កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
មេរៀន​ទី ១៦ ៖ In the Community


« មេរៀន​ទី ១៦ ៖ In the Community » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ១៦ » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន

ឪពុក និង​កូន

Lesson 16

In the Community

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​ដើម្បី​ពិពណ៌នា​ទីតាំង​នៅក្នុង​ទីក្រុង​មួយ ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Take Responsibility

ត្រូវ​មាន​ការទទួលខុសត្រូវ

I have the power to choose, and I am responsible for my own learning.

ខ្ញុំ​មាន​អំណាច​ដើម្បី​ជ្រើសរើស ហើយ​ខ្ញុំ​ទទួលខុសត្រូវ​លើ​ការរៀនសូត្រ​របស់​ខ្ញុំ​ផ្ទាល់ ។

ព្រះយេស៊ូវគ្រីស្ទ បាន​ចែកចាយ​ដំណើររឿង​មួយ​អំពី​បុរស​អ្នកមាន ដែល​បាន​ចែក​ប្រាក់​ខ្លះ​ទៅ​ដល់​បាវបម្រើ​បី​នាក់ ។ បាវ​បម្រើ​ពីរ​រូប​ដំបូង បាន​ប្រើ​ប្រាក់​ដោយ​ឈ្លាសវៃ ហើយ​បាន​កើត​ចំនួន​ទ្វេ​ដង ។ បាវបម្រើ​ទីបី មាន​ការភ័យខ្លាច ។ គាត់​បាន​លាក់​ប្រាក់ ដើម្បី​កុំ​ឲ្យ​គាត់​បាត់បង់​វា ។ បុរស​អ្នក​មាន​ខកចិត្ត​នឹង​បាវបម្រើ​ទីបី ប៉ុន្តែ​រីករាយ​នឹង​បាវ​បម្រើ​ពីរ​នាក់​ដំបូង ។ គាត់​បាន​ប្រាប់​បាវបម្រើ​ពីរ​នាក់​ដំបូង ៖

« ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ ៖ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ យើង​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ៖ ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្តី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ » ( ម៉ាថាយ ២៥:២១ ) ។

ចូរ​គិត​អំពី​អំណោយទាន ដែល ព្រះវរបិតាសួគ៌ បាន​ប្រទាន​ឲ្យ​អ្នក ។ ប្រហែលជា​អ្នក​បាន​ប្រទាន​ឲ្យ​នូវ​សមត្ថភាព​ដើម្បី​សិក្សា​បាន​ល្អ ឬ​មាន​ចិត្ត​អត់ធ្មត់​នឹង​អ្នកដទៃ ។ អ្នក​អាច​នឹង​មាន សេចក្ដីជំនឿ ខ្លាំង ឬ​មាន​ភាពក្លាហាន​ក្នុង​ការនិយាយ ។ សូម​ទទួល​ខុសត្រូវ​ចំពោះ​អំណោយទាន​ទាំងនេះ ហើយ​អភិវឌ្ឍ​វា ។ សូម​ពិចារណា​អំពី​របៀប​ប្រើ​អំណោយទាន​ទាំងនោះ​ដើម្បី​ជួយ​ដល់​អ្នកដទៃ ។ អ្នក​អាច​ជ្រើសរើស​អភិវឌ្ឍ​អំណោយទាន​ថ្មីៗ​ផងដែរ ។ អ្នក​អាច​ស្វែងរក​អំណោយទាន​ខាងវិញ្ញាណ​ដោយ​ការអនុវត្ត​សេចក្ដីជំនឿ​ទៅលើ ព្រះ ដោយ​ការអនុវត្ត​អំណោយទាន​ទាំងនោះ ហើយ​ប្រើ​វា​ដើម្បី​ជួយ​ដល់​អ្នកដទៃ ។ ព្រះ​នឹង​ដឹកនាំ​អ្នក នៅពេល​អ្នក​ព្យាយាម​ដើម្បី​អភិវឌ្ឍ​អំណោយទាន​របស់​អ្នក ។

ព្រះគ្រីស្ទ​ញញឹម

Ponder

  • តើ​អំណោយទាន​របស់​អ្នក​មាន​អ្វីខ្លះ ?

  • តើ​អ្នក​អាច​ប្រើ​អំណោយទាន​របស់​អ្នក​ដើម្បី​រៀន​ភាសា​អង់គ្លេស​ដោយ​របៀប​ណា ?

  • តើ​អំណោយទាន​ទាំងនេះ​អាច​ជួយ​មិត្ត​របស់​អ្នក​នៅក្នុង​កម្មវិធី EnglishConnect ដោយ​របៀប​ណា ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។

Do you know where … ?

តើ​អ្នក​ដឹង​ថា … នៅ​ឯ​ណា​ទេ ?

Is there … ?

តើ​មាន … ទេ ?

Nouns

airport

ព្រលាន​យន្ដហោះ

bank

ធនាគារ

bookstore

បណ្ណាគារ

bus stop

ចំណត​ឡាន​ក្រុង

grocery store

ហាង​លក់​គ្រឿងទេស

hospital

មន្ទីរពេទ្យ

house

ផ្ទះ

post office

ប្រៃសនីយ៍

restaurant

ភោជនីយដ្ឋាន

school

សាលារៀន

city

ទីក្រុង

neighborhood

ជិតខាង

town

ទីក្រុង​តូចៗ

Prepositions

across from

ឆ្លង​កាត់​មក​ពី

behind

ខាង​ក្រោយ

between

ចន្លោះ

down the street from

ចុះ​ពី​ផ្លូវ

far away from

ឆ្ងាយ​ពី

in

នៅក្នុង

in front of

នៅខាងមុខ

near

ក្បែរ

next to

បន្ទាប់​នឹង

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: Do you know where the (noun) is?A: It is (preposition) the (noun).

