កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
មេរៀន​ទី ៩ ៖ At Home


« មេរៀន​ទី ៩ ៖ At Home » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ៩ » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន

ក្រុមគ្រួសារ​កំពុង​ញញឹម​នៅ​ខាងក្រៅ

Lesson 9

At Home

គោលបំណង ៖ ខ្ញុំ​នឹង​រៀន​ដើម្បី​ពិពណ៌នា​ពី​ជីវិត​របស់​នរណា​ម្នាក់​នៅក្នុង​អតីតកាល ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Counsel with the Lord

ប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់

I improve my learning by counseling with God daily about my efforts.

ខ្ញុំ​កែលម្អ​ការរៀនសូត្រ​របស់ខ្ញុំ​ដោយ​ការប្រឹក្សា​ជាមួយ​ព្រះ​ជារៀងរាល់​ថ្ងៃ​អំពី​ការខិតខំ​របស់ខ្ញុំ ។

ការរៀនសូត្រ គឺជា​ដំណើរការ​មួយ​ដែល​កើតឡើង​ក្នុង​ពេល​យូរ ។ ព្រះ ចង់​ជួយ​អ្នក​ឲ្យ​រៀន និង​រីកចម្រើន ។ ទ្រង់​ចង់​ជួយ​អ្នក​ឲ្យ​រៀនចេះ​ពី​របៀប​ដើម្បី​បោះជំហាន​តូចៗ​ដើម្បី​សម្រេច​នូវ​រឿង​ធំៗ ។ ព្រះគម្ពីរ​មរមន ប្រាប់​អំពី​បុរស​ដែល​មាន ជំនឿ ដ៏អស្ចារ្យ ឈ្មោះ អាលម៉ា ។ គាត់​គឺជា ព្យាការី មួយរូប​របស់​ព្រះ ហើយ​ជា​អ្នកដឹកនាំ​ប្រទេស​របស់​គាត់ ។ អាលម៉ា​បាន​បង្រៀន ៖

« ដោយ​កិច្ចការ​តូចតាច និង​ងាយ ទើប​នាំ​ឲ្យ​កើត​កិច្ចការ​ដ៏​ធំៗ​បាន ។ ចូរ​ប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់​នូវ​គ្រប់​កិច្ចការ​របស់​កូន ហើយ​ទ្រង់​នឹង​ដឹកនាំ​កូន​ទៅ​រក​ការណ៍​ល្អ » ( អាលម៉ា ៣៧:៦, ៣៧ ) ។

ព្រះ​ធ្វើ​កិច្ចការ​តាមរយៈ​កិច្ចការ​តូចតាច និង​ងាយ ។ សកម្មភាព​តូចៗ អាច​មាន​លទ្ធផល​ធំ​នៅ​ពេល​យូរ​ទៅ ។ យើង អធិស្ឋាន ទៅ​កាន់​ព្រះវរបិតាសួគ៌ នៅ​ក្នុង​ព្រះនាម​ព្រះបុត្រារបស់​ទ្រង់​គឺ ព្រះយេស៊ូវ​គ្រីស្ទ ។ តាមរយៈ​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ នោះ​អ្នក​អាច​ប្រឹក្សា​ជាមួយ​ព្រះអម្ចាស់ ។ ទ្រង់​អាច​ជួយ​អ្នក​ជ្រើសរើស​របៀប​តូចតាច និង​ងាយ​ដើម្បី​កែលម្អ ។ តើ​អ្នក​ត្រូវការ​កែលម្អ​ចំណេះដឹង​នៃ​ការស្ដាប់​របស់​អ្នក​ដែរ​ឬទេ ? នៅពេល​អ្នក​ប្រឹក្សា​ជាមួយ​ព្រះ​នៅក្នុង​ការអធិស្ឋាន នោះ​អ្នក​អាច​សម្រេចចិត្ត​ចំណាយ​ពេល ១០ នាទី​ក្នុង​មួយ​ថ្ងៃ ដើម្បី​ហាត់​រៀន​ភាសា​អង់គ្លេស​ជាមួយ​មិត្ត​ម្នាក់ ។ តើ​អ្នក​មាន​បញ្ហា​ក្នុង​ការចងចាំ​ពាក្យ​ថ្មី​ឬ ? នៅពេល​អ្នក​ប្រឹក្សា​ជាមួយ​ព្រះ នោះ​អ្នក​អាច​សម្រេចចិត្ត​ដើម្បី​រំឭក​ពាក្យ នៅពេល​អ្នក​ជិះ​ឡាន​ក្រុង ។ ការខិតខំ​ខ្ជាប់ខ្ជួន​របស់​អ្នក​នឹង​នាំ​មកនូវ « កិច្ចការ​ដ៏​ធំៗ » នៅពេល​អ្នក​រៀន​ភាសា​អង់គ្លេស ។

ក្មេង​ប្រុស និង​ក្មេងស្រី​កំពុង​អធិស្ឋាន​នៅ​លើ​គ្រែ

Ponder

  • តើ​វប្បធម៌​របស់​អ្នក​មាន​សុភាសិត​ស្រដៀង​នឹង​ឃ្លា « កិច្ចការ​តូចតាច និង​ងាយ » នេះ​ដែរ​ឬទេ ?

