កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
មេរៀនទី ៦ ៖ Feelings and Emotions


« មេរៀន​ទី ៦ ៖ Feelings and Emotions » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ៦ » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន

ក្មេង​ពីរនាក់​កំពុង​ឱបគ្នា

Lesson 6

Feelings and Emotions

គោលដៅ ៖ ខ្ញុំ​នឹង​រៀន​សួរ និង​ឆ្លើយ​សំណួរ​អំពី​អារម្មណ៍ ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: You Are a Child of God

អ្នក​គឺជា​បុត្រ​របស់​ព្រះ

I am a child of God with eternal potential and purpose.

ខ្ញុំ​ជា​បុត្រ​របស់​ព្រះ​ដែល​មាន​សក្តានុពល និង​គោលបំណង​ដ៏​អស់កល្បជានិច្ច ។

ព្រះ​គឺជា​ព្រះវរបិតា​នៃ​វិញ្ញាណ​របស់​យើង ដូច្នេះ​យើង​ហៅ​ទ្រង់​ថា ព្រះវរបិតាសួគ៌ ។ ព្រះវរបិតាសួគ៌ របស់​អ្នក​ស្រឡាញ់​អ្នក ។ ទ្រង់​ចង់​ឲ្យ​អ្នក​យល់​អំពី​អត្តសញ្ញាណ​ពិត និង​ទំនាក់ទំនង​របស់​អ្នក​ចំពោះ​ទ្រង់ ។ តាមរយៈ ពួកព្យាការី របស់​ទ្រង់ ព្រះ​បង្រៀន​យើង​អំពី​និស្ស័យ​ពិត​របស់​យើង ។ ប៉ុល ជា​ព្យាការី​ម្នាក់​នៅក្នុង ព្រះគម្ពីរ​ប៊ីប បាន​បង្រៀន ៖

« ព្រះវិញ្ញាណ ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ » ( រ៉ូម ៨:១៦ ) ។

ការបង្រៀន​របស់​ប៉ុល​គឺជា​ការពិត​ចំពោះ​អ្នក ។ អ្នក​គឺជា​បុត្រា ឬ​បុត្រី​របស់​ព្រះវរបិតាសួគ៌​ដែល​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់ ។ អ្នក​មាន​សក្តានុពល​ដ៏​អស់កល្ប ។ ព្រះ​មាន​គោលបំណង​មួយ​សម្រាប់​ជីវិត​របស់​អ្នក ។ នៅពេល​អ្នក​ទូលសួរ​ដល់​ព្រះ នោះ​ទ្រង់​អាច​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​ថា​ខ្លួន​អ្នក​ជា​នរណា ហើយ​អ្នក​អាច​ប្រែក្លាយ​ជា​នរណា ។ នៅពេលណា​ដែល​អ្នក​សង្ស័យ​ចំពោះ​សមត្ថភាព​របស់​អ្នក​ដើម្បី​រៀន​ភាសា​អង់គ្លេស សូម​ចងចាំ​ថា អ្នក​គឺជា​បុត្រ​របស់​ព្រះ ។ ទ្រង់​ស្រឡាញ់​អ្នក ហើយ​ចង់​ជួយ​អ្នក​ឲ្យ​រីកចម្រើន និង​លូតលាស់ ។ នៅពេល​អ្នក អធិស្ឋាន ហើយ​ទូស​សូម​ជំនួយ​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ជួយ​អ្នក​រៀន​ចេះ ។

ស្ត្រី​កាន់​កញ្ច្រែង​ម្ទេស​កំពុង​ញញឹម

Ponder

  • តើ​អ្នក​នឹង​ពិពណ៌នា​អំពី​ទំនាក់ទំនង​រវាង​ឪពុក​ដែល​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់ និង​កូន​របស់​គាត់​យ៉ាង​ដូចម្ដេច ?

