តើពរជ័យនៃភាពខ្លួនទីពឹងខ្លួនមានអ្វីខ្លះ ?
១៥ នាទី
-
មើល ៖សូមមើលវីដេអូ « I Will Provide for My Saints » (យើងនឹងផ្គត់ផ្គង់ដល់ពួកបរិសុទ្ធរបស់យើង ) មាននៅ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមបន្ដអាន ) ។
-
អនុវត្ត ៖សូមអានសំបុត្រមួយមកពីគណៈប្រធានទីមួយនៅទំព័រ ២ ហើយគូសបន្ទាត់ពីក្រោមពរជ័យដែលបានសន្យា ។
-
ពិភាក្សា ៖សូមពិភាក្សាសំណួរខាងក្រោមជាមួយមនុស្សពីរ ឬបីនាក់ផ្សេងទៀត ៖ តើគណៈប្រធានទីមួយមានប្រសាសន៍ថាអ្នកត្រូវធ្វើអ្វីខ្លះ ដើម្បីសក្ដិសមនឹងការសន្យានីមួយៗដែលអ្នកបានគូសបន្ទាត់ពីក្រោមនោះ ?
-
ពិចារណា ៖សូមចំណាយពេលបីនាទី ដើម្បីពិចារណាសំណួរខាងក្រោម ៖
ហេតុអ្វីបានជាព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យខ្ញុំមានភាពខ្លួនទីពឹងខ្លួន ? នៅពេលខ្ញុំមានភាពខ្លួនទីពឹងខ្លួនកាន់តែច្រើន តើខ្ញុំអាចក្លាយដូចជាទ្រង់យ៉ាងដូចម្ដេច ?
-
អាន ៖សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:៣៤ ( នៅខាងស្តាំដៃ ) ។
-
ពិភាក្សា ៖តើអ្នកបានរៀនអ្វីខ្លះមកពីបទគម្ពីរនេះអំពីការចូលរៀន ការមានការងារធ្វើ ឬការចាប់ផ្ដើមអាជីវកម្ម? ហេតុអ្វីបានជាវាសំខាន់ដើម្បីយល់ពីសេចក្ដីពិតនេះ ?
ព្រះអង្គសង្គ្រោះនឹងជួយខ្ញុំប្រែក្លាយកាន់តែមានភាពខ្លួនទីពឹងខ្លួន
១០ នាទី
-
ពិចារណា ៖តើឧបសគ្គអ្វីខ្លះដែលកំពុងរារាំងខ្ញុំពីការផ្គត់ផ្គង់ខ្លួនឯង និងគ្រួសាររបស់ខ្ញុំ ? សូមសរសេរគំនិតរបស់អ្នកនៅត្រង់នេះ ៖
-
អាន ៖សូមអាន ម៉ាថាយ ២៨:១៨ ( នៅខាងស្ដាំ ) ។
ព្រះអង្គសង្រ្គោះមានអំណាច ដើម្បីជួយយើងឲ្យក្លាយជាមនុស្សខ្លួនទីពឹងខ្លួន ។ នៅពេលយើងអនុវត្តសេចក្តីជំនឿលើទ្រង់ នោះទ្រង់អាចធ្វើអព្ភូតហេតុបាន ។ ទ្រង់អាចបង្កើតជាផលប្រយោជន៍កាន់តែច្រើនចេញពីការខិតខំយើង លើសពីអ្វីដែលយើងអាចធ្វើបាន ។ ការធ្វើលំហាត់នៅក្នុងកូនសៀវភៅនេះ គឺជាជំហានទីមួយរបស់យើងដើរឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួនកាន់តែប្រសើរឡើង ។
ការវាយតម្លៃអំពីភាពខ្លួនទីពឹងខ្លួន
២០ នាទី
-
អនុវត្ត ៖សកម្មភាពនេះជួយអ្នកឲ្យវាស់វែងភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណ និងខាងសាច់ឈាមរបស់អ្នក ។ សូមឆ្លើយដោយស្មោះត្រង់ ។ ប្រិសនបើអ្នកពុំដឹងថាអ្នកចំណាយអស់ប្រាក់ប៉ុន្មានសម្រាប់ជំហានទី ១ នោះអ្នកត្រូវធ្វើការប៉ាន់ស្មានឲ្យបានល្អបំផុត ។ ប្រសិនបើចាំបាច់ សូមសុំជំនួយ ។ អ្នកអាចទៅកន្លែងស្ងាត់តែឯងដើម្បីបំពេញលំហាត់នេះ ប្រសិនបើអ្នកចង់ ។
