« មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ ភាពខ្លួនទីពឹងខ្លួន គឺជាគោលការណ៍មួយនៃសេចក្ដីសង្គ្រោះ »ការសម្របសម្រួលក្រុមសម្រាប់ភាពខ្លួនទីពឹងខ្លួន( ឆ្នាំ ២០១៦ )
« មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ ភាពខ្លួនទីពឹងខ្លួន គឺជាគោលការណ៍មួយនៃសេចក្ដីសង្គ្រោះ »ការសម្របសម្រួលក្រុម
មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ ភាពខ្លួនទីពឹងខ្លួន គឺជាគោលការណ៍មួយនៃសេចក្ដីសង្គ្រោះ—ម៉ោងជាអតិបរមា ៖ ២៥ នាទី
-
ពិចារណ ៖យ៉ូហាន ១០:១០ ( នៅខាងស្ដាំ )
-
ពិភាក្សា ៖តើជីវិតបរិបូរណ៍ជាអ្វី ?
-
សូមទស្សនា ៖« He Polished My Toe, » មាននៅគេហទំព័រ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ១៣ ) ។
គាត់បានខាត់មេជើងខ្ញុំ
ប្រសិនបើអ្នកមិនអាចមើលវីដេអូទេ សូមអានរឿងនេះវិញ ។
អែលឌើរ អ៊ីនរីហ្គ អរ ហ្វែឡាបែលឡា ៖ នៅពេលខ្ញុំ ធំឡើង ពួកយើងពុំមានអ្វីច្រើនទេ ។ ខ្ញុំចាំនៅថ្ងៃមួយ ពេលខ្ញុំទៅរកឪពុកខ្ញុំ ហើយប្រាប់គាត់ថា « ប៉ា កូនត្រូវការស្បែកជើងថ្មីមួយសម្រាប់ ។ ស្បែកជើងនេះដាច់អស់ហើយ » ។ គាត់បានឈប់ រួចមើលមកស្បែកជើងរបស់ខ្ញុំ ឃើញថាវាពិតជាដាច់អស់មែន ។ គាត់ប្រាប់ថា « ប៉ា គិតថាយើងអាចជួសជុលវាបាន » ។ គាត់បានយកសឺរ៉ាពណ៌ខ្មៅមក ហើយដុសខាត់ស្បែកជើងខ្ញុំ ធ្វើឲ្យវាភ្លឺរលោងស្អាត ។ គាត់ប្រាប់ខ្ញុំថា « ឥឡូវវាស្អាតហើយ កូនប្រុស » ។ ខ្ញុំតបថា « នៅទេ ប៉ា។ ប៉ាអាចនៅមើលឃើញម្រាមជើងកូនលៀនចេញមកក្រៅស្បែកជើងហ្នឹង » ។ គាត់ប្រាប់ថា « មិនអីទេ យើងក៏អាចកែកុនបានដែរ ! » គាត់បានយកសឺរ៉ាមក ហើយបានលាបលើម្រាមជើងរបស់ខ្ញុំ !
