអ្វីបានជាស្រ្តីព្រហ្មចារីមានគំនិត មិនអាចឲ្យប្រេងដល់ស្រ្តីព្រហ្មចារីល្ងង់បាន ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖

រូបភាព
Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

គោលបំណងដ៏ធំក្នុងជីវិតរមែងស្លាប់នេះគឺពុំគ្រាន់តែរៀនអំពី ព្រះរាជបុត្រាបង្កើតតែមួយរបស់ព្រះវរបិតាទេប៉ុន្តែក៏ព្យាយាមស្គាល់ ទ្រង់ដែរ ។ … យើងស្គាល់ព្រះអង្គសង្គ្រោះ នៅពេលយើងធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីទៅកន្លែងដែលទ្រង់សព្វព្រះទ័យឲ្យយើងទៅ ព្យាយាមថ្លែងអ្វីដែលទ្រង់សព្វព្រះទ័យឲ្យយើងថ្លែង និងក្លាយជាមនុស្ស ដែលទ្រង់សព្វព្រះទ័យឲ្យយើង ក្លាយ ។

( ដេវីឌ អេ បែដណា « If Ye Had Known Me » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១០៣, ១០៤ )

សូមពិចារណាកត់ត្រាសេចក្ដីពិតខាងក្រោមនេះ ៖ ខ្ញុំអាចមកស្គាល់ព្រះអង្គសង្គ្រោះ ហើយរៀបចំខ្លួនសម្រាប់ការយាងមករបស់ទ្រង់ ដោយខិតខំធ្វើតាមគំរូរបស់ទ្រង់នៃការរស់នៅដ៏សុចរិត ។សូមចំណាយពេលពីរបីនាទីដើម្បីសរសេរកំណែសម័យទំនើបនៃរឿងប្រៀបប្រដូចនេះ ។ តើសព្វថ្ងៃនេះស្រ្តីព្រហ្មចារីដែលមានគំនិតនឹងរស់នៅរបៀបណា ? តើអ្នកអាចនិយាយបានថាពួកគេស្គាល់ព្រះអម្ចាស់ និងបានប្រែចិត្តជឿលើទ្រង់ដោយរបៀបណា ? តើសព្វថ្ងៃនេះ ស្ត្រីព្រហ្មចារីដែលល្ងង់នឹងរស់នៅរបៀបណា ? តើមានហេតុផលអ្វីខ្លះដែលពួកគេនឹងរង់ចាំដើម្បីស្គាល់ព្រះអម្ចាស់ ?

  • តាមគំនិតរបស់អ្នក ហេតុអ្វីបានជាវាមានតម្លៃដើម្បីខិតខំមកស្គាល់ព្រះអង្គសង្គ្រោះហើយត្រៀមខ្លួនដើម្បីជួបទ្រង់នៅពេលទ្រង់យាងមកម្តងទៀត ?

  • តើការព្យាយាមរស់នៅដូចព្រះអង្គសង្គ្រោះជួយយើងឲ្យស្គាល់ទ្រង់កាន់តែច្បាស់ដោយរបៀបណា ?

  • តើបទពិសោធន៍ និងសកម្មភាពសុចរិតអ្វីខ្លះ ដែលបានជួយអ្នកឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទបានល្អបំផុត ?

២. សូមបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

រូបភាព
Simple drawing of an ancient oil lamp.

សូមគូរចង្កៀងសាមញ្ញមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងពីគំរូនៃអ្វីដែលអ្នកបានធ្វើ ដើម្បីមកស្គាល់ព្រះអង្គសង្គ្រោះ និងរបៀបដែលអ្នកបានរៀបចំខ្លួនសម្រាប់ការយាងមករបស់ទ្រង់ ។ សូមពិចារណាសរសេរការណែនាំទាំងនេះនៅខាងក្នុងចង្កៀង ដើម្បីតំណាងឲ្យប្រេងរបស់អ្នក ។ សូមស្វែងរកការបំផុសគំនិតផងដែរ ដើម្បីដឹងពីអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកធ្វើក្នុងពេលនេះ ដើម្បីអាចស្គាល់ទ្រង់ឲ្យកាន់តែច្បាស់ហើយត្រៀមខ្លួនបន្ថែមទៀតសម្រាប់ការយាងមករបស់ទ្រង់ ។ សូមសរសេរនិមិត្តរូបមួយ ឬពីរនៅក្រៅចង្កៀង ដែលតំណាងឲ្យប្រេងដែលអ្នក នៅតែ ត្រូវការដើម្បីចាក់ចូលចង្កៀង ។

សូមស្វែងរកជំនួយពីព្រះអម្ចាស់ នៅពេលអ្នកខិតខំស្គាល់ទ្រង់ឲ្យកាន់តែច្បាស់ ហើយរៀបចំ ខ្លួន ដើម្បី ជួបទ្រង់ ។

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

ម៉ាថាយ ២៥:៦ ។ តើការដែលកូនកំលោះមកពាក់កណ្ដាលអធ្រាត្រមានសារៈសំខាន់អ្វីខ្លះ ?