ភាពខ្លួនទីពឹងខ្លួនគឺជា « លទ្ធភាព ការតាំងចិត្ត និងកិច្ចខិតខំដើម្បីផ្តល់នូវសេចក្ដីត្រូវការចាំបាច់ខាងវិញ្ញាណ និង ខាងសាច់ឈាមសម្រាប់ខ្លួនឯង និង ក្រុមគ្រួសារ » ( ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រងសាសនាចក្រ [ ឆ្នាំ ២០១០ ] ចំណុច ៦.១.១ )។
|
ជំហានទី ១ | ||
|---|---|---|
|
តើខ្ញុំចំណាយប្រាក់អស់ប៉ុន្មាន ? សូមសរសេរពីការចំណាយរាល់ខែរបស់អ្នកទៅលើចំណុចនីមួយៗនៅខាងក្រោមនេះ ។ | ||
|
ឧទាហរណ៍ ៖ អាហារ |
៣០០ | |
|
ដង្វាយមួយភាគក្នុងដប់ ដង្វាយផ្សេងៗ | ||
|
ប្រាក់សន្សំ | ||
|
ថ្លៃអាហារ | ||
|
ថ្លៃផ្ទះ | ||
|
ថ្លៃទឹក | ||
|
ថ្លៃពេទ្យ | ||
|
ថ្លៃមធ្យោបាយធ្វើដំណើរ | ||
|
ចំណាយលើការអប់រំ | ||
|
ថ្លៃបង់សងបំណុល | ||
|
ថ្លៃសំលៀកបំពាក់ | ||
|
ថ្លៃភ្លើង/សាំង | ||
|
ផ្សេងៗ ៖ | ||
|
ផ្សេងៗ ៖ | ||
|
ចំណាយសរុបប្រចាំខែ | ||
|
ប្រាក់ចំណូលប្រចាំខែនាពេលបច្ចុប្បន្ន | ||
|
អ្នកប្រហែលជាពុំដឹងពីរាល់ការចំណាយថ្មីៗរបស់អ្នកឡើយ ។ សូមពិភាក្សាពីការចំណាយរបស់អ្នកជាមួយនឹងប្តី ឬប្រពន្ធ ឬគ្រួសាររបស់អ្នក ។ សូមចាប់ផ្ដើមកត់ត្រាវាទុក ប្រសិនបើអ្នកពុំទាន់បានធ្វើដូច្នោះទេនោះ ។ អ្នកនឹងប្រើព័ត៌មាននេះនៅពេលក្រោយ នៅក្នុងការប្រជុំជាពីរក្រុម ។ | ||
|
ជំហានទី ២ | ||||
|---|---|---|---|---|
|
តើសព្វថ្ងៃនេះខ្ញុំមានភាពខ្លួនទីពឹងខ្លួនដល់កម្រិតណា ? សូមគូសពីកម្រិតដែលអ្នក និងគ្រួសារអ្នកមាននាពេលបច្ចុប្បន្ននេះ ។ | ||||
|
ឧទាហរណ៍ ៖ យើងមានអាហារបរិភោគគ្រប់គ្រាន់ ។ |
គ្មានសោះ |
ពេលខ្លះ ✓ |
ញឹកញាប់ |
ជានិច្ច |
|
យើងបង់ដង្វាយមួយភាគក្នុងដប់ និងដង្វាយតមអាហាររបស់យើង ។ |
គ្មានសោះ |
ពេលខ្លះ |
ញឹកញាប់ |
ជានិច្ច |
|
យើងចំណាយតិចជាងប្រាក់ដែលយើងរកបាន យើងសន្សំប្រាក់ ។ |
គ្មានសោះ |
ពេលខ្លះ |
ញឹកញាប់ |
ជានិច្ច |
|
យើងមានអាហារបរិភោគគ្រប់គ្រាន់ ។ |
គ្មានសោះ |
ពេលខ្លះ |
ញឹកញាប់ |
ជានិច្ច |
|
យើងមានការការពារ និង មានសុវត្ថិភាពនៅក្នុងផ្ទះរបស់យើង ។ |
គ្មានសោះ |
ពេលខ្លះ |
ញឹកញាប់ |
ជានិច្ច |
|
យើងមានទឹកស្អាតសម្រាប់ទទួលទាន និងប្រើប្រាស់គ្រប់គ្រាន់ ។ |
គ្មានសោះ |
ពេលខ្លះ |
ញឹកញាប់ |
ជានិច្ច |
|
យើងអាចមានការថែទាំផ្នែកវេជ្ជសាស្ត្រ ពេលយើងត្រូវការ ។ |
គ្មានសោះ |
ពេលខ្លះ |
ញឹកញាប់ |
ជានិច្ច |
|
យើងមានមធ្យោបាយធ្វើដំណើរពេលយើងត្រូវការ ។ |
គ្មានសោះ |
ពេលខ្លះ |
ញឹកញាប់ |
ជានិច្ច |
|
កូនៗយើងចូលរៀននៅសាលា ។ |
គ្មានសោះ |
ពេលខ្លះ |
ញឹកញាប់ |
ជានិច្ច |
|
