កុមារ និង​យុវវ័យ
បន្ត​ឆ្ពោះ​ទៅ​មុខ


« បន្ត​ឆ្ពោះ​ទៅ​មុខ » សេចក្តីណែនាំ​អំពី​កម្មវិធី​កុមារ និង​យុវវ័យ​នៃ​សាសនាចក្រ​នៃព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០១៩ )

« បន្ត​ឆ្ពោះ​ទៅ​មុខ » សេចក្តីណែនាំ​អំពី​កម្មវិធី​កុមារ និង​យុវវ័យ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

បន្ត​ឆ្ពោះ​ទៅ​មុខ

អ្នក​នឹង​ទទួល​បាន​ការ​គាំទ្រ​នៅ​ក្នុង​ការ​ខិតខំ​របស់​អ្នក​ដើម្បី​ធ្វើ​តាម​ព្រះគ្រីស្ទ នៅ​ពេល​អ្នក​រីកចម្រើន​នៅ​ក្នុង​ផ្នែក​ទាំង​បួន​នេះ​តាមរយៈ​​ការ​រៀនសូត្រ​ដំណឹងល្អ ការ​បម្រើ និង​សកម្មភាព​នានា និងការ​អភិវឌ្ឍ​ផ្ទាល់​ខ្លួន ។

ការ​រៀនសូត្រ​ដំណឹង​ល្អ

ការ​រៀនសូត្រ​ដំណឹង​ល្អ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ព្រះវិហារ​ផ្ដល់ជា​មូលដ្ឋាន​គ្រឹះ​ខាង​វិញ្ញាណ​សម្រាប់​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​ជីវិត​របស់​អ្នក ។ នៅពេល​អ្នក​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​សិក្សា នោះ​អ្នក​អាច​នឹង​រក​ឃើញ​នូវ​វិធី​ដែល​អ្នក​អាច​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ខ្លួន​ឯង​ផ្ទាល់ ជាមួយ​នឹង​គ្រួសារ​របស់​អ្នក ឬ​ជាមួយ​នឹង​កូរ៉ុម ឬ​ថ្នាក់​របស់​អ្នក ។

រូបភាព
មនុស្ស​ម្នាក់​កំពុង​តែ​អាន​ព្រះគម្ពីរ

ការ​បម្រើ និង​សកម្មភាព​នានា

នៅពេល​អ្នក​ចូល​រួម​នៅ​ក្នុង​ការ​បម្រើ និង​សកម្មភាព​នានា នោះ​អ្នក​អាច​មាន​ភាពរីករាយ​ជាមួយ​នឹង​គ្រួសារ មិត្តភក្ដិ និង​ថ្នាក់​ដឹកនាំ​របស់​អ្នក នៅពេលអ្នក​រៀន​ជំនាញ​នានា មាន​បទពិសោធន៍​ថ្មីៗ ហើយ​បម្រើ​ដល់ មនុស្ស​ដទៃ ។ អ្នក​ក៏​អាច​ធ្វើ​ការបម្រើ​ដោយ​ការចូលរួម​ក្នុង​ការធ្វើ​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​ទាំងឡាយ​ផង​ដែរ ។ ការបម្រើ និង​សកម្មភាព​នានា​ត្រូវ​បាន​ផ្អែក​ទៅ​លើ លូកា ២:៥២ ហើយ​រួមបញ្ចូល​ទាំង​សកម្មភាព​នៅ​ថ្ងៃ​ធម្មតា ក៏​ដូច​ជា​សកម្មភាព​ជាច្រើន​ថ្ងៃ​សម្រាប់​យុវវ័យ​ផង​ដែរ ដូចជា ការបោះជំរំ ដំណើរ​កម្សាន្ត​ទៅ​ព្រះវិហារ​បរិសុទ្ធ និង​កម្មវិធី​ដើម្បី​កម្លាំង​នៃ​យុវជន ( ដ.ក.យ ) ព្រម​ទាំង​សន្និសីទ​យុវវ័យ ។

រូបភាព
យុវវ័យ​កំពុង​ធ្វើការ​បម្រើ

ការ​អភិវឌ្ឍ​ផ្ទាល់ខ្លួន

អ្នក​អាច​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ការ​អភិវឌ្ឍ​ផ្ទាល់ខ្លួន នៅពេល​អ្នក​ស្វែង​រក​វិវរណៈ​ដើម្បី​ដឹង​ពី​របៀប​ដែល​អ្នក​អាច​រីកចម្រើន​នៅ​ក្នុង​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​អ្នក ។ អ្នក​ជ្រើស​រើស​អ្វី​ដែល​អ្នក​ចង់​អភិវឌ្ឍន៏ ហើយ​អាច​សូម​ជំនួយ​មក​ពី​គ្រួសារ មិត្តភក្ដិ និងពួក​ថ្នាក់​ដឹកនាំ ។

រូបភាព
ស្រ្តី និង​បុរស​កំពុង​រត់​ជាមួយ​គ្នា