កម្មវិធី EnglishConnect សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា
មេរៀន​ទី ៧ ៖ Needs


« មេរៀន​ទី ៧ ៖ Needs » កម្មវិធី EnglishConnect ១ សម្រាប់​អ្នករៀន ( ឆ្នាំ២០២២ )

« មេរៀន​ទី ៧ » កម្មវិធី EnglishConnect ២ សម្រាប់​អ្នករៀន

បុរស និង​ស្រ្តី​ដែល​មាន​វ័យ​ចំណាស់​កំពុង​ញញឹម

Lesson 7

Needs

គោលដៅ ៖ ខ្ញុំ​នឹង​រៀន​ដើម្បី​ធ្វើ និង​ឆ្លើយតប​សំណើសុំ​ជំនួយ ។

Personal Study

រៀបចំ​សម្រាប់​ក្រុម​សន្ទនា​របស់​អ្នក​ដោយ​ការបំពេញ​សកម្មភាព ក ដល់ ង ។

រូបតំណាង ក
Study the Principle of Learning: Exercise Faith in Jesus Christ

អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

Jesus Christ can help me do all things when I exercise faith in Him.

ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ខ្ញុំ​ធ្វើ​គ្រប់​កិច្ចការ​ទាំងអស់ នៅពេល​ខ្ញុំ​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ។

ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​នៃ ព្រះ ។ ទ្រង់​មាន​គ្រប់​ព្រះចេស្តា ។ នៅក្នុង បទគម្ពីរ យើង​អាន​អំពី​បុរស​ម្នាក់​ដែល​អនុវត្ត សេចក្ដីជំនឿ​របស់​គាត់​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ កូន​របស់​បុរស​នោះ​ឈឺ​ធ្ងន់ ហើយ​គ្មាន​នរណា​អាច​ជួយ​គាត់​បាន​ទេ ។ ឪពុក​បាន​សុំ​ឲ្យ​ព្រះយេស៊ូវ​ព្យាបាល​កូន​របស់​គាត់ ។ ព្រះយេស៊ូវ​បានប្រាប់​គាត់ ៖

« បើ​អាច​នឹង​ជឿ​បាន នោះ​ការ​ទាំង​អស់​នឹង​សម្រេច … ស្រាប់​តែ​ឪពុក​របស់​កូន​នោះ ក៏​បន្លឺ​វាចា​ឡើង​ទាំង​ទឹក​ភ្នែក​ថា ខ្ញុំ​ជឿ​ហើយ លោក​ម្ចាស់​អើយ សូម​ជួយ​ចំពោះ​សេចក្តី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង ។… ព្រះយេស៊ូវ​ទ្រង់​ចាប់​ដៃ​លើក​[ កូន​នោះ ]​ឡើង ហើយ​វា​ក៏​ក្រោក​ឈរ » ( ម៉ាកុស ៩:២៣–២៤, ២៧ ) ។

ដូចជា​បុរស​រូប​នេះ អ្នក​អាច​ចាប់ផ្ដើម​ដោយ​ក្ដីសង្ឃឹម និង​សេចក្ដី​ជំនឿ​ដែល​អ្នក​មាន​រួច​ហើយ​នោះ ។ បន្ទាប់មក​អ្នក​អាច​ចម្រើន សេចក្ដី​ជំនឿ របស់​អ្នក​តាមរយៈ ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ ។ អ្នក​ក៏​អាច​ចម្រើន​សេចក្ដីជំនឿ​របស់​អ្នក នៅពេល​អ្នក​ព្យាយាម​រៀន​ភាសា​អង់គ្លេស​ផងដែរ ។ អ្នក​អាច​ចាប់ផ្ដើម​ជាមួយ​នឹង​អ្វី​ដែល​អ្នក​ស្គាល់​ឥឡូវ​នេះ ។ ផ្ដោត​ទៅលើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ជា​ភាសា​អង់គ្លេស ហើយ​ប្រើ​វា​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ព្យាយាម​ស្ដាប់ អាន និយាយ និង​សរសេរ​ជា​ភាសា​អង់គ្លេស​ជា​រៀងរាល់ថ្ងៃ ។ នៅពេល​អ្នក​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ដើម្បី​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព នោះ​ទ្រង់​អាច​ជួយ​ឲ្យ​សេចក្ដីជំនឿ​របស់​អ្នក​រីកចម្រើន ។

រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ

Ponder

  • អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

  • តើ​អ្នក​អាច​ចម្រើន​សេចក្ដីជំនឿ នៅពេល​អ្នក​ព្យាយាម​រៀន​ភាសា​អង់គ្លេស​យ៉ាង​ដូចម្ដេច ។

រូបតំណាង ខ
Memorize Vocabulary

រៀន​អំពី​អត្ថន័យ និង​ការបញ្ចេញ​សំឡេង​នៃ​ពាក្យ​នីមួយៗ ពីមុន​ក្រុម​សន្ទនា​របស់​អ្នក ។ ព្យាយាម​ប្រើ​ពាក្យ​មកពី​វគ្គ « Memorize Vocabulary » នៅក្នុង​ការហាត់​រៀន​ប្រចាំថ្ងៃ​របស់​អ្នក ។

Can you … ?

តើ​អ្នក​អាច … ?

Could you … ?

តើ​អ្នក​អាច … ?

Will you … ?

តើ​អ្នក​នឹង … ?

Would you … ?

តើ​អ្នក​នឹង … ?

I need you to …

ខ្ញុំ​ត្រូវការ​ឲ្យ​អ្នក​ …

I want you to …

ខ្ញុំ​ចង់​ឲ្យ​អ្នក​ …

I have to …

ខ្ញុំ​ត្រូវ …

I need to …

ខ្ញុំ​ត្រូវ …

I want to …

ខ្ញុំ​ចង់ …

please

សូម

Verbs

carry the groceries

យួរ គ្រឿងទេស

clean this room

សម្អាត បន្ទប់​នេះ

cook dinner

ចម្អិន អាហារ​ពេលល្ងាច

do the dishes

លាង​ចាន

do the laundry

បោកសម្លៀកបំពាក់

drop off food

ដឹក អាហារ

fix the computer

ជួសជុល កុំព្យូទ័រ

go to the store

ទៅ ផ្សារ

help me

ជួយ ខ្ញុំ

make an appointment

ធ្វើការ​ណាត់ជួប

send an email

ផ្ញើ អ៊ីមែល

take Lisa to school

យក លីស្សា ទៅ សាលារៀន

រូបតំណាង គ
Practice Pattern 1

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ អ្នក​អាច​ជំនួស​ពាក្យ​ដែល​មាន​គូសបន្ទាត់​ពី​ខាងក្រោម​ជាមួយ​នឹង​ពាក្យ​នៅ​ក្នុង​វគ្គ « Memorize Vocabulary » ។

Q: Will you please (verb)?A: No, I can’t (verb) because I need to (verb).

សំណើ​ដែល​គួរសម

សំណួរ​លំនាំ​ទី ១ will you please verb

ចំណាំ ៖ នៅពេល​សួរ​នរណា​ម្នាក់​ឲ្យ​ធ្វើ​អ្វីមួយ វា​ជា​ការគួរសម​ដើម្បី​និយាយ​ពាក្យ​ថា « please » ។

Answers

ចម្លើយ​លំនាំ​ទី ១ no I can’t verb because I need to verb

Examples

បន្ទប់គេង​រញ៉េរញ៉ៃ

Q: Will you please clean this room?A: No, I can’t clean this room because I need to do the laundry.

Q: Would you please do the dishes?A: Yes, I will do the dishes.

Q: Could you please fix the computer?A: Sorry, I can’t fix the computer because I have to go to the store.

Q: Can you please cook dinner?A: Yes, I can.

រូបតំណាង ឃ
Practice Pattern 2

ហាត់​ប្រើ​លំនាំ​រហូត​ដល់​អ្នក​អាច​សួរ និង​ឆ្លើយ​សំណួរ​ដោយ​ទំនុកចិត្ត ។ ព្យាយាម​រៀន​បន្ថែម​ទៀត​អំពី​លំនាំ​ទាំងឡាយ​នៅក្នុង​មេរៀន​នេះ ។ ពិចារណា​អំពី​ការប្រើ​សៀវភៅ ឬ​គេហទំព័រ​វេយ្យករណ៍ ។

A: I need you to (verb).B: No, I can’t (verb) because I have to (verb).

