កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
មេរៀន​ទី ១៤ ៖ Shopping for Food


« មេរៀន​ទី ១៤ ៖ Shopping for Food » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ១៤ » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន

យុវមជ្ឈិមវ័យ​កំពុង​សើច

Lesson 14

Shopping for Food

គោលដៅ ៖ ខ្ញុំ​នឹង​រៀន​សួរ និង​ឆ្លើយ​សំណួរ​អំពី​តម្លៃ​អាហារ ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: You Are a Child of God

អ្នក​គឺជា​បុត្រ​របស់​ព្រះ

I am a child of God with eternal potential and purpose.

ខ្ញុំ​ជា​បុត្រ​របស់​ព្រះ​ដែល​មាន​សក្តានុពល និង​គោលបំណង​ដ៏​អស់កល្បជានិច្ច ។

សូម​ចាំ​ថា អ្នក​គឺជា​បុត្រា ឬ​បុត្រី​របស់ ព្រះវរបិតាសួគ៌​ ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ ។ ទ្រង់​នឹង​ដឹកនាំ​អ្នក ។ ដោយ​មាន​ជំនួយ​របស់​ទ្រង់ នោះ​អ្នក​អាច​ធ្វើ​បាន​ច្រើន​ជាង​ដែល​អ្នក​អាច​ធ្វើ​ដោយ​ខ្លួនឯង ។ នៅក្នុង ព្រះគម្ពីរ​មរមន យើង​រៀន​អំពី​យុវជន​ម្នាក់​ដែល​មាន​ឈ្មោះ នីហ្វៃ ដែល​បាន​ក្លាយជា ព្យាការី-ជា​អ្នកដឹកនាំ​នៃ​ប្រជាជន​របស់​លោក ។ ព្រះ ចង់​ដឹកនាំ​នីហ្វៃ និង​គ្រួសារ​របស់​លោក​ទៅ​ដែនដី​ថ្មី​មួយ ។ ដែនដី​នេះ​ត្រូវ​ឆ្លងកាត់​មហាសមុទ្រ​មួយ ហើយ​នីហ្វៃ​ត្រូវ​សង់​សំពៅ​មួយ ។ លោក​ពុំ​ធ្លាប់​សង់​សំពៅ​ពី​មុន​មក​ទេ ។ បងប្រុស​របស់​លោក​មិន​ជឿ​ថា​លោក​អាច​ធ្វើ​វា​បាន​ទេ ។ នីហ្វៃ​បាន​មើល​ទៅ​ព្រះ​ទូល​សូម​ការ​ដឹកនាំ ។

នីហ្វៃ​បាន​ប្រាប់​ទៅ​បងប្រុស​របស់​លោក​ថា « បើ [ ព្រះ ] … បាន​បង្កើត​ឲ្យ​មាន​អព្ភូតហេតុ​ជាច្រើន​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ហេតុ​អ្វី​ក៏​ទ្រង់​មិន​អាច​បង្គាប់​ខ្ញុំ​ឲ្យ​សង់​សំពៅ​បាន ? » ( នីហ្វៃទី១ ១៧:៥១ ) ។

ដោយ​មាន​ជំនួយ​ពី​ព្រះ នីហ្វៃ និង​គ្រួសារ​របស់​លោក​បាន​សង់​សំពៅ​មួយ ហើយ​បានធ្វើ​ដំណើរ​យ៉ាង​លំបាក​ឆ្លង​មហាសមុទ្រ ។ ដូចជា​ព្រះ​បាន​ជួយ​ដល់​នីហ្វៃ ព្រះ​ចង់​ជួយ​ដល់​អ្នក​ផងដែរ ។ អ្នក​អាច អធិស្ឋាន សូម​ការដឹកនាំ ។ អ្នក​អាច​អធិស្ឋាន​សុំ​ការយល់ដឹង ហើយ​ចងចាំ​នូវ​អ្វី​ដែល​អ្នក​កំពុង​តែ​រៀន ។ នៅ​ពេល​អ្នក​អធិស្ឋាន សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គំនិត និង​អារម្មណ៍​ដែល​កើត​មាន ។ បន្ទាប់​មក ធ្វើ​សកម្មភាព​ដោយ សេចក្ដីជំនឿ ។ អ្នក​អាច​ធ្វើ​បាន​ច្រើន​ពេល​មាន​ជំនួយ​របស់​ទ្រង់ ជាជាង​ពេល​គ្មាន​ជំនួយ​ពី​ទ្រង់ ។

