ថ្នាក់​សិក្ខាសាលា
យ៉ូហាន ១៣


យ៉ូហាន ១៣

« ចូរស្រឡាញ់គ្នាទៅវិញទៅមក »

រូបភាព
Jesus washing Peter’s feet. Outtakes show similar scenes.

បន្ទាប់ពីទទួលទានអាហារនៃបុណ្យរំលងហើយ ព្រះយេស៊ូវបានលាងជើងសិស្សរបស់ទ្រង់ ។ ទ្រង់បានបង្រៀនពួកគេអំពីការបម្រើ និងការស្រឡាញ់គ្នាទៅវិញទៅមក ។ មេរៀននេះអាចលើកទឹកចិត្តអ្នកឲ្យស្វែងរកសុភមង្គលតាមរយៈការបម្រើ និងការស្រឡាញ់អ្នកដទៃដូចព្រះយេស៊ូវបានធ្វើដែរ ។

ការព្យាយាមប្រែក្លាយដូចព្រះយេស៊ូវ

សូមច្រៀង ឬអានទំនុកច្រៀងនៃបទ « ខ្ញុំព្យាយាមក្លាយដូចព្រះយេស៊ូវ » ( សៀវភៅចម្រៀងកុមារទំព័រ ៤០–៤១ ) ។ឬអ្នកអាចមើល « Music Video: I’m Trying to Be like Jesus—Emily Brown » ( ៣:១៨ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ នៅពេលអ្នកច្រៀង អាន ឬមើល សូមគិតអំពីហេតុផលដែលអ្នកចង់ព្យាយាមក្លាយដូចព្រះយេស៊ូវ ។

Music Video: I’m Trying to Be Like Jesus – Emily Brown

  • តើអ្នកព្យាយាមក្លាយដូចព្រះយេស៊ូវតាមរបៀបណាខ្លះ ?

  • តើអ្នកបានឃើញភាពខុសគ្នាអ្វីខ្លះក្នុងជីវិតរបស់មនុស្ស ខណៈពេលដែលពួកគេបានព្យាយាមប្រែក្លាយដូចព្រះយេស៊ូវ ? ចុះក្នុងជីវិតរបស់អ្នកផ្ទាល់វិញ ?

នៅពេលអ្នកចូលរួមក្នុងមេរៀននេះ សូមយកចិត្តទុកដាក់លើការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអាចបំផុសគំនិតអ្នកឲ្យធ្វើតាមគំរូ និងការបង្រៀនរបស់ព្រះអង្គសង្គ្រោះបានកាន់តែប្រសើរឡើង ។

« ខ្ញុំបានធ្វើតម្រាប់ទុកឲ្យអ្នករាល់គ្នាហើយ »

នៅចុងបញ្ចប់នៃព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ទ្រង់បានប្រមូលពួកសាវករបស់ទ្រង់មកជុំគ្នាដើម្បីទទួលទានអាហារនៃបុណ្យរំលងចុងក្រោយរបស់ទ្រង់ ។ ព្រឹត្តិការណ៍នៅល្ងាចនេះច្រើនតែហៅថា អាហារចុងក្រោយ ។

សូមអាន យ៉ូហាន ១៣:១–១១ ដោយរកមើលអ្វីដែលព្រះយេស៊ូវបានធ្វើបន្ទាប់ពីទ្រង់ និងសាវករបស់ទ្រង់បានទទួលទានអាហារនៃបុណ្យរំលងហើយនោះ ។

វាអាចមានគុណប្រយោជន៍ក្នុងការដឹងថា ក្នុងសម័យព្រះគម្ពីរសញ្ញាថ្មី ជាធម្មតាជើងរបស់មនុស្សសម័យនោះកខ្វក់ណាស់ដោយសារពាក់ស្បែកជើងផ្ទាត់ ហើយភាគច្រើនដើរលើផ្លូវកខ្វក់ ។ ការលាងជើងរបស់អ្នកដទៃជាធម្មតាត្រូវបានធ្វើឡើងដោយអ្នកបម្រើវណ្ណៈទាបបំផុត ។

  • តើអ្នករៀនអ្វីខ្លះអំពីបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវពីទង្វើរបស់ទ្រង់ក្នុងការលាងជើងរបស់ពួកសាវក ?