សំណើ​ដោយ​ផ្ទាល់

សំណួរ​លំនាំ​ទី ២ I need you to verb

Answers

ចម្លើយ​លំនាំ​ទី ២ no, I can’t verb because I have to verb

Examples

ស្រ្តី​ពីរ​នាក់​កំពុងជិះ​ម៉ូតូ​អាគុយ

A: I need you to take Lisa to school.B: OK, I can take Lisa to school.

A: I want you to cook dinner.B: Sorry, I can’t cook dinner because I have to help Lisa.

A: I need you to make an appointment.B: OK, I will make an appointment.

រូបតំណាង ង
Use the Patterns

សរសេរ​សំណួរ​ចំនួន​បួន ដែល​អ្នក​អាច​សួរ​ដល់​នរណា​ម្នាក់ ។ សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ អាន​វា​ឲ្យ​ឮៗ ។

Additional Activities

បំពេញ​សកម្មភាព​មេរៀន និង​ការវាយតម្លៃ​តាម​អនឡាញ​នៅលើ​គេហទំព័រ englishconnect.org/learner/resources ឬ​នៅក្នុង សៀវភៅ​លំហាត់ EnglishConnect ២ ។

Act in Faith to Practice English Daily

សូម​បន្ដ​ហាត់រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។ សូម​ប្រើ « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » របស់​អ្នក ។ សូម​រំឭក​អំពី​គោលដៅ​ការសិក្សា​របស់​អ្នក​ឡើងវិញ ហើយ​វាយ​តម្លៃ​អំពី​ការខិតខំ​របស់​អ្នក ។

Conversation Group

Discuss the Principle of Learning: Exercise Faith in Jesus Christ

(20–30 minutes)

រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ

រូបតំណាង ១
Activity 1: Practice the Patterns

(10–15 minutes)

រំឭក​បញ្ជី​វាក្យសព្ទ​ជាមួយ​ដៃគូ ។

ហាត់​តាម​លំនាំ​ទី ១ ជាមួយ​ដៃគូ ៖

  • ហាត់​សួរ​សំណួរ ។

  • ហាត់​ឆ្លើយ​សំណួរ ។

  • ហាត់​សន្ទនា​ដោយ​ប្រើ​លំនាំ ។

សូម​ធ្វើ​លំនាំ​ទី ២ ឡើងវិញ ។

រូបតំណាង ២
Activity 2: Create Your Own Sentences

(10–15 minutes)

មើល​ទៅ​រូបភាព ។ សួរ ហើយ​ឆ្លើយ​សំណួរ​អំពី​សកម្មភាព​នៅក្នុង​រូបភាព​នីមួយៗ ។ ប្តូរ​វេន​គ្នា ។

Example

ស្ត្រី​ម្នាក់​កំពុង​សម្អាត​សម្លៀកបំពាក់
  • A: Can you do the laundry?

  • B: No, I can’t do the laundry because I have to go to work.

Image 1

យក​ទឹកដោះគោ​ពី​លើ​ធ្នើរ

Image 2

ស្រ្តីម្នាក់​កំពុង​លាង​ចាន

Image 3

កំពុង​ជូត​ឥដ្ឋ

Image 4

គូស្វាមី​ភរិយា​កំពុង​យក​គ្រឿង​ធ្វើ​ម្ហូប​ចេញពី​ឡាន

Image 5

ម្ដាយ និង​កូនស្រី​កំពុង​ធ្វើ​ម្ហូប

រូបតំណាង ៣
Activity 3: Create Your Own Conversations

(15–20 minutes)

ដើរតួ​ក្នុង​ស្ថានភាព​នីមួយៗ ។ ដៃគូ ក ការធ្វើ​ការស្នើសុំ ។ ដៃគូ ខ ឆ្លើយសំណួរ ។ និយាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ ចូរ​មាន​ការច្នៃប្រឌិត ! ប្ដូរ​តួ ។

Example

ក្រុមគ្រួសារ​កំពុង​ពិភាក្សា​គ្នា

ដៃគូ ក គឺជា​ម្តាយ ឬ​ឪពុក ។ ដៃគូ ខ គឺ​ជា​កូន ។ ឪពុក ឬ​ម្តាយ​សុំ​ឲ្យ​កូន​សម្អាត​បន្ទាប់​របស់​គាត់ ឬ​នាង ។

  • A: I need you to clean your room, please.

  • B: OK, I will.

  • A: Thank you.

