កុមារ និង​យុវវ័យ
ការ​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​នៅ​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​អ្នក


« ការ​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​នៅ​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​អ្នក » សេចក្ដីណែនាំ​ដំបូង​អំពី​កម្មវិធី​កុមារ និង​យុវវ័យ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០១៩ )

« ការ​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​នៅ​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​អ្នក » សេចក្ដីណែនាំ​ដំបូង​អំពី​កម្មវិធី​កុមារ និង​យុវវ័យ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ការ​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​នៅ​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​អ្នក

រូបភាព
ផ្នែកខាងវិញ្ញាណ ផ្នែកខាងសង្គម ផ្នែកខាងបញ្ញា ផ្នែកខាងរាងកាយ

ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​រៀន​សូត្រ ហើយ​រីកចម្រើន ។ ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​មក​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​តាម​គ្រប់​របៀប​សម្រាប់​យើង​គ្រប់​គ្នា ។ បទគម្ពីរ​បង្រៀន​ថា នៅ​ក្នុង​យុវវ័យ​របស់​ទ្រង់ « ព្រះយេស៊ូវ​ក៏​កាន់​តែ​ធំ​ប្រកប​ដោយ​ប្រាជ្ញា​រឹតតែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង ចិត្ត​មនុស្ស​ផង » ( លូកា ២:៥២ ) ។

ព្រះយេស៊ូវគ្រីស្ទ​បាន​អភិវឌ្ឍ​គ្រប់​ផ្នែក​នៃ​ព្រះជន្ម​របស់​ទ្រង់—ផ្នែកខាងវិញ្ញាណ ( ព្រះ​សព្វ​ព្រះទ័យ ) ផ្នែកខាងសង្គម ( មនុស្ស​លោក​ស្រឡាញ់ ) ផ្នែកខាងសាច់ឈាម ( មាឌ​មាំមួន ) និង ផ្នែកខាងបញ្ញា ( ប្រាជ្ញា )—ហើយ​អ្នក​ក៏​អាច​ធ្វើ​បាន​ដែរ !

តើ​អ្នក​កំពុង​ធ្វើ​អ្វីខ្លះ​ហើយ​នៅ​ក្នុង​ផ្នែក​ទាំង​នេះ ? សូម​ចាប់​ផ្ដើម​គិត​ពី​អ្វី​ដែល​អ្នក​ចង់​កែលម្អ ឬ​ចាប់​ផ្ដើម​ធ្វើ ។

សូម​សរសេរ ឬ​គូរ​គំនិត​របស់​អ្នក​នៅក្នុង​ប្រអប់​ខាង​ក្រោម ៖

ផ្នែកខាងវិញ្ញាណ

ផ្នែកខាងសង្គម

ផ្នែកខាងសាច់​ឈាម

ផ្នែកខាងបញ្ញា