កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
មេរៀន​ទី ១៥ ៖ Comparison Shopping


« មេរៀន​ទី ១៥ ៖ Comparison Shopping » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ១៥ » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន

ក្រុមគ្រួសារ​កំពុង​ញញឹម​នៅ​ខាងក្រៅ

Lesson 15

Comparison Shopping

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​ប្រៀបធៀប​ទំនិញ ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Exercise Faith in Jesus Christ

អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

Jesus Christ can help me do all things as I exercise faith in Him.

ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​ខ្ញុំ​ធ្វើ​គ្រប់​កិច្ចការ​ទាំងអស់ នៅពេល​ខ្ញុំ​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ។

ពួកសិស្ស​របស់ ព្រះយេស៊ូវគ្រីស្ទ គឺ​នៅ​លើ​ទូក​មួយ ។ ខ្យល់​បក់​ខ្លាំង ហើយ​ទឹក​រលក​បោក​ឡើង​ខ្ពស់ ។ នៅ​កណ្ដាល​ហេតុការណ៍​នេះ ពួកគេ​បាន​ឃើញ​ព្រះយេស៊ូវ​យាងដើរ​មក​កាន់​ពួកគេ​នៅ​លើ​ទឹក ។ សិស្ស​ម្នាក់​របស់​ទ្រង់ គឺ ពេត្រុស បាន​សូម​ទៅ​ព្រះយេស៊ូវ បើសិនជា​គាត់​អាច​ដើរ​ទៅ​រក​ទ្រង់​នៅលើ​ទឹក​បាន​ឬទេ ។ ព្រះយេស៊ូវ​បាន​អញ្ជើញ​ពេត្រុស​ឲ្យ​ធ្វើ​អ្វី​ដែល​ហាក់ដូចជា​មិន​អាច​ធ្វើ​ទៅ​បាន ។

ព្រះគម្ពីរ​ប៊ីប ប្រាប់​យើង​នូវ​អ្វី​ដែល​បាន​កើត​ឡើង​បន្ទាប់​ទៀត ៖ « ពេត្រុស​ក៏​ចុះ​ចេញ​ពី​ទូក​ដើរ​លើ​ទឹក ដើម្បី​ទៅ​ឯ​ព្រះយេស៊ូវ ។

« តែ​កាល​គាត់​ឃើញ​ខ្យល់​បក់​ជា​ខ្លាំង នោះ​គាត់​មាន​ចិត្ត​ភ័យ ហើយ​ដោយ​ព្រោះ​ចាប់​តាំង​លិច​ទៅ បាន​ជា​គាត់​ស្រែក​ឡើង​ថា ព្រះអម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង ។

« ស្រាប់តែ​ព្រះយេស៊ូវ​ទ្រង់​លូក​ព្រះហស្ត​ទៅ​ចាប់​គាត់​ភ្លាម ដោយ​ព្រះបន្ទូល​ថា ឱ មនុស្ស​មាន ជំនឿ តិច​អើយ ហេតុអ្វី​បាន​ជា​អ្នកសង្ស័យ ? » ( ម៉ាថាយ ១៤:២៩–៣១ ) ។

ពី​ដំបូង ពេត្រុស​បាន​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ហើយ​លោក​បាន​ចាប់ផ្ដើម​ដើរ​លើ​ទឹក​ប្រកប​ដោយ​អព្ភូតហេតុ ។ ប៉ុន្ដែ​នៅពេល​គាត់​ឈប់​មើល​ទៅ​ព្រះយេស៊ូវ ហើយ​ចាប់ផ្ដើម​មើល​ទៅ​ព្យុះ នោះ​គាត់​ចាប់ផ្ដើម​លិច ។ ដូចជា​ពេត្រុស ប្រសិនបើ​អ្នក​ផ្ដោត​ទៅលើ​ការភ័យខ្លាច​របស់​អ្នក នោះ​អ្នក​អាច​នឹង​ចង់​ឈប់ ។ តែ​អ្នក​អាច​ផ្ដោត​ទៅលើ​ព្រះយេស៊ូវ ។ ការរៀន​ភាសា​ថ្មី​មួយ អាច​មើលទៅ​ហាក់ដូចជា​ធ្វើ​មិន​បាន ។ ចូរ​ទុកចិត្ត​ថា​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​អ្នក​ធ្វើ​រឿង​ដែល​ហាក់ដូចជា​មិន​អាច​ធ្វើ​ទៅបាន ។

ព្រះគ្រីស្ទ​ឈោង​ទៅរក​ពេត្រុស​នៅក្នុង​ទឹក

Ponder

  • តើ​អ្នក​អាច​ផ្ដោត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​តាម​វិធី​ណា​ខ្លះ នៅពេល​អ្នក​មាន​អារម្មណ៍​លើសលប់ ឬ​បាក់ទឹកចិត្ត​នោះ ?