  • តើ​អ្នក​អាច​ប្រឹក្សា​ជាមួយ​ព្រះ​អំពី​ការខិតខំ​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​កិច្ចការ​តូចតាច​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ​ប្រចាំថ្ងៃ​ដើម្បី​រៀន​ភាសា​អង់គ្លេស ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។

did/didn’t

បានធ្វើ/មិនបាន

have/had

មាន/បានមាន

was/were

គឺ, ជា, គឺជា/គឺ, ជា, គឺជា

Nouns 1

adult/adults

មជ្ឈិមវ័យ/ពួក​មជ្ឈិមវ័យ

child/children

កូន/កូនច្រើន

teenager/teenagers

ក្មេង​វ័យជំទង់/ពួក​ក្មេង​វ័យជំទង់

young adult/young adults

យុវមជ្ឈិម​វ័យ/ពួក​យុវមជ្ឈិម​វ័យ

Nouns 2

bike

កង់

chicken

មាន់

house

ផ្ទះ

moped

ម៉ូតូ​អាគុយ

Adjectives

athletic

អត្តពលិក

calm

ស្ងប់ស្ងាត់

creative

ការច្នៃប្រឌិត

friendly

ចេះ​រាក់ទាក់

funny

កំប្លែង

kind

ល្អ

mean

មាន​ន័យ

shy

អៀន

talkative

ដែល​និយាយ​ច្រើន

wild

ព្រៃ

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: What were you like as a (noun 1)?A: I was (adjective).

Questions

សំណួរ​លំនាំ​ទី ១ what were you like as a noun 1

Answers

ចម្លើយ​លំនាំ​ទី ១ I was adjective

Examples

ក្មេងប្រុស​ត្រៀមខ្លួន​រត់​ប្រណាំង

Q: What were you like as a child?A: I was athletic.

Q: What was she like as a teenager?A: She was talkative.

Q: What were they like as children?A: They were wild.

Q: What were you like as teenagers?A: We were friendly.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​រៀន​បន្ថែម​ទៀត​អំពី​លំនាំ​ទាំងឡាយ​នៅក្នុង​មេរៀន​នេះ ។ ពិចារណា​អំពី​ការប្រើ​សៀវភៅ ឬ​គេហទំព័រ​វេយ្យករណ៍ ។

Q: Did you have a (noun 2)?A: Yes, I had a (noun 2), but I wanted a (noun 2).

Questions

សំណួរ​លំនាំ​ទី ២ did you have noun 2

Answers

ចម្លើយ​លំនាំ​ទី ២ yes I had noun 2 but I wanted a noun 2

Examples

Q: Did you have a bike?A: Yes, I had a bike, but I wanted a moped.

គ្រួសារ​កំពុង​ឲ្យ​ចំណី​មាន់

Q: Did she have chickens?A: Yes, she had three chickens.

Q: Did they have a house?A: No, they didn’t have a house, but they wanted a house.

បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​អាគុយ

Q: Did you have a moped?A: Yes, we had a moped.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ២ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​អំពី​គោលដៅ​ការសិក្សា​របស់​អ្នក​ឡើងវិញ ហើយ​វាយ​តម្លៃ​អំពី​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Counsel with the Lord

(20–30 minutes)

ក្មេង​ប្រុស និង​ក្មេងស្រី​កំពុង​អធិស្ឋាន​នៅ​លើ​គ្រែ

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

មើល​ទៅ​រូបភាព ។ សួរ និង​ឆ្លើយ​សំណួរ​អំពី​អ៊ីហ្សាក់ និង​ម៉ាថា ។ និយាយ​អំពី​ពួកគេ​មាន​ចរិតលក្ខណៈ​យ៉ាង​ណា​ពេល​នៅក្មេង ពេល​នៅ​ជា​ក្មេង​វ័យជំទង់ និង​ជា​យុវមជ្ឈិមវ័យ ។ និយាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​មាន ។ ចូរ​មាន​ការច្នៃប្រឌិត ! ប្តូរ​វេន​គ្នា ។

New Vocabulary

boat

ទូក

Example: Itzak

  • A: What was Itzak like as a child?