នៅថ្ងៃនោះ ខ្ញុំបានរៀនថា វាមានដំណោះស្រាយគ្រប់បញ្ហាទាំងអស់ ។ ខ្ញុំត្រូវបានជឿស៊ប់ថា គោលការណ៍នៃភាពខ្លួនទីពឹងខ្លួននេះ និងកម្មវិធីផ្ដួចផ្ដើមនេះ គឺជារបៀបមួយដើម្បីពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ ។ វាគឺជាចំណែកនៃកិច្ចការនៃសេចក្ដីសង្គ្រោះ ។ យើងទាំងអស់គ្នាអាចបានល្អប្រសើរជាងយើងក្នុងពេលឥឡូវនេះ ។ យើងត្រូវបោះចោលនូវភាពសោះអង្គើយ ។ មានច្រើនគ្រាដែលយើងក្លាយជាមនុស្សមិនខ្វល់អ្វីសោះ ហើយរឿងនេះវាបំផ្លាញដល់ការរីកចម្រើនរបស់យើង ។ រាល់ថ្ងៃ គឺជាថ្ងៃមួយដែលខ្ញុំអាចរីកចម្រើន បើខ្ញុំសម្រេចចិត្តធ្វើអ្វីមួយផ្សេងដើម្បីកែលម្អនូវអ្វីដែលខ្ញុំធ្វើមិនល្អកាលពីអតីតកាល ។ បើអ្នកធ្វើវាដោយសេចក្ដីជំនឿ អនុវត្តសេចក្ដីជំនឿ ហើយសង្ឃឹមទៅលើព្រះគ្រីស្ទដែលទ្រង់នឹងគង់នៅទីនោះចាំជួយអ្នក នោះអ្នកនឹងស្វែងរកឃើញរបៀបដើម្បីរីកចម្រើននៅក្នុងរឿងខាងសាច់ឈាម និងខាងវិញ្ញាណ ។ នេះគឺដោយសារតែព្រះមានព្រះជន្មរស់ ហើយអ្នកគឺជាបុត្រា ឬបុត្រីរបស់ទ្រង់ ។
សូមត្រឡប់ទៅ ទំព័រ ១២ វិញ ។
-
ពិភាក្សា ៖តើអ្នកជឿថាមានដំណោះស្រាយចំពោះបញ្ហារបស់អ្នកដែរឬទេ ? តើយើងអាចសក្ដិសមចំពោះព្រះចេស្ដារបស់ព្រះអម្ចាស់ដើម្បីជួយយើងយ៉ាងដូចម្ដេច ?
-
អាន ៖ក្បួនខ្នាតភាគ ២ សេចក្ដីយោង និងពាក្យដកស្រង់ដោយ អែលឌើរ ដាល្លិន អេក អូក ( នៅខាងស្ដាំដៃ ) ។ ការមានភាពខ្លួនទីពឹងខ្លួន គឺពុំមានន័យថាយើងអាចធ្វើ ឬទទួលបានអ្វីៗដែលយើងកំណត់នៅក្នុងគំនិតរបស់យើងនោះទេ ។ ផ្ទុយទៅវិញ វាគឺជាការជឿថា តាមរយៈព្រះគុណ ឬអំណាចដែលអាចធ្វើទៅបាន របស់ព្រះយេស៊ូវគ្រីស្ទ និងការខិតខំរបស់យើងផ្ទាល់ នោះយើងអាចទទួលបាននូវអ្វីៗដែលចាំបាច់សម្រាប់ជីវិតទាំងខាងវិញ្ញាណ និងខាងសាច់ឈាម ដូចដែលយើងចង់បានសម្រាប់ខ្លួនយើង និងក្រុមគ្រួសាររបស់យើង ។ ភាពខ្លួនទីពឹងខ្លួនគឺជាភស្ដុតាងនៃការទុកចិត្តរបស់យើង ឬជំនឿរបស់យើងទៅលើព្រះចេស្ដារបស់ព្រះដើម្បីរំកិលភ្នំនៅក្នុងជីវិតរបស់យើង ហើយផ្ដល់កម្លាំងដល់យើងដើម្បីយកឈ្នះលើការសាកល្បង និងទុក្ខវេទនាទាំងឡាយ ។
-
ពិភាក្សា ៖តើព្រះគុណរបស់ព្រះគ្រីស្ទបានជួយអ្នកទទួលបានតម្រូវការចាំបាច់ក្នុងជីវិតទាំងខាងវិញ្ញាណ និងខាងសាច់ឈាមយ៉ាងដូចម្ដេច ?
-
ពិភាក្សា ៖សូមអានពាក្យដកស្រង់របស់ប្រធាន ម៉ារ៉ុន ជី រ៉មនី ( នៅខាងស្ដាំ ) ។ តើអ្នកដឹងថាអ្នកកំពុងក្លាយជាមនុស្សកាន់តែមានភាពខ្លួនពីពឹងខ្លួនយ៉ាងដូចម្ដេច ?
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមក្នុងអំឡុងសប្ដាហ៍ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបំពេញចប់ការតាំងចិត្តនីមួយៗ ។
-
សូមចែកចាយនូវអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីភាពខ្លួនទីពឹងខ្លួនជាមួយនឹងគ្រួសារ ឬមិត្តភក្ដិរបស់អ្នក ។
-
សូមត្រឡប់ទៅ ទំព័រ ៨ វិញ ។