  • តើ​ជំនឿ​របស់​អ្នក​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​បាន​រីកចម្រើន​យ៉ាង​ណា ចាប់តាំង​ពី​ចាប់ផ្ដើម​កម្មវិធី EnglishConnect ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្យាយាម​អនុវត្ត​ពាក្យ​ទាំងឡាយ​នៅក្នុង​ជីវិត​របស់​អ្នក ។ គិត​អំពី​ពេល និង​ទីកន្លែង ដែល​អ្នក​អាច​ប្រើ​ពាក្យ​ទាំងនេះ ។

than

ជាង

which

ណាមួយ

Nouns

bike/bikes

កង់/កង់ច្រើន

car/cars

ឡាន/ឡានច្រើន

chair/chairs

កៅអី/កៅអី​ច្រើន

phone/phones

ទូរសព្ទ/ទូរសព្ទ​ច្រើន

shoe/shoes

ស្បែកជើង/ស្បែកជើង​ច្រើន

Adjectives 1

big/bigger

ធំ/ធំជាង

cheap/cheaper

ថោក/ថោកជាង

good/better

ល្អ/ល្អជាង

new/newer

ថ្មី/ថ្មីជាង

nice/nicer

ស្អាត/ស្អាតជាង

old/older

ចាស់/ចាស់ជាង

safe/safer

សុវត្ថិភាព/សុវត្ថិភាពជាង

small/smaller

តូច/តូចជាង

tight/tighter

តឹង/តឹងជាង

Adjectives 2

affordable

តម្លៃ​សមរម្យ

comfortable

ផាសុកភាព

dangerous

គ្រោះថ្នាក់

expensive

ថ្លៃ

high-tech

បច្ចេកវិទ្យា​ទំនើប

សូមមើល​ឧបសម្ព័ន្ធ​សម្រាប់ color adjectives ។

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: Which (noun) is (adjective 1)?A: That (adjective 1 or 2) (noun) is (adjective 1) than this (noun).

Questions

ចម្លើយ​លំនាំ​ទី ១ which noun is adjective 1

Answers

ចម្លើយ​លំនាំ​ទី ១ that adjective 1 or 2 noun is adjective 1 than this noun

Examples

មនុស្ស​ម្នាក់​កំពុង​កាន់​ទូរសព្ទដៃ

Q: Which phone is cheaper?A: That old phone is cheaper than this phone.

Q: Which chair is nicer?A: That blue chair is nicer than this one.

Q: Which shoes are bigger?A: Those shoes are bigger than these shoes.

បុរស​ម្នាក់​កំពុង​កាន់​កង់

Q: Which bike is safer?A: The new bike is safer.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​និយាយ​តាម​លំនាំ​ឲ្យ​ឮៗ ។ ពិចារណា​ធ្វើការ​ថតសំឡេង​របស់​អ្នក ។ សូម​យកចិត្តទុកដាក់​ទៅលើ​ការបញ្ចេញ​សំឡេង និង​ភាពស្ទាត់ជំនាញ​របស់​អ្នក ។

Q: Which (noun) is less (adjective 2)?A: That (adjective 1 or 2) (noun) is less (adjective 2) than this (noun).

Questions

ចម្លើយ​លំនាំ​ទី ២ which noun is less adjective 2

Answers

ចម្លើយ​លំនាំ​ទី ២ that adjective 1 or 2 noun is less adjective 2 than this noun

Examples

រថយន្ត​ចាស់​ពណ៌ស
រថយន្ត​ថ្មី​ពណ៌​ខៀវ

Q: Which car is less expensive?A: That white car is less expensive than this one.

Q: Which bike is more affordable?A: That bike is more affordable than this bike.

Q: Which chairs are more comfortable?A: Those big chairs are more comfortable.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ២ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​អំពី​គោលដៅ​ការសិក្សា​របស់​អ្នក​ឡើងវិញ ហើយ​វាយ​តម្លៃ​អំពី​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Exercise Faith in Jesus Christ

(20–30 minutes)

ព្រះគ្រីស្ទ​ឈោង​ទៅរក​ពេត្រុស​នៅក្នុង​ទឹក

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

ដើរ​តួ ។ ដៃគូ ក ជា​អតិថិជន​ម្នាក់ ។ ដៃគូ ខ គឺជា​អ្នកលក់ ។ មើល​ទៅ​រូបភាព ។ សួរ និង​ឆ្លើយ​សំណួរ​អំពី​វត្ថុ​ណាមួយ​ដែល​ល្អជាង និង​មូលហេតុ ។ ប្ដូរ​តួ ។

New Vocabulary

couch

សាឡុង

sewing machine

ម៉ាស៊ីន​ដេរ

TV

ទូរទស្សន៍

I would like to buy a car.