Questions

សំណួរ​លំនាំ​ទី ១ do you know where the noun is

Answers

ចម្លើយ​លំនាំ​ទី ១ It is preposition the noun

Examples

ផែនទី​ហាងលក់​សៀវភៅ​នៅ​ទល់មុខ​មន្ទីរពេទ្យ

Q: Do you know where the hospital is?A: Yes. It is across from the bookstore.

ផែនទី​ភោជនីយដ្ឋាន​នៅជាប់​ធនាគារ

Q: Where is the restaurant?A: It’s next to the bank.

Q: Where’s the school?A: It’s between the restaurant and the post office.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ សាកល្បង​ប្រើ​លំនាំ​នៅក្នុង​ការសន្ទនា​មួយ​ជាមួយ​មិត្ត​ម្នាក់ ។ អ្នក​អាច​និយាយ ឬ​ផ្ញើសារ ។

Q: Is there a (noun) (preposition) your (noun)?A: There is a (noun) (preposition) my (noun).

Questions

សំណួរ​លំនាំ​ទី ២ is there a noun preposition your noun

Answers

លំនាំ​ទី ២ ឆ្លើយ there is a noun preposition my noun

Examples

Q: Is there a bus stop in your neighborhood?A: There is a bus stop down the street from my house.

ផែនទី​ហាង​លក់​គ្រឿងទេស​នៅ​ជិត​ធនាគារ

Q: Is there a grocery store in the town?A: There is a grocery store near the bank.

Q: Is there an airport in your city?A: No, there isn’t an airport in my city.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ២ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​អំពី​គោលដៅ​ការសិក្សា​របស់​អ្នក​ឡើងវិញ ហើយ​វាយ​តម្លៃ​អំពី​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Take Responsibility

(20–30 minutes)

ព្រះគ្រីស្ទ​ញញឹម

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

សូមជ្រើស​កន្លែង​មួយ​នៅលើ​ផែនទី ។ កុំ​ប្រាប់​ដៃគូ​របស់​អ្នក​ថា​អ្នក​ជ្រើសរើស​ទីកន្លែង​មួយណា ។ សួរ និង​ឆ្លើយ​សំណួរ​ដោយ​ស្មាន​អំពី​ទីកន្លែង​នោះ ។ ប្តូរ​វេន​គ្នា ។

New Vocabulary

bakery

ហាង​ដុតនំ

church

ព្រះវិហារ

farm

កសិដ្ឋាន

park

សួន

train station

ស្ថានីយ៍​រថភ្លើង

ក្រាហ្វិក​បណ្ដុំ​អគារ​ទីក្រុង​បញ្ឈរ

Example

  • A: Is it near the school?

  • B: Yes, it’s near the school.

  • A: Is it far away from the train station?

  • B: Yes, it’s far away from the train station.

  • A: Is it next to the restaurant?

  • B: No, it’s not next to the restaurant.

  • A: Is it the grocery store?

  • B: Yes! It’s the grocery store.

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

សួរ និង​ឆ្លើយ​សំណួរ​អំពី​ទីក្រុង​ដែល​អ្នកស្គាល់ ។ ប្តូរ​វេន​គ្នា ។

New Vocabulary

movie theater

រោងកុន

police station

ប៉ុស្ដិ៍​ប៉ូលិស

Example

  • A: Is there a movie theater in Curitiba?

  • B: Yes, there is a movie theater.

  • A: Where is the movie theater?

  • B: It’s next to the police station.

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់​រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Ask about different locations.

    សួរ​អំពី​ទីតាំង​ផ្សេងៗ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Talk about where places are.

    និយាយ​អំពី​ទីកន្លែង​នៅ​ឯ​ណា ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់​ជា​រៀងរាល់​ថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« ព្រះ​បាន​ប្រទានដល់​យើង​ម្នាក់ៗ​នូវ​ទេពកោសល្យ​ពិសេស​មួយ ឬ​ច្រើន ។ … វា​ស្ថិត​នៅ​លើ​យើង​ម្នាក់ៗ​ថា​យើង​នឹង​ស្វែងរក ហើយ​ពង្រីក​អំណោយទាន​ទាំងឡាយ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ឬ​យ៉ាងណា ។ យើង​ត្រូវ​ចាំ​ថា យើង​ម្នាក់ៗ​គឺ​ត្រូវបាន​បង្កើត​ឡើង​តាម​រូបអង្គ​នៃ​ព្រះ ហើយ​ថា​គ្មាន​នរណា​ម្នាក់​មិន​សំខាន់​នោះ​ទេ ។ មនុស្ស​គ្រប់​គ្នា​សំខាន់​ចំពោះ​ព្រះ និង​ចំពោះ​បងប្អូន​របស់​ខ្លួន » ( ម៉ាវិន ជេ អាសស្តុន « There Are Many Gifts » Ensign ខែវិច្ឆិកា ឆ្នាំ១៩៨៧ ទំព័រ ២០ ) ។