យើងគ្មានបំណុលទេ ។ |
គ្មានសោះ |
ពេលខ្លះ |
ញឹកញាប់ |
ជានិច្ច |
|
យើងមានសំលៀកបំពាក់ស្អាតសមរម្យ ។ |
គ្មានសោះ |
ពេលខ្លះ |
ញឹកញាប់ |
ជានិច្ច |
|
យើងមានអគ្គីសនីនិងសាំងប្រើប្រាស់គ្រប់គ្រាន់ ។ |
គ្មានសោះ |
ពេលខ្លះ |
ញឹកញាប់ |
ជានិច្ច |
|
យើងជឿថាព្រះអម្ចាស់នឹងប្រទានតាមតម្រូវការរបស់យើង ។ |
គ្មានសោះ |
ពេលខ្លះ |
ញឹកញាប់ |
ជានិច្ច |
|
យើងទទួលអារម្មណ៍ ហើយធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។ |
គ្មានសោះ |
ពេលខ្លះ |
ញឹកញាប់ |
ជានិច្ច |
|
យើងសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។ |
គ្មានសោះ |
ពេលខ្លះ |
ញឹកញាប់ |
ជានិច្ច |
|
យើងអធិស្ឋានប្រចាំថ្ងៃ ។ |
គ្មានសោះ |
ពេលខ្លះ |
ញឹកញាប់ |
ជានិច្ច |
|
យើងទទួលទានសាក្រាម៉ង់ប្រចាំសប្ដាហ៍ ។ |
គ្មានសោះ |
ពេលខ្លះ |
ញឹកញាប់ |
ជានិច្ច |
|
យើងមានភាពសក្ដិសមកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ |
គ្មានសោះ |
ពេលខ្លះ |
ញឹកញាប់ |
ជានិច្ច |
|
យើងលះបង់ដើម្បីបម្រើដល់អ្នកដទៃ ។ |
គ្មានសោះ |
ពេលខ្លះ |
ញឹកញាប់ |
ជានិច្ច |
|
ជំហានទី ៣ | |
|---|---|
|
តើខ្ញុំចាំបាច់ត្រូវមានភាពខ្លួនទីពឹងខ្លួនកម្រិតណា ? យើងប្រែក្លាយទៅជាមានភាពខ្លួនទីពឹងខ្លួន នៅពេលយើងអាចឆ្លើយថា « ជានិច្ច » ចំពោះឃ្លានានានៅជំហានទី ២ ។ សូមប៉ាន់ស្មានតម្រូវការដែលអ្នកនឹងចំណាយប្រចាំខែដើម្បីឆ្លើយពាក្យថា « ជានិច្ច » ។ | |
|
ឧទាហរណ៍ ៖ អាហារ |
៧០០ |
|
ដង្វាយមួយភាគក្នុងដប់ ដង្វាយផ្សេងៗ | |
|
ប្រាក់សន្យំ | |
|
ថ្លៃអាហារ | |
|
ថ្លៃផ្ទះ | |
|
ថ្លៃទឹក | |
|
ថ្លៃពេទ្យ | |
|
ថ្លៃមធ្យោបាយធ្វើដំណើរ | |
|
ចំណាយលើការអប់រំ | |
|
ថ្លៃបង់សងបំណុល | |
|
ថ្លៃសំលៀកបំពាក់ | |
|
ថ្លៃភ្លើង/សាំង | |
|
ផ្សេងៗ ៖ | |
|
ផ្សេងៗ ៖ | |
|
ចំណាយសរុបដើម្បីមានខ្លួនទីពឹងខ្លួន | |
|
គោលដៅប្រាក់ចំណូលនៃភាពខ្លួនទីពឹងខ្លួនរបស់ខ្ញុំ | |
|
សូមពិចារណាថា តើវានឹងមានស្ថានភាពបែបណា ប្រសិនបើអ្នកអាចឆ្លើយនឹងពាក្យ « ជានិច្ច » ចំពោះឃ្លាទាំងអស់នេះ ។ ពេលអ្នកតាមដានពីថ្លៃចំណាយបច្ចុប្បន្នរបស់អ្នក សូមព្យាយាមរៀនបន្ថែមទៀតអំពីអ្វី ដែលធ្វើឲ្យមានចម្លើយ « ជានិច្ច » ។ | |
អ្នកណែនាំក្នុងមូលដ្ឋានអាចនឹងទាក់ទងអ្នកនៅពេលក្រោយដើម្បីជួយអ្នកធ្វើលំហាត់វាយតម្លៃ ឬជាមួយនឹងមាគ៌ាឆ្ពោះទៅកាន់ភាពខ្លួនទីពឹងខ្លួនរបស់អ្នក ។
តើខ្ញុំអាចបង្កើតភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណរបស់ខ្ញុំបានយ៉ាងដូចម្ដេច ?