  • តើអ្នកអាចមានអារម្មណ៍ ឬឆ្លើយតបយ៉ាងណា បើព្រះយេស៊ូវបានប្រទានឲ្យអ្នកនូវការបម្រើដ៏រាបទាបប្រភេទនេះ ?

សូមអាន យ៉ូហាន ១៣:១២–១៧ ដោយស្វែងរកមេរៀនដែលអ្នកអាចរៀនពីព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ។

  • តើអ្នករៀនអ្វីខ្លះអំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរទាំងនេះ ?

  • តើពេលណាដែលអ្នកទទួលបានសុភមង្គល តាមរយៈការធ្វើតាមគំរូនៃការបម្រើរបស់ព្រះយេស៊ូវ ?

ដើម្បីមើលឧទាហរណ៍អំពីសុភមង្គលដែលអាចកើតចេញពីការបម្រើអ្នកដទៃ សូមពិចារណាមើលវីដេអូមួយ ឬទាំងពីរ « When Ye Are in the Service—YW » ( ៣:០៧ ) និង « When Ye Are in the Service—YM » ( ៣:០២ ) មាននៅគេហទំព័រ ChurchofJesusChrist.org ។

« ចូរស្រឡាញ់គ្នាទៅវិញទៅមក »

បន្ទាប់ពីលាងជើងរបស់ពួកសាវកទ្រង់ហើយ នោះព្រះអង្គសង្គ្រោះបានឆ្លៀតពេលដើម្បីបង្រៀនពួកគេ ។ សូមអាន យ៉ូហាន ១៣:៣៤–៣៥ ដើម្បីស្វែងរកគោលលទ្ធិដ៏សំខាន់ដែលទ្រង់បានបង្រៀន ។

  • នៅពេលអ្នកអាន និងគិតអំពីខគម្ពីរទាំងនេះ តើអ្នកមានគំនិត អារម្មណ៍ ឬសំណួរអ្វីខ្លះ ?

សូមគិតអំពីដំណើររឿងព្រះគម្ពីរដែលព្រះអង្គសង្គ្រោះបានបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដទៃ ។

  • តើព្រះយេស៊ូវគ្រីស្ទបានបង្ហាញសេចក្ដីស្រឡាញ់តាមរបៀបផ្សេងៗគ្នាចំពោះមនុស្សផ្សេងគ្នាយ៉ាងដូចម្ដេច ?

សូមចំណាយពេលខ្លះដើម្បីគិត និងសរសេរថាតើពេលណា និងរបៀបណា ដែលអ្នកទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវចំពោះអ្នក ។ សូមពិចារណាពីការនៅឲ្យស្ងៀម ហើយទូលសូមព្រះវរបិតាសួគ៌ជួយអ្នកឲ្យស្គាល់គ្រាទាំងនេះ ។

  • តើការទទួលស្គាល់ និងទទួលអារម្មណ៍នៃស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះអ្នកមានឥទ្ធិពលលើបំណងប្រាថ្នារបស់អ្នកក្នុងការបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកដទៃយ៉ាងដូចម្ដេច ?

១. សូមបំពេញសកម្មភាពខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

សូមធ្វើផែនការអំពីរបៀបដែលអ្នកអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ដើម្បីស្រឡាញ់ និងបម្រើអ្នកដទៃ ក៏ដូចជានៅពេលដែលអ្នកចង់ធ្វើវាផងដែរ ។ គំនិតខាងក្រោមអាចមានប្រយោជន៍ក្នុងការគិតនៅពេលអ្នករៀបចំផែនការ ។

  • សូមធ្វើអ្វីមួយនៅថ្ងៃនេះសម្រាប់សមាជិកគ្រួសារ មិត្តភក្តិ ឬនរណាម្នាក់នៅក្នុងសហគមន៍ ។

  • សូមធ្វើអ្វីមួយដើម្បីបង្ហាញសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសចំពោះនរណាម្នាក់ដែលខុសពីអ្នក ឬសូម្បីតែចំពោះនរណាម្នាក់ដែលអ្នកពិបាកក្នុងការចុះសម្រុងគ្នាកាលពីអតីតកាលក្តី ។

  • សូមស្វែងរកនរណាម្នាក់ដែលអ្នកចាប់អារម្មណ៍ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់ ឬការគោរពកាន់តែខ្លាំង ។

  • សូមពិចារណាពីរបៀបដែលអ្នកអាចអញ្ជើញសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះមកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អ្នក ។

ជម្រើស ៖ ចង់រៀនសូត្របន្ថែមទៀតទេ ?

