« ឧបសម្ព័ន្ធ ៖ Common Idioms » កម្មវិធី EnglishConnect ២ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« Common Idioms » កម្មវិធី EnglishConnect ២ សម្រាប់អ្នករៀន
Appendix
Common Idioms
គ្រាមភាសាទូទៅ
គ្រាមភាសាគឺជាឃ្លាដែលមានន័យខុសគ្នាពីពាក្យនីមួយៗដែលផ្គុំចូលគ្នា ។ ចូរមើលឃ្លា « piece of cake » ។ ប្រសិនបើខ្ញុំនិយាយថា « I want a piece of cake »នោះមានន័យថា ខ្ញុំចង់បានបង្អែម ។ ប៉ុន្តែបើខ្ញុំនិយាយថា « Learning English with EnglishConnect is a piece of cake » ខ្ញុំចង់មានន័យថា ការរៀនភាសាអង់គ្លេសជាមួយនឹង EnglishConnect គឺងាយស្រួលណាស់ ។ គ្រាមភាសា “piece of cake” មានន័យថា « ងាយស្រួល » ។
ការប្រើគ្រាមភាសាគឺជាការនិយាយធម្មតាមួយដែលធ្វើឲ្យការនិយាយរបស់អ្នកដូចជាអ្នកមានដើមកំណើតនិយាយភាសាអង់គ្លេស ។ គ្រាមភាសាបង្កើតរូបភាពនៅក្នុងគំនិតរបស់យើង ហើយឲ្យអារម្មណ៍ជាក់លាក់មួយដល់យើង ។ ក្នុងភាសាអង់គ្លេស នៅពេលមនុស្សគ្រប់គ្នាស្ថិតនៅក្នុងស្ថានភាពដូចគ្នា យើងនិយាយថា « We’re all in the same boat » ។ វាបង្កើតជារូបភាពមួយអំពីមនុស្សដែលកំពុងធ្វើការរួមគ្នានៅលើទូកមួយដើម្បីទៅដល់កន្លែងមួយ ។ ការនិយាយថា “We’re all in the same boat” បង្កើតអារម្មណ៍នៃការរួបរួមគ្នា និងការយោគយល់ ។
ការចេះប្រើគ្រាមភាសាគឺធ្វើឲ្យមានភាពរីករាយខ្លាំងណាស់ ! ខាងក្រោមនេះគឺជាគ្រាមភាសាទូទៅក្នុងភាសាអង់គ្លេស ។
របៀបរៀនគ្រាមភាសា ៖
-
មើលគ្រាមភាសា ។ សិក្សានិយមន័យ និងឧទាហរណ៍ ។
-
ពិចារណាពីគ្រាមភាសាស្រដៀងគ្នាក្នុងភាសារបស់អ្នក ។
-
គិតពីរបៀបប្រើគ្រាមភាសានោះ ។
-
សរសេរប្រយោគជាមួយនឹងគ្រាមភាសានោះ ។ ប្រើវាក្នុងការសន្ទនា ។
-
កំណត់ចំណាំគ្រាមភាសានោះនៅពេលអ្នកអាន ឬស្ដាប់ជាភាសាអង់គ្លេស ។
|
គ្រាមភាសា |
និយមន័យ |
ឧទាហរណ៍ |
|---|---|---|
គ្រាមភាសា a piece of cake | និយមន័យ ងាយស្រួល | ឧទាហរណ៍ That test was a piece of cake! |
គ្រាមភាសា a blessing in disguise | និយមន័យ រឿងល្អដែលចាប់ផ្ដើមដោយរឿងអាក្រក់ | ឧទាហរណ៍ She lost her job, but it was a blessing in disguise. She found a better job. |
គ្រាមភាសា all in the same boat | និយមន័យ មនុស្សគ្រប់គ្នាស្ថិតនៅក្នុងស្ថានភាពដូចគ្នា | ឧទាហរណ៍ Nobody can leave this room. We’re all in the same boat. |
គ្រាមភាសា barking up the wrong tree | និយមន័យ ការព្យាយាមសម្រេចអ្វីមួយ ប៉ុន្តែធ្វើវាក្នុងរបៀបមួយដែលមិនត្រឹមត្រូវ | ឧទាហរណ៍ If you think I’m going to loan you more money, you’re barking up the wrong tree. |