យុវនារី​កំពុង​អធិស្ឋាន

Ponder

  • តើ​ដំណើរការ​នៃ​ការរៀនសូត្រ​ភាសា​អង់គ្លេស​របស់​អ្នក​ដូចជា​ដំណើរ​រឿង​នៃ​ការ​សង់​សំពៅ​របស់​នីហ្វៃ​យ៉ាងដូចម្ដេច ?

  • នៅពេល​អ្នក​រៀន​ភាសា​អង់គ្លេស តើ​អ្នក​អាច​ទូល​សូម​ព្រះ​ឲ្យ​ជួយ​អ្នក​អ្វីខ្លះ ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្យាយាម​ដាក់​ស្លាកឈ្មោះ​វត្ថុ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ដើម្បី​ជួយ​អ្នក​ចងចាំ​ពាក្យ​ជា​ភាសា​អង់គ្លេស ។

How much is this?

តើ​របស់​នេះ​តម្លៃ​ប៉ុន្មាន ?

Price

one dollar

មួយ​ដុល្លារ

two dollars

ពីរ​ដុល្លារ

សូមមើល​ឧបសម្ព័ន្ធ​សម្រាប់ numbers និង currency បន្ថែមទៀត ។

Nouns 1

bag

ថង់

bowl

ចានគោម

box

ប្រអប់

bunch

បាច់

head

ក្បាល

kilo

គីឡូ

liter

លីត្រ

loaf

ចំណិត

pound

ផោន

Nouns 2

lettuce

សាឡាត់

milk

ទឹកដោះគោ

rice

បាយ

Nouns 3

apple/apples

ផ្លែប៉ោម/ផ្លែប៉ោម​ច្រើន

carrot/carrots

ការ៉ុត/ការ៉ុត​ច្រើន

mango/mangoes

ស្វាយ/ស្វាយ​ច្រើន

tomato/tomatoes

ប៉េងប៉ោះ/ប៉េងប៉ោះ​ច្រើន

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: How much is a (noun 1) of (noun 2)?A: It’s (price) a (noun 1).

Questions

សំណួរ​លំនាំ​ទី ១ how much is a noun 2 of noun 1

Answers

ចម្លើយ​លំនាំ​ទី ១ It’s price a noun 2

កំណត់ចំណាំ ៖ សូម​ប្រើ​លំនាំ​ទាំងនេះ​ជាមួយ​នឹង​អាហារ​ដែល​អ្នក​ធម្មតា​មិន​រាប់ ។

Examples

បាវ​អង្ករ

Q: How much is a bag of rice?A: It’s three dollars a bag.

Q: How much is the lettuce?A: It’s one dollar a head.

ដប​ទឹកដោះគោ

Q: How much is the milk?A: It’s two dollars.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​កត់សម្គាល់​លំនាំ​ទាំងនេះ អំឡុង​ការហាត់​រៀន​ប្រចាំថ្ងៃ​របស់​អ្នក ។

Q: How much are these (noun 3)?A: They’re (price) a (noun 1).

Questions

សំណួរ​លំនាំ​ទី ២ how much is this noun 3

Answers

លំនាំ​ទី ២ It’s price a noun 2

កំណត់ចំណាំ ៖ សូម​ប្រើ​លំនាំ​ទាំងនេះ​ជាមួយ​នឹង​អាហារ​ដែល​អ្នក​អាច​រាប់ ។

Examples

ប៉េងប៉ោះ

Q: How much are these tomatoes?A: They’re two dollars a pound.

