កូន​សៀវភៅ​សម្រាប់​បង្រៀន
តើ​ខ្ញុំ​អាច​ចាប់ផ្ដើម​ស្រាវជ្រាវ​ពង្សប្រវត្តិ និង ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​តាម​របៀប​ណា ?


តើ​ខ្ញុំ​អាច​ចាប់ផ្ដើម​ស្រាវជ្រាវ​ពង្សប្រវត្តិ និង ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​តាម​របៀប​ណា ?

រូបភាព
បុរស​ម្នាក់​សរសេរ​នៅ​ក្នុង​កូន​សៀវភៅ

ការស្រាវជ្រាវ​ពង្សប្រវត្តិ ជួយ​ក្រុមគ្រួសារ​ឲ្យ​រួបរួម​គ្នា​បាន​ច្រើន​ជំនាន់ ។

អ្នក​អាច​ស្រាវជ្រាវ​ពង្សប្រវត្តិ​របស់​អ្នក ហើយ​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​ជីដូនជីតា​របស់​អ្នក​តាមរយៈ​កិច្ចការ​ដូច​ខាង​ក្រោម ៖

ស្វែងរក ។ ពិភាក្សា​ជាមួយ​សមាជិក​គ្រួសារ ដើម្បី​រៀនសូត្រ​ពី​ព័ត៌មាន និង រឿងរ៉ាវ​ផ្សេងៗ​អំពី​ជីដូនជីតា​របស់​អ្នក ។ សរសេរ ហើយ​រក្សាទុក​ព័ត៌មាន​នេះ​នៅ​ក្នុង ក្រុមគ្រួសារ​របស់​ខ្ញុំ ៖ ដំណើររឿង​ដែល​នាំ​យើង​ឲ្យ​ជួបជុំ​គ្នា ជា​កូន​សៀវភៅ​ដែល​មាន​នៅ​លើ​គេហទំព័រ FamilySearch.org គេហទំព័រ​របស់​សាសនាចក្រ ។

យក ។ បន្ទាប់​ពី​អ្នក​បាន​រៀនសូត្រ ហើយ​ប្រមូល​ព័ត៌មាន​អំពី​សមាជិក​គ្រួសារ​ដែល​បាន​ចែកឋាន ( មាន​ដូចជា​ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត និង ទីកន្លែង​កំណើត ថ្ងៃ​ខែ​ឆ្នាំ​ទទួល​មរណភាព និង ទីកន្លែង​ទទួល​មរណភាព ព្រមទាំង​ហេតុការណ៍ និង ដំណើររឿង​ផ្សេងៗ ) ហើយ សូម​យក​ឈ្មោះ​ទាំងនេះ​ទៅ​កាន់​ព្រះវិហារបរិសុទ្ធ ហើយ​ទទួល​ពិធីបរិសុទ្ធ​ជំនួស​ពួកគេ ។ អ្នកផ្សព្វផ្សាយសាសនា ឬ សមាជិក​សាសនាចក្រ អាច​បង្រៀន​អ្នក​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​បាន ។

បង្រៀន ។ សូម​ជួយ​មនុស្សដទៃ ជា​ពិសេស សមាជិក​គ្រួសារ​របស់​អ្នក​ឲ្យ​រៀន​អំពី​របៀប​ស្វែងរក​ឈ្មោះ​ជីដូនជីតា​របស់​ពួកគេ​បន្ថែម​ទៀត ។ ការចូលរួម​របស់​សមាជិក​គ្រួសារ​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែងដើម្បី​ស្គាល់ ហើយ​បម្រើ​ជីដូនជីតា​របស់​អ្នក អាច​ផ្ដល់​ពរ​ដល់​គ្រួសារ​អ្នក​ឲ្យ​មាន​ការការពារ និង ភាពរឹងមាំ​ខាង​វិញ្ញាណ ។ ពង្សប្រវត្តិ និង ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ អាច​ជួយ​ឲ្យ​ដួងចិត្ត​របស់​គ្រួសារ​ចង​ភ្ជាប់​នឹង​គ្នា ។