កូន​សៀវភៅ​សម្រាប់​បង្រៀន
ចុះ​ចំពោះ​ក្រុមគ្រួសារ​របស់​ខ្ញុំ​វិញ ?


ចុះ​ចំពោះ​ក្រុមគ្រួសារ​របស់​ខ្ញុំ​វិញ ?

រូបភាព
យុវនារី​ម្នាក់​អធិស្ឋាន

សូម​ខិតខំ​ដើម្បី​មាន​ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​មួយ តាមរយៈ​ការរក្សា​សេចក្ដីសញ្ញា​របស់​អ្នក ។

មាន​មនុស្ស​ជា​ច្រើន​មើល​ទៅ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ក្រុមគ្រួសារ​របស់​ពួកគេ ហើយ​ឆ្ងល់​ថា តើ​ពួកគេ​នឹង​អាច​ទទួល​ពរជ័យ​ឲ្យ​មាន​កុ្រមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​មួយ​បាន​តាម​របៀប​ណា ។ ព្រះ​ជា​ព្រះវរបិតាសួគ៌​របស់​អ្នក ជ្រាប​អំពី​កង្វល់​របស់​អ្នក ហើយ​ទ្រង់​ស្គាល់​អ្នក ថែមទាំង​មាន​ព្រះទ័យ​ស្រឡាញ់​ក្រុមគ្រួសារ​របស់​អ្នក ។ ក្រុម​គ្រួសារ​ទាំងអស់​សុទ្ធតែ​ជួប​នឹង​ឧបសគ្គ ហើយ​គ្មាន​គ្រួសារ​ណា​មួយ​ដែល​ល្អ​ឥតខ្ចោះ​នោះ​ទេ ប៉ុន្តែ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​អាច​ព្យាបាល ហើយ​ជួយ​យើង​ម្នាក់ៗ​បាន ។ នៅ​ពេល​ក្រុមគ្រួសារ​ខិតខំ​រស់នៅ​តាម​ដំណឹងល្អ​ដោយ​ស្មោះត្រង់ ពួកគេ​អាច​ដោះស្រាយ​ការយល់ច្រឡំ ការទាស់ទែងគ្នា និង ឧបសគ្គ​នានា​បាន ។ យើង​អាច​យកឈ្នះ​លើ​រាល់​ភាពមិនល្អឥតខ្ចោះ និង ភាពអយុត្តិធម៌​ក្នុង​ជីវិត​នេះ​បាន តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះ​បាន​មាន​ព្រះបន្ទូល​សន្យា​ថា ពរជ័យ​នៃ​អាពាហ៍ពិពាហ៍ ក្រុមគ្រួសារ និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច នឹង​មាន​ដល់​បុត្រាបុត្រី​ទ្រង់​គ្រប់​គ្នា ដែល​ទទួល​យក ហើយ​ធ្វើ​តាម​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់ ។ ការទទួលខុសត្រូវ​របស់​អ្នក​គឺ ត្រូវ​មាន​សេចក្ដីជំនឿ​ទៅ​លើ​បន្ទូល​សន្យា​នេះ ហើយ​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

នៅ​ពេល​អ្នក​បន្ត​រក្សា​សេចក្ដីសញ្ញា​របស់​អ្នក ហើយ​ជួយ​មនុស្សដទៃ​ឲ្យ​ធ្វើ​ដូច​អ្នក​ដែរ នោះ​អ្នក​នឹង​ទទួល​អារម្មណ៍​ភាពសុខសាន្ត និង អារម្មណ៍​នៃ​ព្រះចេស្ដា​របស់​ព្រះ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ ក្រុមគ្រួសារ​របស់​អ្នក​នឹង​មាន​ពរ​តាមរយៈ​គំរូ​របស់​អ្នក ហើយ​ព្រះវិញ្ញាណបរិសុទ្ធ​អាច​បន្ទន់​ដួងចិត្ត ហើយ​ជួយ​អ្នក​ឲ្យ​ស្គាល់​របៀប​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សមាជិក​គ្រួសារ​របស់​អ្នក​កាន់តែ​រឹងមាំ ។ សូម​មាន​សេចក្ដីជំនឿ​ថា ព្រះ​កំពុង​រៀបចំ​សមាជិក​ម្នាក់ៗ​ក្នុង​គ្រួសារ​របស់​អ្នក គឺ​ដូចជា​ទ្រង់​បាន​រៀបចំ​អ្នក​ដែរ ។ អ្នក​ក៏​អាច​បម្រើ​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​អ្នក​បាន​ដែរ គឺ​នៅ​ពេល​អ្នក​ស្វែងរក​ឈ្មោះ​ជីដូនជីតា​អ្នក ហើយ​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​សម្រាប់​ពួកគេ ។ ព្រះ​នឹង​សម្រេច​តាម​បំណងប្រាថ្នា​របស់​អ្នក​ឲ្យ​មាន​ពរជ័យ​នៃ​ក្រុមគ្រួសារ​អស់កល្ប​ជានិច្ច ទៅ​តាម​ពេល​វេលា និង របៀប​របស់​ទ្រង់ ។