ការ៉ុត

Q: How much are those carrots?A: They’re three dollars a bunch.

Q: How much is this mango?A: It’s one dollar.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ២ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​អំពី​គោលដៅ​ការសិក្សា​របស់​អ្នក​ឡើងវិញ ហើយ​វាយ​តម្លៃ​អំពី​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: You Are a Child of God

(20–30 minutes)

យុវនារី​កំពុង​អធិស្ឋាន

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

មើល​ទៅ​រូបភាព ។ សួរ និង​ឆ្លើយ​សំណួរ​អំពី​តម្លៃ​នៃ​អាហារ​នៅ​កន្លែង​ដែល​អ្នក​រស់នៅ ។ ប្តូរ​វេន​គ្នា ។

New Vocabulary

fish

ត្រី

flour

ម្សៅ

banana/bananas

ចេក/ចេក​ច្រើន

egg/eggs

ស៊ុត/ស៊ុត​ច្រើន

Example

ដប​ទឹកដោះគោ
  • A: How much is the milk?

  • B: It’s three dollars a liter.

Image 1

ស៊ុត

Image 2

ចេក

Image 3

ត្រី

Image 4

ប៉េងប៉ោះ

Image 5

ម្សៅ

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

ដើរ​តួ ។ ដៃគូ ក ជា​អតិថិជន​ម្នាក់ ។ ដៃគូ ខ លក់​អាហារ​នៅ​ផ្សារ ។ ដៃគូ ក មាន ២៥ ដុល្លារ​ដើម្បី​ចំណាយ ។ ដៃគូ ខ ជ្រើសរើស​តម្លៃ​មួយ ហើយ​លក់​អាហារ​នោះ ។ សួរ ហើយ​ឆ្លើយ​សំណួរ​អំពី​អាហារ​នៅក្នុង​រូបភាព​នីមួយៗ ។ ប្ដូរ​តួ ។

New Vocabulary

I want two bunches.

ខ្ញុំ​ចង់បាន ពីរបាច់ ។

That’s two dollars.

វាអស់ ពីរ​ដុល្លារ ។

bread

នំបុ័ង

cheese

ឈីស

meat

សាច់

Example

a bunch

ការ៉ុត
  • A: Excuse me. How much is a bunch of carrots?

  • B: They’re one dollar a bunch.

  • A: OK. I want two bunches.

  • B: That’s two dollars.

Image 1

a bag

បាវ​អង្ករ

Image 2

a pound

សាច់ឆៅ

Image 3

a kilo

ឈីស

Image 4

a head

សាឡាត់

Image 5

a loaf

នំប៉័ង​ពីរ​ដុំ

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់​រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Talk about shopping for food.

    និយាយ​អំពី​ការទិញ​អាហារ

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Ask how much something costs.

    សួរ​ថាតើ​វត្ថុ​មួយ​ថ្លៃ​ប៉ុន្មាន ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Say how much something costs.

    និយាយ​ថា តើ​វត្ថុ​មួយ​ថ្លៃ​ប៉ុន្មាន ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់​ជា​រៀងរាល់​ថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« ព្រះអម្ចាស់​ស្គាល់​បងប្អូន និង​ស្រឡាញ់​បងប្អូន ។ … ទ្រង់​នឹង​ដឹកនាំ ហើយ​ណែនាំ បងប្អូន នៅក្នុង​ជីវិត​បងប្អូន​ផ្ទាល់ បើ​បងប្អូន មាន​ពេលវេលា​សម្រាប់​ទ្រង់ នៅក្នុង​ជីវិត​របស់​បងប្អូន—ជា​រៀងរាល់​ថ្ងៃ » ( រ័សុល អិម ណិលសុន « Make Time for the Lord » Liahona ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ១២១ ) ។