យ៉ូហាន ១៣:២៦ ។ តើជ្រលក់ចំណិតនំបុ័ងមានន័យដូចម្ដេច ?

« ជ្រលក់ចំណិតនំបុ័ង » ដែលពិពណ៌នានៅក្នុង យ៉ូហាន ១៣:២៦ គឺជានំប៉័ងមួយដុំតូច ដែលអាហារទាំងនោះនឹងប្រើដើម្បីកៀរសម្លរ និងសាច់ពីចាន ។ ដោយសារវាជាកាយវិការនៃសេចក្តីសប្បុរស និងការគោរពចំពោះម្ចាស់ផ្ទះក្នុងការជ្រលក់ចំណិតនំបុ័ងមួយ រួចហើយជូនវាដល់ភ្ញៀវដែលមកស្រស់ស្រូបអាហារពេលល្ងាច ព្រះអង្គសង្គ្រោះបានធ្វើទង្វើបែបនេះបង្ហាញ យូដាស ជាមួយនឹងការផ្តល់ជូននូវមិត្តភាព ដែលវាប្រហែលជាឱកាសចុងក្រោយមួយសម្រាប់គាត់ក្នុងការបោះបង់ចោលផែនការការក្បត់របស់គាត់ ។

តើយើងអាចជួយអ្នកដទៃឲ្យទទួលអារម្មណ៍នៃក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈការបម្រើរបស់យើងចំពោះពួកគេដោយរបៀបណា ?

ប្រធាន ហិនរី ប៊ី អាវរិង បានចែកចាយដំណើររឿងដូចតទៅ ៖

រូបភាព
Official Portrait of President Henry B. Eyring taken March 2018.

ខ្ញុំត្រូវបានចាត់ឲ្យមើលខុសត្រូវការប្រជុំសាក្រាម៉ង់នៅមជ្ឈមណ្ឌលចាស់ជរាមួយ ។ ខ្ញុំត្រូវបានស្នើសុំឲ្យចែកសាក្រាម៉ង់ ។ ជំនួសឲ្យការគិតពីដំណើរការ ឬរបៀបចែកសាក្រាម៉ង់ ខ្ញុំបានមើលទៅផ្ទៃមុខមនុស្សចាស់ជរាម្នាក់ៗ ។ ខ្ញុំបានឃើញពួកគាត់ជាច្រើននាក់សម្រក់ទឹកភ្នែក ។ មានស្ត្រីម្នាក់បានចាប់ដៃអាវខ្ញុំ ហើយងើយមើលមុខខ្ញុំដោយពោលឮៗថា « អរគុណ អរគុណចៅខ្លាំងណាស់ » ។

ព្រះអម្ចាស់បានប្រទានពរដល់ការបម្រើដែលបានផ្ដល់ឲ្យនៅក្នុងព្រះនាមរបស់ទ្រង់ ។ នៅថ្ងៃនោះ ខ្ញុំបានអធិស្ឋានសូមឲ្យមានអព្ភូតហេតុបែបនោះកើតឡើង ជំនួសឲ្យការអធិស្ឋានសូមឲ្យខ្ញុំធ្វើផ្នែកខ្ញុំឲ្យបានល្អ ។ ខ្ញុំបានអធិស្ឋានសូមឲ្យមនុស្សចាស់ទាំងនោះបានទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ តាមរយៈការបម្រើពេញដោយក្តីស្រឡាញ់របស់ខ្ញុំ ។ ខ្ញុំបានរៀនថា នេះគឺជាគន្លឹះទៅកាន់ការបម្រើ និងការផ្ដល់ពរជ័យដល់មនុស្សដទៃនៅក្នុងព្រះនាមរបស់ទ្រង់ ។

( ហិនរី ប៊ី អាវរិង « Bless in His Name » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៦៨–៦៩ )