១០ នាទី
-
ពិចារណា ៖សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៦៣ និង ម៉ូសាយ ១៨:១០ ( នៅខាងស្តាំដៃ ) ។
តើមានចំណុចមួយ ឬពីរ ណាដែលអ្នកអាចផ្លាស់ប្ដូរនៅក្នុងជីវិតរបស់អ្នក ដើម្បីខិតទៅកាន់តែជិតនឹងព្រះអម្ចាស់ ហើយមានព្រះវិញ្ញាណបរិសុទ្ធគង់នៅនឹងអ្នក ?
-
អនុវត្ត ៖នៅក្នុងប្រអប់ខាងក្រោម សូមសរសេរគោលដៅជាក់លាក់មួយអំពីអ្វីដែលអ្នកចង់ផ្លាស់ប្ដូរ ។
តើការប៉ិនប្រសប់របស់ខ្ញុំមានអ្វីខ្លះ ?
១៥ នាទី
-
ពិចារណ ៖សូមសរសេរគោលដៅប្រាក់ចំណូលនៃភាពខ្លួនទីពឹងខ្លួនរបស់អ្នក ( ដកស្រង់ពីទំព័រទី ៥ ) នៅក្នុងប្រអប់ខាងស្ដាំដៃ ។ តើអ្នកមានជំនាញការងារចាំបាច់ដើម្បីរកបានប្រាក់ចំណូលនោះឬទេ ?
-
អាន ៖សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:១១-១២ ( នៅខាងស្ដាំ ) ។
យើងទាំងអស់គ្នាមានទេពកោសល្យផ្សេងៗគ្នា ។ ឧទាហរណ៍ មនុស្សខ្លះពូកែខាងការលក់ ខ្លះទៀតពូកែខាងការផលិតរបស់របរ ។ មនុស្សខ្លះពូកែធ្វើការជាមួយអ្នកដទៃ ខណៈដែលអ្នកខ្លះទៀតចូលចិត្តធ្វើការតែឯង ។
-
អនុវត្ត ៖សូមគិតអំពីទេពកោសល្យផ្ទាល់ខ្លួនរបស់អ្នក ។ តើអ្នកពូកែផ្នែកអ្វីខ្លះ? តើអ្នកមានបទពិសោធន៍ និងការប៉ិនប្រសប់អ្វីខ្លះ ? តារាងនៅទំព័រ ៧ មានឧទាហរណ៍មួយចំនួន ។ សូមគូសរង្វង់នៅរាល់បទពិសោធន៍ និងការប៉ិនប្រសប់ដែលអ្នកមាន ហើយសរសេរបន្ថែមទៀតនៅត្រង់កន្លែងទំនេរ ។
បទពិសោធន៍ ( សូមគូររង្វង់លើវា និង សរសេរបន្ថែម )
ការប៉ិនប្រសប់ ( សូមគូររង្វង់លើវា និង សរសេរបន្ថែម )
ការហៅបម្រើក្នុងសាសនាចក្រ
សំណង់
ភាពស្មោះត្រង់
ភាពរឹងមាំខាងរូបកាយ
ភាពសក្ដិសមនៃបណ្ណចូលព្រះវិហារបរិសុទ្ធ
បេសកកម្ម
កុំព្យូទ័រ
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
ឈ្លាសវៃ
ឧស្សាហ៍ព្យាយាម
ឪពុកម្តាយ / ដឹកនាំយុវវ័យ
កសិដ្ឋាន / សួនចម្ការ
អ្នកនិយាយភាសាអង់គ្លេស
អត់ធ្មត់
ជំនាញជួលជុលគ្រឿងយន្ត
ការមើលថែក្មេង
ការរៀបចំម្ហូប
អ្នកដែលពូកែស្តាប់គេ
អាចទុកចិត្តបាន
ជំនាញផ្នែកសំណង់
ការលក់
សំលៀកបំពាក់ / សិប្បកម្ម
មានចិត្តល្អចំពោះអ្នកដទៃ
ច្នៃប្រឌិត
ជំនាញខាងសម្អាត
ការថែទាំ / ជួសជុល
ការថែទាំសុខភាព
បុគ្គលិកលក្ខណៈល្អ