គ្រាមភាសា better late than never | និយមន័យ កើតឡើងយឺតប្រសើរជាងមិនកើតឡើងសោះ | ឧទាហរណ៍ A: He didn’t repay the money until last week. B: That’s okay. Better late than never. |
គ្រាមភាសា birds of a feather flock together | និយមន័យ មនុស្សដែលមានបុគ្គលិកលក្ខណៈ ឥរិយាបថ ចំណង់ចំណូលចិត្ត ឬរសជាតិស្រដៀងគ្នា ជារឿយៗតែងនៅជាមួយគ្នា | ឧទាហរណ៍ I was right that Paul and Ben would get along. Birds of a feather flock together. |
គ្រាមភាសា no use crying over spilled milk | និយមន័យ ការព្រួយបារម្ភ ឬមើលទៅរឿងដែលខុសឆ្គង ដែលមិនអាចផ្លាស់ប្ដូរបាន វាជារឿងឥតប្រយោជន៍ | ឧទាហរណ៍ We can’t get the money back, so let’s make a new plan. It’s no use crying over spilled milk. |
គ្រាមភាសា don’t count your chickens before they’re hatched | និយមន័យ អ្នកមិនប្រាកដថា អ្វីមួយនឹងកើតឡើងទេ ដូច្នេះអ្នកមិនគួរគ្រោងវាទុកឡើយ | ឧទាហរណ៍ A: I will probably get a raise soon, so I bought a new bed! B: Well, don’t count your chickens before they’re hatched. You might not get the raise. |
គ្រាមភាសា get all your ducks in a row | និយមន័យ រៀបចំអ្វីៗគ្រប់យ៉ាងឲ្យរួចរាល់សម្រាប់ជំហានបន្ទាប់ទៀត | ឧទាហរណ៍ We have to get all our ducks in a row before the family comes for a visit. Let’s start cleaning and cooking right now. |
គ្រាមភាសា give me a hand | និយមន័យ ជួយខ្ញុំ | ឧទាហរណ៍ I can’t lift this sofa on my own. Can you give me a hand? |
គ្រាមភាសា hang in there | និយមន័យ កុំចុះចាញ់ | ឧទាហរណ៍ I know learning English is very difficult. Hang in there. |
គ្រាមភាសា it takes two to tango | និយមន័យ មនុស្សទាំងពីរនាក់ដែលពាក់ព័ន្ធក្នុងសកម្មភាព ឬកំហុសត្រូវទទួលខុសត្រូវ | ឧទាហរណ៍ It is partially my fault that we were fighting. It takes two to tango. |
គ្រាមភាសា keep an eye on | និយមន័យ មើលដោយប្រុងប្រយ័ត្ន | ឧទាហរណ៍ My son has been misbehaving a lot lately, so please keep an eye on him to ensure that nothing goes wrong. |
គ្រាមភាសា let the cat out of the bag | និយមន័យ បង្ហាញអាថ៌កំបាំងដោយមិនដឹងខ្លួន ឬដោយចេតនា | ឧទាហរណ៍ I heard that someone let the cat out of the bag, so I might as well tell you myself—I’m pregnant! |
គ្រាមភាសា out of the frying pan and into the fire | និយមន័យ ចេញពីស្ថានភាពអាក្រក់មួយទៅស្ថានភាពមួយដែលកាន់តែអាក្រក់ជាងនោះទៅទៀត | ឧទាហរណ៍ He didn’t like his previous job, so he quit, but now he can’t find a new job. He’s out of the frying pan and into the fire. |