  • តើ​ការដឹង​ថា​អ្នក​មាន​ព្រះវរបិតាសួគ៌​ដែល​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់ ជះឥទ្ធិពល​លើ​អារម្មណ៍​របស់​អ្នក​អំពី​ខ្លួនឯង​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​អាច​អភិវឌ្ឍ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្យាយាម​អនុវត្ត​ពាក្យ​ទាំងឡាយ​នៅក្នុង​ជីវិត​របស់​អ្នក ។ គិត​អំពី​ពេល និង​ទីកន្លែង ដែល​អ្នក​អាច​ប្រើ​ពាក្យ​ទាំងនេះ ។

Adjectives

all right

មិន​អី​ទេ

bored

ធុញទ្រាន់

calm

ស្ងប់ស្ងាត់

embarrassed

ខ្មាសអៀន

excited

រំភើប​ចិត្ត

frustrated

ខកចិត្ត

happy

រីករាយ

mad

ខឹង

nervous

ភ័យ

OK

យល់ព្រម

sad

កើត​ទុក្ខ

scared

ភ័យខ្លាច

surprised

ភ្ញាក់ផ្អើល

tired

នឿយហត់

worried

បារម្ភ

Verbs Past

broke my leg

បាក់ ជើង​ខ្ញុំ​ហើយ

dropped my phone

ធ្លាក់ ទូរសព្ទ​របស់ខ្ញុំហើយ

got a job

ទទួល​បាន​ការងារ

studied for a test

បាន​សិក្សា​សម្រាប់​ការធ្វើ​តេស្តមួយ

won the game

បាន​ឈ្នះ ការប្រកួត

worked all day

បានធ្វើការ​ពេញ​មួយថ្ងៃ

watched a scary movie

បានមើល​រឿង ភ័យរន្ធត់

សូមមើល មេរៀនទី ២ និង មេរៀនទី ៣ សម្រាប់ additional verbs ។

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: Are you (adjective)?A: Yes, I’m (adjective).

Questions

សំណួរ​លំនាំ​ទី ១ are you adjective

Answers

ចម្លើយ​លំនាំ​ទី ១ yes I’m adjective

Examples

បុរស​ដែល​ខកចិត្ត​កំពុង​កាន់ខ្សែភ្លើង

Q: Are you frustrated?A: Yes, I’m frustrated.

បុរស​ម្នាក់​កំពុង​លួងលោម​ចិត្ត​ស្រ្តី​ដែល​ពិបាកចិត្ត

Q: Is she all right?A: No, she’s not all right.

Q: Is Adam tired?A: Yes, he is.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ សាកល្បង​ប្រើ​លំនាំ​នៅក្នុង​ការសន្ទនា​មួយ​ជាមួយ​មិត្ត​ម្នាក់ ។ អ្នក​អាច​និយាយ ឬ​ផ្ញើសារ ។

Q: Why are you (adjective)?A: I’m (adjective) because I (verb past).

Questions

សំណួរ​លំនាំ​ទី ២ why are you adjective

Answers

ចម្លើយ​លំនាំ​ទី ២ I’m adjective because I verb past

Examples

អ្នក​ជំងឺ​មាន​ជើង​រុំ​ប៉ង់ស៊ីម៉ង់

Q: Why are you sad?A: I’m sad because I broke my leg.

ក្មេង​ស្រី​តូចចិត្ត

Q: Why is she feeling mad?A: She’s feeling mad because she’s embarrassed.

Q: Why are they surprised?A: Because they won the game.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ២ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​អំពី​គោលដៅ​ការសិក្សា​របស់​អ្នក​ឡើងវិញ ហើយ​វាយ​តម្លៃ​អំពី​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: You Are a Child of God

(20–30 minutes)

ស្ត្រី​កាន់​កញ្ច្រែង​ម្ទេស​កំពុង​ញញឹម

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

មើល​ទៅ​រូបភាព ។ សួរ និង​ឆ្លើយ​សំណួរ​អំពី​អារម្មណ៍​ដែល​បុគ្គល​ម្នាក់ៗ​កំពុង​មាន និង​មូលហេតុ ។ ចូរ​មាន​ការច្នៃប្រឌិត ! ប្តូរ​វេន​គ្នា ។ ប្ដូរ​ដៃគូ ហើយ​ហាត់រៀន​ម្ដងទៀត ។

Example: Mari

ស្ត្រី​ញញឹម
  • A: Is Mari happy?

  • B: Yes, she is happy.

  • A: Why is Mari happy?

  • B: She’s happy because she got a job.