អ្នករៀនឆាប់ចេះ
ជំនាញលក់
មធ្យោបាយធ្វើដំណើរ
ការបង្រៀន
អ្នកបង្កើតក្រុម
គ្រូបង្រៀនល្អ
អ្នកដោះស្រាយបញ្ហា
ការអប់រំ / សញ្ញាបត្រ
ការគ្រប់គ្រងផ្ទះ
អ្នកពូកែនិពន្ធ
អ្នកទំនាក់ទំនង
ការដឹកនាំល្អិតល្អន់
បម្រើអ្នកដទៃ
ម្ចាស់អាជីវកម្ម
អ្នកពូកែរៀបចំ
ជំនាញខាងគណិតវិទ្យា
ផ្ដួចផ្ដើមគំនិត
-
អាន ៖ព្រះអម្ចាស់ស្គាល់យើងច្រើនជាងយើងស្គាល់ខ្លួនឯង ។ វាគឺជារឿងដ៏សំខាន់ដែលយើងត្រូវរៀនពីការប៉ិនប្រសប់ដែលទ្រង់បានប្រទានដល់យើង ។ យើងធ្វើនូវការណ៍នេះខ្លះៗដោយទូលសួរដល់ទ្រង់នៅក្នុងការអធិស្ឋាន ។ យើងក៏អាចសិក្សាអំពីពរជ័យអយ្យកោរបស់យើងផងដែរ ហើយសួរដល់មិត្តភក្ដិ និងគ្រួសារអំពីការប៉ិនប្រសប់ ដែលពួកគេដឹងថាយើងមាន ។
-
អនុវត្ត ៖សូមជួបមនុស្សម្នាក់ ឬពីរនាក់ ។ សូមចែកចាយបទពិសោធន៍មួយអំពីពេលដែលអ្នកសម្រចបានកិច្ចការមួយប្រកបដោយអត្ថន័យ ។ សូមឲ្យពួកគេប្រាប់អ្នកអំពីការប៉ិនប្រសប់ដែលពួកគេគិតថាអ្នកធ្លាប់ប្រើវាដើម្បីសម្រេចបានកិច្ចការនោះ ។ តើពួកគេបានមើលឃើញពីការប៉ិនប្រសប់មួយដែលអ្នកពុំបានគិតឃើញដែរឬទេ ?
បន្ទាប់ពីអ្នកដទៃប្រាប់អ្នកអំពីការប៉ិនប្រសប់របស់អ្នករួចហើយ សូមអ្នកសរសេរពីការប៉ិនប្រសប់ដ៏ល្អបំផុតរបស់អ្នក ។
តើការងារអ្វីខ្លះដែលអាចផ្ដល់ប្រាក់ចំណូលដែលខ្ញុំត្រូវការបាន ?
១០ នាទី
-
អនុវត្ត ៖សូមសរសេរគោលដៅប្រាក់ចំណូលនៃភាពខ្លួនទីពឹងខ្លួនរបស់អ្នក ( ដកស្រង់មកពីទំព័រ ៥ ) និងគោលដៅខាងវិញ្ញាណរបស់អ្នក ( ដកស្រង់មកពីទំព័រ ៦ ) ម្ដងទៀតនៅក្នុងប្រអប់ខាងស្ដាំ ។
-
អាន ៖នៅពេលយើងពិភាក្សាអំពីជម្រើសការងារ និងអាជីវកម្មផ្ទាល់ខ្លួន សូមចាំក្នុងចិត្តអំពីគោលដៅប្រាក់ចំណូលនៃភាពខ្លួនទីពឹងខ្លួនរបស់អ្នក ។ ការងារខ្លះផ្តល់ប្រាក់ខែច្រើនជាងការងារផ្សេងទៀត សូមគិតអំពីជម្រើសណាមួយ ដែលនឹងជួយអ្នករកបានប្រាក់ចំណូលនៃភាពខ្លួនទីពឹងខ្លួនរបស់អ្នក ។
-
ពិភាក្សា ៖សូមពិភាក្សាជាមួយក្រុមអំពីការងារដែលផ្ដល់ប្រាក់កម្រៃល្អបំផុត ការងារដែលមានតម្រូវការបំផុត និងការងារដែលមានអនាគតដ៏ល្អបំផុតនៅកន្លែងដែលអ្នករស់នៅ ។ សូមពិចារណាអំពីរបៀបដែលឱកាសទាំងនេះ នឹងមានឥទ្ធិពលទៅលើការបម្រើក្នុងគ្រួសាររបស់អ្នក និងសាសនាចក្រ ។ ឧទាហរណ៍មួយចំនួនត្រូវបានរៀបរាប់នៅក្នុងប្រអប់ខាងក្រោម ។ ( ការងារទាំងនេះ អាចនឹងពុំមែនជាជម្រើសល្អនៅក្នុងតំបន់អ្នកទេ ) ។