ពិធីមង្គលការរបស់សាសន៍យូដាភាគច្រើននឹងធ្វើឡើងនៅពេលល្ងាច ។ វគ្គបទគម្ពីរជាច្រើនសំដៅលើការយាងមកម្ដងទៀតរបស់ព្រះអង្គសង្គ្រោះដូចជាចោរនៅពេលយប់ ( សូមមើល ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ លូកា ១២:៤៤ [ នៅក្នុងឧបសម្ព័ន្ធព្រះគម្ពីរប៊ីប ] ថែស្សាឡូនីច ទី១ ៥:២ ; ពេត្រុស ទី២ ៣:១០ ; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១៩ ; ១០៦:៤ ) ។ ការមកដល់របស់កូនកំលោះនៅពាក់កណ្តាលអធ្រាត្រ បង្ហាញពីម៉ោងដែលមិនបានរំពឹងទុកនៃការយាងមករបស់ព្រះអង្គសង្គ្រោះ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) បានពន្យល់ ៖

រូបភាព
Portrait painting of President Spencer W. Kimball.

ស្ដ្រីព្រហ្មចារីដែលល្ងង់ ពុំបានផ្ដោតអារម្មណ៍ទៅលើការទិញប្រេងនោះទេ ។ ពួកគេដឹងថា ពួកគេគួរតែមានប្រេង ។ ពួកគេគ្រាន់តែពន្យារពេល ដោយសារពុំបានដឹងពីពេលវេលាដែលកូនកំលោះនឹងមកដល់ឡើយ ។ … កណ្តាលអធ្រាត្រគឺយឺតណាស់សម្រាប់អ្នកដែលចូលចិត្តពន្យារពេល ។

( ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល Faith Precedes the Miracle [ ឆ្នាំ ១៩៧២ ] ទំព័រ ២៥៦ )

ចុះបើថ្ងៃនៃការយាងមករបស់ទ្រង់គឺជាថ្ងៃស្អែកវិញនោះ ?

ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀនដូចខាងក្រោមនេះ ៖

រូបភាព
Portrait painting of President Spencer W. Kimball.

ប្រសិនបើយើងបានដឹងថា យើងត្រូវជួបនឹងព្រះអម្ចាស់នៅថ្ងៃស្អែក—តាមរយៈការស្លាប់មុនអាយុ ឬតាមរយៈការយាងមកដែលមិនបានរំពឹងជាមុនរបស់ទ្រង់ —តើយើងនឹងធ្វើអ្វីខ្លះនៅថ្ងៃនេះ ? តើយើងនឹងសារភាពអ្វីខ្លះ ? តើយើងនឹងបញ្ឈប់ការអនុវត្តអ្វីខ្លះ ? តើយើងនឹងយកដំណើររឿងណាមួយមកដោះស្រាយ ? តើការអត់ទោសណាខ្លះដែលយើងនឹងធ្វើ ? តើយើងនឹងថ្លែងទីបន្ទាល់ដូចម្ដេច ?

ចុះបើយើងនឹងត្រូវធ្វើការណ៍ទាំងនោះនៅពេលនោះ ហេតុអ្វីយើងមិនធ្វើឥឡូវនេះ ? ហេតុអ្វីបានជាយើងមិនស្វែងរកសេចក្ដីសុខសាន្ដ ខណៈដែលសេចក្ដីសុខសាន្ដអាចទទួលបាននោះ ? ប្រសិនបើចង្កៀងនៃការរៀបចំរបស់យើងអស់ប្រេង សូមយើងចាប់ផ្តើមចាក់បំពេញភ្លាមៗ ។

( ដាល្លិន អេក អូក « Preparation for the Second Coming » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩ )

ហេតុអ្វីបានជាស្រ្តីព្រហ្មចារីដែលមានគំនិត មិនព្រមចែករំលែកប្រេងរបស់ពួកគេ ?

ដោយថ្លែងអំពីស្រ្តីព្រហ្មចារីមានគំនិត ដែលមិនចែករំលែកប្រេងរបស់ពួកគេជាមួយនឹងស្ដ្រីព្រហ្មចារីល្ងង់ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) បានបង្រៀន ៖

រូបភាព
Portrait painting of President Spencer W. Kimball.

ទង្វើបែបនេះពុំមែនជាភាពអាត្មានិយម ឬការមិនមានសណ្ដានចិត្តនោះទេ ។ ប្រេងដែលយើងត្រូវការដើម្បីបំភ្លឺផ្លូវ និងបំភ្លឺភាពល្ងិតល្ងង់មិនអាចចែករំលែកបានឡើយ ។ តើមនុស្សម្នាក់អាចចែកចាយការគោរពប្រតិបត្តិចំពោះគោលការណ៍ដង្វាយមួយភាគក្នុងដប់… យ៉ាងដូចម្ដេច ? … តើបុគ្គលម្នាក់អាចចែកចាយឥរិយាបថ ឬបរិសុទ្ធភាព ឬចែកចាយបទពិសោធន៍ក្នុងបេសកកម្មបានយ៉ាងដូចម្ដេចទៅ ? តើបុគ្គលម្នាក់អាចចែកចាយឯកសិទ្ធិ ដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធបានយ៉ាងដូចម្ដេចទៅ ? បុគ្គលម្នាក់ៗត្រូវតែមានប្រេងនោះដោយខ្លួនឯង ។ …

នៅក្នុងជីវិតយើង ប្រេងនៃការត្រៀមខ្លួនជាស្រេច គឺស្រក់មកមួយតំណក់ម្ដងៗតាមរយៈការរស់នៅដោយសុចរិត ។ … រាល់ទង្វើនៃការលះបង់ និងការគោរពប្រតិបត្តិ គឺជាការបន្ថែមតំណក់ប្រេងធ្លាក់ចូលក្នុងស្តុករបស់យើង ។

( ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល Faith Precedes the Miracle [ ឆ្នាំ ១៩៧២ ] ទំព័រ ២៥៥–២៥៦ )