ខ្ញុំ​ចង់​ទិញ រថយន្ត មួយ​គ្រឿង ។

Why is that car better?

ហេតុអ្វី រថយន្ត នោះ ល្អ​ជាង ?

Example: Sewing Machine

ម៉ាស៊ីន​ដេរ​ម៉ូដចាស់
ម៉ាស៊ីន​ដេរ​ម៉ូដ​ទំនើប
  • A: I would like to buy a sewing machine. Which sewing machine is better?

  • B: The white sewing machine is better than the black sewing machine.

  • A: Why is that sewing machine better?

  • B: Because it’s newer and more high-tech.

Image Group 1: couch

បងប្អូន​អង្គុយ​នៅលើ​សាឡុង​ថ្មី
សាឡុង​ចាស់

Image Group 2: bike

កង់​ពណ៌​ក្រហម
កង់​សម្រាប់​មនុស្ស​ពីរនាក់

Image Group 3: car

រថយន្ត​ចាស់​ពណ៌ស
រថយន្ត​ថ្មី​ពណ៌​ខៀវ

Image Group 4: TV

កុមារ​កំពុង​ផ្អែក​នឹង​ទូរទស្សន៍​ចាស់
ទូរទស្សន៍

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

ដើរ​តួ ។ ដៃគូ ក ជា​អតិថិជន​ម្នាក់ ។ ដៃគូ ខ គឺជា​អ្នកលក់ ។ មើល​ទៅ​រូបភាព ។ សួរ និង​ឆ្លើយ​យ៉ាង​ហោចណាស់​បី​សំណួរ​អំពី​វត្ថុ​ទាំងនោះ ។ ដៃគូ ក ជ្រើសរើស​វត្ថុ​ណាមួយ​ដើម្បី​ទិញ និង​ពន្យល់​ពី​មូលហេតុ ។ ចូរ​មាន​ការច្នៃប្រឌិត ! ប្ដូរ​តួ ។

New Vocabulary

piano

ព្យាណូ

Why is the big bike more expensive than the small bike?

ហេតុអ្វី កង់ ធំ ថ្លៃ ជាង កង់ តូច ?

Example: bike

កង់​ពណ៌​ក្រហម
កង់​សម្រាប់​មនុស្ស​ពីរនាក់
  • A: Which bike is more expensive?

  • B: The big bike is more expensive than the small bike.

  • A: Which bike is newer?

  • B: The small bike is newer.

  • A: Why is the big bike more expensive than the small bike?

  • B: The big bike is more expensive because it’s bigger.

  • A: I would like to buy the small bike because it’s less expensive and newer than the big bike.

Image Group 1: car

ឡាន​វែង​ពណ៌ខៀវ
រថយន្ត​ពណ៌​ក្រហម​ដ៏​ប្រណិត

Image Group 2: chair

កៅអី​ពណ៌​បៃតង​ទំនើប
កៅអី​ពណ៌ខៀវ​សម្រាប់​តុបតែង

Image Group 3: shoes

ស្បែកជើង​កីឡា​ពណ៌ប្រផេះ
ស្បែកជើង​កីឡាពណ៌​ខៀវ

Image Group 4: piano

ព្យាណូ​ពណ៌​ត្នោត
ព្យាណូ​ពណ៌ស

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់​រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Ask about items.

    សួរ​អំពី​សម្ភារ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Talk about and compare items.

    និយាយ​អំពី និង​ប្រៀបធៀប​សម្ភារ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់​ជា​រៀងរាល់​ថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គ្រឹះ​នៃ​ជំនឿ​ទាំងអស់ និង​ជា​របៀប​ដើម្បី​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះ ។ …

« … គឺ​សេចក្ដី​ជំនឿ របស់​យើង ដែល​ចាក់សោ​បើក​ព្រះចេស្តា​នៃ​ព្រះ​មកក្នុង​ជីវិត របស់​យើង ។ …

« ព្រះអម្ចាស់​យល់ពី​ភាពទន់ខ្សោយ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង ។ យើង​ទាំងអស់​គ្នា​ស្ទាក់ស្ទើរ​ពេលខ្លះ ។ ប៉ុន្តែ​ទ្រង់​ក៏ស្គាល់​សក្ដានុពល​ដ៏​អស្ចារ្យ​របស់​យើង​ផងដែរ ។ …

« ព្រះអម្ចាស់​មិន​តម្រូវ​ឲ្យមាន​សេចក្ដី​ជំនឿ ឥតខ្ចោះ ដើម្បី​ឲ្យយើង​មាន​អំណាច ឥតខ្ចោះ របស់​ទ្រង់​នោះទេ ។ ប៉ុន្តែ​ទ្រង់​បាន​សុំ​ឲ្យ​យើង​ជឿ » ( រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains» Liahona ខែឧសភា ឆ្នាំ២០២១ ទំព័រ ១០២ ) ។