Situations

  • ដៃគូ ក គឺជា​សិស្ស ។ ដៃគូ ខ គឺ​ជា​គ្រូបង្រៀន ។ សិស្ស​ត្រូវការ​ជួយ​ធ្វើ​កិច្ចការផ្ទះ​របស់​គាត់ ។

  • ដៃគូ ក គឺជា​លេខា ។ ដៃគូ ខ គឺជា​ចៅហ្វាយនាយ ។ លេខា​រូបនេះ​ត្រូវការ​ធ្វើការ​ណាត់ជួប​ជាមួយ​ចៅហ្វាយនាយ​របស់​នាង ។

  • ដៃគូ ក គឺជា​ចៅហ្វាយនាយ ។ ដៃគូ ខ គឺជា​បុគ្គលិក​ការិយាល័យ ។ ចៅហ្វាយនាយ​ត្រូវការ​បុគ្គលិក​ការិយាល័យ​ផ្ញើ​អ៊ីមែល​សំខាន់​មួយ ។

  • ដៃគូ ក និង​ដៃគូ ខ គឺជា​មិត្តភក្តិ ។ មិត្តភក្តិ​ម្នាក់​ចង់​ឲ្យ​មិត្តភក្តិ​ម្នាក់​ទៀត​ជួយ​ជួសជុល​ឡាន​របស់​គាត់ ឬ​នាង ។

  • ដៃគូ ក និង​ដៃគូ ខ គឺជា​ស្វាមីភរិយា ។ ស្វាមី ឬ​ភរិយា​ម្នាក់​ចង់​ឲ្យ​ស្វាមី ឬ​ភរិយា​ម្នាក់​ទៀត​ជួយ​ចម្អិន​អាហារ​ពេល​ល្ងាច ។

  • ដៃគូ ក គឺជា​ម្ចាស់​ផ្ទះ ។ ដៃគូ ខ គឺជា​ជាងភ្លើង ។ ម្ចាស់​ផ្ទះ​ត្រូវការ​ជាងភ្លើង​ដើម្បី​ជួសជុល​អំពូលភ្លើង​ដែល​ខូច​ជាច្រើន ។

Evaluate

(5–10 minutes)

វាយតម្លៃ​អំពី​ការរីកចម្រើន​របស់​អ្នក​ទៅលើ​គោលបំណង និង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ហាត់​រៀន​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ ។

Evaluate Your Progress

I can:

  • Ask for help.

    សូម​ស្វែងរក​ជំនួយ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Make requests.

    ធ្វើការ​ស្នើសុំ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ
  • Understand and respond to requests for help.

    យល់ ហើយ​ឆ្លើយ​ចំពោះ​សំណើសុំ​ឲ្យ​ជួយ ។

    ទឹកមុខធម្មតា ទឹកមុខញញឹម ទឹកមុខរីករាយ

Evaluate Your Efforts

វាយតម្លៃ​ការខិតខំ​របស់​អ្នក​ដើម្បី ៖

  1. សិក្សា​គោលការណ៍​នៃ​ការរៀនសូត្រ ។

  2. ទន្ទេញ​វាក្យសព្ទ ។

  3. ហាត់​តាម​លំនាំ ។

  4. ហាត់​ជា​រៀងរាល់​ថ្ងៃ ។

ដាក់​គោលដៅ​មួយ ។ ពិចារណា​អំពី យោបល់​សម្រាប់​ការសិក្សា នៅក្នុង « ការតាមដាន​ការសិក្សា​ផ្ទាល់ខ្លួន » ។

ចែកចាយ​គោលដៅ​របស់​អ្នក​ជាមួយ​ដៃគូ ។

Act in Faith to Practice English Daily

« ព្រះអម្ចាស់​មិន​តម្រូវ​ឲ្យមាន​សេចក្ដី​ជំនឿ ឥតខ្ចោះ ដើម្បី​ឲ្យយើង​មាន​អំណាច ឥតខ្ចោះ របស់​ទ្រង់​នោះទេ ។ ប៉ុន្តែ​ទ្រង់​បាន​បង្គាប់​ឲ្យ​យើង​ជឿ ។ … ការណ៍​ទាំងអស់​នឹង​សម្រេច​បាន​ដល់​អ្នកណា​ដែល​ជឿ » ( រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែឧសភា ឆ្នាំ២០២១ ទំព័រ ១០១ ) ។