Image 1: David

បុរស​ម្នាក់​ដែល​នឿយហត់​កំពុង​យកដៃ​ទប់ក្បាល

Image 2: Hyun

បុរស​ដែល​ច្របូក​ច្របល់

Image 3: Grace

ក្មេង​ស្រី​ពាក់​វ៉ែនតា​មាន​ចិត្ត​រំភើប

Image 4: Gabriel

យុវជន​ដែល​ភ្ញាក់ផ្អើល

Image 5: Lili

ស្ត្រី​សោកសៅ​ម្នាក់​កំពុង​អាន​សំបុត្រ

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

សួរ ហើយ​ឆ្លើយ​សំណួរ​អំពី​អារម្មណ៍​របស់​អ្នក​នៅក្នុង​ស្ថានភាព​នីមួយៗ ។ បង្ហាញ​ចិត្ត​រំភើប ចិត្ត​មេត្តា ឬ​ការយល់ចិត្ត ចូរ​មាន​ការច្នៃប្រឌិត ! ប្តូរ​វេន​គ្នា ។

New Vocabulary

How are you feeling?

តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​ដែរ ?

That’s great!

ល្អ​ណាស់ !

That’s too bad.

នោះ​អាក្រក់​ពេក​ហើយ !

I’m sorry.*

ខ្ញុំ​សោកស្ដាយ​ផង ។*

*ជា​ញឹកញាប់​មនុស្ស​និយាយ​ថា « I’m sorry » នៅក្នុង​សហរដ្ឋ​អាមេរិក​ដើម្បី​បង្ហាញ​ចិត្ត​អាណិតអាសូរ និង​ការយល់​ចិត្ត ។ នៅពេល​អ្នក​និយាយ​ថា « I’m sorry » មិន​មែន​មាន​ន័យ​ថា អ្នក​បាន​ធ្វើ​អ្វីមួយ​ខុស​ជានិច្ច​នោះ​ទេ ។

Example ៖ អ្នក​បាន​ធ្លាក់​ទូរសព្ទ​របស់​អ្នក​ចូល​ទឹក ។

  • A: How are you feeling?

  • B: I’m sad.

  • A: Why are you feeling sad?

  • B: I’m feeling sad because I dropped my phone.

  • A: Oh I’m sorry. That’s too bad.

Situations

  1. You watched a scary movie.

    អ្នក​បានមើល​រឿង​ភ័យរន្ធត់ ។

  2. You ran 15 kilometers.

    អ្នក​បានរត់ ១៥ គីឡូម៉ែត្រ ។

  3. You lost your wallet.

    អ្នក​បានបាត់​កាបូប​លុយ​របស់​អ្នក ។

  4. You got a new job.

    អ្នក​ទទួល​បាន​ការងារ​ថ្មី ។

  5. You studied for a test.

    អ្នក​បាន​សិក្សា​សម្រាប់​ការធ្វើ​តេស្ត​មួយ ។

  6. You traveled to a new place.

    អ្នក​បានធ្វើ​ដំណើរ​ទៅ​កន្លែង​ថ្មី​មួយ ។

  7. You attended an EnglishConnect gathering.

    អ្នក​បានចូលរួម​ការជួបជុំ​របស់ EnglishConnect ។

  8. You played games with your friends or family members.

    អ្នក​បានលេង​ល្បែងកម្សាន្ត​ជាមួយ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​របស់​អ្នក ។

  9. You worked all day.

    អ្នក​បានធ្វើការ​ពេញ​មួយ​ថ្ងៃ ។

  10. You received an unexpected gift.

    អ្នក​ទទួល​បាន​អំណោយ​ដែល​មិន​បាន​រំពឹងទុក ។

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់​រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Ask how others feel and why.

    សួរ​ថាតើ​អ្នក​ដទៃ​មាន​អារម្មណ៍​បែបណា និង​មូលហេតុ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Talk about how I and others feel and why.

    និយាយ​អំពី​របៀប​ដែល​ខ្ញុំ និង​អ្នក​ដទៃ​ទទួល​អារម្មណ៍ និង​មូលហេតុ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់​ជា​រៀងរាល់​ថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« ព្រះ​គឺជា​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​របស់​យើង ហើយ​ទ្រង់​ស្រឡាញ់​កូនចៅ​របស់​ទ្រង់​ទាំងអស់​យ៉ាងល្អ​ឥតខ្ចោះ រួមទាំង​អ្នក​ផងដែរ ។ ទ្រង់​ស្រឡាញ់​យើង​ពីមុន​យើង​ស្រឡាញ់​ទ្រង់​ម្ល៉េះ ហើយ​ភស្ដុតាង​នៃ​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នក​គឺ​មាន​នៅ​គ្រប់​ទីកន្លែង » ( សេចក្ដីស្រឡាញ់​របស់​ព្រះ ComeUntoChrist.org ) ។