-
អនុវត្ត ៖សូមសរសេរអំពីការងារ ឬអាជីវកម្មពីរ ឬបីចេញមកពីជម្រើសដែលអ្នកបានពិភាក្សា ដែលអាចផ្ដល់ប្រាក់ចំណូលនៃភាពខ្លួនទីពឹងខ្លួនរបស់អ្នក ។ សូមពិចារណាអំពីជម្រើសនានាដែលត្រូវនឹងការប៉ិនប្រសប់ និងបទពិសោធន៍របស់អ្នក ឬជម្រើសទាំងឡាយ ដែលអាចនឹងត្រូវគ្នា បន្ទាប់ពីអ្នកទទួលបានការបំពាក់បំប៉ន ។
-
អាន ៖វិធីល្អបំផុតមួយដើម្បីរៀនអំពីការងារដែលអ្នកចាប់អារម្មណ៍ គឺនិយាយនឹងមនុស្សដែលធ្វើការងារនោះ ។
-
ពិភាក្សា ៖តើអ្នក ឬមនុស្សណាម្នាក់ក្នុងក្រុម ស្គាល់មនុស្សដែលធ្វើការងារដែលអ្នកចាប់អារម្មណ៍ដែរឬទេ ? សូមសរសេរឈ្មោះរបស់ពួកគេនៅខាងក្រោម ហើយរៀបចំដើម្បីជួបនឹងពួកគេ ។
-
អនុវត្ត ៖សូមគូសរង្វង់ត្រង់សំណួរដែលអ្នកចង់សួរដល់មនុស្សទាំងនេះ ៖
-
តើអ្នកសម្រេចចិត្តធ្វើការងារបែបនេះដោយរបៀបណា ?
-
តើផ្នែកដ៏ល្អបំផុត និងអាក្រក់បំផុតនៃការងាររបស់អ្នកមានអ្វីខ្លះ ?
-
តើការបំពាក់បំប៉ន ការសិក្សា ឬបទពិសោធន៍ការងារបែបណាដែលតម្រូវឲ្យមាន ដើម្បីចាប់ផ្ដើមការងារនេះ ?
-
តើប្រាក់ចំណូលកម្រិតណាដែលមនុស្សម្នាក់អាចរំពឹងនឹងទទួល ពេលចាប់ផ្ដើមការងារនេះ ?
-
តើខ្ញុំអាចទៅតាមអ្នកមួយថ្ងៃដើម្បីរៀនពីការងាររបស់អ្នកបានឬទេ ?
-
តើអ្នកស្គាល់នរណាម្នាក់ទៀត ដែលខ្ញុំអាចនិយាយពីការងារនេះដែរទេ ?
សប្ដាហ៍នេះ សូមនិយាយនឹងមនុស្សយ៉ាងហោចណាស់ឲ្យបានបីនាក់ អំពីការងារដែលអ្នកចាប់អារម្មណ៍ ។ សូមសរសេរចំណុចបីយ៉ាងដែលអ្នកបានរៀន ៖
-
-
ពិភាក្សា ៖អ្នកអាចនឹងពុំទាន់មានគុណសម្បត្តិគ្រប់គ្រាន់នៅឡើយ ដើម្បីទទួលបានការងារដែលជាជម្រើសរបស់អ្នក ឬចាប់ផ្ដើមអាជីវកម្មដែលអ្នកចង់បាន ។ សូមពិភាក្សាជាក្រុមអំពីសាលារៀន និងការបំពាក់បំប៉ននៅក្នុងតំបន់អ្នក ដែលនឹងជួយអ្នកមានគុណសម្បត្តិដើម្បីទៅធ្វើការដែលនឹងផ្ដល់នូវគោលដៅប្រាក់ចំណូលនៃភាពខ្លួនទីពឹងខ្លួនរបស់អ្នក ។
-
អនុវត្ត ៖សូមសរសេរនូវឱកាសការបំពាក់បំប៉ន ឬការអប់រំដែលអ្នកគិតថា ជាជម្រើសល្អ ហើយដែលអ្នកនឹងចង់រៀនបន្ថែមទៀត ។
តើក្រុមភាពខ្លួនទីពឹងខ្លួននេះគឺជាអ្វី ?