  • B: He was shy.

  • A: Did he have a bike?

  • B: Yes, he had a bike, but he wanted a moped.

Itzak

បុរស​ម្នាក់​ឈរ​ឲ្យ​គេ​ថត

Image 1

ក្មេង​ប្រុស​អៀន​ម្នាក់​យក​ដៃ​បិទ​មុខ

Image 2

បុរស​ម្នាក់​ជិះ​កង់​ទៅ​ធ្វើការ

Image 3

ទូក​គ្មាន​អ្នកជិះ​នៅលើ​ផ្ទៃទឹក

Marta

ស្រ្តី​ម្នាក់​មាន​សក់​ពណ៌​ក្រហម​កំពុង​ញញឹម

Image 1

ក្មេង​វ័យជំទង់​មួយ​ក្រុម​ជាមួយ​មិត្តភក្តិ​នៅ​ខាងក្រៅ

Image 2

គ្រួសារ​កំពុង​ឲ្យ​ចំណី​មាន់

Image 3

ផ្ទះ​ពណ៌ក្រហម​នៅជិត​សមុទ្រ

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

Part 1

សួរ និង​ឆ្លើយ​សំណួរ​អំពី​ចរិតលក្ខណៈ​របស់​អ្នក​នៅពេល​អ្នក​នៅ​ក្មេង នៅ​វ័យជំទង់ និង​នៅ​យុវមជ្ឈិមវ័យ ។ និយាយ​អំពី​អ្វី​ដែល​អ្នក​បាន​មាន ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្តូរ​វេន​គ្នា ។

Example
  • A: What were you like as a teenager?

  • B: I was wild!

  • A: Did you have a moped?

  • B: Yes, I had a moped, but I wanted a boat.

  • A: Did you have kind teachers or mean teachers?

  • B: I had kind teachers.

Part 2

ជ្រើសរើស​សមាជិក​គ្រួសារ​បី​នាក់ ។ សួរ ហើយ​ឆ្លើយ​សំណួរ​អំពី​ចរិតលក្ខណៈ​របស់​ពួកគេ​ពេល​នៅ​ក្មេង នៅ​វ័យជំទង់ និង​នៅ​យុវមជ្ឈិមវ័យ ។ និយាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​មាន ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ប្តូរ​វេន​គ្នា ។

New Vocabulary

car

ឡាន

disobedient

មិនស្តាប់បង្គាប់

outgoing

រួសរាយ

Example
  • A: What was your brother like as a teenager?

  • B: My brother was funny, outgoing, and disobedient.

  • A: Did he have long hair or short hair?

  • B: He had long hair.

  • A: Did he have a car?

  • B: No, he had a bike, but he wanted a car.

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់​រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Ask what others were like in the past.

    សួរ​ថាតើ​អ្នក​ដទៃ​មាន​ចរិតលក្ខណៈ​យ៉ាងណា​កាលពី​អតីតកាល ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Talk about what I and others were like in the past.

    និយាយ​អំពី​ចរិតលក្ខណៈ​ដែល​ខ្ញុំ និង​អ្នក​ដទៃ​បាន​មាន​កាល​ពី​អតីតកាល ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Ask what others had in the past.

    សួរ​ពី​អ្វី​ដែល​អ្នក​ដទៃ​មាន​កាលពី​អតីតកាល ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Talk about what I and others had in the past.

    និយាយ​អំពី​អ្វី​ដែល​ខ្ញុំ និង​អ្នក​ដទៃ​បាន​មាន​ពី​អតីតកាល ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់​ជា​រៀងរាល់​ថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« យើង​អាច​អធិស្ឋាន​ទៅ​ព្រះវរបិតា​សួគ៌​របស់​យើង ហើយ​ទទួល​បាន​ការណែនាំ និង​ការ​ដឹកនាំ … ហើយ​អាច​សម្រេច​កិច្ចការ​ដែល​យើង​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន ។…

អធិស្ឋាន … បន្ទាប់​មក ចូរ​ស្តាប់ ! សូម​សរសេរ​គំនិត​ដែល​កើត​មាន​នៅក្នុង​គំនិត​របស់​អ្នក ។ សូម​កត់ត្រា​អារម្មណ៍​របស់​បងប្អូន ហើយ​ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​បងប្អូន​ត្រូវបាន​បំផុសគំនិត​ឲ្យ​ធ្វើ » ( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩៤–៩៥ ) ។