គ្រាមភាសា go out on a limb | និយមន័យ សាកល្បងអ្វីមួយដែលប្រថុយប្រថាន ដែលអាចធ្វើឲ្យអ្នកស្ថិតក្នុងកន្លែងខ្សោយជាង | ឧទាហរណ៍ I’m going to go out on a limb here and invest some money in this project, even though I don’t know if the project will be successful. |
គ្រាមភាសា preaching to the choir | និយមន័យ ព្យាយាមបញ្ចុះបញ្ចូលនរណាម្នាក់ដែលយល់ស្របជាមួយអ្នករួចហើយ | ឧទាហរណ៍ They are already going to vote for him. He’s just preaching to the choir. |
គ្រាមភាសា rub salt in the wound | និយមន័យ ធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ដោយការធ្វើឲ្យបុគ្គលនោះមានអារម្មណ៍ថាមានកំហុស ឬរំឭកពួកគេអំពីកំហុសរបស់ខ្លួន | ឧទាហរណ៍ I know I shouldn’t have done it. You don’t have to remind me and rub salt in the wound. |
គ្រាមភាសា so far, so good | និយមន័យ រហូតមកដល់ពេលនេះអ្វីៗដំណើរការល្អ | ឧទាហរណ៍ This first month, they haven’t had any problems building the house. So far, so good. |
គ្រាមភាសា the straw that broke the camel’s back | និយមន័យ បញ្ហាតូចមួយដែលមានផលវិបាកធំ ព្រោះវាជាបញ្ហាចុងក្រោយនៃបញ្ហាជាច្រើនជាប់ៗគ្នា | ឧទាហរណ៍ We had a terrible week. Everything was going wrong. So when we missed the bus, that was the straw that broke the camel’s back. |
គ្រាមភាសា you’re pulling my leg | និយមន័យ ព្យាយាមធ្វើឲ្យនរណាម្នាក់ជឿលើអ្វីមួយមិនត្រឹមត្រូវតាមរបៀបលេងសើច បោកបញ្ឆោតពួកគេ | ឧទាហរណ៍ No, that celebrity isn’t calling me. You’re pulling my leg. |
Note
កំណត់ចំណាំ
អ្នករៀនរីករាយនឹងការរៀនសូត្រគ្រាមភាសា ។ នេះគឺជាគំនិតមួយចំនួនដើម្បីជួយពួកគេរៀន ។
-
ជ្រើសយកគ្រាមភាសាមួយរាល់ថ្ងៃដើម្បីបង្រៀនដល់អ្នករៀន ។ ពន្យល់អត្ថន័យ និងនិយាយអំពីឧទាហរណ៍ ។
-
ឲ្យអ្នករៀនប្ដូរវេនគ្នាបង្ហាញគ្រាមភាសាមួយដល់សមាជិកក្រុមរបស់ពួកគេ ។ ពួកគេអាចបង្ហាញគ្រាមភាសាពីបញ្ជីខាងលើ ឬជ្រើសរើសពាក្យមួយទៀតដែលពួកគេស្គាល់ ។ អ្នករៀនម្នាក់ៗអាចធ្វើបទបង្ហាញរៀងៗខ្លួន ឬអ្នករៀនអាចធ្វើការជាគូ ។
-
សុំអ្នករៀនឲ្យប្រៀបធៀបគ្រាមភាសាទាំងនេះទៅគ្រាមភាសានៅក្នុងភាសារបស់ពួកគេ ។ ឧទាហរណ៍ ការផ្ដល់ការលើកទឹកចិត្តក្នុងស្ថានភាពលំបាក ប្រជាជនអាមេរិកនិយាយថា « Hang in there! » តើកន្សោមអ្វីខ្លះដែលមានអត្ថន័យដូចគ្នានៅក្នុងភាសាកំណើតរបស់អ្នករៀន ?