៥ នាទី
-
អាន ៖នៅពេលអ្នកសម្រេចចិត្តចំពោះប្រភេទការងារ ដែលនឹងជួយអ្នកឲ្យក្លាយជាមនុស្សខ្លួនទីពឹងខ្លួន នោះជំហានបន្ទាប់គឺត្រូវចូលរួមក្នុងក្រុមភាពខ្លួនទីពឹងខ្លួន ។ ក្រុមភាពខ្លួនទីពឹងខ្លួន ផ្ដោតទៅលើប្រធានបទមួយនៃប្រធានបទបី ៖ ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំ, ការស្វែងរកការងារល្អ ឬការចាប់ផ្ដើមការអប់រំដែលចាំបាច់ ។
ក្រុមភាពខ្លួនទីពឹងខ្លួន គឺខុសពីថ្នាក់រៀន មេរៀន ឬវគ្គបណ្ដុះបណ្ដាលផ្សេងៗក្នុងសាសនាចក្រ ។ គ្មានគ្រូបង្រៀន ឬអ្នកបង្ហាត់បង្រៀនទេ ផ្ទុយទៅវិញ សមាជិកក្រុមរៀនជាមួយគ្នា លើកទឹកចិត្តគ្នាទៅវិញទៅមកឲ្យអនុវត្ត រក្សាការតាំងចិត្ត ហើយប្រឹក្សាគ្នាដោះស្រាយបញ្ហា ។ ក្រុមនេះជួបជុំគ្នា ១២ ដងមានរយៈពេលប្រហែលជាពីរម៉ោងក្នុងការប្រជុំនីមួយៗ វាសំខាន់ដើម្បីចូលរួមជាទៀងទាត់ ហើយទាន់ម៉ោង ។ ការអនុវត្តនូវការតាំងចិត្តរបស់យើង អាចនឹងចំណាយពេលមួយម៉ោងទៅពីរម៉ោងក្នុងមួយថ្ងៃ ។
ក្នុងក្រុមនីមួយៗ អ្នកចូលរួមទាំងឡាយក៏រៀនអំពីជំនាញភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណដោយប្រើកូនសៀវភៅ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ គោលការណ៍ ជំនាញ ទម្លាប់ ផងដែរ ។ ពួកគេអនុវត្តទម្លាប់ទាំងឡាយដែលនឹងជួយពួកគេឲ្យកាន់តែរឹងមាំខាងវិញ្ញាណ និងខាងសាច់ឈាម ។
តើក្រុមណាខ្លះដែលអាចចូលរួមបាន ?
៥ នាទី
ការចាប់ផ្ដើម និង ការពង្រីកអាជីវកម្មរបស់ខ្ញុំ
សម្រាប់អស់អ្នកមានអាជីវកម្មរួចហើយ ឬចង់ចាប់ផ្តើមវា ។ សមាជិកក្រុមអនុវត្តការរក្សាកំណត់ត្រា ការធ្វើទីផ្សារ និងការគ្រប់គ្រងសាច់ប្រាក់ ។ ពួកគេក៏អាចសាកល្បងរបៀបបង្កើនប្រាក់ចំណូលរបស់ពួកគេតាមរយៈការដកពិសោធន៍មុខជំនួញតូចៗផងដែរ ។
ការស្វែងរកការងាររបស់ខ្ញុំ
សម្រាប់អស់អ្នកដែលមានជំនាញដើម្បីទទួលបានការងារល្អ ។ សមាជិកក្រុមមានការងារមួយ តាមរយៈការស្គាល់ឱកាសនានា តាមបណ្តាញ តាមការណែនាំខ្លួនឯងដោយល្អតាមវិជ្ជាជីវៈ និងការរៀបចំខ្លួនសម្រាប់ឆ្លើយសំណួរសម្ភាសន៍ ។ ការចូលរួមក្នុងក្រុមនេះផ្តល់ជាប្រយោជន៍ដើម្បីមានការងារមួយ ។
ការអប់រំសម្រាប់ការងារដ៏ប្រសើរ
សម្រាប់អស់អ្នកដែលត្រូវការការអប់រំ ឬការបំពាក់បំប៉ន ដើម្បីមានការងារល្អមួយ ឬដើម្បីបង្កើតមុខជំនួញមួយ ។ សមាជិកក្រុមកំណត់ពីការងារដែលនឹងជួយពួកគេឲ្យមានភាពខ្លួនទីពឹងខ្លួន។ ពួកគេស្វែងរកសាលារៀន ឬកម្មវិធីមួយ ដែលនាំទៅរកការងារនោះ ( ដូចជាកម្មវិធីច្រកផ្លូវ--សូមមើលទំព័រ ១១ ) ។ តាមការចូលរួមក្នុងក្រុមនេះ ផ្តល់ជាប្រយោជន៍នៅក្នុងផែនការរៀនសូត្រ និងប្រាក់កម្ចី ភី.អ៊ី.អែហ្វ. ( បើចាំបាច់ ) ។
កំណត់ចំណាំ ៖ សៀវភៅលំហាត់ទាំងនេះពុំមានគ្រប់ភាសានោះទេ ។ ធនធានភាពខ្លួនទីពឹងខ្លួនផ្សេងទៀត អាចមាននៅក្នុងតំបន់របស់អ្នក ។
តើក្រុមនៃភាពខ្លួនទីពឹងខ្លួនមួយណាដែលខ្ញុំគួរចូលរួម?
១០ នាទី
-
ពិចារណ ៖សូមចំណាយពេលបីនាទីនៅតែម្នាក់ឯងដើម្បីពិចារណា ហើយអធិស្ឋានសូមការណែនាំអំពីក្រុមណាមួយ ដែលអាចជួយអ្នកនៅលើមាគ៌ារបស់អ្នកទៅកាន់ភាពខ្លួនទីពឹងខ្លួន ។
-
អនុវត្ត ៖ឥឡូវ មនុស្សគ្រប់គ្នានឹងបំបែកគ្នាជាក្រុមតាមដែលពួកគេបានជ្រើសរើស ។ ប្រសិនបើអ្នកនឹងបញ្ចប់វគ្គ មាគ៌ារបស់ខ្ញុំ នៅក្នុងការប្រជុំធម្មនិដ្ឋានមួយ សូមក្រោកឈរ ហើយទៅចូលរួមនឹងក្រុមដែលអ្នកបានជ្រើសរើស ។ ( ក្រុមនីមួយៗអាចចែកចេញជាក្រុមតូចៗជាច្រើនទៀត ។ អ្នកជំនាញផ្នែកភាពខ្លួនទីពឹងខ្លួននឹងណែនាំអ្នក ) ។
-
ពិភាក្សា ៖សូមពិភាក្សាអំពីថ្ងៃ ពេលវេលា និង ទីកន្លែងនៃការប្រជុំជាក្រុមរបស់អ្នក ។ សូមសរសេរព័ត៌មាននេះនៅក្នុងប្រអប់ខាងស្ដាំ ។ ប្រសិនបើអ្នកបានបញ្ចប់តែ មាគ៌ារបស់ខ្ញុំ សូមទាក់ទងទៅមជ្ឈមណ្ឌលធនធានភាពខ្លួនទីពឹងខ្លួនដើម្បីដឹងពីពេលវេលានៃការប្រជុំជាក្រុម ។
កម្មវិធីច្រកផ្លូវ
កម្មវិធីច្រកផ្លូវ គឺជាឱកាសអប់រំដែលចំណាយថ្លៃតិចមួយ ដែលផ្ដល់ឲ្យនៅក្នុងភាពជាដៃគូជាមួយនឹងប៊ីវ៉ាយយូ-អៃដាហូ ។ មាននៅតំបន់ជាច្រើន ជាកម្មវិធីនេះរួមបញ្ចូលទាំងវគ្គសិក្សាតាមអ៊ិនធើរណិត ព្រមជាមួយនឹងការជួបជុំក្នុងមូលដ្ឋាន ។ សិស្សក្នុងកម្មវិធីច្រកផ្លូវទទួលបានក្រេឌីតមហាវិទ្យាល័យ ព្រមជាមួយនឹងការរីកចម្រើនផ្នែកភាសាអង់គ្លេស ខាងវិញ្ញាណ និងជំនាញទីផ្សាររបស់ពួកគេ -- រួមមានទាំងការគ្រប់គ្រងថវិកា គណិតវិទ្យា និងអ្វីជាច្រើនទៀត ។ កម្មវិធីនេះត្រូវចំណាយពេលមួយឆ្នាំដើម្បីបញ្ចប់ ( តម្រូវឲ្យមានកម្រិតភាសាអង់គ្លេសជាមូលដ្ឋានគ្រឹះ ដើម្បីចាប់ផ្ដើមរៀនកម្មវិធីនេះ ) ។ ដើម្បីរៀនបន្ថែមទៀត សូមទាក់ទងទៅកាន់អ្នកជំនាញភាពខ្លួនទីពឹងខ្លួនប្រចាំស្ដេករបស់អ្នក ឬចូលមើលគេហទំព័រ pathway.lds.org ។